បើសិនជាបងប្អូនណាធ្លាប់រៀនហ្គីតាក៏ប្រហែលជាធ្លាប់លឺដែរ ឫបើមិនអញ្ចឹងទេ គឺធ្លាប់លឺ “One and two and three and one …”។
ខ្ញុំធ្លាប់បានរៀនហ្គីតាកាលពី៤ឆ្នាំមុនដែរ រៀនបានបន្តិចក៏ឈប់រៀនទៅព្រោះអីខ្ញុំជាកងចល័ត ដូច្នេះហើយរៀនអត់បាន។ ទើបតែផ្សឹលមិញនេះ (ថ្ងៃសៅរ៏) ខ្ញុំក៏បានទៅរៀនហ្គីតាម្តងទៀត តែលើកនេះគឺខ្ញុំត្រូវបង់លុយ។ ខ្ញុំរៀនមួយម៉ោងក្នុងមួយអាទិត្យ ហើយត្រូវបង់ ១២ អ៊ឺរ៉ូឯណោះ គឺប្រហែលជា ១៦ តុល្លា គឺថ្លៃសំបើមណាស់។ តែខ្ញុំសួរមិត្តភក្តទៅ គេថាមិនជាថ្លៃទេ គឺជាតំលៃសមគួរហើយ។ ខ្ញុំចេះតែស្តាយលុយដែរ។ស្តាយណាស់ កាលពី៤ឆ្នាំមុន បើខ្ញុំតាំងចិត្តជាងនេះ ម្លោះពេលនេះមិនបាច់អស់លុយទេ។ ហេតុដែលខ្ញុំសំរេចចិត្តថាបង់លុយរៀន ទីមួយគឺចង់។ ខ្ញុំបានទិញហ្គីតាមួយដែរកាលពីប្រហែលជាងមួយឆ្នាំហើយ គិតថានឹងរៀនដោយខ្លួនឯង។ តែវាមិនមែនជាការងាយស្រួលទេ សំរាប់អ្នកមិនទាន់ចេះសោះ ព្រោះយើងត្រូវរៀនពីបញ្ចេកទេសជាច្រើន និងត្រូវការយោបល់ល្អ និងត្រឹមត្រូវ មិនមែនចេះតែលេងៗនោះទេ។
ពេលទៅដល់ភ្លាម គ្រូសួរថា ធ្លាប់លេងហ្គីតាពីមុនមកអត់? ខ្ញុំថាធ្លាប់រៀនខ្លះៗ ចេះអាន Note តែភ្លេចអស់ហើយ។ ហើយរៀនខ្លួនឯងខ្លះៗ ចេះ Accord ៤ ទៅ ៥ ដែរ។ ចឹងគាត់ថាអោយលេងអោយគាត់មើល។ ទាយហ្គីតាខ្វាច់ លេង C, E, Em, D, A, G, F. គាត់ថាគ្រាន់បើ។ គ្រាន់តែមានមេរៀនមួយចំនួនទៀតដែលត្រូវរៀន
។ សំណាងហើយ គាត់មិនថាគ្រាន់បើ ខុសទាំងអស់ ហេហេ។
ផ្សឹលមិញណឹង ខ្ញុំក៏បានរៀន Note ងាយ គឺក្នុងគោលបំណឹង អោយខ្ញុំចេះពីវិធីដូរដៃ និងអាន Noteឡើងវិញ។ តែមិនដឹងជាប៉ុន្មានថ្ងៃ ខែ ឆ្នាំទៀត ទើបចេះលេងទេ
។
នៅពេលយើងផ្តូដៃចាប់ Accord យើងមិនត្រូវប្រលែងដៃទាំងស្រុងពីដងហ្គីតាទេ គឺគេទុកម្រាមមួយនៅជាប់និងដងហ្គីតាដើម្បីជួយដល់ការដាក់ម្រាមដៃផ្សេងទៀត មុននឹងដកម្រាមដៃណឹងចេញ។
រួចចេះពីវិធីកាន់ក្រចកលេងហ្គីតា(ភ្លេចពាក្យអង់គ្លេសណឹងបាត់ហើយ)។ ខ្ញុំទើបតែដឹងថាខ្ញុំកាន់ខុសតាំងពីយូមកហើយ។
ខ្ញុំទើបតែទៅរៀនបានមួយម៉ោងទេ តែគិតថាចេះបានច្រើនណាស់។



