RSS

បណ្ណសារប្រចាំថ្ងៃ៖ ខែធ្នូ 31, 2011

បាយ​ក្តៅ​ៗ

ខាន​ញ៉ាំ​ត្រី​ចៀន​​ជា​មួយ​បាយ​ក្ដៅ​ៗ​យូរ​ហើយ។ ទើប​តែ​ថ្ងៃ​នេះ​មិន​សូវ​ជា​ខ្ជិល​ទើប​បាន​ធ្វើ​ញ៉ាំ ឆ្ងាញ់​សំបើម​ណាស់។ តែ​តាម​ពិត​ទៅ ឆ្ងាញ់​យ៉ាង​ណា ក៏​ឆ្ងាញ់​មិន​ដល់​បាយ​ក្តៅៗ​ញ៉ាំ​ជាមួយ​ប្រហុក​ចិញ្ច្រាំ​ឆៅ​ជាមួយ​សណ្ដាន់​ខ្ចី ផ្ទាប់​ត្រប់​ស្រស់​ៗ​ម៉ែ​ខ្ញុំ​ធ្វើ​ដែរ។

ពី​មុន​វេច​នំ​រួច​ម៉ោង​ខ្ទង់​បី​រសៀល ថ្ងៃ​ខ្លះ​ម៉ែ​គាត់​ដាំ​បាយ​ក្តៅ​ៗ​មាន​ក្ដាំង​តិចៗ។ និយាយ​តាម​ត្រង់​ចុះ អាយុ​ធំ​ប៉ុណ្ណេះ​ហើយ នៅ​តែ​​មិន​ចេះ​ដាំ​បាយ​ដូច​គាត់​ដែរ។ ឯ​ខ្ញុំ​មាន​តួ​នាទី​រត់​ទៅ​បេះ​សណ្ដាន់​ខ្ចី​ៗ​ និង​ត្រប់​ខ្ចីៗ​ស្រស់​ពី​ចម្ការ​មក។ ត្រប់​ទាំង​នោះ​គឺ​ដាំ​ខ្លួន​ឯ អញ្ចឹង​ហើយ​ពេល​ញ៉ាំ​រើស​​តែ​អា​លេខ​មួយ​ទេ ហេសហេ។ នឹកៗ​ទៅ ខាន​ញ៉ាំ​យូរ​ហើយ។

 
 
តាមដាន

Get every new post delivered to your Inbox.

Join 41 other followers