តាមពិតទៅ នឹកថាចង់ទិញតាំងពីខែបីមកម្ល៉េះ តែតម្រូវកាមិនទាន់មកដល់។ ទើបតែថ្មីៗនេះ កម្មវិធីដែលពួកខ្ញុំបានធ្វើ វាបានចេញជារូបរាងខ្លះៗហើយ អញ្ចឹងហើយ ខ្ញុំក៏សម្រេចចិត្តទិញ tablet មួយមកប្រើ។ តែដំបូងឡើយ គិតថាមិនទិញលុយខ្លួនឯងទេ គឺអាចសុំសាលាបាន។ ខ្ញុំក៏និយាយជាមួយគ្រូរួចហើយទៅទៀត គាត់ថាយល់ព្រម។ ខ្ញុំចាំគាត់ ប៉ុន្មានថ្ងៃមិនមានដំណឹង រួចក៏គិតថាគាត់រវល់ ខ្ញុំក៏សម្រេចចិត្តទិញខ្លួនឯងតែម្តងទៅ។ ទិញរួចបានប៉ុន្មានថ្ងៃ ជួបគាត់ទៀត គាត់ថា គាត់រកលុយទិញ tablet បានហើយ ត្រូវធ្វើលិខិតស្នើរទិញ។ ខ្ញុំថា ខ្ញុំទិញរួចហើយ ហិហិហិ។ ខ្ញុំថាលុយណឹងទុកសិនទៅ ក្រែងត្រូវទិញមួយទៀត។ សម្រេចទៅ ខ្ញុំចំណាយអស់ ៥០អឺរ៉ូដែរ។
អូរភ្លេចប្រាប់! tablet ណឹងមិនមែនជារបស់ Ipad អីទេ គឺ tablet បែបបុរាណធម្មតាៗ ដែលអាចអោយខ្ញុំសរសេរបាន។ ជារួម គឺគ្រាន់តែប្រើបិច ជំនួស mouse តែប៉ុណ្ណោះ តែវាគ្រប់គ្រាន់ហើយសម្រាប់ការងារខ្ញុំ គឺគ្រាន់តែបង្ហាញគេប៉ុណ្ណោះ។
(http://www.vaxuo.com/tablets/wacom-bamboo-pen-tablet.html)
ក្រុមហ៊ុនគេអត់បានធ្វើ driver សម្រាប់លីនុចទេ គឺមានតែ វីនដូ និង MAC OS តែប៉ុណ្ណោះ។ តែមិនថ្វីទេ នៅលើUbuntus គ្រាន់តែដាក់ដំណើរការ command line ខាងក្រោមជាការស្រេច។
sudo add-apt-repository ppa:doctormo/wacom-plus
sudo apt-get update
sudo apt-get install wacom-dkms xf86-input-wacom
(http://www.ubuntugeek.com/install-the-wacom-bamboo-driver-in-ubuntu-10-04-lucid-lynx-using-ppas.html)




ហនុមាន
ខែមិថុនា 6, 2011 at 9:06 ល្ងាច
សុំជួយអរខ្ចីប្រើសិនបានរ៉េ ? ខ្ញុំធ្លាប់ប្រើអាសេរីចាស់យូរហើយ តាំងពី ៩៧ មកម្លេះ ! អាលូវអត់ដែលប្រើផង ប្រើតែ ឡាបថប់ ស្រួលចង់ងាប់ហើយ !
កូនផ្សោត
ខែមិថុនា 7, 2011 at 3:37 ព្រឹក
លោកបងហនុមាន នេះគ្រាន់តែប្រើជំនួយក្នុងការគូរ ឫសរសេរប៉ុណ្ណោះ ពោលគឺមិនអាចជំនួយកុំព្យូទ័រទេ
ឌីយ៉ា
ខែមិថុនា 8, 2011 at 3:23 ព្រឹក
ខ្ញុំសុំខ្ចីប្រើដែរបានអត់? ខ្ចីតាម៉ាថ្ងៃទេ
monyrinataro
ខែមិថុនា 7, 2011 at 3:21 ព្រឹក
តំលៃម៉ាន កំពុងតែចង់ទិញយកមកគូររូបផង តែបើថ្លៃពេក អត់ទាន់ទិញទេ ចាំពេលវាចុះថោកសិន។
៥០អឺរ៉ូ ហ្នឹងម៉ានតូលាដែរ កញ្ញាភា?
កូនផ្សោត
ខែមិថុនា 7, 2011 at 3:35 ព្រឹក
ប្រហែល ៦៥។ មើលទៅមិនថោកជាងណឹងទៀតទេ។ ព្រោះចេញយូដែរហើយ
monyrinataro
ខែមិថុនា 7, 2011 at 11:46 ព្រឹក
អាចគិតគូរបាន
ភារៈ
ខែមិថុនា 7, 2011 at 4:31 ព្រឹក
៥០អឺរ៉ូ របស់ សុភា ធ្វើឱ្យខ្ញុំបានស្គាល់ sudo – -
រកតែតម្លើង Flash ក៏មិនដឹងធ្វើម៉េច ឃើញតែ sudo&sodu ហាហា
sudo add-apt-repository ppa:doctormo/wacom-plus
sudo apt-get update
sudo apt-get install wacom-dkms xf86-input-wacom
កំពុងតែងាកមកប្រើ Linux ជា primary platform វិញ ធ្លាប់ប្រើតែ win7 ដល់មកប្រើអានេះ(Fedora15 x64)ធ្វើអីក៏មិនកើត មិនមែនទេ គឺមិនចេះ
កូនផ្សោត
ខែមិថុនា 7, 2011 at 8:05 ព្រឹក
ញុំអត់ចេះដែរណឹង ហិហិហិ
វិចូច
ខែមិថុនា 7, 2011 at 4:52 ព្រឹក
Linux ទៀត!
កូនផ្សោត
ខែមិថុនា 7, 2011 at 8:05 ព្រឹក
កត់ទុក ក្រែងថ្ងៃណាត្រូវការប្រើ ស្រួលរក ហេហេ
ក្មេងស្រែ
ខែមិថុនា 7, 2011 at 8:26 ព្រឹក
អបអរសាទរ, ព្យាយាមគង់បានសម្រេច, ប្រសិនបើបានសម្រេចអាហ្នឹងហើយ កុំភ្លេចធ្វើអក្សរខ្មែរផង!
កូនផ្សោត
ខែមិថុនា 7, 2011 at 9:41 ព្រឹក
ចាំមើលបានទំនេរបន្តិច ចាំធ្វើកម្មវិធីបោកមួយ ដើម្បីអោយអ្នកទាំងអស់គ្នាសប្បាយចិត្ត
ពត៌មានទូរស័ព្ទ
ខែមិថុនា 7, 2011 at 10:06 ល្ងាច
Oh យល់ហើយទាល់តែមើលវិដេអូខាងក្រោមតាមពិតទៅដូចជា BIG MOUSE PAD
monyrinataro
ខែមិថុនា 8, 2011 at 4:27 ព្រឹក
បើកលុយខែក្រោយទៅទិញមួយនឹងគេដែរហើយ
Sao Sreymao
ខែធ្នូ 5, 2011 at 1:55 ព្រឹក
Loy bos ke heheeh!!!ខ្ញុំចូលចិត្តណាស់នណាមានTABLET ហ្នឹង សុំតធ្វើមិត្តផងបានទេ???នឹងអាលខ្ចីពេលរបស់ខ្ញុំខូច!!!!:D:D:D:D
Naroath1
ខែធ្នូ 23, 2011 at 5:47 ព្រឹក
នរណាគេដឹងថាTablet នឹងទៅទិញទីណាទេនៅភ្នំពេញជួយប្រាប់ខ្ញុំផងនឹងទៅទិញដែរ!
ហើយជួយប្រាប់តំលែផងប៉ុន្នាន!!!!!!!!!!
Bunnaroathc@gmail.com