RSS

When you realize that how un-important you are!

 
បញ្ចេញមតិ

Posted by ​នៅ ខែកក្កដា 8, 2014 in ស្រុកបារាំង

 

ត្រី​ចៀន

អត់​មាន​អី​ទេ គ្រាន់​តែ​ចង់​អួត​ស្នាដៃ​ចៀន​ត្រី​ប៉ុណ្ណោះ។ ថា​ទៅ ជៀត​ត្រី​មិន​បាន​ស្អាត​ទេ​លើក​នេះ​ ព្រោះ​ខ្ទះ​ខ្ញុំ​ចាស់​ពេក ចៀន​ជាប់​ខ្ទះ។ តែ​ណ្ហើយ បាន​ឌីសាញ​យោង ហេស​ហេ។

រូបភាព

 

ទៅ​លេង​ភូមិ​អ្នក​នេសាទ

កាល​ពី​ម្សិលមិញ ពួក​ខ្ញុំ​បាន​ទៅ​លេង​ភូមិ​អ្នក​នេសាទ​ដែល​នៅ​ក្បែរ​ភូមិ​ខ្ញុំ​ព្រោះ​គេ​មាន​ធ្វើ​បុណ្យ​នេសាទ (Fête du port de pêche) ។ គិតៗ​ទៅ ខ្ញុំ​នៅ​ក្បែរ​ភូមិ​ណឹង​ច្រើន​ឆ្នាំ​ហើយ មិន​ដឹង​ថា​គេ​មាន​ធ្វើ​បុណ្យ​អញ្ចឹង​សោះ។ កុំ​តែ​មាន​គេ​ប្រាប់ ខ្ញុំ​គ្មាន​ដឹង​ខ្យល់​អី​ទេ។

នៅ​ក្នុង​ពិធី​បុណ្យ​នេះ គេ​មាន​លក់​ជា​សំបុត្រ​អោយ​យើង​មួយ​ដុំ​តម្លៃ ១០ អឺរ៉ូ។ យើង​យក​សំបុត្រ​នោះ​ទៅ​ដើរ​ទិញ​ត្រី​អាំង និង​របស់​ផ្សេងៗ​មក​ញ៉ាំ​បាន។ តែ​គួរ​អោយ​ស្តាយ គេ​លក់​ត្រី​អាំង​តែ​ពីរ​ប្រភេទ។ ខ្ញុំ​នឹក​ស្មាន​តែ​គេ​មាន​ច្រើន​ប្រភេទ។ ថ្ងៃ​នោះ​មេឃ​ស្រលះ​ល្អ មនុស្ស​ម្នា​ទៅ​ដើរ​លេង​គគ្រឹក​គគ្រេង​គ្រាន់​បើ។ តែ​មនុស្ស​ទៅ​ច្រើន​ពេក ដល់​ត្រឹម​ម៉ោង​ពីរ​អស់​អី​ញ៉ាំ នាំ​គ្នា​រអ៊ូ ហេសហេ។

ខ្ជិល​សរសេរ ដាក់​រូប​អោយ​មើល​បាន​ហើយ។

មនុស្ស​ម្នា​មក​ច្រើន ទាល់​តែ​អត់​កន្លែង​អង្គុយ

មនុស្ស​ម្នា​មក​ច្រើន។ មុន​នេះ​បន្តិច​ អត់​កន្លែង​អង្គុយ

នាំ​គ្នា​ទៅ​អង្គុយ​នៅ​លើ​ស្មើ ហេស​ហេ

នាំ​គ្នា​ទៅ​អង្គុយ​នៅ​លើ​ស្មើ ហេស​ហេ។ នេះ​ត្រី seiche អាំង។ និយាយ​អោយ​ចំ​ទៅ​ដូច​ម៉ឹក​ តែធំៗ។

 

ត្រី​ sardine អាំង

ត្រី​ sardine អាំង

ទេសភាព​ភូមិ​គេ

ទេសភាព​ភូមិ​គេ

 

ខ្ញុំ​មិន​ដឹង​អី​ដែរ សង្ស័យ​តែ​រោង​អ្នក​នេសាទ​គេ​ហើយ​មើល​ទៅ

ខ្ញុំ​មិន​ដឹង​អី​ដែរ សង្ស័យ​តែ​រោង​អ្នក​នេសាទ​គេ​ហើយ​មើល​ទៅ

ទូក​នេសាទ

ទូក​នេសាទ

 

ទៅ​លេង​កោះ​អិចនិងFort Boyard

កាល​ពី​ថ្ងៃ​ប៉ុន្មាន​សបា្តហ៍​មុន ពួក​ខ្ញុំ​បាន​ទៅ​លេង​កោះ​អិច (île d’aix)។ អាន​អោយ​ស្រួល​បួល​ផង។ កោះ​អិច​ជា​កោះ​តូច​មួយ​នៅ​ក្បែរ​ឡារ៉ូឆែល ដែល​មាន​ទំហំ​ត្រឹម​តែ​1,19 km2ប៉ុណ្ណោះ។ តែ​អ្វី​ដែល​សំខាន់​នោះ កោះ​នេះ​ត្រូវ​បាន​គេ​រក្សា​អោយ​ស្ថិត​នៅ​ជា​តំបន់​ទេសចរ​បែប​ធម្មជាតិ ពោះ​គឺ​មាន​តែ​ផ្ទះ​អ្នក​ស្រុក​បន្តិច​បន្តួច ព្រៃ​ឈើ​នឹង​សមុទ្ទ​ប៉ុណ្ណោះ។ ម្យ៉ាង​ទេ នៅ​លើ​កោះ​នេះ​គ្មាន​ឡាន គ្មាន​ម៉ូតូ​ដែល​បំពុល​បរិដ្ឋាន​ឡើយ។ ប្រជាជន​និយម​ជិះ​តែ​កង់​និង​ដើរ​ប៉ុណ្ណោះ។ អ្វី​ដែល​ចំលែក​នោះ នៅ​លើ​កោះ​នេះ​គេ​មិន​និយម​ប្រើ​ប្រាស់​កាត​ក្រេឌិត​ទេ ធ្វើ​អោយ​ខ្ញុំ​ឯណេះ​ស្ទើរ​តែ​បាន​លាង​ចាន​ទៅ​ហើយ។ តាម​ពិត​ទៅ គ្មាន​អ្វី​មើល​ច្រើន​ទេ​នៅ​ទី​នោះ។ ប៉ុន្តែ​មនុស្ស​ទៅ​លេង​គឺ​ដោយ​សារ​តែ​វា​មាន​ធាតុ​អាកាស​ល្អ​និង​អាច​ជិះ​កង់​មើល​ទេសភាព​បាន។

កោះ​អិច​មើល​ពី​លើ

កោះ​អិច​មើល​ពី​លើ។ រូប​ភាព​យក​ពី http://fr.wikipedia.org/wiki/%C3%8Ele-d%27Aix

 

ពី​ភូមិ​ខ្ញុំ​រស់​នៅ​ទៅ​កោះ​អិច គឺ​ត្រូវ​ជិះ​ទូក​ទៅ ដោយ​គេ​បាន​នាំ​យើង​បង្ហួស​ទៅ​មើល fort boyard ។ តាម​ពិត​ទៅ fort boyard គឺ​ជា​អតីត​គុក​ក្នុង​សមុទ្ទ​នៅ​សម័យ​សង្គ្រាម​ដែល​បាន​ក៏​សាង​ឡើង​តាំង​ពី​ឆ្នាំ 1804-1857។ ក្រោយ​មក​ក៏​ត្រូវ​បាន​ប៉ុស្តិ៍​ទូរទស្សន៍​បារាំង​មួយ​យក​ទៅ​ថត​កម្មវិធី​ទូរទស្សន៍​ដែល​ល្បី​គួសម​ហៅ​ថា fort boyard ។ មនុស្ស​ភាគ​ច្រើន​គឺ​ចង់​ចូល​ទៅ​មើល​ខាង​ក្នុង តែ​គេ​មិន​អនុញ្ញាតិ។ ពិត​ជា​គួរ​អោយ​ស្តាយ​មែន។

ជិះ​ទូក​ពី​ភូមិ​ខ្ញុំ​ទៅ​កោះ​អិច

ជិះ​ទូក​ពី​ភូមិ​ខ្ញុំ​ទៅ​កោះ​អិច

 

រូប​ភាព​ខ្លះ​ដែល​មិត្ត​ភ័ក្តខ្ញុំ​​បាន​ថត។

P1010081

 

ទៅ​ដល់​លើ​កោះ នាំ​គ្នា​ជួល​កង់​ជិះ​ដើរ​លេង

ទៅ​ដល់​លើ​កោះ នាំ​គ្នា​ជួល​កង់​ជិះ​ដើរ​លេង

សំរាក​អាហារ​ពេល​ថ្ងៃ។ ខ្ញុំ​ញ៉ាំ​នំបុ័ង​សម្លឹង​បាយ​ផស់​គេ

សំរាក​អាហារ​ពេល​ថ្ងៃ។ ខ្ញុំ​ញ៉ាំ​នំបុ័ង​សម្លឹង​បាយ​ផស់​គេ

ដើរ​លេង​ហើយ ទៅ​ញ៉ាំ​អាហារ​សមុទ្ទ

ដើរ​លេង​ហើយ ទៅ​ញ៉ាំ​អាហារ​សមុទ្ទ

ញ៉ាំ​ខ្វង​សមុទ្ទ​ឆៅ

ញ៉ាំ​ខ្វង​សមុទ្ទ​ឆៅ

 

វប្បធម៑ខុសគ្នារវាងប្រទេសលោកខាងលិច និងប្រទេសតំបន់អាស៊ី

សត្វត្រីចាំបាច់ត្រូវហែលបញ្ច្រាសទឹក

ការបញ្ចេញយោបល (និយាយត្រង់ – និយាយបញ្ជៀង)

ការបញ្ចេញកំហឹង (បញ្ចេញកំហឹងមកក្រៅ – កាក់កំហឹង)

ដំណោះស្រាយបញ្ហា (ដោះស្រាយ – រកផ្លូវផ្សេង ជៀសបញ្ហា)

ជីវិត (…)

រងចាំ (…)

ប្រធាន

ជប់លៀង

Note : មើលច្រើនទៀត ត្រង់នេះ

View original post

 

នំបញ្ចុក​សម្លរ​ការី

ធ្វើ​មេច​ទេ អត់​លុយ​ចូល​ហាង​នឹង​គេ មាន​តែ​ធ្វើ​ញ៉ាំ​ខ្លួន​ឯង។ ខ្ញុំ​គ្មាន​មេរៀន​អី​ច្បាស់​លាស់​ទេ ចេះ​តែ​ដាក់​ចូល​ច្របល់ៗ​ទៅ។ តែ​មាន​អី​ញ៉ាំ​កើត​តើ។

carry_noodle

ការី​នំបញ្ចុក​ស្នាដៃ​ខ្ញុំ

 

បាយ​ឆា​ដណ្តប់​ភួយ

មក​ដល់​ទៀត​ហើយ បាយ​ឆា។ មួយ​រយៈពេល​ចុង​ក្រោយ​នេះ ខ្ញុំ​ចូលចិត្ត​ធ្វើ​ម្ហូប​គ្រាន់​បើ។ ថ្ងៃ​មុន​ខ្ញុំ​ធ្វើ​បាយ​ឆា តែ​បាយ​ឆាខ្ញុំ​មាន​ដណ្តប់​ភួយ។ វា​មិន​ខុស​អី​ពី​បាយ​ឆាធម្មតា​នោះទេ គ្រាន់​តែ​ធ្វើ​អោយ​ស្អាត​បន្តិចគឺ​មាន​ចៀន​ពងមាន់​មក​ខ្ចប់​បាយ នឹង​ធ្វើ​សាលាដ​មកន​ញ៉ាំ​ជាមួយ។

fried_rice

បាយឆាដណ្តប់ភួយ ទំនង​អត់​?