រៀនធ្វើអី?

1 12 2009

រៀន ក៏មិនប្រាកដថាចេះ

ចេះ ក៏មិនប្រាកដថាប្រលងជាប់

ប្រលងជាប់លើកនេះ ក៏មិនប្រាកដថាប្រលងចេញជាប់

ប្រលងចេញជាប់ ក៏មិនប្រាកដថាបានការងារធ្វើ

បានការងារធ្វើ ក៏មិនប្រាកដថាមានប្រាក់ខែគ្រប់គ្រាន់

បានប្រាក់ខែគ្រប់គ្រាន់ ក៏មិនប្រាកដថាសល់លុយ

សល់លុយ ក៏មិនប្រាកដថាអាចដណ្តឹងកូនគេបាន (ករណីមនុស្សប្រុស)

ដណ្តឹងកូនគេបាន ក៏មិនប្រាកដថាមានកូន

មានកូន ក៏មិនប្រាកដថាកូននោះជារបស់ខ្លួនឯង (ទៅចឹងទៅ ហិហិហិ)

ចឹងហើយរៀនធ្វើអី?

Note ភ្លេចហើយថាយកមកពីណា





កំប្លែង-រៀនអង់គ្លេស

1 12 2009





ឈប់ទៅស៊ីបាយជាមួយពួកណឹងហើយ

1 12 2009

និយាយពាក្យស៊ីចឹងវាមិនសុភាពទេ តែថាទៅនិយាយជាមួយអីដែលយើងមិនពេញចិត្ត ដូចម្យ៉ាងដែរ។

រាល់ថ្ងៃខ្ញុំតែងតែទៅញ៉ាំបាយជាមួយពួកសិស្សផ្សេងៗទៀត ធ្វើការនៅ Labo ជាមួយគ្នាណឹង។ តែថាទៅ ខ្ញុំមិនសូវមាត់ឫនិយាយអីទេ លើកលែងតែពេលខ្លះ ដែលមានអីត្រូវនិយាយ។ តែយូៗទៅធុញដល់ហើយ ដូចមិនចូលចិត្តពួកណឹងសោះអាឡូវ។ ហើយពេលខ្លះ ចេញមកវិញ មិនចាំខ្ញុំទៀត ពេលដែលខ្ញុំត្រូវជាប់ស្ទះនៅកន្លែងទុកចានអីណឹង។

ខ្ញុំថាទៅញ៉ាំបាយជាមួយពួកណឹង កុំអោយតែគេថាខ្ញុំណឹងផ្តាច់ខ្លួនចេញពីសិស្សផ្សេងទៀត។ ពួកវៀតណាមគេមានគ្នា គេញ៉ាំបាយជុំគ្នា មិនដែលទៅជាមួយពួកណឹងទេ។ ពួកណឹងសួរខ្ញុំថាមេចក៏ពួកវៀតណាមមិនទៅញ៉ាំបាយជុំគ្នាជាមួយគេ? ហើយខ្ញុំថាមិនដឹងដែរ។ ហើយខ្ញុំក៏ចង់និយាយថា ខ្ញុំក៏មិនចង់ដែរ តែកុំអោយគេថាខ្ញុំណឹងផ្តាច់ខ្លូនទេ បានទៅរ៉ាល់ងៃណឹងនោះ។ តែអាឡូវដល់ពេលផ្តាច់ខ្លួនហើយ ទៅញ៉ាំម្នាក់ឯងល្អជាង។ តែមិនដឹងប្រាប់គេថាមេច? អ្នកណាជួយអោយយោបលតិចមើល? ប្រាប់ត្រង់ៗថាធុញពួកណឹងហ្មងទៅអី ទៅជាមួយគ្នា តែនៅស្ងាត់មាត់ម្នាក់ឯង តើសប្បាយអី ប្រយោជន៏អី?





Kyle xy or abc family

30 11 2009

ខ្ញុំទើបតែមើលផ្សិលមិញ ហេហេ ល្អសើចតើ :D ។ តែក៏កំសត់ដែរ គឹត្រង់មនុស្សម្នាកដែលគ្មានគ្រូសារនិងគេ មិនដឹងថាខ្លួនឯងមកពីណា





សកលវិទ្យាល៍យបញ្ញាជាតិ

30 11 2009

ខ្ញុំទើបតតែលែតាមដើមអំពិលថាគេបើកប្រលងលើកទីមួយ។ មានអ្នកដឹងទេថាសាលាណឹងនៅណាដែរ?