RSS

អ្នកណា​ចំ​លងអ្នក​ណា?

31 មីនា

សួរលេង​ទេ តែ​ពិរោះ​ទាំង​ពីរ​ណឹង

About these ads
 
មតិ 15

Posted by ​នៅ ខែ​មីនា 31, 2009 in 5584

 

15 responses to “អ្នកណា​ចំ​លងអ្នក​ណា?

  1. សុភ័ក្ត្រ

    ខែ​មីនា 31, 2009 at 7:18 ល្ងាច

    oh my god summer kiss was sung by Elvis?
    why i miss that? :(

    បើ​និយាយ​ពី​រឿង​ចម្លង​នោះ​សម័យ​លោក​តា​សមុទ្ទ​យើង​ក៏​មិន​ណយ​ដែរ ធ្លាប់​ចម្លង​បទ​ថៃ ថៃ​ចាប់​ឲ្យ​សង​ម៉ា​គគោក​ដែរ​ហ្នឹង!!!

     
  2. យមរាជ

    ខែ​មីនា 31, 2009 at 7:21 ល្ងាច

    មិនមែនកាន់ជើងខាងបរទេសទេតែវាជារឿងពិតដែលខ្មែរយើងត្រូវទទួលស្គាល់
    និងត្រូវទទួលយកនូវការពិត គឺយើងបានចំលងចំរៀងនេះមកពីគេទេ។ បទ Sumer Kiss and Winter tears នេះល្បីល្បាញុណាស់ក្នុងជំនាន់នោះ រហូត
    ដល់គេយកទៅច្រៀងជាច្រើនភាសានិងច្រើនប្រទេសផងដែរដោយមានសាច់
    ភ្លេងតែមួយ។

    មានបទចំរៀងច្រើនដ៏ទៃទៀតដែលខ្មែរយើងបានចំលងមកពីគេមានជាអាទិ
    បទ ឃ្លាតមួយថ្ងៃនិស្ស៍យមួយឆ្នាំ បទដើមវាគឺជាបទបារាំងទេហើយជាបទស្រី
    ច្រៀង។ បទ ពេលដែលអូនឃ្លាតទៅ គឺជាបទអង់គ្លេស Masachusette។ បទ
    ចិត្តអំពល់ គឺជាការចំលងសាច់ភ្លេងពីបទប្រពៃណីអឺរ៉ុបដែលគេច្រើនច្រៀងនៅ
    ពេល Chistmas ឬតាមព្រះវិហារគ្រឹស្តសាសនា (វាជាបទភ្លេងទាក់ទងទៅនិង
    សាសនាដែលគេច្រៀងវានៅក្នុងពេលមានពិធីសាសនាសំខាន់តែប៉ុណ្ណោះ) គឺបទ The Whiter shade of Pale ។ល។និង។ល។

    ក្រោយមកក្រុមហុនបរទេសក៏បានប្តឹងខ្មែរយើងពីករណីលួចចំលងបទចំរៀង
    និងសាច់ភ្លេង ( លោកអំ សិន សីសាមុត ក៏មានឈ្មោះក្នុងបញ្ជីដែលគេត្រូវប្តឹង
    ដែរ។ តាមពិតមិនត្រូវប្តឹងគាត់ទេត្រូវប្តឹងទៅក្រុមហុនវិញទើបត្រូវព្រោះគាត់
    គ្រាន់តែជាអ្នកច្រៀងម្នាក់ប៉ុណ្ណោះ ដែលច្រៀងតាម Scenario ដែលអ្នកនិពន្ធ
    បទចំរៀងរបស់ក្រុមហុនបា្រប់អោយធ្វើ)។ បទដែលគេចាប់ផ្តើមប្តឹងនោះគឺបទ
    ស្តាប់ស្នូរទឹកភ្លៀង ដែលចំលងសាច់ភ្លេងពីបទអង់គ្លេសមានចំនងជើងថា The Rhythem of the rain ។ គេនិយាយថាកាលនោះភាគីខ្មែរយើងត្រូវបង់សង
    ជំងឺចិត្តដល់ភាគីខាងបរទេសដែលជាអ្នកប្តឹងអស់ជាច្រើនរយ ច្រើនពាល់រៀល
    លុយខ្មែរ។

    ពិតមិនពិតសូមស្រាវជ្រាវខ្លួនឯងតទៅទៀតទៅ ព្រោះខ្ញំក៏មិនដឹងច្បាស់បា្រកដ
    ដែរ។ អ្វីដែលខ្ញំនិយាយគ្រាន់តែជាការប្រហែលប៉ុណ្ណោះ គឺមិនច្បាស់ទេ ព្រោះ
    រឿងរ៉ាវអស់ទាំងនោះកើតក្នុងរង្វង់ទសវត្សន៏ឆ្នាំ ៥០ និង ៦០ ជាង គឺកើតមុន
    ពេលដែលខ្ញំចាប់កំណើតទៅទៀត។

     
  3. សុភា

    ខែ​មីនា 31, 2009 at 9:37 ល្ងាច

    អូរ​មិន​ដែល​ដឹង​សោះ រឿង​ណឹង ហេហេ ស្មានតែ​ពូក​ហង្សមាសទេ ចង់​ត្មង :(

     
  4. វិចិត្រ

    ខែ​មីនា 31, 2009 at 9:42 ល្ងាច

    គេ​ប្តឹង​លោក​ស៊ិន​ស៊ីសាមុត​ប្រហែល​ជា​ត្រូវ​បស់​គេ​ហើយ ព្រោះ គាត់​មិន​ត្រឹម​តែ​​ជា​អ្កក​ចំរៀង​ទេ​ តែ​ជា​អ្នក​និពន្ធ​បទ​ភ្លេង និង ទំនុក​ច្រៀង​ផង​ដែរ។
    ធម្ម​តា​គេ​ប្តឹង​ក្រុម​ហ៊ុន ក្រុម​ហ៊ុន​ទំលាក់​ការ​ទទួល​ខុស​ត្រូវ​ លើ​អ្នក​តែង​បទ​ភ្លេង អាស្រ័យ​លើ​កុងត្រា។
    ស្រុក​ខ្មែរ​សម័យ​មុន​មិន​សូវ​ល្បី បាន​ជា​គេ​ប្តឹង​អញ្ចឹង​ហើយ មិន​ដូច​ឥលូវ​ទេ ចំលង​ទាំង​ប៉ារ៉ូល ទាំង​បទ​ភ្លេង ទាំង​កាយ​វិការ​ទៀត ក៏​គ្មាន​នរណា​មក​ប្តឹង​ដែរ។ ប៉ុន្តែ​មាន​ក្លិន​តិច​ៗ​ហើយ។

     
  5. ទឹម បឿន

    ខែ​មេសា 1, 2009 at 7:46 ព្រឹក

    ធ្លាប់​ស្ដាប់​ទាំងពីរ តែ​អត់​ចាប់អារម្មណ៍ ហេហេ

     
  6. nimol

    ខែ​មេសា 1, 2009 at 10:23 ព្រឹក

    សម័យ​មុន​ គេ​ចម្លង​មែន តែ​ក៏​មិន​មែន​ចម្លង​ទាំង​ស្រុង​ដែរ ហើយ​ក៏​យក​តែ​បទ​ល្បីៗ​ខ្លះៗ​ប៉ុណ្ណោះ ដែល​បទ​ទាំង​នោះ​ក្លាយ​ជា​បទ​«សកល»​ទៅហើយ។ ពួក​គាត់​សម័យ​នោះ​មិន​ដែល​បោះ​បង់​ចោល​​ការ​និពន្ធ​ដោយ​ខ្លួន​ឯងដែរ។ បើ​តាម​គិត ក្នុង​ចំណោម​១០០ បទ គឺ​មាន​តែ១០ បទ​ប៉ុណ្ណោះ​ដែល​ចម្លង​ពី​គេ ហើយ​បទ​ដែល​ចម្លង​ពី​គេ​នោះ​មិន​សូវ​មាន​អ្នក​និយម​រាប់​អាន​ប៉ុន្មាន​ទេ។លោក​ស៊ិន ស៊ីសាមុត ល្បី​ដោយ​សារ​បទ​ដែលនិពន្ធ​ដោយ​ខ្មែរ ហើយ​រៀបរាប់​ពី​ទិដ្ឋភាព​ស្នេហា ជីវភាព​ខ្មែរពិតៗ។ ខុសពី​សម័យ​នេះ ឆ្ងាយ​ណាស់ មិន​អាច​ប្រៀប​ធៀប​គ្នា​បាន​ទេ។

