និយាយទៅ របស់ដែលញ៉ាំហើយមានកំលាំង គ្មានអីល្អជាងឆៃប៉ូវទេ ព្រោះរបស់ណឹងវាប៉ូវ
។
នៅប្រទេសកម្ពុជា ខ្ញុំមិនដឹងថានៅស្រុកណាដែលធ្វើឆៃប៉ូវ ច្រើនជាងស្រុកស្អាងនៅខេត្តកណ្តាលរឺអត់ទេ។ បើយើងជិះនៅលើផ្លូវលេខ21 ចេញពីតាខ្មៅមក យើងនិងបានទៅដល់ស្រុកស្អាង ដីស្អិត ដកចិត្តមិនរួច។ នៅស្រុកនេះ ប្រជាជនប្រកបរបរដាំដុះជាមូលដ្ឋាន។ ដំណាំសំខាន់ៗ (តាមខ្ញុំដឹង) រូមមាន អំពៅ ដំឡូង បិគគ់(មិនដឹងសរសេរត្រូវរឺអត់) និងបន្លៃផ្សេងទៀត។ នៅស្រុកស្អាងនេះហើយ បងប្អូនអាចរកទិញទឹកអំពៅមួយកែវថែមមួយកែវបាន។ ក្រៅពីនេះ នៅតាមបណ្តោយផ្លូវ បងប្អូនអាចទិញម្ហូបពិសេសេផងដែរ ដែលខ្មែរយើងតែងតែហៅថាឆៃប៉ូវ ឆៃប៉ូវណឹងហើយ។ ស្តាយដែរ អត់បានទិញដាក់ម៉ោ ភ្លេច
។
កន្លែងលក់ទឹកអំពៅ ម៉ាកែវថែមម៉ាកែវ ឆ្ងាញ់ពិសារ
ឆៃប៉ូវ! បើបានបាយកកកញ៉ាំទឹក រឺ បបរស មិនដឹងអេមមេចទេណ៎
ដឹកទំនេញទៅអំពេញ មិនបាច់ប្រើឡានទេ ត្រឹមតែប៉ុណ្ណឹងនោះ









Samady KS
ខែកញ្ញា 10, 2009 at 9:50 ព្រឹក
ឆ៉ៃប៉ូវ ខាងលើនេះបើយកមក ច្របាច់ដាក់
ក្រូចឆ្មា
ស្ករ ស បន្តិច
ប៊ីចេង បន្តិច
រួចហើយច្របល់ចូលគ្នា ហើយត្រូវ ហាន់ ម្ទេស ហិរៗ ដាក់បញ្ចូលទៀត បន្ទាប់មក ទាញឆ្នាំងបាយកក រួចហើយ ពួយម៉ាអស់ដៃ….
សុភា
ខែកញ្ញា 10, 2009 at 10:10 ព្រឹក
ស្រក់ទឹកមាត់បាត់ហើយ
សុភ័ក្ត្រ
ខែកញ្ញា 10, 2009 at 10:26 ព្រឹក
ហីមានខ្ចប់ទៅពារាំងអត់?
សុភា
ខែកញ្ញា 10, 2009 at 11:35 ព្រឹក
យី បើប្រាប់ថាភ្លេចហើយណឹង។ អាពេលទៅដល់ថ្ងៃដំបូងនឹកឃើញ (ពេលថតរូបណឹង) រួចហើយក៏ភ្លេចបាត់សូន្យឈឹងទៅណា
សុវុឌ្ឍី
ខែកញ្ញា 11, 2009 at 9:51 ព្រឹក
ដើរលេងច្រើនពេក អាឡែងតែសប្បាយលក់មុខ ទើបអត់បានទិញមកមែនទេ ហេហេ
សុភ័ក្ត្រ
ខែកញ្ញា 12, 2009 at 5:46 ព្រឹក
អាឡែតែសាប់បាយនឹងការ៉ាអូខេ
សុវុឌ្ឍី
ខែកញ្ញា 10, 2009 at 10:55 ព្រឹក
ញុំអត់ដែលបានទៅដល់កន្លែងលក់ទឹកអំពៅនឹងសោះ បានតែគេទិញផ្ញើរ មានអីអ៊ែមបស់គេដែរនឹង ហេហេ ហើយឆៃប៉ូវផ្អែមមើលណ ទំនងឆ្ងាញ់មែនដាក់ជាមួយបាយកក
សុភា
ខែកញ្ញា 10, 2009 at 11:37 ព្រឹក
អីគេ ទិញទឹកអំពៅសុទ្ធតែអីមែលទៀត ទាន់សាម័យម្លេះ។ ចាំពេលទៅម្តងទៀត ឆ្លៀតហួសទៅលេងផងទៅ។ មានទេសភាពមាត់ទន្លេគួគយគន (ចេះតែថាទេ) អាចញ៉ាំរបស់ផ្សេងៗដូចជាបុកល្ហុង(ទិញអូរីអូទៅអោយហើយផង) មីឆា ….
កូនដំរី
ខែកញ្ញា 11, 2009 at 4:06 ព្រឹក
មានទឹកអំពៅអត់កូនដំរី ញ៉ាំផង ចិត្តអាក្រក់ណាស់។
សុភា
ខែកញ្ញា 11, 2009 at 4:17 ល្ងាច
មិនហានហៅទេទេ ខ្លាចទៅបន្ទោរបង់នៅកន្លែងគេ ព្រោះខ្ជឹលស្ពាយបង្គន់តាមខ្លួនណាស់
កូនដំរី
ខែកញ្ញា 12, 2009 at 5:41 ព្រឹក
ចំបាច់ដល់ស្ពាយបង្គន់ គ្រាន់តែយក ស្បោងមួយ ឫ ពីរ វាគ្រាប់ទៅហើយ ។ មែនទេ ហាស ហា។
វឌ្ឍនា
ខែកញ្ញា 11, 2009 at 4:11 ព្រឹក
ទៅញ៉ាំទឹកអំពៅនៅហ្នឹងទិញ១០០០ អីសុទ្ធតែគេសម្លក់.. ហាហហាហា គេគិតថាខ្ញុំជាអូដ្ឋហើយមើលទៅបានផឹកសម្បើមយ៉ាងនេះ…មានដឹងថាទឹកអំពៅនៅហ្នឹង ថោកដល់ម្លឹងឯណា!
កូនដំរី
ខែកញ្ញា 11, 2009 at 4:16 ព្រឹក
អូ កូនដំរីទៅទិញ ញ៉ាំដែរហើយ បើថោកម្លឹងៗ។
សុភា
ខែកញ្ញា 11, 2009 at 4:18 ល្ងាច
មេចក៏គេសំលក់ ខ្ញុំទិញតែ500អីណឹងម្តងនោះ
វឌ្ឍនា
ខែកញ្ញា 12, 2009 at 2:41 ល្ងាច
កាលខ្ញុំទៅលេងម្តុំហ្នឹងសម័យឆ្នាំ២០០៤ ហើយកាលហ្នឹងនៅថោកនៅឡើយ.. ទិញ១០០០ ញ៉ាំបួនប្រាំដងបានអស់!
កេសី
ខែកញ្ញា 11, 2009 at 4:00 ល្ងាច
អូយ បងចូលចិត្តកន្លែងទឹកអំពៅផឹកមួយកែវ ថែមមួយកែវហ្នឹងជាងគេ ។
សុភា
ខែកញ្ញា 11, 2009 at 4:19 ល្ងាច
បងឩស្សាជិះកាត់តាមណឹងដែរមែនទេ? ខ្ញុំកាលពីមុន អោយតែជិះមូតូទៅផ្ទះតែងតែចូលណឹងហើយ
kooms
ខែកញ្ញា 12, 2009 at 3:17 ព្រឹក
ឃើញឆៃប៉ូវនឹកឃើញកាលនូវវត្ត ហាហាអស់ទោះម៉ង
W45 | Freedownload2day
ខែកញ្ញា 12, 2009 at 8:53 ព្រឹក
អត់ដែលបានទៅស្អាងអីហ្នឹងសោះ ! ខ្ញមានមិត្តម្នាក់ ឈ្នោះ ដូរ៉ា នោទីនោះ បងធ្លាប់ស្គាល់ទេ?
________________________
http://freedownload2day.blogspot.com
សុភា
ខែកញ្ញា 13, 2009 at 10:37 ព្រឹក
អត់ស្គាល់ផង។ គេណឹងរៀននៅណាដែរ?