ខ្លះៗអំពី អ៊ីស្តង់ប៊ុល ទួរគី ភាគ១
គិតៗទៅនៅទីក្រុងទួរគី របស់ប្រទេសអ៊ីស្តង់ប៊ុល មិនសូវជាខុសពីស្រុកយើងទេ តាមផ្លូវ គេមានលក់របស់ញ៉ាំជាហូហែរណឹង មានតាំងពីពោតអាំង ឪឡឹក ជាដើម ។ល។
របស់នេះដូចជាគ្រុមចឹង តែមានសាច់ឡើងណែន។ ឃើញមានដាក់លក់នៅតាមផ្លូវមួយ ដែលមនុស្សចូលចិត្តដើរលេងពេលយប់។ បែបជាឆ្អិនហើយ គេគ្រាន់តែច្របាច់ក្រូចឆ្មារដាក់ រួចញ៉ាំបាន។
ហ្ហូបនៅទីក្រុងនេះមានលក្ខណៈពិសេសមួយ គឺបែបអ៊ឺរ៉ុបក៏បានបែបអាស៊ីក៏បាន។ ខ្ញុំថាបែបអ៊ឺរ៉ុប ព្រោះគេមានញ៉ាំតំឡូងចៀន france frite សាលាដ នំបុ័ង ជាដើម ។ល។ ក្រៅពីនោះនៅតាមហាង យើងអាចហៅម្ហូបបែបអាស៊ីដែរគឺបាយ ទោះជាមិនមានសម្លរដូចស្រុកយើង តែក៏ជាបាយស្រុកយើងដែរ។ បាយនោះគឺមានលក្ខណៈដូចបាយខាងស្រុកយើងដែរ តែខុសពីបាយស្រុកចិត្ត ជប៉ុន កូរ៉េ។ ក្រៅពីណឹងគេមានអាហារម្យ៉ាងទៀតស្រដៀងនឹងនំអំបែងស្រុកយើងតែក្រាស់ជាង រួចបើថាអោយងាយយល់គឺភីសាអត់សាច់។ នំនោះធ្វើដូចភីសាអត់សាច់ចឹង ដែលគេហៅថានំបុ័ងបន្ទះ ដែលគេអាចញ៉ាំជំនួសបាយក៏បាយ។ នំប្រភេទនោះ ខ្ញុំឃើញមាននៅឥណ្ឌាដែរ ដែលគេហៅថាណាន់ (Indian flatbread)។ និយាយដល់រឿងណឹង ឃ្លានទៀតហើយខ្ញុំ
។
គាត់កំពុងតែធ្វើនំបុ័ងបន្ទះ។ ថតនៅក្នុងហាងបែបបុរាណមួយនៅក្រុងទួរគី។ ហាងនោះមានលក្ខណៈជាហាងបុរាណ ដោយមានតាំងរបស់ជាច្រើនបែបបុរាណផងដែរ។ មើលរួបខាងក្រោម
គេនាំគ្នាហៅនំបុ័ងបន្ទះមកញ៉ាំ តែខ្ញុំហៅបាយមកញ៉ាំ រួចសុំគេភ្លក់វិញ
តាមពិតទៅ មុននឹងទៅញ៉ាំអាហារពេលល្ងាច គេបាននាំគ្នាទៅផឹកម៉ាកែវសិន។ ខ្ញុំចេះតែទៅតាមគេទៅ បើមិនចឹងទេ អត់ហ៊ានទៅញ៉ាំបាយតែឯង។ តែតាមពិតទៅ ចង់ដែរណឹង
ឃើញនៅតាមកន្លែងផឹកណឹង គេមានដាក់ល្បែងមួយអោយលែងដែលហៅថា បាហ្កាមូន (bagamone)។ ពេលមើល ដូចជាមិនសប្បាយសោះ តែដល់ពេលលេងទើបដឹងថាជក់។


















































