តាមពិតទៅ នឹកថាចង់ទិញតាំងពីខែបីមកម្ល៉េះ តែតម្រូវកាមិនទាន់មកដល់។ ទើបតែថ្មីៗនេះ កម្មវិធីដែលពួកខ្ញុំបានធ្វើ វាបានចេញជារូបរាងខ្លះៗហើយ អញ្ចឹងហើយ ខ្ញុំក៏សម្រេចចិត្តទិញ tablet មួយមកប្រើ។ តែដំបូងឡើយ គិតថាមិនទិញលុយខ្លួនឯងទេ គឺអាចសុំសាលាបាន។ ខ្ញុំក៏និយាយជាមួយគ្រូរួចហើយទៅទៀត គាត់ថាយល់ព្រម។ ខ្ញុំចាំគាត់ ប៉ុន្មានថ្ងៃមិនមានដំណឹង រួចក៏គិតថាគាត់រវល់ ខ្ញុំក៏សម្រេចចិត្តទិញខ្លួនឯងតែម្តងទៅ។ ទិញរួចបានប៉ុន្មានថ្ងៃ ជួបគាត់ទៀត គាត់ថា គាត់រកលុយទិញ tablet បានហើយ ត្រូវធ្វើលិខិតស្នើរទិញ។ ខ្ញុំថា ខ្ញុំទិញរួចហើយ ហិហិហិ។ ខ្ញុំថាលុយណឹងទុកសិនទៅ ក្រែងត្រូវទិញមួយទៀត។ សម្រេចទៅ ខ្ញុំចំណាយអស់ ៥០អឺរ៉ូដែរ។
អូរភ្លេចប្រាប់! tablet ណឹងមិនមែនជារបស់ Ipad អីទេ គឺ tablet បែបបុរាណធម្មតាៗ ដែលអាចអោយខ្ញុំសរសេរបាន។ ជារួម គឺគ្រាន់តែប្រើបិច ជំនួស mouse តែប៉ុណ្ណោះ តែវាគ្រប់គ្រាន់ហើយសម្រាប់ការងារខ្ញុំ គឺគ្រាន់តែបង្ហាញគេប៉ុណ្ណោះ។
(http://www.vaxuo.com/tablets/wacom-bamboo-pen-tablet.html)
ក្រុមហ៊ុនគេអត់បានធ្វើ driver សម្រាប់លីនុចទេ គឺមានតែ វីនដូ និង MAC OS តែប៉ុណ្ណោះ។ តែមិនថ្វីទេ នៅលើUbuntus គ្រាន់តែដាក់ដំណើរការ command line ខាងក្រោមជាការស្រេច។
sudo add-apt-repository ppa:doctormo/wacom-plus
sudo apt-get update
sudo apt-get install wacom-dkms xf86-input-wacom
(http://www.ubuntugeek.com/install-the-wacom-bamboo-driver-in-ubuntu-10-04-lucid-lynx-using-ppas.html)




