RSS

បណ្ណសារចំណាត់ក្រុម៖ ចំរៀង

អាក្រក់ឬល្អក៏បងនៅតែជាសង្សារអូន

មិត្តខ្ញុំពីរអ្នកចូលចិត្តច្រៀងបទនេះណាស់។ កាលនោះទៅដើរលេង ស្រែកច្រៀងអាឡេអាឡូតាមឡាន តែសប្បាយ។

 
3 Comments

Posted by ​នៅ ខែ​ឧសភា 2, 2011 in ចំរៀង

 

សិល្បករខ្មែរ – ប្រការមួយដែលគួរតែជៀសវាង

ថ្ងៃនេះ ខ្ញុំបានជជែកគ្នាមួយសន្ទុះធំអំពីសិល្បករខ្មែរពេលដែលទៅសំដែងនៅឯបរទេសជាមួយ គិមហេង ក្នុងហ្វេសប៊ុក។ ជារឿយៗ ខ្ញុំតែងតែសរសេរអត្ថបទរិះគន់អំពីរអ្នកចំរៀងខ្មែរ នេះមិនមែនមកពីខ្ញុំមិនគាំទ្រពួកគេនោះទេ តែផ្ទុយទៅវិញ ខ្ញុំគាំទ្រពួកគេពេញទំហឹង។ ការដែលខ្ញុំរិះគន់ គឺគ្រាន់តែក្នុងន័យស្ថាបនាតែប៉ុណ្ណោះ។ បើយើងចេះតែនិយាយម្នាក់មួយមាត់ៗ ទៅ ក្រែងនឹងអាចលឺដល់ពួកគេ ហើយពួកគេនឹងអាចរើសយកចំនុចដែលគេគិតថាគួរតែកែប្រែនោះទៅកែប្រែផងដែរ។

ខ្ញុំរវល់ណាស់ មិនគួរណាយកពេលមកអង្គុយសរសេរអត្ថបទនេះទេ តែថាបើឃើញហើយ មិនសរសេរមិនបាន។

សិល្បករខ្មែរយើង ជារឿយៗ តែងតែត្រូវបានអញ្ជើញពីសំណាក់ប្រជាជនខ្មែរដែលរស់នៅឯនាយសមុទ្ទ ដើម្បីទៅសំដែងនៅឯក្រៅប្រទេស។ នេះគឺបញ្ជាក់អោយឃើញថា ប្រជាជនខ្មែរយើង នៅតែចូលចិត្តនឹងគាំទ្រសិល្បៈខ្មែរ។ តែចំនុចមួយដែលខ្ញុំមិនពេញចិត្ត នឹងមើលទៅគួរអោយទើសភ្នែកនោះ គឺការដែលប្រជាជនខ្មែរយើង ចូលចិត្តអោយលុយផ្ទាល់ដៃទៅសិល្បករពេលសំដែង។ ពួកគេជាអ្នកសិល្បៈអាជីព មានឈ្មោះបោះសំលេងគួរសម ក៏មិនគួរណាទទូលប្រាក់បែបនេះដែរ។ វាមិនមែនជាការអាប់អោនអ្វីនោះទេ តែមើលទៅដូចជាអ្នកសំដែងសុំលុយអញ្ចឹង។ បើសិនជាពួកគាត់ចង់ជួយឩបត្ថម្ភពួកគេមែន ក៏គួរតែប្រមូលគ្នារួចដាក់ស្រោមសំបុត្រអោយត្រឹមត្រូវទៅ វាជាការល្អជាង។

 
9 Comments

Posted by ​នៅ ខែ​មីនា 7, 2011 in កម្ភុជា, ចំរៀង

 

ស្រី តុ និង ស្រី អ៊យ នៅស៊ីធីអិន

សុំទៅរកមើលបន្តរនៅក្នុង Yutobe

 
Leave a comment

Posted by ​នៅ ខែ​មីនា 4, 2011 in ចំរៀង, សំណើច

 

ការចំលង ចំលងខ្លាចខុស

រឿងចំលងចំរៀងស្រុកយើងគឺជារឿងពេញនិយម។ ខ្ញុំក៏មិនចង់រិះគន់អីច្រើនដែរ ព្រោះថាហេតុផលមួយគឺខ្មែរយើងមិនទិញចំរៀងដើម គឺទិញតែចំរៀងចំលងខុសច្បាប់។ ឃើញលក់ពេញតែស្រុក ករណីនេះ ខ្ញុំក៏យល់ស្របដែរ។

ឥឡូវនេះ រឿងដែលពេញនិយមមួយទៀតគឺ ការចំលងក្បាច់រាំ អាសូរតែរាំទៅស្អាតដូចគេ ព្រះអើយ។

វីដេអូខាងក្រោយនេះ គឺជារបស់ខ្មែរយើង​ ក្រុម អាវីល យកឈ្មោះរឿងគេមកដាក់ទៀត។ ដល់គេលឺ ខ្លាចតែគេប្តឹងទេ។ កាលពីមិនទាន់បានមើលចំរៀង និងក្បាច់រាំដើម ក៏គិតថា ឡូវណាស់វើយ ស្រុកយើងឡូវ ចេះមានក្រុមរាំឡូយៗណាស់។ ទាល់តែមើលចំរៀងដើម និងក្បាច់រាំគេហើយ ចប់សព្វគ្រប់ហ្មង។

ចំរៀងដើម

 
10 Comments

Posted by ​នៅ ខែ​មីនា 3, 2011 in កម្ភុជា, ចំរៀង

 

The Impossible Dream (Quest) Lyrics

 
Leave a comment

Posted by ​នៅ ខែ​កុម្ភៈ 27, 2011 in គតិផ្សេង, ចំរៀង, អង់គ្លេស

 
 
តាមដាន

Get every new post delivered to your Inbox.

Join 41 other followers