ថ្ងៃនេះសរសេរអំពីប៉េងប៉ោះនេះ មិនមែនជារឿងចៃដន្យនោះទេ គឺវាមានហេតុរបស់វា។
កាលទៅលេងស្រុកលើកនេះ រវល់តែដើរញ៉ាំរបស់តាមផ្លូវពេក រហូតមិនមានពេលធ្វើម្ហូបខ្លួនឯងញ៉ាំសោះ គឺបានធ្វើតែម្តងគត់ ហើយក៏ជាម្ហូបប្រចាំត្រកូលដែរ គឺ ម្ជូរស្រែក្បាលត្រី ដែលមានដាក់ត្រកួនស្រែ ប៉េងប៉ោះ និងម្អមជាបន្លែ។ តែថ្ងៃនេះ គឺចង់និយាយពីប៉េងប៉ោះ។
កាលនោះ ពេលដែលចេញពីកន្លែងធ្វើការរបស់មិត្តខ្ញុំនៅម្តុំផ្សាររាត្រីម៉ោ ខ្ញុំក៏បានឆៀងចូលទិញគ្រឿងគ្រៅនៅផ្សារចាស់ (មិនដឹងជាឈ្មោះណឹងត្រូវឫអត់ទេ គឺផ្សារនៅជាប់នឹងផ្សាររាត្រីណឹងឯង)។ ខ្ញុំត្រូវដើរមិនដឹងជាប៉ុន្មានជុំទេដើម្បីតែទិញប៉េងប៉ោះតែប៉ុណ្ណោះ។ វាមិនខ្វះទេប៉េងប៉ោះពេញផ្សារ តែវាអត់មានប៉េងប៉ោះទុំ ប៉េងប៉ោះស្រែនោះទេ គឺមានតែប៉េងប៉ោះខ្ចីតែប៉ុណ្ណោះ។ ខ្ញុំក៏មិនដឹងយ៉ាងមេចដែរ។ ដែលនេះធ្វើអោយខ្ញុំនឹកឃើញដល់កាលពីឆ្នាំប្រហែលជា ២០០៥ មានពួកម៉ាកឡាវម៉ោ វាដើរទិញប៉េងប៉ោះទុំអត់បានដែរ ហើយវាសួរថា នៅស្រុកខ្មែរអត់មានប៉េងប៉ោះទុំទេអី? ដល់ពេលនេះ ខ្ញុំឃើញថាវាចឹងមែន។
នឹកឃើញកាលពីនៅតូចៗវិញ គឺញ៉ាំតែប៉េងបោះស្រែ ទុំ។ តែមិនដឹងស្រុកយើងឡូវណឹង មេចក៏គេអត់ញ៉ាំប៉េងប៉ោះទុំ? ហើយមានមុខម្ហូបអីខ្លះដែលគេយកប៉េងប៉ោះខ្ចីៗណឹងទៅធ្វើអីខ្លះ?



ក្មេងស្រែ
ខែឧសភា 11, 2011 at 5:50 ព្រឹក
ប៉េងប៉ោះខ្ចី ឆាឡុកឡាក់, ដាក់ជាអន្លក់
ប៉េងប៉ោះទុំ ឆ្កៀលគ្រាប់ញាត់សាច់ជ្រូក (អត់ចូលចិត្ត), ដាក់ចូលសំឡរម្ជូរមិត្តភាពម៉ឺនណាំ
កូនផ្សោត
ខែឧសភា 11, 2011 at 9:06 ព្រឹក
ធ្វើឡុកឡាក់ ខ្ញុំចូលចិត្តដាក់ប៉េងប៉ោះ ទុំល្មមជាង។
Samady KS
ខែឧសភា 11, 2011 at 9:16 ព្រឹក
ខ្ញុំញាំ ប៉េងប៉ោះ រាល់ថ្ងៃ បីឆ្នាំហើយ
Phou Vathana
ខែកក្កដា 31, 2011 at 4:42 ព្រឹក
ខ្ញុំមិនចូលចិត្តប៉េងប៉ោះទេ! តែវាមានសារះណាស់ចំពោះសុខភាព។