ខ្ញុំតែងតែតាមដានមើលរឿងខ្មែរ រឺក៏កំប្លែងខ្មែរនៅក្នុងយូទូបមិនដាច់ទេ ទោះជារឿងមិនល្អមើលក៏ខ្ញុំមើលដែរ។ កំពុងតែមើលរឿងផ្កាក្នុងផ្កាសុខៗ ស្រាប់តែគេលុបចោលបាត់
។ ហើយឥឡូវខ្ញុំឃើញមានឈុតរឿងពីរទៀតដែលទំនងជាល្អមើល ហើយមើលទៅ។
1/ រឿងសមុទ្រទឹកសាប របស់ស្ថានីយទូរទស្សន៏ CTN និពន្ធដោយលោកវ៉ា សំអាត និង អ្នកស្រី ម៉ៅ សំណាង។ តែមានត្រឹមតែឈុតប៉ុណ្ណឹង ហើយមិនដឹងថាសាច់រឿងណឹងគេបណ្ចាំងហើយរឺនៅណ៎។ ខ្ញុំនឹងតាមដានក្នុងយូទូបបន្តរក្រែងល៎បានត៏ភាគ តែដូចជាមិនសង្ឃឹមទេមើលទៅ ហាក់ដូចជាគេមិនអនុញ្ញាតិអោយដាក់។
2/ រឿងមេឃចាស់ចន្ទថ្មី និពន្ធដោយអ្នកស្រី ប៉ាល់ វណ្ណារីរ័ក្ស
ទីបំផុតពេលវេលាដែលខ្ញុំទន្ទឹងរងចាំ និង មិនចងជួបនោះជិតមកដល់ហើយបងប្អូន នៅសល់តែ១ខែរ១អាទិត្យទៀតប៉ុណ្ណោះគឺពេលដែលត្រូវការពារសារណា។ បើទោះបីជាធ្លាប់ការពារសារណាបាន២ដងរូចមកហើយក្តីក៏នៅតែភ័យអញ្ចឹង។ តែលើកនេះខ្ញុំដូចជាអត់ភ័យរឿងឡើងការពារនោះទេ តែភ័យរឿងរបាយការណ៏ទៅវិញ ព្រោះខ្ញុំសរសេរអត់សូវត្រូវទេ ដូចដែលបានដឹងស្រាប់ហើយ 
គ្រប់ពេលដែលខ្ញុំញ៉ាំម្ទេស វាតែងតែធ្វើអោយខ្ញុំឈឺក្រពះ ក្តៅក្នុងពោះ និងរត់ទៅបន្ទប់ទឹកញឹកញ៉ាប់ទៀតផង។ តែទោះជាច្រើនលើកច្រើនសាយ៉ាងណា ខ្ញុំនៅតែមិនរាងចាលដែរ ព្រោះពេលដាក់វាចូលម្ហូបទៅវាធ្វើអោយឆ្ងាញ់ម្យ៉ាង តែបន្ទាប់ពីញ៉ាំហើយ ត្រៀមខ្លួនឈឺអោយរាល់តែលើក 

