ប៉ុន្មានថ្ងៃនេះ វើដប្រេសហាក់ដូចជាមានប្រជាប្រិយឡើងវិញ ប្រហែលដោយសារតែមានប្រធានបទគួរអោយចាប់អារម្មណ៍ហើយមើលទៅ ដែលក្នុងនោះខ្ញុំក៏បានចូលរួមជាពាក្យសំដីជាច្រើន រហូតដល់មានអ្នកយកពាក្យសំដីខ្ញុំទៅសរសេរអត្ថបទថែមទៀត។ រឿងរ៉ាវគឺចាប់ផ្ដើមពីកាជជែកគ្នារឿង Window និង Linux ហើយរាលដាលរហូតដក់ប្រធានបទ ការលួចរបស់គេប្រើ។ តែដោយប្រើពាក្យលួចនេះដូចជាធ្ងន់ធ្ងរពេកនោះ ខ្ញុំក៏សុំប្រើពាក្យត្រឹមតែ “ប្រើដោយមិនគោរពកម្មសិទ្ធម្ចាស់ដើម“។
សុំចូលសាច់រឿង
ខ្ញុំព្យាយាមប្រាប់ទៅអ្នកដែលចូលចិត្តប្រើ និងចែកចាយរបស់គេដោយមិនគោរពសិទ្ធម្ចាស់នោះថា “ធ្វើអញ្ចឹងគឺខុសហើយ ហើយត្រូវទទួលថាខុស“។ តែវាពិតណាស់ មនុស្សមួយនគរប្រើតែរបស់មិនអស់លុយបែបណឹង រឿងអីយើងត្រូវទិញ? អ្វីដែលខ្ញុំនិយាយ មិនមែនមានន័យថាយើងគួរយើងគួរតែនាំគ្នាឈប់ប្រើរបស់ក្រេក រួចទៅនាំគ្នាទិញនោះទេ ព្រោះបើគិតពីលទ្ធភាពគឺមិនអាចទៅរួចឡើយ បើសូម្បីតែក្រុមហ៊ុនព័ត៌មានវិទ្យាមួយចំនួន នៅតែប្រើទាំងមិនគោរពសិទ្ធម្ចាស់ដើមផងនោះ។ ខ្ញុំនិយាយបែបណឹង ក៏មិនមែនមានន័យថា ខ្ញុំមិនដែលប្រើរបស់លួចទាំងនោះ ហើយទៅមុខទៀត ខ្ញុំនឹងមិនប្រើនោះដែរ។ តែខ្ញុំគ្រាន់តែព្យាយាមកាត់បន្ថយច្រើនបំផុតដែលខ្ញុំអាចធ្វើបាន ពោលគឺប្រឹងប្រែងបង្រៀនខ្លួនឯងបន្តិចម្តងៗអោយចេះគោរពកម្មសិទ្ធ និងគោរពច្បាប់កម្មសិទ្ធ ដែលទាំងនេះ គឺយើងត្រូវការដើម្បីរស់ជាមនុស្សម្នាក់ក្នុងសង្គមមួយ។ បើយើងប្រៀបធៀបក្នុងជីវិតប្រចាំថ្ងៃ ការដែលប្រើរបស់គេដោយមិនគោរពសិទ្ធម្ចាស់ដើម តើមានខុសអីពីអ្នកចម្រៀង និងផលិតកម្មចម្រៀងស្រុកខ្មែរចម្លងរបស់គេមកនោះ? ហើយបើពេលនេះ អ្នកដែលកំពុងតែរិះគន់ទង្វើបែបនេះ គួរតែងាកមកមើលខ្លួនឯងដែលកំពុងតែប្រើរបស់គេដោយមិនគោរពកម្មសិទ្ធម្ចាស់ដើម ហើយថែមទាំងស្រែកថាខ្លួនឯងត្រូវទៀតនោះ វាយ៉ាងណាទៅវិញ? ហើយបើងាកមកប្រៀបធៀបនឹងជីវិតប្រចាំថ្ងៃនោះ គឺមានទង្វើស្រដៀងគ្នានេះជាច្រើន ដែលម្នាក់ៗស្រែកថាស្អប់ណាស់ តែមើលមិនដឹងខ្លួនឯងកំពុងតែប្រព្រឹត្តដែរនោះទេ។
គួរតែបិទភ្នែកស្រមៃទៅមើល ថាខ្លួនចង់អោយប្រទេសខ្លួនក្លាយទៅជាប្រទេសបែបណា? នៅតែប្រើរបស់លួចគេបែបណឹងរហូតតទៅ? ជាប់ចំណាត់ថ្នាក់ខាងចម្លង ? មិនដែលស្គាល់ទេការគោរពកម្មសិទ្ធ។ សួរថាតើមានក្រុមហ៊ុនបរទេសខាងអាយធីប៉ុន្មាននឹងហ៊ានមកបោះទន់នៅស្រុកខ្មែរ? បើដាក់ការងារអោយធ្វើមិនទាន់នឹងបានលក់ផង ក៏ត្រូវបុគ្គលិកខ្លួនលួចកូដចេញទៅក្រៅបាត់ទៅហើយនោះ? បើខ្លួនជាអ្នកអាយធី បើនៅតែបន្តទង្វើបែបណឹង គឺមិនខុសពីបិទគម្របឆ្នាំងបាយខ្លួនឯងនោះទេ!
ខ្ញុំមិនចង់វែងឆ្ងាយនោះទេ តែបើមិនលើកមកគឺមិនកើត។ ប្រទេសមួយដ៏មហិមាក្នុងលោកនេះ (មិនបាច់បញ្ចេញឈ្មោះទេ) បែរជាក្នុងភ្នែកបរទេស ក្លាយជាប្រទេសមួយដែលគេពិបាកនឹងទុកចិត្ត ជាប់ចំណាត់ថ្នាក់ខាងចម្លង ដែលសូម្បីតែអ្នកកំប្លែងក៏យកមកនិយាយសើចលេង។ រហូតដល់មានការចាក់ផ្សាយតាមទូរទស្សន៍ថាប្រទេសខ្លួនគឺបែបនោះ តើសប្បាយចិត្តប៉ុណ្ណាទៅ? ផលិតផលថ្មីៗ គេមិនហ៊ាននាំយកទៅលក់ទេ ព្រោះខ្លាចត្រូវបានចម្លង ។ល។ និង ។ល។
សរុបមកវិញបើទោះជាយើងមិនអាចជៀសផុតនូវការប្រើរបស់ក្រេកក៏ដោយ ក៏យើងគួរតែនាំគ្នាខិតខំបណ្ដុះគំនិតក្នុងការគោរពកម្មសិទ្ធអ្នកដ៏ទៃនេះបន្តិចម្តងៗ ព្រោះគ្មានអ្វីដែលសំខាន់ជាងការបណ្ដុះគំនិតបង្កើតគុណតម្លៃខ្លួនឯងនោះទេ។ ធ្វើខុស ទោះជាអ្នកដទៃមិនដឹង ក៏ គួរតែខ្លួនឯងអាចដឹងថាខុសឫត្រូវបានដែរ។



ហនុមាន
ខែមិថុនា 7, 2011 at 8:34 ល្ងាច
ស្លាប់ហើយក្លាយជាមេធាវីពីអង្កាល់ហ្នឹង ? មែនម្នាក់ៗមានការភ្ញាក់ផ្អើលណាស់ តែខ្ជិលនិយាយណាស់ព្រោះហត់ពេក បើនិយាយពីរឿងលួចនោះ មេចមិនសួរ សៀម សួរ យួន ដែលយកដី ចង់អស់ទៅហើយនោះ ចុះអ្នកដែលរឹបអូសយកដីធ្លីបងប្អូនដែលជាសាច់ឈាមខ្មែរនោះ បើពួកវាចេះគិតនោះ ស្មានថាខ្មែរធ្លាក់ខ្លួនដល់ហ្នឹងអី ។ នរគ ខ្មែរទាំងអស់បានឆ្លងកាត់រួចហើយ ! របស់ល្អ ទើបគេ ចម្លង ស្រីស្អាត ប្រុសសង្ហា ទើបគេតាមញែ ដែលឃើញ គេដើរតាមស្រី ឬ ក៏ ប្រុស អាក្រក់ដែរ?
ដែលឃើញគេចម្លង ឬ ក៏ លួច ប្រូក្រាមយកទៅប្រើការមិនកើតដែរ ? និយាយអោយខ្លីទៅ ក្រុមហ៊ុន មួយចង់បង្កើតអ្វីមួយតាម Apple, iPhone,iPods,មើលទៅស្រដៀងៗគ្នា មេចមិនចម្លងតាម Dell, Sony, ASUS កំរ៉ាស់ ជាង ពីរដៃរ៉ៅ ?
កូនផ្សោត
ខែមិថុនា 7, 2011 at 10:07 ល្ងាច
មកពីឃើញថាគេធ្វើអញ្ចឹងមិនល្អណឹងហើយ បានព្យាយាមមិនធ្វើណឹង
ហនុមាន
ខែមិថុនា 7, 2011 at 10:50 ល្ងាច
បាទ ព្យាយាម ជាពាក្យល្អ !
វិចិត្រ
ខែមិថុនា 7, 2011 at 9:09 ល្ងាច
យ៉ាងហោចណាស់ក៏ត្គួរតែ ដឹងថា ប្រើរបស់ Crack ខុសនឹងច្បាប់ដែរ បូក នឹង WordPress.com មិនអនុញ្ញាតអោយចែកចាយ របស់ខុសច្បាប់នៅលើប្រព័ន្ធរបស់គេទេ។
ហនុមាន
ខែមិថុនា 7, 2011 at 10:49 ល្ងាច
បើអាចឹងពាក់កណ្តាលភូមិវើតប្រេសទាំងភាសាខ្មែរ ទាំងភាសាដ៍ទែទៀតនោះ គេបិទចោលអស់ហើយ ព្រោះដាក់របស់ខុសច្បាប់ ! Law meant to be broken ! ឧទាហរណ៍ ច្បាប់ចរាចរណ័ ហាមមិនអោយឆ្លងភ្លើងក្រហម ហាមមិនអោយបើកលើសល្ពឿន ខ្ញុំជឿជាក់ថាគ្មានអ្នកណាគោរពបានមួយរយភាគរយរ៉េ បូករួមទាំងខ្ញុំមួយផងដែរ ។ ដូចខ្ញុំបាននិយាយពីមុន បើប្រើផ្ទាល់ខ្លួននោះ គ្មានទៅជាបញ្ហាអីរ៉ែ បើយកទៅធ្វើជីវកម្មនោះពិតជាខុសហើយ ! រឿងគេហាមគ្រាន់តែចំណុចមួយដែលគោរពច្បាប់របស់រថពិបាលរបស់ប្រទេសរបស់គេតែប៉ុណ្ណឺង ត្រង់ថាមានអ្នកយាមចាំមើល ហើយអានគ្រប់ភាសាថាអ្នកនេះ ដាក់របស់ខុសច្បាប់នោះ ប្រហែលគ្មានរ៉េ ! ។ រឿងច្បាប់ទម្លាប់ មនុស្សចំណាស់នេះទៅហើយ តាំងខ្ញុំ ទាំងវិចិត្រ បើមិនដឹងថារបស់នេះខុសច្បាប់របស់នោះខុសច្បាប់ មិនដឹងកើតមនុស្សនាំទម្ងន់ផែនដី អី រ៉េ ? បើចៀសវៀងបានគួរតែធ្វើ មនុស្សក្នុងលោក តែងតែមានចិត្តលោភលន់ យើងមិនមែនជាព្រះអទិទេពឯណា ?
cambomaths
ខែមិថុនា 8, 2011 at 2:57 ព្រឹក
រឿងនេះ បន្តវែងឆ្ងាយណាស់ណ៎!
enana88
ខែមិថុនា 8, 2011 at 9:55 ព្រឹក
ប្រសិនបើទាំងអស់គ្នាបញ្ចប់ត្រឹមនេះមិនដឹងជាល្អប៉ុណ្ណាទេហ្ន?
កូនផ្សោត
ខែមិថុនា 8, 2011 at 12:32 ល្ងាច
ខ្ញុំមិនមែនចង់រករឿង ឫបន្តររឿងអីទេ។ តែគ្រាន់តែសរសេរអីដែលខ្ញុំគិត ទុកគ្រាន់ជាគតិផ្ទាល់ខ្លួន។ ហើយក្រែងមានអ្នកដំណើរណាឆ្លងកាត់ យល់ថាគួរទទូលក៏ទទូលទៅ បើមិនគួរទេ ក៏កុំទទូលទៅ
KhmerDLStation
ខែមិថុនា 8, 2011 at 1:41 ល្ងាច
តាមពិតកូនភេ យល់ខុសហើយ ! សំបុក IT ចង់បង្ហាញកម្មវិធី ល្អៗ ទេ៎តើស៎ គ្រាន់តែកាលនឹង សំបុក IT មិនទាន់យល់ចិត្តអ្នក IT នៅស្រុកខ្មែរ ((ថាអ្នកIT នៅស្រុកខ្មែរមិនចង់អោយមានការលួចរបស់គេប្រើ)) គោលបំណង សំបុក IT ចង់បង្ហាញថាកម្មវិធីកំចាត់មេរោគ ដែរយកមកបង្ហាញនឹងវាខ្លាំង តាមតែគាត់បានប្រើកន្លងមក។ មិនមែនចង់ចែកចាយដោយខុសច្បាប់ទេ។ គោលបំណងពិតគឺ លើកយកតែកម្មវិធី ល្អៗ តែប៉ុណ្ណោះ ឧទាហារណ៍បើរនិយាយពីកម្មវិធី កាត់ត រូបភាព គឺ Photoshop មិនមែន ឯណាឯណីនោះទេ។ ខ្ញុំសង្កេតឃើញ អ្នកប្រើ Linux មិនសូវគិតពីគុណភាព ឬក៏ចំណាត់ថ្នាក់អីទេ គឺប្រើអោយតែបានបាន។
កូនផ្សោត
ខែមិថុនា 8, 2011 at 2:19 ល្ងាច
ចាំបាច់ថែមមួយឃ្លាចុងក្រោយ? អ្នកខ្លះមួយចំនួនមិនចាំបាច់គិតពីច្បាប់ទម្លាប់អីទេ អោយតែបានប្រើ។ ខ្ញុំគិតថាអោយតែប្រើបាន ហើយមិនខុស ក៏ចេះតែប្រើទៅ …
KhmerDLStation
ខែមិថុនា 9, 2011 at 6:53 ព្រឹក
ហាស ហា ត្រឹមត្រូវ តាមពិត គឺប្រើអីប្រើទៅ តែត្រូវចេះឆ្នៃប្រឌិតផង តែបើឆ្នៃច្រើនពេកខ្ញុំឈឺក្បាលណាស់។ ឧទាហរណ៍ ការប្រើ Comment-line ក្នុង Linux ។
សេវាកម្មខ្មែរ
ខែមករា 19, 2012 at 3:19 ល្ងាច
ខ្ញុំសង្កេតឃើញ អ្នកប្រើ Linux មិនសូវគិតពីគុណភាព ឬក៏ចំណាត់ថ្នាក់អីទេ គឺប្រើអោយតែបានបាន។
សូមបងបញ្ជាក់សឡើងវិញនូវសម្តីបងផង ៖ និយាយបែបនេះដូចជាមិនសមទេបង អ្នកប្រើ លីនុច គឺមានគុណភាពណាស់ គ្មានមេរោគ មានកម្មវិធីឥតគិតថ្លៃច្រើន(មិនចាំបាច់ប្រើប្រាស់ របស់លួចគេ) រីឯកសាររចនា មិនមែនគេធ្វើឲ្យតែបានៗទេ មានអ្នករចនារូបបានស្អាតៗណាស់ជាមួយលីនុចដូចជា Gimp និង Inkscape អញ្ចឹង គ្រាន់តែយើងចេះមិនដល់ ទើបប្រឹងរៀនថែម។
និយាយអំពី Command-line វិញលីនុចមិនត្រូវការវាធំដុំអីទេ យើងអាចប្រើប្រាស់ GUI បានដូច Windows អញ្ចឹង ប៉ុន្តែគ្រាន់តែការប្រើប្រាស់ Command-line មានមិនត្រូវការ Graphic ច្រើនហើយកាត់បន្ថយការគណនារបស់ CPU ផងអញ្ចឹងវាលឿនជាង។
សូមពិចារណាសម្តីបងឡើងវិញ!!
