RSS

ពុកម្តាយនិងកូន

ថ្ងៃនេះខ្ញុំគិតចង់និយាយពីរឿងអយុតិធម៌មួយក្នុងសង្គម ទោះចង់មិនចង់ វាអាចនិងកើតមានបើយើងភ្លេចខ្លួន។ នេះគ្រាន់តែជាការគិត ការមើលឃើញរបស់ខ្ញុំ ហើយយើងក៏មិនអាចនិយាយថាមនុស្សទាំងអស់ដូចគ្នានោះដែរ។

ពុកម្តាយ ជាទូទៅគិតថា ទ្រព្យសម្បត្តិ របស់របរ កំលាំងកាយ កំលាំងចិត្តដែលគាត់មាន វាជាចំណែកមួយរបស់កូនៗរបស់ពួកគាត់។ គាត់អាចចំណាយទ្រព្យសម្បត្តិ កំលាំងកាយចិត្ត ដើម្បីជួយក្នុងដំណើរការស្វែងរកអនាគតរបស់កូនៗគាត់ តាំងពីបាតជើងក្រហមរហូតដល់ខ្លួនធំជាងពួកគាត់ទៅហើយ។

សួរថាមានកូនប៉ុន្មាននាក់ដែលគិតថា អ្វីៗដែលខ្ញុំមានជាចំណែកមួយរបស់ពុកម្តាយ ហ៊ានផ្តល់អោយពួកគាត់ដូចអ្វីដែលពួកគាត់ផ្តល់អោយយើង? ខែបុណ្យទាន យកប្រាក់ នំចំនី បន្តិចបន្តួចទៅជួនម្តាយ នឹកថានឹងបានទទូលពរជ័យ បុណ្យកុសលមកវិញ និងគិតថាវាលើសលុប។ ចុះកាលគាត់ចិញ្ចឹមយើង ផ្តល់អោយយើង គាត់ចង់បានអ្វីមកវិញ? គឺពួកគាត់គ្រាន់តែចង់បានអនាគតរបស់ពួកយើងល្អតែប៉ុណ្នោះ។

បើអ្នកបានធ្វើរឿងដ៏អយុត្តិធម៌នេះ គួចាំថាវាកំពុងតែរងចាំផ្តល់អោយអ្នកដែរ​​!!!!!​

Advertisements
 

15 responses to “ពុកម្តាយនិងកូន

  1. អ្នកដំនើរ

    ខែមករា 9, 2010 at 2:48 ល្ងាច

    នេះហើយដែលបញ្ជាក់ថាឪពុកមា្តយគាត់ស្រលាញ់យើងស្មោះណាស់ ទោះបីជាដឹងថាកូនខ្លះភរបោកហើយក៏នៅតែព្រមឲ្យកូនបោក ចំពោះអ្នកចេះគិតគេមិនធ្វើឲ្យគាត់ពិបាកចិត្តច្រើននោះទេ តែចំពោះបងៗខ្លះដែលចេះតែបង្ករឿងនោះ គាត់មិនដែលគិតដូចនេះទេគាត់ប្រហែលជាគិតថានេះជាធម្មជាតិ គ្មានគន់គ្មានស្រ័យអីទេ។
    មតិខ្ញុំពេលមានកូនចៅគួរតែស្តីប្រដៅតាំងពីតូចឲ្យហើយទៅ ក្មេងជាក្រដាសសទេ ធំទៅមិនបាច់ប្រដៅឲ្យខាតទឹកមាត់ទេ​ គួររងចាំពេលណាអស់លោកគាត់ត្រាស់ដឹងខ្លួនឯងទៅ
    ពាក្យចាស់លោកថា ៖​ ក្រក៏ក្រចុះ កុំឲ្យក្រកូនវាពិបាកណាស់
    សុំទោសដែលនិយាយច្រើនបន្តិច

     
  2. កុមារកាមទេព

    ខែ​កុម្ភៈ 9, 2010 at 11:00 ព្រឹក

    គំនិតអ្នកអាស៊ី….!!!!!។ បើនៅស្រុកគេវិញ គេបញ្ជូនទៅមណ្ឌលចាស់ជរាបាត់

     
    • សុភា

      ខែ​កុម្ភៈ 9, 2010 at 3:29 ល្ងាច

      បើទោះជាបញ្ជូនទៅមណ្ឌលចាស់ជរា ក៏មិនមែនដូចនៅជាមួយកូន ទទូលការយកចិត្តទុកដាក់ពីកូនដែរ។

       
  3. Virak

    ខែ​មីនា 10, 2010 at 6:54 ព្រឹក

    ឪពុកម្តាយចិញ្ចឹមកូនគឺជាច្បាប់ធម្មជាតិ​​​​​​​​ ហើយ​បើសិនពួកគាត់ចេះចិញ្ចឹមកូន​​ និង​ ណែនាំកូនបានល្អ ពួកគាត់នឹងទទួលបានការយកចិត្តទុកដាក់ និងការស្រលាញ់ពីកូនវិញជាមិនខាន។

