RSS

បណ្ណសារ ប្រចាំខែ៖ ខែមករា 2009

អត់អីនធឺណេតទៀតហើយ

ជំរាបសួរប្រិយមិត្តដែលមកកាត់ប្រកាសខ្ញុំ ថ្ងៃនេះអន្តេវាសិកដ្ឋាន ខ្ញុំដាច់អីធឺណេតទៀតហើយ ចឹងហើយចង់ប្រើត្រូវចុះមកប្រើ wifi ខាងក្រោម តែអីនធឺណេតណឹង វាមិនដើរទេ គឺវាលូន ព្រោះយឺមហាសែនហើយ។ ដោយហេតុដូច្នេះហើយ ខ្ញុំសូមអភ៍យទោសព្រោះមិនបានឆ្លើយតបយោបលនឹងសំនួរផ្សេងៗទេ ត្រូវបាត់មុខពីពិភពគុណម៉ារយះខ្លីហើយ មើលទៅ។

:( :( :( :( :( :( :( :( :(

 

ម្ហូបបារាំងមែនទេ?

ថ្ងៃនេះដូចអផ្សុក ដើរត្រិកត្រុកមិនដឹងធ្វើអី នឹងឃើញពូកម៉ាកខ្ញុំនិយាយរឿងឆី គិតចង់ដាក់ចំណីម៉ាចានចែកគ្នាមើល តារឹងតឹងៗៗៗៗៗ….

ហេហេ រៀនអាយធី​ យូៗចង់ចេញចាប៉ីដងវែងវិញ :D

ផ្សិលមិញនេះមិនដឹងធ្វើអី ដូចគិតមិនចេញរឿងម្ហូបណឹង ចេះធ្វើម៉ាណមុខញ៉ាំឡើងធុញ ឆាស្ងោៗ។ ចឹងហើយនឹកឃើញម្ហូបម៉ាមុខនោះ កាលទៅលេងផ្ទះមិត្តភក្កគេធ្វើញ៉ាំ។ តែគេប្រើដំឡូង មិនមែនប៉ាតទេ។ ដោយហេតុថាខ្ញុំចូលចិត្តប៉ាត់ក៏សាកធ្វើញ៉ាំទៅ។ និយាយតាមត្រង់ ធ្វើណឹងមិនហ៊ានអោយពូកប្រាំងឃើញទេ ខ្លាចវាថាយើងណឹង ប្លែកៗខុសគេ :D

គ្រឿងផ្សំ : ប៉ាត់ ពងមាន់ ប៉េងប៉ោះនិង ហ្វ្រូម៉ា (Froma មិនដឹងសរសេរត្រូវអត់ទេ ជួយប្រាប់ផង) ហ្ចមបុង ថែមរ៉ូទីទៀតកាន់តែល្អ

វិធីធ្វើ :

ស្ងោរប៉ាត់ រូចចាក់ដាក់ចាន

ចិតប៉េងប៉ោដាក់ពីលើ

ចៀងពងមាន់ដាក់មួយទៀត (អ្នកណាគេក៏ចេះចៀនដែរ :D )

យកហ្វ្រូម៉ាដាក់កំដៅអោយរលាយក្នុងខ្ទះ (ធម្មតាគេមានឩបករណ៏គេធ្វើផ្សេង តែបើអត់ដាក់ខ្ទះដូចខ្ញុំចឹងទៅ) រួចចាក់ដាក់ពីលើ

រូចយកសម នឹង កាំបិត កាត់ ហើយលើកដាក់ចូលមាត់ ទំពារ លេប :D

សរុបទៅ ខ្ញុំមិនដឹងថាម្ហូបអីគេទេ អ្នកណាដឹងជូយប្រាប់ផង ថាប្រាំងមានម្ហូបចឹងអត់ :D

dsc03576

dsc03577

 

ជំនឿរ… មានហេតុផល ឫ គ្មានហេតុផល?

ថ្ងៃនេះសុំលើកប្រធានបទមួយមកពិភាក្សារគ្នាមើល ដើម្បីរកហេតុផលខ្លះៗ។ ដូចយើងដឹងស្រាប់ហើយ ដូនតាយើងបានបន្សល់ជំនឿរជាច្រើន ដែលអ្នកខ្លះជឿរ អ្នកខ្លះមិនជឿរ។ តែខ្ញុំជឿជាក់ថា អ្វីដែលគាត់និយាយពិតជាមានហេតុផលណា​មួយ តែទាស់ត្រង់ថា​ ដូនតាយើងគាត់មិននិយាយត្រង់នូវអ្វីដែលគាត់គិតនោះទេ ហើយក៏គ្មានឯកសារណាដែលបញ្ជាក់អំពីជំនឿរទាំងអស់នោះដែរ។

១) ពេលធ្វើផ្ទះ ហាមមិនអោយស្រីៗឡើង (ជាពិសេស មនុស្សមានផ្ទៃពោះគឺដាច់ខាត)

២) ធ្វើផ្ទះមិនទាន់ហើយមិនអោយដាក់ជណ្តើរ

៣) ហាមបោសផ្ទះពេលយប់

៤) ហាមនិយាយថាហត់ពេលឡើងភ្នំ

ពេលនេះនឹកឃើញតែប៉ុណ្ណឹង មិនដឹងថាអ្នកទាំងអស់គ្នាធ្លាប់លឺដែរអត់ទេ។ អ្នកទាំងអស់គ្នាអាចបញ្ចេញហេតុផលតាមដែលយល់ឃើញបាន :D ព្រោះខ្ញុំចង់ដឹងថាតើមានការយល់ឃើញបែបណាខ្លះ ។

 

ត្រៀមខ្លួនចុះប្រយុទ្ធ

ថ្ងៃនេះអផ្សុកពេក ខ្ញុំបានទៅជូបគ្រូ ព្រោះថាដូចបាត់ស្ងាត់ឈឹងទៅ អារឿងការងារចុះសមរភូមិខ្ញុំណឹង មិនដឹងថ្ងៃណាអីថ្ងៃណីទេ ចាំមើលគាត់ប៉ុន្មានថ្ងៃហើយ មិនឃើញប្រាប់អីសោះ។ ជួបគាត់ថ្ងៃណឹង បានការងារធ្វើប្តោយ។ គឺត្រូវបំពេញលិខិតសច្ចាក្នុងការចុះធ្វើសឹកលើកនេះ កំលុងពេល៥ខែរឯណោះ រូមនឹងឯកសារផ្សេងៗទៀត។ កាលមុនទៅត្រឹម ៣ ខែណឹងអស់ធំហើយ។ ឯកសារណឹងរូមមាន ការរៀបរាប់ការងារសង្ខេប, ពាក្យសច្ចាផ្សេងៗ (training contract) នឹងឯកសារផ្សេងៗទៀត (Tire de sejour, Securité Social, …) ដែលនឹងត្រូវរៀបចំ យកទៅអោយគេនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចុះហត្ថលេខាកិច្ចព្រមព្រៀងអីអស់ណឹង​មុននឹងចុះប្រយុទ្ធ។ ខ្ញុំគឺចាប់ផ្តើមប្រយុទ្ធនៅថ្ងៃចន្ទអាទិត្រក្រោយនេះហើយ ដោយថ្ងៃទីមួយ មេបញ្ជារការ នឹងណៃនាំអោយស្គាល់អ្នករួមកងពល ពីរនាក់ទៀត ម្នាក់ម៉ោពី វៀតណាម ម្នាក់ទៀតបារាំង ដើម្បីអោយស្គាល់គ្នាមុនប្រយុទ្ធ។ ខ្ញុំចាប់ផ្តើមពីរ ថ្ងៃ ទី២ ខែកុម្ភ នេះតែម្តង​​​ រហូតដល់ដាច់ខែ មិថុនាឯណោះ។

ហើយមុននឹងចុះប្រយុទ្ធណឹង គឺត្រូវអានយុទ្ធសាស្ត្រប្រយុទ្ធដែលគេបានសរសេរទុកចំនូនពីរក្បាលនេះហើយ ដើម្បីត្រៀមខ្លួន​ កុំអោយគេនិយាយអីម៉ោមោគអត់ដឹងអី :D ។ ម៉ាក្បាលគឺជា និក្ខេបទ បណ្ឌិតបស់គេ ហើយម៉ាក្បាលទៀតគឺជាឯកសារស្រាវជ្រាវបោះគេពីមុនម៉ោ។

dsc03573

dsc03574

 

អសុជីវធម៌

កុមាផ្លយ កំពុងតែដេកក្នុងថ្នាក់រៀន ដែលអ្នកគ្រូកំពុងបង្រៀនពលរដ្ឋវិជ្ជា អំពីពាក្យថា “សុជីវធម៌”។ ហើយគាត់កំពុងតែពន្យល់ពាក្យថា “អសុជីវធម៌” ស្រាប់តែក្រលេកឃើញកុមាផ្លយកំពុងតែដេក ក៏ទាញដីសរគុបអោយភ្ញាក់ រួចសួរ:

អ្នកគ្រូ : មើលផ្លយ អ្វីទៅគេហៅថា មនុស្សអសុជីវធម៌?

ផ្លយ : មនុស្សអសុជីវធម៌ គឺអ្នកដែលធ្វើអោយគេភ្ញាក់ពេលដែលគេកំពុងតែដេកអ្នកគ្រូ។

 
3 Comments

Posted by ​នៅ ខែមករា 27, 2009 in សំណើច

 
 
តាមដាន

Get every new post delivered to your Inbox.

Join 41 other followers