ហេហេ!! មិនមែនអីទេ គ្រាន់តែចង់ឲ្យគិតហើយសឹមគូរ!!
Lovepeehs05
ខែមិថុនា 9, 2011 at 7:13 ព្រឹក
កូនផ្សោត ! មានដឹងពីណា លួចចូលផ្ទះខ្ញុំដែរ កាលពីម្សិលមិញ ? គេចូលហើយ គេដាក់ប្រកាសត្រៀមទុកអោយទៀត ! កូនផ្សោតដឹងទេ ! តើគេលួចចូលរបៀបម៉េចបាន ? បើខ្ញុំចេញទៅ ខ្ញុំចាក់សោរហ្នឹង ! អៃយ៉ា ជើងឆើតមែន ! អោយតែដឹង ដាក់ខេមរាចាំថតម្តងមើល ! មានអស់លោកណា បានឃើញទេ សូមប្រាប់ផង ! សូមអរគុណទុកជាមុន!!!
ផ្ទះខ្ញុំលេខ http://khm4education.wordpress.com
កូនផ្សោត
ខែមិថុនា 9, 2011 at 7:21 ព្រឹក
ខ្ញុំអត់ចេះទេខាងលួចអីណឹងនោះ
Lovepeehs05
ខែមិថុនា 9, 2011 at 7:37 ព្រឹក
ម៉េចបានថាអត់ ? បើប៉ុន្មានថ្ងៃនេះ និយាយតែពីរឿងលួច ? កុំថាអត់ ! ផ្ទះកូនផ្សោតឯង មានប៉ុន្មាននាក់ ?
Michael Rothy
ខែមិថុនា 23, 2011 at 5:42 ព្រឹក
សួស្តី បង ម្ចាស់ WordPress, តើខ្ញុំអាច យក Wordpre
ss បង ឯង ទៅ ដាក់ ដើម្បី Link ពី Blogspot របស់ ខ្ញុំ បាន ទេ ?
lavorn (ឡាវ័ន)
ខែធ្នូ 12, 2011 at 4:41 ព្រឹក
ខ្ញុំគិតថា យករឿងក្រេកនិងរឿងចម្លងចម្រៀងមកប្រៀបធៀបគ្នា ដូចជាមិនត្រូវគ្នាសោះ ព្រោះវាជាពីររឿងផ្សេងគ្នា។ ម្យ៉ាងវិញទៀត ខ្ញុំគ្រាន់តែចង់ប្រាប់ថា ការក្រេកអីនឹង មិនមែនខាងនិស្សិតខ្មែរជាអ្នកធ្វើទេ គឺបរទេសទេតើ ហើយយើងគ្រាន់តែចែករំលែកពីគេតមកនឹង បើថាក្រុមហ៊ុនវិនិយោគមិនចង់មក ព្រោះយើងពូកែខាងចម្លងអីនឹង គឺមិនអ៊ីចឹងទេ។
កូនផ្សោត
ខែធ្នូ 13, 2011 at 1:16 ល្ងាច
ពេលនេះមិនទាន់អី តែបើការចម្លងកាន់តែច្រើនឡើងៗ ថ្ងៃណាមួយនឹងអីហើយ។