RSS

រូចរាល់មែនទែនហើយ

20 ធ្នូ

ថ្ងែនេះបានគេហៅថាចប់រូចរាល់មែនទែន។ កាលបីម្សឹលមិញគិតថាចប់ហើយ មានអី ថ្ងៃនេះចំណាយពេលពេញម៉ាថ្ងៃអត់បាយអត់ទឹទៀត បានបញ្ចប់ការងារគ្រូរូចរាល់។

នេះជាការងាររបស់មេរៀនមួយ “Etude de Cas” គឺជាមេរៀនដែលខ្ញុំសឹងតែមិនយល់ថាគេចង់រៀនអំពីអី។ រៀនអស់បីអាទិត្យទើបដឹងថាមេរៀនណឹងរៀនអំពីការសិក្សាក្រុមហ៊ុនមួយ តាំងពីតាំណើរការទូទៅរហូតដល់ការតំឡើងប្រពន្ធព៍ត៌មានវិទ្យាមួយ សំរាប់ក្រុមហ៊ុនណាមួយ។ វាពិតជាការងារដែលស្រមើលស្រមៃខ្លាំងណាស់។ ពេលរៀន គ្រូគាត់បានព្យាយាមបង្ហាញសុទ្ធតែប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រុមហ៊ុនធំៗ តែវាហាក់ដូគ្មាតំលៃសោះសំរាប់ខ្ញុំ។ នៅពេលដែលយើលសូរគ្រូថាមេចគាត់និងឃើញគូសអញ្ចឹង គាត់ថាត្រូវពឹងផ្អែកលើបទពីសោធ យូឆ្នាំរបស់គាត់។ ខ្ញុំក៏គិតដែរថាមេរៀនណឹងគឺសំខាន់ក្លាំងណាស់ តែមិនដឹងធ្វើមេចបើរៀនដូចមិនយល់សោះថាមេចបានវាចេញអញ្ចឹង? តែណាហើយយ៉ាងណាយ៉ាងណាចាំអ៊ុតមើលលទ្ធិផលចុះ 🙂 ។ហើយគ្រូលើកទឹកចិត្តយើងថា ទោះយើងមិនអាចធ្វើបានល្អ តែយ៉ាងហូចណាស់យើងឆ្លងកាត់លើកទីមួយសិន ទើនអាចមានបទពិសោធន៏លើកទីពីរ។

និយាយពីថ្ងៃនេះអង្គុយធ្វើលំហាត់ណឹងស្ទើតែដូល ព្រោះស្ទើតែមិនបានញ៉ាំបាយតាំងពីព្រឹករហូតដល់ម៉ោង ៦ ល្ងាច។ ការងារដែលខ្ញុំធ្វើបានគឺរូបទាំងអស់នេះ។ គូសមើលទៅស្អាតណាស់ 🙂 តែមិនដឹងថាមានអត្ថន័យត្រឹងត្រូវឬអត់ទេ។

អានេះហើយរូបម៉ាផ្នែកដែលខ្ញុំគូសចង់ស្លាប់ពេញម៉ាង៉ៃយ៉ាងវេទនា នៅពេលដែលគេគ្រប់គ្នាឈប់សំរាកវ៉ាកងស៏នោះ

etude-de-cas

Advertisements
 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: