មើលព័ត៌មានៅ សប្បាយ ត្រង់នេះ គេនិយាយពីបាល់ទាត់។ ខ្ញុំមិនជាចាបអារម្មណ៏អីច្រើនទេ តែមើលរូប និងមើលត្រួស ពីឈ្មោះគីឡាករ ដូចជាបរទេស។ មេចចឹង? ជួយពន្យល់ផង!
បណ្ណសារ ប្រចាំខែ៖ ខែមិថុនា 2011
សុំបកស្រាយមតិខ្ញុំជុំវិញរឿងចំរូងចំរាស់-ការប្រើរបស់គេដោយខុសច្បាប់
ប៉ុន្មានថ្ងៃនេះ វើដប្រេសហាក់ដូចជាមានប្រជាប្រិយឡើងវិញ ប្រហែលដោយសារតែមានប្រធានបទគួរអោយចាប់អារម្មណ៍ហើយមើលទៅ ដែលក្នុងនោះខ្ញុំក៏បានចូលរួមជាពាក្យសំដីជាច្រើន រហូតដល់មានអ្នកយកពាក្យសំដីខ្ញុំទៅសរសេរអត្ថបទថែមទៀត។ រឿងរ៉ាវគឺចាប់ផ្ដើមពីកាជជែកគ្នារឿង Window និង Linux ហើយរាលដាលរហូតដក់ប្រធានបទ ការលួចរបស់គេប្រើ។ តែដោយប្រើពាក្យលួចនេះដូចជាធ្ងន់ធ្ងរពេកនោះ ខ្ញុំក៏សុំប្រើពាក្យត្រឹមតែ “ប្រើដោយមិនគោរពកម្មសិទ្ធម្ចាស់ដើម“។
សុំចូលសាច់រឿង
ខ្ញុំព្យាយាមប្រាប់ទៅអ្នកដែលចូលចិត្តប្រើ និងចែកចាយរបស់គេដោយមិនគោរពសិទ្ធម្ចាស់នោះថា “ធ្វើអញ្ចឹងគឺខុសហើយ ហើយត្រូវទទួលថាខុស“។ តែវាពិតណាស់ មនុស្សមួយនគរប្រើតែរបស់មិនអស់លុយបែបណឹង រឿងអីយើងត្រូវទិញ? អ្វីដែលខ្ញុំនិយាយ មិនមែនមានន័យថាយើងគួរយើងគួរតែនាំគ្នាឈប់ប្រើរបស់ក្រេក រួចទៅនាំគ្នាទិញនោះទេ ព្រោះបើគិតពីលទ្ធភាពគឺមិនអាចទៅរួចឡើយ បើសូម្បីតែក្រុមហ៊ុនព័ត៌មានវិទ្យាមួយចំនួន នៅតែប្រើទាំងមិនគោរពសិទ្ធម្ចាស់ដើមផងនោះ។ ខ្ញុំនិយាយបែបណឹង ក៏មិនមែនមានន័យថា ខ្ញុំមិនដែលប្រើរបស់លួចទាំងនោះ ហើយទៅមុខទៀត ខ្ញុំនឹងមិនប្រើនោះដែរ។ តែខ្ញុំគ្រាន់តែព្យាយាមកាត់បន្ថយច្រើនបំផុតដែលខ្ញុំអាចធ្វើបាន ពោលគឺប្រឹងប្រែងបង្រៀនខ្លួនឯងបន្តិចម្តងៗអោយចេះគោរពកម្មសិទ្ធ និងគោរពច្បាប់កម្មសិទ្ធ ដែលទាំងនេះ គឺយើងត្រូវការដើម្បីរស់ជាមនុស្សម្នាក់ក្នុងសង្គមមួយ។ បើយើងប្រៀបធៀបក្នុងជីវិតប្រចាំថ្ងៃ ការដែលប្រើរបស់គេដោយមិនគោរពសិទ្ធម្ចាស់ដើម តើមានខុសអីពីអ្នកចម្រៀង និងផលិតកម្មចម្រៀងស្រុកខ្មែរចម្លងរបស់គេមកនោះ? ហើយបើពេលនេះ អ្នកដែលកំពុងតែរិះគន់ទង្វើបែបនេះ គួរតែងាកមកមើលខ្លួនឯងដែលកំពុងតែប្រើរបស់គេដោយមិនគោរពកម្មសិទ្ធម្ចាស់ដើម ហើយថែមទាំងស្រែកថាខ្លួនឯងត្រូវទៀតនោះ វាយ៉ាងណាទៅវិញ? ហើយបើងាកមកប្រៀបធៀបនឹងជីវិតប្រចាំថ្ងៃនោះ គឺមានទង្វើស្រដៀងគ្នានេះជាច្រើន ដែលម្នាក់ៗស្រែកថាស្អប់ណាស់ តែមើលមិនដឹងខ្លួនឯងកំពុងតែប្រព្រឹត្តដែរនោះទេ។
គួរតែបិទភ្នែកស្រមៃទៅមើល ថាខ្លួនចង់អោយប្រទេសខ្លួនក្លាយទៅជាប្រទេសបែបណា? នៅតែប្រើរបស់លួចគេបែបណឹងរហូតតទៅ? ជាប់ចំណាត់ថ្នាក់ខាងចម្លង ? មិនដែលស្គាល់ទេការគោរពកម្មសិទ្ធ។ សួរថាតើមានក្រុមហ៊ុនបរទេសខាងអាយធីប៉ុន្មាននឹងហ៊ានមកបោះទន់នៅស្រុកខ្មែរ? បើដាក់ការងារអោយធ្វើមិនទាន់នឹងបានលក់ផង ក៏ត្រូវបុគ្គលិកខ្លួនលួចកូដចេញទៅក្រៅបាត់ទៅហើយនោះ? បើខ្លួនជាអ្នកអាយធី បើនៅតែបន្តទង្វើបែបណឹង គឺមិនខុសពីបិទគម្របឆ្នាំងបាយខ្លួនឯងនោះទេ!
ខ្ញុំមិនចង់វែងឆ្ងាយនោះទេ តែបើមិនលើកមកគឺមិនកើត។ ប្រទេសមួយដ៏មហិមាក្នុងលោកនេះ (មិនបាច់បញ្ចេញឈ្មោះទេ) បែរជាក្នុងភ្នែកបរទេស ក្លាយជាប្រទេសមួយដែលគេពិបាកនឹងទុកចិត្ត ជាប់ចំណាត់ថ្នាក់ខាងចម្លង ដែលសូម្បីតែអ្នកកំប្លែងក៏យកមកនិយាយសើចលេង។ រហូតដល់មានការចាក់ផ្សាយតាមទូរទស្សន៍ថាប្រទេសខ្លួនគឺបែបនោះ តើសប្បាយចិត្តប៉ុណ្ណាទៅ? ផលិតផលថ្មីៗ គេមិនហ៊ាននាំយកទៅលក់ទេ ព្រោះខ្លាចត្រូវបានចម្លង ។ល។ និង ។ល។
សរុបមកវិញបើទោះជាយើងមិនអាចជៀសផុតនូវការប្រើរបស់ក្រេកក៏ដោយ ក៏យើងគួរតែនាំគ្នាខិតខំបណ្ដុះគំនិតក្នុងការគោរពកម្មសិទ្ធអ្នកដ៏ទៃនេះបន្តិចម្តងៗ ព្រោះគ្មានអ្វីដែលសំខាន់ជាងការបណ្ដុះគំនិតបង្កើតគុណតម្លៃខ្លួនឯងនោះទេ។ ធ្វើខុស ទោះជាអ្នកដទៃមិនដឹង ក៏ គួរតែខ្លួនឯងអាចដឹងថាខុសឫត្រូវបានដែរ។
ទើបតែទិញ tablet មួយ
តាមពិតទៅ នឹកថាចង់ទិញតាំងពីខែបីមកម្ល៉េះ តែតម្រូវកាមិនទាន់មកដល់។ ទើបតែថ្មីៗនេះ កម្មវិធីដែលពួកខ្ញុំបានធ្វើ វាបានចេញជារូបរាងខ្លះៗហើយ អញ្ចឹងហើយ ខ្ញុំក៏សម្រេចចិត្តទិញ tablet មួយមកប្រើ។ តែដំបូងឡើយ គិតថាមិនទិញលុយខ្លួនឯងទេ គឺអាចសុំសាលាបាន។ ខ្ញុំក៏និយាយជាមួយគ្រូរួចហើយទៅទៀត គាត់ថាយល់ព្រម។ ខ្ញុំចាំគាត់ ប៉ុន្មានថ្ងៃមិនមានដំណឹង រួចក៏គិតថាគាត់រវល់ ខ្ញុំក៏សម្រេចចិត្តទិញខ្លួនឯងតែម្តងទៅ។ ទិញរួចបានប៉ុន្មានថ្ងៃ ជួបគាត់ទៀត គាត់ថា គាត់រកលុយទិញ tablet បានហើយ ត្រូវធ្វើលិខិតស្នើរទិញ។ ខ្ញុំថា ខ្ញុំទិញរួចហើយ ហិហិហិ។ ខ្ញុំថាលុយណឹងទុកសិនទៅ ក្រែងត្រូវទិញមួយទៀត។ សម្រេចទៅ ខ្ញុំចំណាយអស់ ៥០អឺរ៉ូដែរ។
អូរភ្លេចប្រាប់! tablet ណឹងមិនមែនជារបស់ Ipad អីទេ គឺ tablet បែបបុរាណធម្មតាៗ ដែលអាចអោយខ្ញុំសរសេរបាន។ ជារួម គឺគ្រាន់តែប្រើបិច ជំនួស mouse តែប៉ុណ្ណោះ តែវាគ្រប់គ្រាន់ហើយសម្រាប់ការងារខ្ញុំ គឺគ្រាន់តែបង្ហាញគេប៉ុណ្ណោះ។
(http://www.vaxuo.com/tablets/wacom-bamboo-pen-tablet.html)
ក្រុមហ៊ុនគេអត់បានធ្វើ driver សម្រាប់លីនុចទេ គឺមានតែ វីនដូ និង MAC OS តែប៉ុណ្ណោះ។ តែមិនថ្វីទេ នៅលើUbuntus គ្រាន់តែដាក់ដំណើរការ command line ខាងក្រោមជាការស្រេច។
sudo add-apt-repository ppa:doctormo/wacom-plus
sudo apt-get update
sudo apt-get install wacom-dkms xf86-input-wacom
(http://www.ubuntugeek.com/install-the-wacom-bamboo-driver-in-ubuntu-10-04-lucid-lynx-using-ppas.html)
មិនគួរធ្លាក់ខ្លួន ធ្លាក់ដល់ថ្នាក់ណឹង
ម្សិលមិញ ថ្ងៃអាទិត្យសោះ ដោយសារតែអផ្សុកពេក ក៏នឹកឃើញចង់ធ្វើការ។ ដំបូងឡើយ ខ្ញុំគិតថា ចំណាយពេលប្រហែលជា ៣០នាទី គឺគ្រប់គ្រាន់ហើយ។ ព្រោះអ្វីៗ មានអស់ហើយ គ្រាន់តែផ្គុំគ្នាប៉ុណ្ណោះ។
បើកកុំព្យូទ័រឆ្វាច់ ចាក់ចំរឿងឆ្វាច់ ទៅអង្គុយផ្អែកសាឡុងធ្វើការយ៉ាងសប្បាយចិត្ត។ ទីបំផុត សរសេររួចហើយ ក៏សាកមើល មានអី “segmentation fault”។ ហេសហេ តែប៉ុណ្ណេះ មានការងារធ្វើហើយខ្ញុំ។
ម៉ោងប្រហែលជា ៧ល្ងាចល្មម។ អង្គុយរកដល់ម៉ោង ១២ កណ្ដាលយប់ហើយនៅតែរកអត់ឃើញ។ ថ្ងៃនេះរកទៀត នៅតែមិនឃើញ។
មិនគួរសោះ មិនគួរធ្លាក់ខ្លួន ធ្លាក់ដល់ថ្នាក់ណឹងទេ។ ពេលនេះ មានតែឈប់រកហើយ។ ចាំមិត្តភក្តិទំនេរ ចាំពឹងគេអោយជួយមើលប្រសើរជាង។ ព្រោះនេះជាតំណោះស្រាយមួយដែរ ព្រោះពេលខ្លះ យើងស្មុគ្រពេក ក៏រកមិនឃើញដែរ។
(http://www.cartoonstock.com/directory/s/system_error.asp)