     
  7. សុភា

    ខែ​មេសា 1, 2009 at 11:56 ព្រឹក

    បឿន​ពូកែ រក​ម្លេះ ចេះ​ប៉ុន្មាន​ភាសារ​ណឹង។ អរគុណ

     
  8. យមរាជ

    ខែ​មេសា 1, 2009 at 5:08 ល្ងាច

    និមល

    លោកថាសម៍យមុនគេចំលងតែមិនចំលងទាំងស្រុងដែរ ខ្ញំដូចជាមិនយល់សោះ
    ព្រោះថារាល់បទចំរៀងដែលខ្មែរយើងសម៍យមុនចំលងគេយកមកច្រៀងគឺសាច់
    ភ្លេងស្ទើរតែដូច ឬុអាចនិយាយថាដូចគ្នាតែម្តង។ ប៉ុន្មានបទខាងលើដែលខ្ញំបាន
    ដាក់បង្ហាញគឺបើសិនណាជាយើងស្តាប់ហើយគឺនិយាយថាសាច់ភ្លេងតែមួយទេ។
    នៅមានទៀតបទចំរៀងលោក សិន សីសាមុត យកមកច្រៀងគឺបទ សូរិយាមាស
    បង នោះ គឺជាការចំលងសាច់ភ្លេងសុទ្ធសាធពីបទ Besame Mucho (អោបបង ថើបបងខ្លាំងៗ។ខ្ញំមិនចេះបកប្រែទេតែខ្ញុំព្រលាត់ម៉ងនេះ Besame = អោប ឬ ថើប ហើយ Mucho= ច្រើន) របស់អេស្ប៉ាញ។

    បទ El Condor Passa ដែលមានប្រភពដើមចេញពីពួកកុលសម្ព៍ន្ធនៅភ្នំ Andes នៅអាមេរិកកណ្តាលនិងខាងត្បូង (Peru និង Mexico)ក៏ត្រូវបានចំលងយកមក
    ច្រៀងជាភាសាខ្មែរយើងដែរគឺច្រៀងទាំងប្រុសទាំងស្រី (លោកស្រីប៉ែន រ៉ន ច្រៀង) គឺបទទំនាក់ទំនងចិត្តបងយ៉ាងណានោះ។

    បទ Guantanamera និងបទច្រើនទៀតដែលខ្ញំមិនអាចរៀបរាប់អស់។

    មិនត្រឹមតែលោកអំ សិន សីសាមុត ប៉ុណ្ណោះទេដែលចំលងបទចំរៀងពីបរទេស
    នោះ សម៍យនោះអ្នកចំរៀងស្រីៗល្បីៗរបស់ខ្មែរយើងក៏បានចំលងយកមក
    ច្រៀងដែរ ប៉ុន្តែខាងក្រុមហុនបរទេសប្តឹងឬមិនប្តឹងខ្ញំមិនបានដឹងទេ។ ដូចជាបទ
    របស់លោកស្រី ម៉ៅ សារ៉េត គឺបទ ចិត្តប្រឹងស្រឡាញ់ គឺចំលងពីបទចិននិងជប៉ុន
    ដ៏ល្បីល្បាញTear of raindrops របស់អ្នកចំរៀងចិនតៃវ៉ាន់(ហុងកុង?) Teresa Teng។ បទ La Polama Adieu របស់ Mireille Mattheuw ក៏ត្រូវបានចំលងយក
    មកច្រៀងជាភាសាខ្មែរផងដែរគឺបទ បឹងកង្វាន់សូឡូ។

    អ្នកចំរៀង រស់ សេរីសុទ្ធា ក៏មិនណយដែរ។ អ្នកស្រីក៏ចំលងបទបរទេសខ្លះមក
    ច្រៀងដែរ។

    ខ្ញំរៀបរាប់មិនអស់ទេនូវបណ្តាបទចំរៀងពីដើមដែលអ្នកចំរៀងខ្មែរយើងបានចំ
    លងគេមកច្រៀងនោះ។

    ប៉ុន្តែខ្ញំក៏សូមស្ងើចសរសើរពួកគាត់ដែលចេះនិពន្ធបទភ្លេងមានលក្ខណះជាខ្មែរ
    បានច្រើន និងល្បីៗទៀតខុសពីអ្នកចំលងទាំងដុលខ្លះ (តាំងខ្លួនជាអ្នកនិពន្ធ )
    របស់សម៍យទំនើបដ៏អស្ចារ្យយើងនេះដែលមិនចេះនិពន្ធទេគឺមានតែលួចចំលង
    ទាំងដុលម៉ង ហើយនៅហ៑ានគឃ្លើនមុខក្រាស់ដាក់ក្នុងសំបក CD ថាជាបទដែល
    ខ្លួនឯងនិពន្ធ។ ខ្ញំសែនខ្មាស់គេជំនួស !

    និយាយទៅខ្ញំមិនចូលចិត្តស្តាប់បទចំរៀងលួចទាំងដុលពីគេនៅសម៍យថ្មីៗនេះទេ
    ព្រោះសាច់ភ្លេងទៅផ្សេង ហើយអ្នកច្រៀងទៅផ្សឹងទៅ។

    ស្តាយលុយណាស់បើយកលុយទៅទិញបទចំរៀងសម៍យអាឡូវដែលលួចចំលង
    គេគ្មានការនិពន្ធដោយខ្លួនឯងនោះ។

     
  9. ទឹម បឿន

    ខែ​មេសា 2, 2009 at 2:30 ព្រឹក

    ចេះ​ពីរបី​ភាសា ខ្មែរ ខ្មែរ​លើ ខ្មែរ​ក្រោម អង់គ្លេស​តិចៗ ហេហេ

     
  10. nimol

    ខែ​មេសា 2, 2009 at 3:43 ព្រឹក

    ចម្លង​ទាំង​ស្រុង​មាន​ន័យ​ថា មិន​មែន 100 បទ យក​ពី​គេ​ទាំង​100​ទេ។

     
  11. យមរាជ

    ខែ​មេសា 2, 2009 at 7:29 ព្រឹក

    អូខ្ញំយល់ពីគំនិតលោកហើយ លោកនិយាយត្រូវមែនហើយ។ សំុទោសផង
    លោកនិមល បើមានការខុសឆ្គង។ សូមកំុប្រកែប្រកាន់ស្តេចខ្មោចដូចខ្ញំនេះ។

    សូមអរគុណ

     
    • boran

      ខែមិថុនា 25, 2010 at 7:16 ព្រឹក

      អរគុណហើយយមរាជ!!! ខ្ញុំបានស្រឡាញ់បទចិត្តអំពល់តាំងពីនៅក្មេងវ័យ​ រហូតមកដល់សព្វថ្ងៃ។ ខ្ញុំបានព្យាយាមរកបទដើមរបស់វាច្រើនឆ្នាំមកហើយ​​ ដោយគ្មានសង្ឃឹម ​ព្រោះមិនដឹងlyricវាសោះ អ្នកចម្រៀងនិង​ចំណងជើង​ក៏មិនដឹង… ទើបតែពេលនេះ​ទេ​ដែលយមរាជ​សរសេរ​ចំណងជើងវា​ជាភាសាអង់គ្លេស…
      អរគុណម្តងទៀតណា!!

       
  12. RAsmey

    ខែ​មេសា 2, 2009 at 2:33 ល្ងាច

    ពាក្យថា សកលភាពរូបនីយកម្មមានន័យថាម៉េចបងប្អូន? :-D

     
  13. វិចិត្រ

    ខែ​មេសា 3, 2009 at 8:14 ព្រឹក

    ដូច​ជា​មិន​ដែល​លឺ​ពាក្យសកលភាពរូបនីយកម្ម។ ដែល​លឺ​តែ​ពាក្យ​សកលភាវូបនីយកម្ម។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
តាមដាន

Get every new post delivered to your Inbox.

Join 66 other followers

%d bloggers like this: