ស្គុសស្គុសនេះ ជាអាហារមកពីតំបន់អាហ្វ្រិកខាងជើង(អាល់ហ្សេរី ម៉ារ៉ុក និង ទុយនេស៊ី) ដែលអាចចាត់ជាអាហារគ្រួសារ។ នៅទុយនេស៊ី គេញ៉ាំស្គុសស្គុស ជាទូទៅនៅចុងអាទិត្យ។
និយាយពីស្គុសស្គុសនេះ ខ្ញុំមានអនុស្សាវរីយ៏ដ៏គួរអោយខ្មាសគេ និងគួរអោយចង់សើចណាស់ដែរ។ និយាយទៅវាអាហារទីមួយដែលខ្ញុំញ៉ាំនៅស្រុកបារាំង។ កាលនោះ ទៅដល់កង់ទីន(អាហារដ្ឋាននៅសាលា)ភ្លាម ក្រឡេកខ្វាច់ ឃើញស្គុសស្គុសស្មានតែបាយ ក៏ហៅញ៉ាំ ជាមួយមិត្តភក្តិម្នាក់ទៀតដែលមករៀនជាមួយគ្នា។ នៅស្រុកនេះគេមាន កាំបិតមួយ សមមួយ និងកូនស្លាបព្រាកាហ្វេមួយ(ដែលប្រើសម្រាប់ញ៉ាំបង្អែម)។ តាមទម្លាប់ គេអត់ប្រើស្លាបព្រាដូចស្រុកយើងទេ គឺគេប្រើសម(ដៃឆ្វេង)និងកាំបិត(ដៃស្តាំ)ញ៉ាំអាហារ។ ឯខ្ញុំទើបមកពីស្រែមានទៅដឹងអី កាន់ស្គុសស្គុសមកដល់តុបាយ យកស្លាបព្រាកាហ្វេមកដួសស្គុសស្គុសញ៉ាំ។ រួចនិយាយគ្នាជាមួយមិត្តភក្តិថា “ងាប់ហើយ ស្រុកបារាំងណឹងប្រើស្លាបព្រាបបាយអីក៏តូចៗម្លេះ? ឯបាយគេ អីក៏ដូចចុងអង្ករ! អង្ករស្រុកបារាំង អន់អីក៏អន់យ៉ាងនេះ ចឹងតើបានពួកណឹងអត់ញ៉ាំបាយ!”។ ឯជុំវិញខ្លួន អ្នកផ្សេង ចេះតែមើលពីចុងជើង ដល់ចុងសក់ ព្រោះអីខុសគេ ហេសហេ។
និយាយពីឥឡូវវិញ ស្គុសស្គុស ជាអាហារដែលខ្ញុំចូលចិត្តមួយនៅស្រុកនេះ ហើយក៏ឧស្សាទៅញ៉ាំដែរ។ ហើយកាលពីអាទិត្យមុន ខ្ញុំបានទៅរៀនធ្វើ ស្គុសស្គុស (Couscous) ជាមួយមិត្តភក្តិដែលជាជនជាតិទុយនេស៊ី ព្រោះប៉ាម៉ាក់គេទើបតែផ្ញើគ្រឿងគ្រៅមកដល់ (ហេងដល់ខ្ញុំដែរ
)។







សុភ័ក្ត្រ
ខែធ្នូ 15, 2011 at 3:04 ល្ងាច
សណ្ដែកដីបុក?
កូនផ្សោត
ខែធ្នូ 15, 2011 at 3:07 ល្ងាច
មិនមែនទេ។ គេធ្វើមកពីម្សៅដែលកិនពីស្រូវសាលី ដូចពោតកិនចឹង។ ខ្ទេចៗប៉ុនៗនឹងចុងអង្ករ
សុភ័ក្ត្រ
ខែធ្នូ 16, 2011 at 7:47 ព្រឹក
ចេះលេបទៅរួច ហាហា…
កូនផ្សោត
ខែធ្នូ 16, 2011 at 10:46 ព្រឹក
ប៉ាយត្នថ្ងៃណាបានសាក តិចថាញ៉ាម
វិចិត្រ
ខែធ្នូ 16, 2011 at 3:44 ល្ងាច
ខ្ញុំវិញ សាកហើយ រាងម៉ាអាយ៉ូស លែងពាល់ទៀត
កូនផ្សោត
ខែធ្នូ 16, 2011 at 3:56 ល្ងាច
ដល់ថ្នាក់ណឹងផង! ខ្ញុំគ្រាន់តែថាញ៉ាំតំបូង ដូចញ៉ាំបាយចុងអង្ករ។ តែយូទៅ ឆ្ងាញ់តើ
Superb Blog
ខែធ្នូ 18, 2011 at 6:14 ល្ងាច
គួរឲ្យចង់ញ៉ាំ!