RSS

តំលៃរបស់រឿង “កូនប្រសារស្រី”

22 ធ្នូ

ថ្ងៃនេះខ្ញុំពីជាបានធ្វើរឿងដ៏មានតំលៃមួយ គឺខ្ញុំអង្គុយមើលរឿងកូនប្រសារស្រីតាម យូទូប តាំងពីម៉ោងប្រមាណ ១១ ព្រឹករហូតដល់ម៉ោង ប្រមាណ ២ ព្រឹកនៅថ្ងៃបន្ទាប់។ អរគុណ អ្នកស្រី ភន ភួងបុប្ផា សំរាប់ការតាក់តែងរឿងនេះឡើង អរគុណមិត្តរបស់ខ្ញុំដែលបានលីងរឿងនេះក្នុងយូទូប អរគុណអ្នកដែលដាក់រឿងនេះក្នុងយូទូប។

ពេលដែលគេបញ្ចាំងនៅទូរទស្សន៏នោះ ខ្ញុំពិតជាមិនចាប់អារម្មណ៏មើលទេ ម្យ៉ាងរវល់ភ្លេចមើល ម្យ៉ាងធុញអារឿងពាណិជ្ជកម្ម។ តែតឡូវទំនេរបន្តិចដាក់ចិត្តអង្គុយមើលពីដើមដល់ចប់តែម្តង។ ថ្វីបើរឿងខ្មែរថតទៅនៅមានការខុសឆ្គងច្រើនតែសំរាប់រឿងនេះ ខ្ញុំដូចជាមិនសូវចាប់អារម្មណ៏អារឿងខុសឆ្គងអីទេ របស់ជកនឹងអត្ថន័យរបស់វា។

អ្វីដែលខ្ញុំពេញចិត្តនោះ គឺការត៏ស៊ូរបស់តូឯកស្រី សំរាប់ការតស៊ូគ្រប់យ៉ាង។ ក្នុងរឿងនេះតូឯក”សោភា” គឺនាង អាចក្រោកឈរគ្រប់ពេលដែលនាងដូលរលំ ។ ហើយរឿងនេះគឺបានឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមមួយ តាំងពីគ្រូសារក្រីក្រ រហូតដល់គ្រូសារអ្នកមាន។ គឺមានន័យថា មនុស្សគ្រប់ស្រទាប់វណ្ណគឺមានទុក្ខលំបាករៀងៗខ្លួន។ ហើយរឿងនេះគឺបានថតមួយភាគច្រើននៅឯសមុទ្រទៀតផង។

សំរាប់តួឯកប្រុសឈ្មោះអាម៉ោក “ហេង” វិញ ពិតជាឆ្លុះបញ្ចាំងពីមនុស្សយ៉ាប់ណាស់។ តែម្យ៉ាងដែរស្លូត តែទាស់តែអត់ចេះគិត ហើយ មោគពេក។ សុំទោសអ្នកណាគេឈ្មោះហេងផង ខ្ញុំនិយាយពីរឿងទេណា។

ពាក្យដែលអាចស្វែងរករឿងនេះបានក្នុងយូទូប “Koun Prosa Srey”។ ហើយខ្ញុំក៏ចូលចិត្តចំរៀងក្នុងរឿងនេះខ្លាំងណាស់ដែរ អ្នកចំរៀងក៏ជាអ្នកចំរឿងសំណប់ខ្ញុំទៀត “សុខ ស្រីនាង” តែមនុស្សភាគច្រើនមិនចូលចិត្តទេមើលទៅ។

😀

Advertisements
 

5 responses to “តំលៃរបស់រឿង “កូនប្រសារស្រី”

  1. sophea2csl

    ខែ​ធ្នូ 22, 2008 at 3:56 ល្ងាច

    I like just some of her songs only.

     
  2. super

    ខែ​ធ្នូ 23, 2008 at 12:18 ព្រឹក

    Yes, me too, not all but some 🙂

     
  3. engsamnang

    ខែ​ធ្នូ 24, 2008 at 2:44 ព្រឹក

    រឿងបងប្រសារស្រីជារឿងពិតរបស់អ្នកស្រីមា្នក់តែមានឈុតខ្លះ​ចំលងពីរឿង​តៃវ៉ាន់ដ៏ល្បីនៅ​ឆាំ្ន2005​ហៅថាកូបប្រសារគ​រឺ​កូនឫកូនក្រមុំ​គ​។​សួមបីតែបទចំរៀង​កចំលងតាមគេ​ឈុត​ដែរ។ទោះតែយ៉ាងណារឿងនេះនៅ​តែ​ល្អមើលល្មមតែ​មានលក្ខណអន់ច្រើន។

     
  4. super

    ខែ​ធ្នូ 24, 2008 at 5:57 ព្រឹក

    អូរ ស្មានតែតែងថ្មីទាំងអស់ តែយ៉ាងណាសុំថាសាច់រឿងណឹងមានន័យល្អ 🙂

     
  5. konchab

    ខែ​មេសា 19, 2010 at 11:03 ព្រឹក

    បទចំរៀងកូនប្រសារស្រីហ្នឹងខ្ញុំចូលចិត្តមែនទែន

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: