សត្វត្រីចាំបាច់ត្រូវហែលបញ្ច្រាសទឹក


សំរាក​រដូវ​ក្តៅ : ភាគ​១ “ ចេញ​ដំណើរ”

បានដាក់ប្រកាស ក្នុង រឿងរ៉ាវ​ពីនេះពីនោះ ដោយ សុភា លើ ខែ កក្កដា 5, 2009

សួស្តី​មិត្ត​ភក្តិ​ផឹក​ស៊ី​ក៏​ដូចជា​ប្រិយមិត្ត​ទាំង​អស់។ បន្ទាប់​ពី​បញ្ចាប់​ការ​​សិក្សា​រួច​រ៉ាល់​ហើយ ខ្ញុំ​បាន​ដាក់​គំរោង​ដើរ​លេង​រដូច​ក្តៅ​នេះ​ម៉ាអាទិត្យ។​ ចេញ​ដំណើរ​តាំង​ពី​ថ្ងៃ​សុក្រ​ម្លេះតែ​ទើបតែ​បាន​ដាក់​អាប់ដេត ហេហេ។

ចេញ​ដំណើរ​លើក​នេះ​​ទៅ​តែ​ម៉ានាក់​ឯង ត្រូវ​ជិះ​រថភ្លើង​ជាង​១០​ម៉ោង តែ​មិន​ថ្វី​ទេ។ អាឡូវ​សុំ​អាប់ដេត​រឿង​ធ្វើ​ដំណើរ​សិន

DSC01095

មុន​ចេញ​ដំណើរ ធ្វើ​អោយ​កាង​តិច

DSC01090

សំបុត្រ​រថភ្លើង ចេញ​ពី​ឡារ៉ូឆែល​ទៅ​និស ហើយ​មួយ​ទៀត​ចេញ​ពី​នីស​មក​ឡារួឆែល​អាទិត្យ​ក្រោយ

DSC01097

អួស​វ៉ាលីស​មក​ដល់​មុខស្ថានីយ៏​រថ​ភ្លើង​ហើយ

DSC01101

ឈរ​ចាំរថភ្លើង វា​មក​ដល់​យឺត​ទៀត

12 ចំលើយ ទៅ 'សំរាក​រដូវ​ក្តៅ : ភាគ​១ “ ចេញ​ដំណើរ”'

ចុះឈ្មោះ សំរាប់ដាក់វិចារ RSS តាមដានត្រលប់ ទៅ 'សំរាក​រដូវ​ក្តៅ : ភាគ​១ “ ចេញ​ដំណើរ”'.

  1. Sochan បាននិយាយ,

    Nous avons créé une site web totalement en Khmer: veticar.com
    Il y a plein de journaux et magazines à lire pour vous faire penser à votre pays natal. S’il vous plait, faire suivre à vos amis!

    Cordialement
    Sochan

  2. ដើមត្នោត មួយ បាននិយាយ,

    នៅ La Rochelle ក្បែរសមុទ្រហើយ, ​ទៅលេង Nice សមុទ្រទៀត !

    បើទៅដល់​ Nice បង្ហួសទៅលេង ប្រទេស Monaco ហ្មងទៅ ព្រោះ Nice – Monaco ក្បែរគ្នា ជិះ Bus ទៅមកអស់ ៧ យើរ៉ូ តើ!

    នៅបណ្តោយឆ្នេរសមុទ្រ Nice មាន មួយភោជនីយដ្ឋានខ្មែរ ប៉ុនណាណី ឈ្មោះ LE CAMBODGE ។

  3. គីមស៊្រុន បាននិយាយ,

    ទៅដើរលេង​អោយបានសប្បាយណា ហើយកុំភ្លេច​ថតរូប​ចែកគ្នាមើលផង។

  4. សាយ័ន្ត បាននិយាយ,

    ឃើញរូបថតស្មានតែបងធំ មកពីណា!ហេហេ
    សង្ឃឹមថានឹងមានកាដូសំរាប់អ្នកភូមិវើដប្រេសយើង!ហេហេ

  5. Best for you បាននិយាយ,

    អេទំនងជា​សប្បាយហើយ

  6. Vanda បាននិយាយ,

    នៅ​បារាំង​យូរ​ក្រែល​ហើយ​ អត់​ទាន់​ស នៅ​ខ្មៅ​ដូច​ខ្មែរ​អា​ដែរ​!
    ហាស​ ហា !​ និយាយ​លេង​ទេ​! សូម​ដំនើរ​កំ​សាន្ត​បាន​សប្បាយ​ណា​!

  7. សុភ័ក្ត្រ បាននិយាយ,

    ឡូយ​ណាស់​កូន​គេ បាន​ដើរ​លេង​ហើយ ខ្ញុំ​ឯណេះ​វិញ​កំពុង​សម្រុក​ការងារ​គ្រូ​ដល់​ក​សម្បើម​ណាស់ គិត​អី​មិន​លេច​ទេ!

  8. សុវុឌ្ឍី បាននិយាយ,

    ពាក់វ៉ែនខ្មៅអស់ទាស់ហ្មងបងធំកោះធំ ហាហាហហាកុំភ្លេចកាដូ!

  9. សុភា បាននិយាយ,

    ហេហេ រវល់​តែ​ដើរ​លេង​អត់​បាន​ឆ្លើយ​ទៅ​នឹង​ខំមិន

    @ដើម​ត្នោត​មួយ : ខ្ញុំ​ធ្លាប់​បាន​ឃើញ​ម្តងដែរ​ភោជនីយដ្ឋាន​ណឹង តែ​អត់​ដែល​បាន​ចូល​ផង។ ធ្វើ​ម្ហូប​តែ​ខ្លួន​ឯង​ញ៉ាំ

    @ស្រ៊ុន ថត​រូប​ច្រើន​ណាស់ ហេហេ

    @សាយ័ន្ត កាដូ​មាន​តែ​រូប​ថត​ណឹង​ឯង

    @Best for you សប្បាយ​មែន​តើហ៏

    @Vanda សរអីកើត បើ​វា​ក្តៅ​ដែរ ហើយ​ពាក់​អាវដៃ​វែង​អត់​បាន​ទៀត ខុស​គេ

    @សុភ័ក្ត្រ កុំ​ឡាអ៊ួ ម្តង​ម្នាក់ទេ​រឿង​ណឹង :D

    @សុវុឌ្ឈី ហេហេ យូ​ហើយ​បាន​ដឹង? ចាំ​ភ្ញើរ​រូប​ថតអោយ​មើល

  10. s3iLa បាននិយាយ,

    ឡូយម៉េសហា?
    យើងចង់ទៅដែរ​ មក​ មកយកយើងទៅម៉ងអាពួកម៉ាក់!

  11. វឌ្ឍនា បាននិយាយ,

    oyy ticket thlai jeang mork leng pteas khnhom teat hahahahaha

  12. គីមស៊្រុន បាននិយាយ,

    ឯណារូបថតជាកាដូ។ ចាំមើល​ឡើងទឹកមាត់ស្ងួតវិញហើយ:)


បញ្ចេញ មួយចំលើយតប