RSS

បណ្ណសារចំណាត់ក្រុម៖ កម្ភុជា

រឿង​នា​រី​តម្បាញ

ថ្ងៃ​មុន​ខ្ញុំ​អង្គុយ​មើល​រឿង​នេះ​រហូត​មិន​ដេក​មិន​ពួន​ទៅ​ហើយ គឺ​មើល​រហូត​ដល់​ម៉ោង​៤​ទាប​ភ្លឺ​ឯ​ណេះ។ តំបូង មិនសូវ​ជា​ចង់​មើល​ទេ ព្រោះ​រឿង​ចិន​បុរាណ ខ្ញុំ​ចូល​ចិត្ត​តែ​រឿង​វៃ​គ្នា​ទេ រឿង​បែប​ស្នេហា​ចឹង មិន​ចេះ​មើល​ទេ។ តែ​ថ្ងៃ​មុន​នេះ ចេញ​ពី​ធ្វើ​ការ​ទៅ អផ្សុក​ពេក ក៏​អង្គុយ​មើល​លេងៗ​ទៅ។ ដឹង​អី​ថា​មើល​ទៅ ជក់​យ៉ាង​នេះ មើល​សឹង​ទល់​ភ្លឺ បើ​ទោះ​ស្អែក​ឡើង​ត្រូវ​ទៅ​ធ្វើ​ការ​ក៏​ដោយ។

ខ្ញុំ​ទើប​តែ​មើល​ដល់​ត្រង់​​នាង​​​អៀវ​ប្តី​ឡើង​ភ្នំ ដើម្បី​ព្យា​បាល​ជើង​ដែល​ត្រូវ​ពិការ​ព្រោះ​តែ​ជួយ​នាង។ សុខ​ចិត្ត​រៀប​ការ​ជាមួយ​ប្តី​ពិការ ខ្ញុំ​មិន​ដឹង​តើ​ព្រោះ​តែ​គុណធម៌​ឫ​យ៉ាង​​ណា​ទេ។ តែ​នាង​ពិត​ជា​តស៊ូ​ណាស់ គឺ​ពេល​ដែល​មាន​បញ្ហា និយាយ​តែពាក្យ​មួយ​ឃ្លា​គត់ “វា​ត្រូវ​តែ​មាន​ផ្លូវ​ដោះ​ស្រាយ”។

មើល​ហើយ​គួរ​អោយ​រំភើប​និង​ស្ងប់ស្ងែង​ណាស់!!!!

 

ប៉េងប៉ោះ

ថ្ងៃ​នេះ​សរសេរ​អំពី​ប៉េងប៉ោះ​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ គឺ​វា​មាន​ហេតុ​របស់​វា។

កាល​ទៅ​លេង​ស្រុក​លើក​នេះ រវល់​តែ​ដើរ​ញ៉ាំ​របស់​តាម​ផ្លូវ​ពេក រហូត​មិន​មាន​ពេល​ធ្វើ​ម្ហូប​ខ្លួន​ឯង​ញ៉ាំ​សោះ គឺ​បាន​ធ្វើ​តែ​ម្តង​គត់ ហើយ​ក៏​ជា​ម្ហូប​ប្រចាំ​ត្រកូល​ដែរ គឺ ម្ជូរ​ស្រែ​ក្បាល​ត្រី ដែល​មាន​ដាក់​ត្រកួន​ស្រែ ប៉េងប៉ោះ និង​ម្អម​ជា​បន្លែ។ តែ​ថ្ងៃ​នេះ គឺ​ចង់​និយាយ​ពី​ប៉េងប៉ោះ។

កាល​នោះ ពេល​ដែល​ចេញ​ពី​កន្លែង​ធ្វើ​ការ​របស់​មិត្ត​ខ្ញុំ​នៅ​ម្តុំ​ផ្សារ​រាត្រី​ម៉ោ ខ្ញុំ​ក៏​បាន​ឆៀង​ចូល​ទិញ​គ្រឿងគ្រៅ​នៅ​ផ្សារ​ចាស់ (មិន​ដឹង​ជា​ឈ្មោះ​ណឹង​ត្រូវ​ឫ​អត់ទេ គឺ​ផ្សារ​នៅ​ជាប់​នឹង​ផ្សារ​រាត្រី​ណឹង​ឯង)។ ខ្ញុំ​ត្រូវ​ដើរ​មិន​ដឹង​ជា​ប៉ុន្មាន​ជុំ​ទេ​ដើម្បី​តែ​ទិញ​ប៉េងប៉ោះ​តែ​ប៉ុណ្ណោះ។ វា​មិន​ខ្វះ​ទេ​ប៉េងប៉ោះ​ពេញ​ផ្សារ​ តែ​វា​អត់​មាន​ប៉េងប៉ោះ​ទុំ ប៉េងប៉ោះ​ស្រែ​នោះ​ទេ គឺ​មាន​តែ​ប៉េងប៉ោះ​ខ្ចី​តែ​ប៉ុណ្ណោះ។ ខ្ញុំ​ក៏​មិន​ដឹង​យ៉ាង​​មេច​ដែរ។ ដែល​នេះ​ធ្វើ​អោយ​ខ្ញុំ​នឹក​ឃើញ​ដល់​កាល​ពី​ឆ្នាំ​ប្រហែល​ជា​ ២០០៥ មាន​ពួក​ម៉ាក​ឡាវ​ម៉ោ វា​ដើរ​ទិញ​ប៉េង​ប៉ោះ​ទុំ​អត់​បាន​ដែរ ហើយ​វា​សួរ​ថា នៅ​ស្រុកខ្មែរ​អត់​មាន​ប៉េងប៉ោះ​ទុំ​ទេ​អី? ដល់​ពេល​នេះ ខ្ញុំ​ឃើញ​ថា​វា​ចឹង​មែន។

នឹក​ឃើញ​កាល​ពី​នៅ​តូច​ៗ​វិញ គឺ​ញ៉ាំ​តែ​ប៉េង​បោះ​ស្រែ ទុំ។ តែ​មិន​ដឹង​ស្រុក​យើង​ឡូវ​ណឹង មេចក៏​គេ​អត់​ញ៉ាំ​ប៉េងប៉ោះ​ទុំ? ហើយ​មាន​មុខ​ម្ហូប​អី​ខ្លះ​ដែល​គេ​យក​ប៉េងប៉ោះ​​ខ្ចីៗ​ណឹង​ទៅ​ធ្វើ​អី​ខ្លះ?

 
4 Comments

Posted by ​នៅ ខែ​ឧសភា 10, 2011 in កម្ភុជា

 

សិល្បករខ្មែរ – ប្រការមួយដែលគួរតែជៀសវាង

ថ្ងៃនេះ ខ្ញុំបានជជែកគ្នាមួយសន្ទុះធំអំពីសិល្បករខ្មែរពេលដែលទៅសំដែងនៅឯបរទេសជាមួយ គិមហេង ក្នុងហ្វេសប៊ុក។ ជារឿយៗ ខ្ញុំតែងតែសរសេរអត្ថបទរិះគន់អំពីរអ្នកចំរៀងខ្មែរ នេះមិនមែនមកពីខ្ញុំមិនគាំទ្រពួកគេនោះទេ តែផ្ទុយទៅវិញ ខ្ញុំគាំទ្រពួកគេពេញទំហឹង។ ការដែលខ្ញុំរិះគន់ គឺគ្រាន់តែក្នុងន័យស្ថាបនាតែប៉ុណ្ណោះ។ បើយើងចេះតែនិយាយម្នាក់មួយមាត់ៗ ទៅ ក្រែងនឹងអាចលឺដល់ពួកគេ ហើយពួកគេនឹងអាចរើសយកចំនុចដែលគេគិតថាគួរតែកែប្រែនោះទៅកែប្រែផងដែរ។

ខ្ញុំរវល់ណាស់ មិនគួរណាយកពេលមកអង្គុយសរសេរអត្ថបទនេះទេ តែថាបើឃើញហើយ មិនសរសេរមិនបាន។

សិល្បករខ្មែរយើង ជារឿយៗ តែងតែត្រូវបានអញ្ជើញពីសំណាក់ប្រជាជនខ្មែរដែលរស់នៅឯនាយសមុទ្ទ ដើម្បីទៅសំដែងនៅឯក្រៅប្រទេស។ នេះគឺបញ្ជាក់អោយឃើញថា ប្រជាជនខ្មែរយើង នៅតែចូលចិត្តនឹងគាំទ្រសិល្បៈខ្មែរ។ តែចំនុចមួយដែលខ្ញុំមិនពេញចិត្ត នឹងមើលទៅគួរអោយទើសភ្នែកនោះ គឺការដែលប្រជាជនខ្មែរយើង ចូលចិត្តអោយលុយផ្ទាល់ដៃទៅសិល្បករពេលសំដែង។ ពួកគេជាអ្នកសិល្បៈអាជីព មានឈ្មោះបោះសំលេងគួរសម ក៏មិនគួរណាទទូលប្រាក់បែបនេះដែរ។ វាមិនមែនជាការអាប់អោនអ្វីនោះទេ តែមើលទៅដូចជាអ្នកសំដែងសុំលុយអញ្ចឹង។ បើសិនជាពួកគាត់ចង់ជួយឩបត្ថម្ភពួកគេមែន ក៏គួរតែប្រមូលគ្នារួចដាក់ស្រោមសំបុត្រអោយត្រឹមត្រូវទៅ វាជាការល្អជាង។

 
9 Comments

Posted by ​នៅ ខែ​មីនា 7, 2011 in កម្ភុជា, ចំរៀង

 

មើលទៅគេ មើលមកឯង: ចរាចរណ៏

ជារឿយៗយើងតែងតែឃើញមានគ្រោះថ្នាក់ចរាចរណ៏ដែលកើតមាននៅស្រុកយើង ដែលគ្រោះថ្នាក់ខ្លះ មានលក្ខណៈគួរអោយតក់ស្លុតខ្លាំណាស់។ ដូចជាថ្មីៗនេះ មានគ្រោះថ្នាក់ចរាចរណ៏មួយដែលបណ្តាលអោយមានអ្នកស្លាប់រហូតដល់ទៅជាង ម្ភៃអ្នកឯណោះ ដែលពូកគាត់កំពុងតែធ្វើតំនើរទៅចូលរួមអាពាហ៏ពិពាហ៏នៅកំពង់សោម។ ដូច្នេះ ពួកគាត់ តិចឫច្រើនគឺជាបងប្អូន មិត្តភក្តិ ខ្សែស្រាលាយនឹងគ្នា។ គិតទៅមើលថាអ្នកដែលនៅរស់ តើរន្ធត់យ៉ាងណា?

បើងាកទៅមើលការគោរពច្បាប់ចរាចរណ៏ស្រុកយើង ក៏ដូចជាពិបាកទៅទៀត ដូចដែលបងប្អូនអ្នកភូមិយើង ធ្លាប់ជជែកគ្នាជារឿយៗដែរ។ អ្នកបើកបរមួយចំនួន ពួកគាត់មិនគោរពច្បាប់ចរាចរណ៏ គ្មានការយោគយល់ ចូលចិត្តបញ្ជ្រៀតគ្នា ជាមូលហេតុមួយដែលធ្វើអោយមានការកកស្ទះជារឿយ។

ឃើញថាច្បាប់ចរាចរណ៏ថ្មី បានតំរូវអោយអ្នកបើកបរ រួមទាំងម៉ូតូផងដែរ ត្រូវមានប័ណ្ណបើកបរជាដាច់ខាត ដែលការនេះ អ្នកទាំងអស់គ្នាកក៏ធ្លាប់បានឃើញថា បងប៉ូលិសគាន់ធ្វើការនឿយហត់យ៉ាងណាដើម្បីឆែកឆេរនោះ។

ឥឡូវនេះក្រឡេកមើលរឿងរ៉ាវទាក់ទងនិងចរាចរណ៏នៅស្រុកបារាំងម្តង។ ពត៌មានដែលគេនិយាយពីគ្រោះថ្នាក់ចរាចរណ៏ ខ្ញុំក៏បានឃើញជារឿយៗដែរ តែនៅស្រុកនេះ បើគ្រោះថ្នាក់ណាធ្វើអោយបាត់បងជីវិតមនុស្សនោះ កុំថាឡើយដល់ទៅរាប់អ្នក តែម្នាក់ណឹង ក៏គេមានទុក្ខពន់ប្រមាណ ដោយប្រើពាក្យថា “catastrophe” ដែលមានន័យថា មហន្ដរាយ ឫ វិនាសធំ ព្រោះជីវិតមនុស្សសំរាប់អ្នកស្រុកនេះគឺសំខាន់ជាងអ្វីៗទាំងអស់។

និយាយពីរឿងប័ណ្ណបើកបរវិញ គឺមិនងាយស្រួលទេ ត្រូវបង់លុយថ្ងៃហើយ និងត្រូវប្រលងពិបាកទៅទៀត។ តំលៃជាមធ្យមសព្វថ្ងៃនេះគឺប្រមាណ 1300 ទៅ 1400 អ៊ឺរ៉ូឯណោះ ដែលតំលៃនេះស្ទើរតែស្មើរនឹងប្រាក់ខែមួយខែទៅហើយ។ ហើយបើយើងប្រលងធ្លាក់ផ្នែកណាមួយដូចជាធ្លាក់ខាងច្បាប់ចរាចរណ៏ ឫធ្លាក់ខាងចង្កូតនោះ យើងត្រូវបង់លុយផ្នែកណឹងរួចប្រលងម្តងទៀត។ ចំពោះការលំបាកនោះ ខ្ញុំក៏មិនដឹងដែរ តែគ្រាន់តែចង់ប្រាប់ថា ពិបាកនឹងមានអ្នកដែលប្រលងជាប់លើកទីមួយណាស់។

ពេលដែលទទូលបានប័ណ្ណហើយ យើងត្រូវចេះថែរក្សារអោយបានត្រឹមត្រូវ បើមិនចង់អោយគេដកហូតវិញទេ។ ប័ណ្ណបើកបរស្រុកនេះ គេនៅមានពិន្ទុទៀត។ ប័ណ្ណបើកបរដែលទទូលបានតំបូង មាន 6ពិន្ទុ សំរាប់រយៈពេលបីឆ្នាំ។ បើយើងធ្វើខុសច្បាប់ចរាចរណ៏ នោះមិនត្រឹមតែត្រូវបង់លុយផាកពិន័យទេ គេថែមទាំងដកពិន្ទុទៅតាមកំហុសដែលបានធ្វើទៅទៀតផង។ រឿងដកពិន្ទុនោះ មិនមែនដកម្តងតែមួយពិន្ទុទេ គឺទៅតាមកំហុសដែលយើងធ្វើ ដែលពេលខ្លះអាចដកដល់ទៅ បីឫបួនក៏មានដែរ។ហើយបើយើងអស់ពិន្ទុនៅលើប័ណ្ណបើកបរ គេនឹងដកហូតប័ណ្ណបើកបរ ហើយយើងគ្មានសិទ្ធបើកបរទេ គឺទាល់តែទៅរៀនបន្ថែម និងប្រលងយកពិន្ទុ ឫប័ណ្ណបើកបរថ្មីម្តងទៀត។ បែបនេះហើយ ចង់ឫមិនចង់ អ្នកបើកបរស្រុកនេះ គេគោរពច្បាប់ណាស់ ថ្វីបើមិនទាំងអស់ ក៏ភាគច្រើនដែរ។

នៅស្រុកដែលខ្ញុំនៅនេះ ពេលដើរឆ្លងផ្លូវ សឹងតែមិនបាច់មើលឆ្វេងមើលស្តាំទេ អ្នកបើឡានគេតែងតែឈប់អោយអ្នកដើរឆ្លងកាត់។ រហូតមកដល់ពេលនេះហើយ ខ្ញុំនៅតែមានទំលាប់ឈរចាំទៀត។ បើទោះបីជាខ្ញុំឈរចាំនៅលើជញ្ចើមផ្លូវក្នុងបំណងអោយឡានទៅមុនក៏ដោយ ក៏ពេលឡានមកដល់ គេឈប់អោយខ្ញុំឆ្លងជារឿយៗដែរ។

ខ្ញុំសរសេរនេះ ទុកគ្រាន់តែចែកគ្នាដឹងបន្តិចបន្តួចតែបណ្ណោះ!

 
2 Comments

Posted by ​នៅ ខែ​មីនា 4, 2011 in កម្ភុជា, ស្រុកបារាំង

 

ការចំលង ចំលងខ្លាចខុស

រឿងចំលងចំរៀងស្រុកយើងគឺជារឿងពេញនិយម។ ខ្ញុំក៏មិនចង់រិះគន់អីច្រើនដែរ ព្រោះថាហេតុផលមួយគឺខ្មែរយើងមិនទិញចំរៀងដើម គឺទិញតែចំរៀងចំលងខុសច្បាប់។ ឃើញលក់ពេញតែស្រុក ករណីនេះ ខ្ញុំក៏យល់ស្របដែរ។

ឥឡូវនេះ រឿងដែលពេញនិយមមួយទៀតគឺ ការចំលងក្បាច់រាំ អាសូរតែរាំទៅស្អាតដូចគេ ព្រះអើយ។

វីដេអូខាងក្រោយនេះ គឺជារបស់ខ្មែរយើង​ ក្រុម អាវីល យកឈ្មោះរឿងគេមកដាក់ទៀត។ ដល់គេលឺ ខ្លាចតែគេប្តឹងទេ។ កាលពីមិនទាន់បានមើលចំរៀង និងក្បាច់រាំដើម ក៏គិតថា ឡូវណាស់វើយ ស្រុកយើងឡូវ ចេះមានក្រុមរាំឡូយៗណាស់។ ទាល់តែមើលចំរៀងដើម និងក្បាច់រាំគេហើយ ចប់សព្វគ្រប់ហ្មង។

ចំរៀងដើម

 
10 Comments

Posted by ​នៅ ខែ​មីនា 3, 2011 in កម្ភុជា, ចំរៀង

 
 
តាមដាន

Get every new post delivered to your Inbox.

Join 41 other followers