ថ្ងៃនេះអផ្សុក និកចង់រកចំរៀងមកមើលក៏ប្រទះចំរឿងរបស់ អ្នកនាងសុខ ស្រីមុំ។ គិតទៅ ខ្ញុំមិនដឹងគាត់អាយុប៉ុន្មានហើយទេ តែថា ខ្ញុំធ្លាប់មើលរឿងគាត់សំដែង តាំងពីណាណីមកម្លេះ និយយាអោយចំទៅ ប្រហែលឆ្នាំ៩០ជាងអីណឹង។ ដល់អាឡូវមើលម្តងទៀត បានដឹងថា អាឡូវមុខខ្ញុំណឹងចាស់ជាងគាត់ទៅទៀត
។
សុខ ស្រីមុំ : ខ្ចីញេញដដែល
04
ធ្នូ



ម៉ន
ខែធ្នូ 5, 2009 at 4:18 ព្រឹក
គាត់មានអាយុស្មើខ្ញុំ គ្រាន់តែមានឋានៈជាបងស្រីខ្ញុំ ។
គាត់ធ្លាប់នៅជាមួយគ្រួសាខ្ញុំប្រហែលជាមួយឆ្នាំ ។ កាលនោះ មានអ្នកចំរៀង និងតួគុនមួយចំនួនទៀត តែមិនបាច់និយាយអំពីឈ្មោះគេទេ ។
vankhea
ខែធ្នូ 6, 2009 at 8:06 ល្ងាច
អូយខ្ចីញ៉េញបោះគេមែនតើ ហាហា ។ ខ្ញុំស្ដាយមិនបានកើតទៅជាតារាដូចគេ បានត្រឹម
កើតជា ផ្កាយ ។ ហើយផ្កាយនឹងតូច គឺតូចតាមែនទែន។
ហុក
ខែធ្នូ 11, 2009 at 10:17 ព្រឹក
ទើបតែដឹងខ្លួនទេថា សុភា ឯងមុខឡើងកញ្ចាស់? មុខចាស់ហើយគេនៅហៅ Baby ទៀត។ ដល់ពេលលឺឈ្មោះ Baby ស្មានថាក្មេង ការពិតយ៉ាងកញ្ចាស់។
សុភា
ខែធ្នូ 11, 2009 at 5:20 ល្ងាច
យីហុក កុំមាត់!!! ដឹងថាគ្នាណឹងកញ្ចាស់ហើយនៅអោយស្ងៀម ទុកអោយខ្ញុំបោកគេអោយបានយូតិចទៀត
ហុក
ខែធ្នូ 12, 2009 at 2:45 ព្រឹក
អត់ចង់ឱ្យពួកម៉ាកខ្ញុំបោកគេទេ បានជាខ្ញុំចូលមកនិយាយ។ ហាហា អធ្យាស្រ័យផងចំពោះការខុសឆ្គងណា។ បើមានអីថ្មី ឧស្សាហ៍ប្រាប់គ្នាផង។
សុភា
ខែធ្នូ 12, 2009 at 3:06 ល្ងាច
លើកលែងទោសអោយចុះចឹង
neangsky
ខែតុលា 27, 2011 at 10:45 ព្រឹក
17ឆ្នាំហើយដែលខ្ញុំមិនបានឃើញ សុខ ស្រីមុំថ្អៃនេះបានឃើញអរ មែន