RSS

ខ្មោច​លង … មិន​មែន​ទេគឺ…

06 តុលា

នឹក​ឃើញ​កាល​ពី​ខ្ញុំ​មាន​វាសនា​ទៅ​ធ្វើ​កម្ម​សិក្សា​នៅ​ម៉ាឡេស៊ី​​កាល​ពី​ឆ្នាំ 2008 រយៈ​ពេល​៣​ខែ ណឹង​ទើប​ដឹង​ថា​ពួក​ម៉ាឡេ​ក៏​ខ្លាច​ខ្មោច​ដែរ​តើ។ ស្មាន​តែ​មាន​ជំនឿរ​តែ​រឿង​ខ្មោច​ណឹង​នៅ​ក្នុង​តែ​ពុទ្ធ​សាសនា​ទេ តាម​ពិត​​ខាង​អ៊ីស្លាម​ក៏​មាន​ដែរ ហើយ​ថែម​ទាំង​មុត​មាំ​​ជាង​យើង​ទៅ​ទៀត។

កាល​ខ្ញុំ​ទៅ​ធ្វើ​កម្ម​សិក្សា​រឺ​ហៅ​ថា​ស្តារ​នៅ​ម៉ាឡេ​ណឹង គេ​បាន​អោយ​ខ្ញុំ​ស្នាក់​នៅ​អគា​សំរាប់​និស្សិត។ ដំបូង​គេ​គិត​ថា​អោយ​ខ្ញុំ​នៅ​បន្ទប់​មួយ​ម្នាក់​ឯង តែ​ខ្ញុំ​សុំ​គេ​នៅ​បន្ទប់​រួម​ជា​មួយ​និស្សិត​ផ្សេង​វិញ ព្រោះ​គិត​ថា​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​ចេញ​ពី​ស្រុក​ទៅ​នៅ​ស្រុក​គេ ហើយ​មិន​ដឹង​មិន​យល់​រឿង​ច្រើន​សំរាប់​រស់។ ចឹង​ទៅ​ ទៅ​នៅ​ជា​មួយ​គេ​ក៏​ម្យ៉ាង​ដែរ (មិន​មែន មក​ពី​ខ្ញុំ​ខ្លាច​ខ្មោច​រ៉េ)។ ស្រាប់​តែ​មាន​ពេល​មួយ ខ្ញុំ​មក​ពី​ធ្វើ​ការ​វិញ បើក​ទ្វា​ចូល​បន្ទប់ ក៏​ស្រាប់​តែ​មិត្ត​រូមបន្ទប់​ខ្ញុំ​ណឹង​ភ្ញាក់​ក្រញ៉ាង​ដូច​ឃើញ​ខ្មោច។ ខ្ញុំ​ក៏​មិន​ចាប់​អារម្មណ៏​អី​ដែរ គ្រាន់​តែ​សើច​លេង​ជា​មួយ​គេ​ប៉ុណ្ណឹង ហើយ​គេ​ក៏​មិន​ប្រាប់​​ខ្ញុំ​អី​ដែរ។ តែ​ច្រើន​ថ្ងៃ​ជាប់​គ្នា គេ​ចេះ​តែ​ឆាប់​ភ្ញាក់​អញ្ចឹង​រហូត ខ្ញុំ​ក៏​សួរ​គេ។ គេ​ថា​បើ​មិន​ដឹង​កុំ​ចង់​ដឹង​អី ព្រោះ​មិន​ដឹង​ល្អ​ជាង​ដឹង។ ហើយ​ជា​រឿយៗ ពេល​ទៅ​ញ៉ាំ​បាយ ខ្ញុំ​បាន ជួប​និយាយ​ជាមួយ​និស្សិត​ផ្សេង​ទៀត គេ​សួរ​ខ្ញុំ​រឿង​ខ្មោច​លង​ណឹង ហើយ​គេ​ណាត់​គ្នា​ជាមួយ​មិត្ត​ភក្ត​គេ​ទៅ​និយាយ​រឿង​ខ្មោច។ ត្រឡប់​មក​វិញ ខ្ញុំសួរ​មិត្ត​រូម​បន្ទប់​ខ្ញុំ​ទៀត​ថា​មាន​រឿង​អី? គេ​ក៏​ប្រាប់​ខ្ញុំ​ថា នៅ​អន្តេ​ណឹង​មាន​ខ្មោច​លង តែ​មិន​អី​ទេ ព្រោះ​មាន​អាចារ្យ​មក​ដេញ​ខ្មោច​រួច​ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដូច្នេះ​ហើយពួ​ក​យើង​មាន​សុវត្ថ​ភាព​ហើយ។ ហេហេ ខ្ញុំ​ក៏​ជា​មនុស្ស​ខ្លាច​ខ្មោច​ដែរ តែ​ក៏​ខំ​តាំង​ចិត្ត​ ដោយ​យក​ការ​មិន​ជឿរ​មក​ដាក់​ខ្លួន តែ​នៅ​តែ​ព្រឺ​ក្បាល​ខ្លះ​ដែរ ពេល​ទៅ​ងូត​ទឹក​ម្តង ព្រោះ​ត្រូវ​ងូត​ទឹក​នៅ​បន្ទប់​ទឹក​រួម​ផង។

រំលឹក​ពី​កន្លែង​ខ្ញុំ​ធ្វើ​ស្តា គឺ​នៅ​ក្នុង​មហា​វិទ្យាល័យ​នៅ​កូឡា​ឡាំពួ។ ខ្ញុំ​ធ្វើ​ការ​នៅ​ក្នុង​បន្ទប់​ធំ​ល្មម ម្នាក់​ឯងនៅ​ជាន់​ទី​៦ក្នុង​អគារ​ជាង​30​ជាន់។ តាម​ពិ​តទៅ​បន្ទប់​ណឹង​គឺ​សំរាប់​មនុស្ស​បី​នាក់ ព្រោះ​មាន​កំព្យូទ័រ​ដល់​ទៅ​៣​ តែ​ម្នាក់​គេ​ទើប​តែ​ចប់​ចេញ​ទៅ ឯ​ម្នាក់​ទៀត​គាត់​ជា​គ្រូ តែ​គាត់​ធ្វើ​ការ​នៅ​សាខា​ផ្សេង។ យូៗ​ម្តង គាត់​មក​ធ្វើ​ការ​នៅ​បន្ទប់​ណឹង។ ដូច្នេះ​សល់​តែ​ខ្ញុំ​ម្នាក់​ឯង​គត់​ក្នុង​បន្ទប់។ គិត​ទៅ​គួរ​អោយ​សប្បាយ​ចិត្ត​ណាស់ ពេល​ដែល​នៅ​ម្នាក់​ឯង​ក្នុង​បន្ទប់ ខ្ញុំ​មាន​កៅ​អី​ផ្អែក​ ដែល​បង្អែក​របស់​វា​កំពស់​ក្បាល​ខ្ញុំ ដូច្នេះ​ខ្ញុំ​អាច​គេង​ថ្ងៃ​បាន​យ៉ាង​ស្រួល​បន្ទាប់​ពី​បាយ​ថ្ងៃ​រួច (ពេល​ខ្លះ​លួច​គេង​ម៉ោង​ធ្វើ​ការ​ដែរ)។ ពេល​ខ្លះ​ខ្ញុំ​អាច​ស្រែក​ច្រៀង​ម្នាក់​ឯង ដោយ​មិន​បាច់​ខ្លាច​អ្នក​ណា​ដេញ​គប់។ ជញ្ជាំង​បន្ទប់​ធ្វើ​ការ​ខ្ញុំ​​ធ្វើ​ពី​កញ្ចក់​ ហើយ​វា​នៅ​ខាង​ស្តាំ​ដៃ​ជាប់​នឹង​ខ្ញុំ ដូច្នេះ​ហើយ​ខ្ញុំ​អាច​មើល​ទេសភាព​បាន​យ៉ាង​សប្បាយ​ចិត្ត ហើយ​ពេល​ខ្លះ​ខ្ញុំ​ក៏​មក​ធ្វើ​ការ​ថ្ងៃ​សៅ​ដែរ ព្រោះ​មិន​ចង់​នៅ​ផ្ទះ។ វា​ស្ងាត់​មែន​ទែន ដែល​អគា​សិក្សា​ទាំង​មួល​មិន​មាន​សិស្ស​រៀន មាន​តែ​អ្នក​យាម​ប៉ុណ្ណោះ។

នៅ​ថ្ងៃ​មូយ បន្ទាប់​ពី​ថ្ងៃ​រួច ចួល​មក​ដល់​ក្នុង​បន្ទប់​វិញ មាន​អារម្មណ៏​ថា​ថ្ងៃ​ចាំង​ចូល​បន្ទប់​ខ្លាំង​ពេក ខ្ញុំ​ក៏​រួត​ក្រណាត់​ចុះ ដើម្បី​បាំង​ថ្ងៃ។ ដូច្នេះ​ហើយ​ខ្ញុំ​អាច​មើល​ទៅ​ក្រៅ​ឃើញ​ព្រាលៗ​ប៉ុណ្ណោះ។ ខ្ញុំ​អង្គុញ​ធ្វើ​ការ​ដូច​ធម្មតា ស្តាប់​ចំរឿង និង​ច្រៀង​លេង​ធម្មតា។ ស្រាប់​តែ​រសៀល​បន្តិច​ មេឃ​ក៏​ចាប់​ផ្តើម​ងងិតរក​កល​ចង់​ភ្លៀង​មក​ទៀត​ហើយ គួ​អោយ ធុញ​ថប់​ណាស់​មែន​ទេ។ តែ​មិន​ថ្វី​ឡើយ ខ្ញុំ​បន្តរ​ធ្វើ​ការ ស្រាប់​តែ​ពេល​នោះ​ខ្ញុំ​ហាក់​ដូច​ជា​មាន​អារម្មណ៏​ថា​មាន​ស្រមោល​ខ្មៅ​​នៅ​ខាង​ក្រៅ វា​បាន​រំកិល​នៅ​ជញ្ជាំង​ក្បែ​ខ្ញុំ​អំបាញ់​មេញ​នេះ។ នឹក​ដល់​រឿង​ខ្មោច​ដែល​និស្សិត​ម៉ាឡេ​បាន​និយាយ​ប្រាប់ វា​បាន​ធ្វើ​អោយ​ខ្ញុំ​ភ័យ​មិន​ស្ទើរ​ទេ។ តែ​ពេល​នេះ​មិន​នៅ​ជិត​ម៉ែ​ផង មិន​ដឹង​ហៅ​អ្នក​ណា​អោយ​ជួយ ខ្ញុំ​ក៏​ខំ​តាំង​ចិត្ត​តាំង​កាយ គិត​ឡើង​វិញ​ថា​ជា​អ្វី។ រឺ​ក៏​មាន​មនុស្ស​ដើរ​កាត់​ខាង​ក្រៅ? ខ្ញុំ​គិត​ម្នាក់​ឯង។ តែ​មិន​អាច​ទេ ព្រោះ​ថា​អគា​នេះ​មិន​មាន​វ៉េរ៉ង​ដា​ឯណា មាន​មនុស្ស​ដើរ​មេច​កើត? គិត​ចុះ​គិត​ឡើង ដូចកាត់​តែ​ព្រោះ​ក្បាល។ រឺ​ក៏​ជាមនុស្ស​នៅ​អគា​ជាប់​នេះ​? តែ​មិន​អាច​ទេ ព្រោះ​វា​ជា​ផ្លូវ​ ហើយ​ប្រមាណ​ជាង​100​ម៉ែត​ទៀត​ទើប​មាន​អគា​ផ្សេង។ ខ្ញុំ​កាត់​តែ​ភ័យ!!! ទេ​មិន​អាច​ទេ មិន​មាន​ខ្មោច​ទេ ព្រោះ​វា​ជា​ពេល​ថ្ងៃ​ ​ខ្ញុំ​មើល​ម៉ោង គឺ​ទើប​តែ​ម៉ោង​៥​ទេ។ រឺ​មួយ​ក៏​មែក​ឈើ​វា​រា​ចុះ​ឡើង​ដោយ​សា​ខ្យល់​បក់? ប្រហែល​ហើយ! ធួ​រចិត្ត​បន្តិច។ ខ្ញុំ​ចាប់​ផ្តើម​ធ្វើ​ការ​បន្តរ មួយ​សន្ទុះ​ក្រោម​មក ក៏​ស្រាប់​តែ​មាន​អារម្មណ៏​ថា មាន​ស្រមោល​ខ្មៅ​នោះ​ទៀត​ហើយ ខ្ញុំ​មើល​វា​ឃើញ​នៅ​កន្ទុញ​ភ្នែក។ គឺ​ជា​មែក​ឈើរ​ទេ ខ្ញុំ​តាំង​អារម្មណ៏។ តែ​មិន​អាច​ទេ នេះ​ខ្ញុំ​កំពុង​តែ​អង្គុញ​នៅ​ជាន់​ទី​៦​ មិន​មែន​ជាន់​ទី​១​ទី​២​ឯ​ណា។ ប្រកដ​ណាស់ ប្រកដ​ជា​មិន​ស្រួល​ហើយ។ ខ្ញុំ​ញ័រ​ដៃ​ញ័រ​ជើង។ មិន​អាច​នៅ​ទៀត​ទេ ខ្ញុំ​ប្រមូល​របស់​របរ​ ខ្ញុំ​ទៅ​ផ្ទះ​សិន​ហើយ យ៉ាង​ណា​យ៉ាង​ណា ចាំ​គិត​ទៀត។ មិន​បង្អង់​យូ ខ្ញុំ​ដាក់​កំព្យូទ័រ​ចូល​កាតាប រួច​បិទ​ទ្វា​ចុះ​ទៅ​ក្រោម​យ៉ាង​ប្រញាប់​ប្រញាល់ (មិន​បាន​ដោះ​ស្បែក​ជើង​រត់​ទេ​ព្រោះ​ពាក់​ស្បែក​ជើង​ឃ្លប់​ស្រាប់)។ ខ្ញុំ​ត្រូវ​ទៅ​ជិះ​រថ​យន្ត​ក្រុង​សំរាប់​និស្សិត​ទៅ​ផ្ទះ គឺ​វា​ស្ថិន​នៅ​ជ្រុង​មួយ​នៅ​អគា​ដែល​ខ្ញុំ​បាន​ឃើញ​ស្រមោល​ខ្មៅ​នោះ​ហើយ។ ខ្ញុំ​តាំង​ចិត្ត​ងើយ​ទៅ​ខាង​លើ មើល​ទៅ​ជញ្ជាំង​នៅ​បន្ទប់​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ចំណាំ​វា​បាន​ ថា​នៅ​ចំ​ណា។ ស្រាប់​តែ​ម្ចាស់​ថ្ងៃ​អើយ មាន​ស្ពាយ​ដ័រ​មេន​ពិត​មែន គេ​កំពុងតែ​តោង​ជញ្ជាំង។ អញ្ចឹង​ស្រមោល​ដែល​ខ្ញុំ​ឃើញ​នោះ ជា​ស្រមោល​ស្ពាយ​ដ័រ​មេន ដែល​លោត​តោង​តាម​ជញ្ជាំង? ពិត​ជា​អស្ចារ្យ​ណាស់។ ខ្ញុំ​រួច​ផុត​ពី​ការ​ភ័យ​ខ្លាច​អស់​រលីង ព្រោះ​មិន​មែន​ខ្មោច​លង​ទេ តែ​ជា​ស្ពាយដ័រ​មេន។ ខ្ញុំ​អស់​សំណើច​ដែល​វេច​បង្វិច​រត់​យ៉ាង​នេះ។ មួយ​សន្ទុះ​ក្រោម​មក ខ្ញុំ​ខ្ងល់ មាន​ស្ពាយដ័រ​មេន​ពិត​មែន? មិន​អាច​ទេ វា​ជា​រឿង​ប្រឌិត​មួយ​ទេ​តើ។ អញ្ចឹង​ជា​អ្វីទៅ? ហេតុ​អ្វី​ក៏​គេ​អាច​ទុំ​នៅ​លើ​ជញ្ជាំង​បាន​យ៉ាង​នេះ។ រថ​យន្ត​មិន​ទាន់​ចេញ​ដំណើ​នៅ​ឡើយ ព្រោះ​មិន​ទាន់​ដល់​ម៉ោង។ ខ្ញុំ​ដាច់​ចិត្ត​​ងើយ​មើល​ម្តង​ទៀត គឺ​គេ​នៅ​ទី​នោះ​ដរដែល គាត់​ធ្វើ​អី​អញ្ចេះ? អូរ​គាត់​កំពុង​ដុះ​លាង​កញ្ចក់ ព្រោះ​ថាជញ្ជាំង​អគារ​នេះ​តាំង​មួល​គឺ​ធ្វើ​ពី​កញ្ចក់​ទាំង​អស់។ មែន​ហើយ ត្រូវ​ហើយ មិន​មែន​ខ្មោច​លង​ទេ ហើយ​ក៏​មិន​មែន​ស្ពាយដ័រ​មែន​ដែរ គឺ​អ្នក​លាង​កញ្ចក់

fun1

មើល​ពួក​គេ​ចុះ ដូច​ស្ពាយ​ដ័រ​មេន​ពិតមែន តែ​គាត់​មិន​ប្រើ​អំបោះ​ទេ គឺ​គាត់​ប្រើ​ខ្សែ​កាប​ :D

បញ្ជាក់ : រឿង​នេះ​ពិត​លាយ​ប្រឌិត​ ដល់​ស្រង់ចេញ ពី​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ ដោយ​បន្ថែម​ពាក្យ​សំដី​ខ្លះៗ​។

About these ads
 

11 responses to “ខ្មោច​លង … មិន​មែន​ទេគឺ…

  1. -:-បាត់ដំបង-:-

    ខែតុលា 8, 2009 at 4:49 ល្ងាច

    ការពិតខ្លាចខ្មោចដែរសោះ! ហាសហាស បើខ្ញុំវិញក៏ខ្លាចដែរ បើខ្ញុំស្ថិតក្នុងស្ថានភាពបែបនេះ

     
    • សុភា

      ខែតុលា 9, 2009 at 8:38 ព្រឹក

      បើ​មិន​អោយ​ខ្លាច​ខ្មោច ខ្លាច​អី​វិញ? ហេហេ

       
  2. សុវុឌ្ឍី

    ខែតុលា 9, 2009 at 5:58 ព្រឹក

    ហាហា យី ពេលដំបូងនឹកខ្លាចមែន តែចុងក្រោយផ្ទុះសំណើច​តែម្តង ហាហាហា ថ្ងៃក្រោយៗកុំនិយាយរឿងខ្មោចនៅអន្តេវាសិកទៀត ព្រោះខ្ញុំ ដូចជាមិនសួវស្រួលខ្លួនពេលលឺរឿងខ្មោចនៅកន្លែងនឹង ហេហហេ

     
    • សុភា

      ខែតុលា 9, 2009 at 8:38 ព្រឹក

      ហេហេ និយាយ​យូៗ​អោយ​ស៊ាំ​ទៅ នឹង​ឈប់​ខ្លាច​ហើយ :P

       
  3. រមាស

    ខែតុលា 18, 2009 at 6:12 ព្រឹក

    បាក់ចង្កេះម៉ងពេលអានចប់…ហេហេនៅទីនេះក៏អញ្ចឹងដែរ….ពួកម៉ាឡេមានជំនឿទៅ លើខ្មោចជាងខ្មែរទៅទៀត…កាលពីពេលសំរាកពាក់កណ្តាលឆមាស ខ្ញុំត្រូវគេងតែឯងព្រោះមិនភក្តិ របស់ខ្ញុំត្រូវុធ្វើដំនើរទៅរដ្ឋផ្សេង..ខ្ញុំចាំបានថាប្រហែលជាម៉ោយបីទៀបភ្លឺ ខ្ញុំចូលគេង..ប្រហែ ជាកន្លះ ម៉ោយស្រាប់តែភ្ញាក់ខ្លួនព្រឺត ព្រោះខ្ញុំបានលឺសំលេងមនុស្សកាត់ក្រចងដៃពីតុរបស់ខ្ញុំ ដំបូងខ្ញុំមិនខ្លាចទេតែដល់ពេលស្តាប់យួរទៅកាន់តែលឺឡើង ក៏កាន់តែព្រឺក្បាល…ខ្ញុំក៏ក្រោក ហើយបើកភ្លើងរកមើលប្រភពសំលេង…សំលេងនោះក៏បាត់ ហើយស្រាប់តែខ្ញុំភាក់ ព្រើតព្រោះប្រដាប់កាតក្រចងនៅលើតុរបស់ខ្ញុំ កាន់តែដេកមិនក៏ ចាកចំរៀងរហូតទល់ភ្លីបាន ដេក….ហេហេ…មួយរយះនេះសោតខ្មែរៗនៅទីនេះក៏ឧស្សាហ និយាយពីរឿងខ្មោចដែរ… មានបងម្នាក់នៅទីនេះគាត់ត្រូវខ្មោច លងតាមយល់សប្តិសឹងតែរាល់ថ្ងៃ…ហេហេ

     
    • សុភា

      ខែតុលា 18, 2009 at 2:54 ល្ងាច

      ខ្ញុំ​ធ្លាប់​ទៅ​ដើរ​លេង​នៅ​យូធីភី​ម្តង ហើយ​បាន​ដើរ​លេង​ពេល​យប់ទៀត​ផង (ជុំ​វិញ​សាលា)។ មិន​បាន​លឺ​គេ​ប្រាប់​ថា​មាន​ខ្មោច​អី​ផង។ បើ​ដឹង​បែប​​មិន​បាន​ដើរ​លេង​ពេល​យប់​ទេ​មើល​ទៅ ហេហេ។ តែ​សំរាប់​ខ្ញុំ ខ្ញុំ​ខ្លាច តែ​ក៏​មិន​សូវ​មាន​ជំនឿរ​ច្រើនដែរ។ សំខាន់​នៅ​ស្ងៀមៗ កុំ​ស្តាប់​គេ​និយាយ​រឿង​ខ្មោច​ច្រើន​ពេក​ទៅ អស់​អី​ហើយ ហេហេ

       
      • រមាស

        ខែតុលា 18, 2009 at 6:31 ល្ងាច

        នឹងហើយ អីឡូវតានរណានិយាយរឿងខ្មោចគឺនាំបន្លាចថែម ទើបថ្ងៃក្រោយលែងហ៊ាននិយាយទៀត…អត់គិតមករាំលេងនៅយូធីភីម្តងទៀតទេរឺ????ស្វាគមន៏មានស្រា ស្រីកំដរ ហេហេ!

         
  4. អង្គរក្សតូច

    ខែសីហា 20, 2010 at 6:04 ព្រឹក

    ល្អមើលណាស់!!! ចូលចិត្តអានកំណត់ហេតុចឹង តែមិនដល់ថ្នាក់លួចបើករបស់គេមើលទេ !!

     
    • សុភា

      ខែសីហា 20, 2010 at 10:08 ព្រឹក

      អ្នកណាលួចបើកកំណត់ហេតុរបស់គេមើល។ គេដាក់អោយមើលតើ

       
      • អង្គរក្សតូច

        ខែសីហា 20, 2010 at 12:06 ល្ងាច

        ញ៉ុមសំណាងធំដែលបានមើលហើយសើចទៀត!! ពិតជាអរគុណខ្លាំងណាស់!!

         
  5. រង្សី

    ខែ​មីនា 27, 2011 at 1:51 ល្ងាច

    មុនក្រោយខ្លួនយើងក៏ត្រូវតែស្លាប់។ពេលនោះខ្លួនយើងក៏ក្លាយទៅជាខ្មោចចុះហេតុអ្វីបានជាយើងទៅខ្លាចបើអញ្ចឹងត្រឡប់ជាយើងទៅខ្លាចខ្លួនយើងវិញហើយ។
    ខ្ញុំរស់នៅប្រទេសវៀតណាមចង់បានស្គាល់មិត្តទាំងអស់គ្នាណាស់សូមទំនាក់ទំនងតាម
    rangsey_ctk_543@yahoo.com.vn

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
តាមដាន

Get every new post delivered to your Inbox.

Join 66 other followers

%d bloggers like this: