RSS

បណ្ណសារចំណាត់ក្រុម៖ ភាសារបារាំង

សំនួនពាក្យបារាំងខ្លះ

គិតទៅ ដោយហេតុថារវល់ផង(លេស) ខ្ជឹលផង និងមិនសូវចេះផង (ហេតុផលពិត) ទើបមិនបានដាក់មេរៀនភាសារបារាំងមួយរយៈពេល។ ថ្ងៃនេះខ្ញុំសូមលើកយកសំនួនពាក្យខ្លះយកមករៀបរាប់ដូចខាងក្រោម។ គួរមិនគួរសួមអធ្យាស្រ័យ និងជួយកែប្រែផងចុះ​។

១. Avoir bon pied, bon oeil មានន័យថាមានសុខភាពល្អ ផ្លួវកាយនិងផ្លួវចិត្ត

Ex. Il a bon pied, bon oeil

២. N’être pas dans son assiette មានន័យថាមិនសួវស្រួលខ្លួន (ឈឺតិចតួច)

Ex. Je ne suis pas dans mon assiette

៣. Avoir une fièvre de cheval ផ្តាសសាយធំ រឺផ្តាយសាយធ្ងន់ធ្ងរ

Ex. Il a une fièvre de cheval

៤. C’est une main de fer dans un gant de velours សំរាប់និយាយពីមនុស្សលាក់ពុត ឆ្មាលាក់ក្រចក។

៥. Il a pris la grosse tête មនុស្សមានអំនួតខ្លាំង

 
Leave a comment

Posted by ​នៅ ខែ​មេសា 11, 2010 in ភាសារបារាំង, Expression

 

Grammaire : parce que … et que … et que …

Parce que គឺប្រើប្រាស់សំរាប់បញ្ជាក់មូលហេតុអ្វីមួយ។

Exemple : Je ne pourrais pas aller au Cinéma avec vous parce que j’ai le travail à faire.

ប៉ុន្តែបើយើងចង់បញ្ជាក់ហេតុផលច្រើន យើងអាចប្រើប្រាស់ Parce que … et que …។ ពីមុនមក ខ្ញុំតែងតែញុំ que បានត្រង់ et que។

Exemple : Je ne pourrais pas aller au Cinéma avec vous parce que j’ai le travail à faire et que je devais soumettre ce soir avant mi-nuit.

 
5 Comments

Posted by ​នៅ ខែ​មីនា 5, 2010 in ភាសារបារាំង, Grammaire

 

សំនួនពាក្យបារាំង : មនុស្សស្រីចរឹកប្រុស

សំរាប់ខ្មែរយើង មនុស្សប្រីដែលស្លៀកសំលៀកបំពាក់ដូចប្រុស រឺ ចូលចិត្តធ្វើកាងារប្រុស រឺ មានអាកប្បកិរិយាដូចប្រុស សំបួរមិត្តភក្តប្រុសៗ គេហៅថាយ៉ាងម៉េចទៅ? ព្រោះតែមានពាក្យច្រើនពេក :D ដែលគេធ្លាប់ថាអោយខ្ញុំ។ សំរាប់ភាសារបារាំងគេនិយាយថា “Un garçon manqué“។

Exemple : Je ne suis pas un garçon manqué :P

អាចអានផងដែរ

————————————–

http://fr.wikipedia.org/wiki/Garçon_manqué

 
2 Comments

Posted by ​នៅ ខែ​មីនា 5, 2010 in ភាសារបារាំង, Expression

 

សំនួនពាក្យបារាំង : ការយល់ឃើញផ្សេងគ្នា

ខ្មែរយើងគេថាមនុស្សផ្សេងគ្នាមានការយល់ឃើញផ្សេងគ្នា។ មនុស្សខ្លះមើលឃើញតែភាពអវិជ្ជមាន និង មនុស្សខ្លះមើលឃើញតែភាពវិជ្ជមាន។ បើមនុស្សអវិជ្ជមាន អុទាហរណ៏ថា (ខ្ញុំរកអក្សរណឹងមិនឃើញទេ) ពេលគេមានគ្រោះថ្នាក់ គេនិយាយថា ហេងហើយ ដែលត្រឹមតែខូចខាតប៉ុណ្ណឹង ហើយខ្ញុំមិនស្លាប់។ តែមនុស្សអវិជ្ជមានវិញគេនឹងនិយាយថា ខ្ញុំពិតជាស៊យណាស់ ដែលមកជួបនឹងគ្រោះថ្នាក់បែបនេះនោះ។ នេះគេហៅថា ការយល់ជើញផ្សេងគ្នា។

ក្នុងភាសារបារាំងគេប្រើសំនួនពាក្យ “Le verre est-il à moitié plein ou à moitié vide?” ។

Le moitié plein : បញ្ជាក់ពីន័យវិជ្ជមាន

Le moitié vide : បញ្ជាក់ពីន័យអវិជ្ជមាន

 
Leave a comment

Posted by ​នៅ ខែ​មីនា 5, 2010 in ភាសារបារាំង, Expression

 

សំនួនពាក្យបារាំង ស៊ូលែងរួច

នៅពេលដែលការប្រឹងប្រែងដល់កំណត់ រឺនៅពេលដែលយើងមិនចង់ធ្វើការងារនោះទៀត (Insatisfaction) យើងអាចប្រើសំនួនពាក្យដូចខាងក្រោមនេះ

J’en ai assez

Je n’en peux plus

J’en ai ras-le-bol (Familial)

Je suis saturé(e)

Je n’y arrive plus

J’en ai marre (familial) ឃើញគេប្រើច្រើន

Je ne supporte plus rien

J’ai envie de tout plaquer

J’atteins mes limites

 
Leave a comment

Posted by ​នៅ ខែ​មីនា 4, 2010 in ភាសារបារាំង, Expression

 
 
តាមដាន

Get every new post delivered to your Inbox.

Join 41 other followers