Chukran (شكرا) ជាភាសាអារ៉ាប់ សរសេរជាអក្សរឡាតាំង ដែលមានន័យថាអរគុណ។
ថ្ងៃមុនទៅរៀនធ្វើម្ហូបទុយនេស៊ី តែថ្ងៃអាទិត្យមុននេះគឺមិនបានទៅរៀនទេ តែទៅញ៉ាំម្ហូប លីបង់-ស៊ីរី វិញម្ដងហេសហេស ពិតជាសំណាងដល់ហើយខ្ញុំ
។ គិតទៅ ខ្ញុំខានសើចលេងសប្បាយអោយអស់ពីពោះអញ្ចឹងយូរហើយ។
ម្ហូបដែលគេធ្វើនោះមាន
- Djej 3ala batata: ដុតតំឡូងបារាំង ជាមួយមាន់ និងក្រូចឆ្មារ
- Burghul ស្ងោរ ឫ ឆារនិងបន្លែ: លំនាំដូចបាយឆារដែរ តែមិនមែនអង្ករទេ ហើយក៏មិនមែនស្រូវសាលីដែរ តែជា Burghul
- mafroukeh: ជាបង្អែម ដែលធ្វើមកពីអីខ្លះ ខ្ញុំអត់សូវច្បាស់ទេ ហេសហេ
ក្រៅពីណឹង មិត្តភក្តទុយនេស៊ី ក៏បានធ្វើណែមមកខ្លះដែរ។ ណែមដែលស្រុកយើងខ្លះហៅថា តាយ៉ ឫស៉ាយ៉។ ណែមនេះគេធ្វើបែបទុយនេស៊ី ហើយតាមធម្មតាគេញ៉ាំពេលបុណ្យរ៉ាម៉ាដង់ ដែលជាពិធីបុណ្យបញ្ចប់ពេលបួស។