     
    • Mien Nisai

      ខែ​កុម្ភៈ 26, 2011 at 11:07 ព្រឹក

      តែកូនមិនមែនទទួលបានការអប់រំពីឪពុកម្តាយតែមួយនោះទេ​ គឺគេបានទទួលការអប់រំ រៀនសូត្រពីមជ្ឈដ្ឋានជុំវិញខ្លួន ដូចជាបងប្អូន មិត្តភក្តិ គ្រូ សង្គមទូទៅ…………ដែលមានអ្នកខ្លះ គេទទួលយកឥទ្វិពលនៅខាងក្រៅផ្ទះ ជាជាងពីឪពុកម្តាយខ្លួនឯងទៅទៀត ។

      មិនចាំបាច់មើលអ្វីច្រើនទេ មានអ្នកខ្លះឪពុកម្តាយខ្លួនឯងមិនដែលលើកដៃសំពះសូម្បីតែម្តង ដូចជាចងភ្ជាប់ដុំថ្មរាប់ពាន់គីឡូអញ្ចឹង តែបើអ្នកដទៃវិញលើកដៃសំពះគ្មានការខ្មាសអៀនអ្វី ទាំងអស់ ។ អាចមកពីឪពុកម្តាយដែរ ដែលគិតថាកូនរស់នៅជាមួយរាល់ថ្ងៃ មិនចាំបាច់អីមក សំពះ គួបផ្សំនឹងក្តីស្រឡាញ់មានទំហំធំធេងចំពោះកូន ដោយមិនចង់បាន អីតបស្នងឡើយសូម្បីតែការសំពះ តែយើងជាកូនគួរតែគិត និងហ៊ានជំនះភាពខ្មាស់អៀន នេះឡើង បំភ្លេចចុះកាលពីមុននៅក្មេងមិនទាន់យល់រាក់ជ្រៅ តែធំហើយគួរតែគិត ពិចារណាថាឪពុកម្តាយជាព្រះរស់ មានគុណធំរាប់ប្រមាណមិនបាន បើយើងមិនអាចធ្វើអី ឬមានពេលមកនៅបម្រើឪពុកម្តាយ ដូចជាគាត់មើលថែទាំយើងតាំងពីតូចរហូតដល់ពេញ វ័យទេនោះ ការគោរពដោយការសំពះក៏អាចជាកាយវិការមួយ ដែលគួរធ្វើដើម្បីតបគុណ របស់ពួកគាត់ដែរ។
      សូមទោសបើខ្ញុំនិយាយច្រើនពេក ហើយវគ្គទី២នេះ មិនមែនឆ្លើយតបតែលោកវីរៈទេ គឺខ្ញុំគ្រាន់តែចង់ចែករំលែកគំនិតផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

       
  4. ណេង

    ខែ​ឧសភា 4, 2010 at 11:28 ព្រឹក

    ខ្ញុំយល់ស្រប​ ប៉ុន្តែបចុប្បន្ននេះ​កេ្មងៗខ្លះមិនគោរព

    ឪពុកម្តាយពិបាកប្រៀនប្រដៅណាស់

     
  5. Metrey

    ខែមិថុនា 23, 2010 at 5:33 ព្រឹក

    ពិតជារំភើបមែន ទោះបីជាដឹងថាត្រូវនិយាយបែបនេះ តែរំភើបនឹងសំដីអ្នកខ្លាំងណាស់។

     
  6. វាសនា

    ខែកក្កដា 7, 2010 at 6:47 ព្រឹក

    អយុត្តិធម៏ណាស់សំរាប់ឪពុកម្តាយ ប៉ុន្តែខ្ញុំគិតថាវាជារឿងតគ្នា។​ ពេលនេះគាត់ចិញ្ចឹមយើងបន្ទាប់មកទៀតយើងចិញ្ចឹមកូនយើងម្តង។​បើយើងគិតតែពិគាត់តើយើងបានប្រាក់អែណាទៅកសាងជីវភាពបន្តទៅទៀតនោះបើប្រាក់ ខែត្រឹមតែ២០០ទៅ៤០០ដុល្លាប៉ុណ្ណឹង។ 😛

     
    • សុភា

      ខែកក្កដា 7, 2010 at 11:10 ព្រឹក

      ប៉ុន្តែយើងគួរតែចេះបែងចែកនឹងថ្លឹងថ្លែងដែរ។ បើគ្មានចិត្ត បានដល់តែប៉ុន្មានក៏មិនគ្រប់ល្មម និងសល់បានដូលពុកម្តាយដែរ។

       
  7. ចៅមាណព

    ខែកក្កដា 15, 2010 at 7:32 ព្រឹក

    ពុកម្តាយមានគុណ​​រឺមិនមានគុណនោះអាស្រ័យលើទង្វើរបស់គាត់។
    ខ្ញុំនិយាយដូច្នេះគឺខ្ញុំផ្អែកទៅលើច្បាប់នៃកម្មផលរបស់ពុទ្ធសាសនារឺ
    ច្បាប់ធម្មជាតិចែងថា​​ ៖
    ទង្វើល្អតែងទទួលបានផលល្អ។​ បើទង្វើរបស់របស់ពួកគាត់ពោពេញទៅដោយព្រហ្មវិហារធម៌គឺជាធម៌កំពូលនៃមនុស្សលោក។នោះឪពុកម្តាយគឺជាអ្នកមានគុណ​ដ៌លើសលប់មិនមានអ្វីប្រៀបផ្ទឹបបាន។

     
  8. lonelyman

    ខែធ្នូ 13, 2010 at 10:34 ព្រឹក

    មាតាបីតាពិតជាមានគុណសំរាប់បុត្រធីតាទាំងឡាយ នេះជាកាពិតណាស់។ ដូចច្នេះកូនៗទាំងឡាយ ប៉ុន្តែមានកូនមួយចំនួនធំក្នុងប្រទេសចាប់ផ្តើមឆ្កួតនិងបរទេស ហើយមិនស្តាប់ដំបូន្មានម៉ែឪ។ មនុស្សទាំងអស់នោះ គួរតែបំបាត់ចោលកុំអោយរស់នៅធ្ងន់ផែនដីទេ។។។។។។។

     
  9. The Angkor

    ខែមករា 24, 2011 at 7:53 ព្រឹក

    ពិត​ជាមានអត្ថន័យមែន! គួរឲ្យពិចារណាមែន!
    តែនេះជាការពិត ដែលយើងគ្រប់គ្នាបានដឹង ហើយមិនអាចធ្វើបានដូចគាត់
    ព្រោះពួកយើងក៏ត្រូវចិញ្ចឹមកូនចៅជាបន្តដូចគ្នា វាស្ទើរតែក្លាយជាច្បាប់ធម្មជាតិទៅហើយ!

    You can find me at http://www.facebook.com/khmerblog

    Thanks,
    Dina.

     
  10. chhorn kimhorn

    ខែមិថុនា 16, 2011 at 2:40 ល្ងាច

    មនុស្សយើងរាល់រូបមុននឹងក្លាយជាឪពុកម្តាយរបស់កូន ត្រូវបានឆ្លងកាត់ភាពជាកុនរបស់ម្តាយឪពុកយើងដែរ ហើយអ្នក​ខ្លះ​មានសំណាងកើតក្នុងត្រកូលអ្នកមានមិនដែលស្គល់អ្វីហៅថាការលំបាក ឯអ្នកកើតក្នុងត្រកូលអ្នកក្រ ក៏ពុំដែលស្គាល់ភាព​សប្បាយរីករាយឡើយ។អ្នកដែលឆ្លងកាត់ការលំបាករហូតបានក្លាយជាឪពុកម្តាយគេ​​​ គឺមានបំណងតែមួយគត់គឺ មិនចង់​ឃើញ​ កូនក្រលំបាកដូចខ្លួនកាលនៅពីក្មេង ទើបខំប្រឹងប្រែងមានបានបន្តិចបន្តួចបូតបង់ឲ្យកូនរៀន។ពេលឃើញកូនខំរៀន ឪពុកម្តាយសប្បាយណាស់កាត់តម្លៃមិនបានបាត់បង់អស់ការហត់នឿយ ។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: