សំរាប់អ្នកដែលមិនបានដឹង ខ្ញុំចង់រំលឹកបន្តិចថាឆ្នាំនេះ ដោយសារតែមានជំលោះជំវិញអ្នកដឹកនាំប្រគួតបវកញ្ញាបារាំង ប្រទេសបារាំងមានបវរកញ្ញារហូតដល់ទៅពីរអ្នកឯណោះ គឺបវរកញ្ញាបារាំង កញ្ញា Laury Thilleman និង បវរកញ្ញាជាតិ កញ្ញា Barbara Morel។ បើតាមខ្ញុំគិត បវរកញ្ញាផ្លូវការគឺបរវកញ្ញាបារាំង ដែលជាតំណាងអោយភាពស្រស់ស្អាតរបស់ស្ត្រីបារាំងទូទាំងប្រទេស ហើយនឹងត្រូវទៅចូលរួមប្រលងបវរកញ្ញាចក្រវាលខាងមុខនេះក្នុងនាមជាប្រទេសបារាំង។ ដូច្នេះហើយ ទើបមួយរយៈនេះ មានសង្គ្រាមបវរកញ្ញាកើតឡើង គឺរវាងអ្នកគាំទ្រ បវរកញ្ញានិមួយៗ។ សំរាប់ការសំភាសម្តងៗ តែងតែមានការបោះសំដីអោយគ្នាទៅវិញទៅមក។ មើលទៅខាងអ្នកដឹកនាំបវរកញ្ញាជាតិ ដូចជានិយាយច្រើនជាង នៅពេលដែលខាងបវរកញ្ញាបារាំង គេគ្រាន់តែថា គេដឹងត្រឹមថានៅស្រុកបារាំងមានបវរកញ្ញាបារាំងតែមួយប៉ុណ្ណោះ តែអ្នកផ្សេងមានសិទ្ធបង្កើតការប្រគួតបវរកញ្ញាផ្សេងៗទៀត។
ខាងឆ្វេងបវរកញ្ញាបារាំង Laury Thilleman ខាងស្តាំបវរកញ្ញាជាតិ Barbara Morel
តែអ្វីដែលខ្ញុំចង់និយាយពេលនេះ គឺប៉ុន្មានថ្ងៃមុន បវរកញ្ញាបារាំង Laury Thilleman បានចូលរួមកម្មវិធីទូរទស្សន៏មួយ បែបកំប្លែង រួចក៏បានធ្លាក់ពីលើកៅអី។ អាចមើលវីដេអូខាងក្រោមនេះបាន។មានទស្សនៈជាច្រើន គេរិះគន់ចំពោះបញ្ហានេះ។ អ្នកកំប្លែងនោះ ដើរតួរជាមនុស្សឆ្កួត។ ម្នាក់ណឹង ធ្វើកំប្លែងតែបែបណឹងឯង។
សំរាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថា បវរកញ្ញាឆ្នាំនេះ មានសិទ្ធលេងសើចច្រើនជាងបវរកញ្ញាឆ្នាំមុនៗ ព្រោះអី អ្នកដឹងនាំមានភាពបន្ទូបន្ថយជាង។ បវរកញ្ញាឆ្នាំមុន ពេលមកចូលរួមកម្មវីធីនេះ គឺបានត្រឹមតែញញ្ញឹម ប៉ុណ្ណោះ។ តែបវរកញ្ញាឆ្នាំនេះ គេលេងសើចធម្មតា។
តើអ្នកគិតយ៉ាងណា? ការធ្វើបែបនេះ ធ្វើអោយប៉ះពាល់ដល់ភាពស្រស់ស្អាត ភាពជាអ្នកមានកិត្តយស្តជាស្ត្រីរបស់បវរកញ្ញាបារាំង Laury Thilleman ដែរឫទេ? សំរាប់ខ្ញុំ មិនបាច់សួរទេ ខ្ញុំចូលចិត្ត Laury Thilleman ហើយមើលទៅ ដូចមិនអីផង គួរអោយចង់សើច
។
Miss France 2011
Miss Nationale
មេចមើលហើយ មួយណាស្អាតជាង?



