ក្រមុំយ៉េៗ ជិះប៉េសេភ្លឺរំលេច ឆ្វែលអេស្តារប៉ាស៊ីស្ទិច
ឯសុរិយ៉ាឯមកុដពេជ្យ
បន្តិចទៅអាហេម៉ាជី
…
កំលោះហុងដា និង នាងកញ្ញាប៉េសេ …
ឫក៏គេចង់ថា PG = peugeot?
ហើយក្នុងបទណឹង មានពាក្យប៉ុន្មានទេ ដូចជាមិនយល់សោះ:D
ក្រមុំយ៉េៗ ជិះប៉េសេភ្លឺរំលេច ឆ្វែលអេស្តារប៉ាស៊ីស្ទិច
ឯសុរិយ៉ាឯមកុដពេជ្យ
បន្តិចទៅអាហេម៉ាជី
…
កំលោះហុងដា និង នាងកញ្ញាប៉េសេ …
ឫក៏គេចង់ថា PG = peugeot?
ហើយក្នុងបទណឹង មានពាក្យប៉ុន្មានទេ ដូចជាមិនយល់សោះ:D

ដាក់ប្លក នៅប្រព័ន្ធប្លក WordPress.com. ម៉ូដប្លក៖ Choco ដោយ .css{mayo}
វ៉ាន់ ចំរើន
ខែកុម្ភៈ 24, 2011 at 3:45 ល្ងាច
តាមខ្ញុំដឹង ប៉េសេ គឺជាម៉ាកម៉ូតូម្យ៉ាង សំរាប់មនុស្សស្រីជិះ កាលពីជំនាន់មុនឆ្នាំ ១៩៧៥ ! វាមានភិនភាគស្រដៀង ទៅហ្នឹង ម៉ូតូហ្វីណូបច្ចុប្បន្ន តែរាងស្តើងជាង ! ម៉ូតូប៉េសេនេះ អត់មានចង្កឺះលេខទេគឺគេ ប្រើហ្គា ក្នុងការបន្ថែមនិង បន្ថយល្បឿន ហើយបើអស់សាំង គឺគេអាចធាក់ដូចកង់បាន ….
កូនផ្សោត
ខែកុម្ភៈ 24, 2011 at 5:44 ល្ងាច
ខ្ញុំគិតដែរថាប្រហែលជាម៉ូតូ ឫក៏ឡាន។ តែប្រឹងរកក្នុងអ៊ីនធឺណេតមិនឃើញសោះ
បញ្ញា
ខែកុម្ភៈ 25, 2011 at 7:14 ល្ងាច
គឺម៉ូតូ! ម៉ូតូ PC ជំនាន់មុន។ ម៉ូតូហ្នឹងគឺម៉ូតូដែលទាន់សម័យហើយសម្រាប់សម័យនោះ។ មិនមែនមានតែប៉ុណ្ណឹងទេ គឹមានទាំង អូមីឡែត ហុងដា ឬម៉ាកផ្សេងៗទៀតផង។ ចម្រៀងនេះ ជាចម្រៀងរៀបរាប់ផលិតផលគ្រឿងចាកក្នុងស្រុកហើយ។ មានច្រើនជាងនេះទៅទៀត បងអាចស្ដាប់បានដូចជាបទ នាងគរខ្ញុំស្រឡាញ់ គេនិយាយពីម៉ូតូហុងដា និងយ៉ាម៉ាហាជំនាន់នោះ។
កូនផ្សោត
ខែកុម្ភៈ 25, 2011 at 8:14 ល្ងាច
ខ្ញុំធ្លាប់លឺតែម៉ូតូអូមីឡែត និង ហុងដា មិនដែលលឺប៉េសេណឹងសោះ។ ចឹងស្គាល់ហើយពេលនេះ។ ប្រឹងរកតាម អីធឺណេតដែរ តែអត់ឃើញ
ក្មេងស្រែ
ខែកុម្ភៈ 25, 2011 at 5:52 ព្រឹក
1975? កាលហ្នុងក្នុងស្រុកមាន ម៉ូតូហុងដាដែរ? អត់ដែលដឹងស្មោះម៉ងហើយញ៉ុម!
បញ្ញា
ខែកុម្ភៈ 25, 2011 at 7:11 ល្ងាច
មិនត្រឹមតែហុងដា មានទាំងឡាន Mercerdes ផលិតក្នុងស្រុកទៀតផង!! សួរចាស់ៗទៅ សួរថាសម័យសង្គមយ៉ាងម៉េច គាត់ប្រាប់ហើយ!!
កូនផ្សោត
ខែកុម្ភៈ 25, 2011 at 8:17 ល្ងាច
ធ្លាប់លឺម៉ែគាត់និយាយប្រាប់ដែររឿងណឹង។ គាត់ថាពីមុន ប្រុសៗចង់ដណ្តឹងប្រពន្ធ ធ្វើស្រែតែដីម៉ាចំណែកណឹង ការមិនទាំងអស់។
នឹកៗទៅ គួរអោយស្តាយណាស់
បញ្ញា
ខែកុម្ភៈ 25, 2011 at 7:19 ល្ងាច
មុន 1975 ទេ! មិនមែន 1975ទេ។ ខ្មែរមានរោងចក្រជាច្រើន តែត្រូវប៉ុល ពត កម្ទេចចោលអស់។ ចម្រៀងទាំងនេះហើយ គឺជាសក្ខីភាពដែលមិនអាចកាត់ថ្លៃបាន ពីសម័យនោះ។
កូនផ្សោត
ខែកុម្ភៈ 25, 2011 at 8:15 ល្ងាច
បែបមកពីយើងនៅស្រែដូចគ្នាហើយមើលទៅទើបអត់ស្គាល់នឹងគេ ហិហិហិ
ក្មេងស្រែ
ខែកុម្ភៈ 26, 2011 at 2:48 ព្រឹក
បែបហើយមើលទៅ!
បញ្ញា
ខែកុម្ភៈ 27, 2011 at 7:06 ល្ងាច
អ្នកស្រែ អ្នកក្រុង ជាមនុស្សឬហ្ន៎?
វ៉ាន់ ចំរើន
ខែកុម្ភៈ 24, 2011 at 8:05 ល្ងាច
កាលពីជំនាន់ហ្នុង ម៉ូតូ ហុងដា ជាទីពេញនិយមសំរាប់មនុស្សប្រុស ឯ ប៉េសេ ក៏ជាទីពេញនិយមសំរាប់មនុស្សស្រីដែរ…! ដូចបទ កំលោះហុងដា កញ្ញាប៉េសេ ចឹង..
monyrinataro
ខែកុម្ភៈ 25, 2011 at 12:14 ល្ងាច
ប៉េសេ? អត់ដែលលឺសោះ ឮតែពាក្យថាPNo ចំរៀងប្លែកៗ សម័យមុន
achharia
ខែកុម្ភៈ 25, 2011 at 1:11 ល្ងាច
.
មែនហើយគឺដូច លោក វ៉ាន់ចំរើន ថាមែន ។
បទហ្នឹងចេញក្នុងសម័យសាធារណរដ្ឋ ឬឆ្នាំ៧០ផ្លាយ ។
សម៍យនោះ ម៉ូតូដែលពេញនិយមគឺម៉ាកហុងដា
-សំរាប់ប្រុសៗគឺ
HONDA CL 90
http://t3.gstatic.com/images?q=tbn:ANd9GcSLVNi3V8iFHD8r1a2pWsHxRUNMf5Ih1jd9SjzmSk4wnpyQgsHLMw&t=1
-សំរាប់ស្រីៗជំទង់ៗ
HONDA PC 50
http://www.motorera.com/honda/h0050/moped/pc50-69a.jpg
.
Bophann
ខែមករា 24, 2012 at 11:09 ព្រឹក
ឆ្វែលអា Star, Majestic…….
បន្តិចទៅអាហេមជាតិ
ខ្មែរយកបាក្យ អា ដាក់ពីមុខឈ្មៅរោងកុន ។ ក្នុងបទនេះគេរៀបរាប់ឈ្មោះរោងកុនបួន៖ Star, Majestic, សុរិយា, ម្កុដពេជ្រ, និង ហេមជាតិ