RSS

តំណើរកំសាន្ត ណូអែល

25 ធ្នូ

២២ – ២៣ ធ្នូរ ២០០៨ តំំណើរកំសាន្តជុំវិញ ឡា រ៉ូឆែល
កាលពីយប់ថ្ងៃទី ២២ ខ្ញុំពិតជាមានអារម្មណ៏ធីងធោងៗ មែនទែន ដោយសារតែជិះឡានក្រុងស្ទះផ្លួវខ្លាំងពេក ហើយខ្ញុំក‌‌‌‌មិនសូវចូលចិត្តជិះឡានណឹងដែរ។ តែដល់ថ្ងៃទីពីរវិញចុកជើងគេងមិនលក់ អាណឹងហើយលទ្ធិផលនៃការដើរលេង 🙂 ។

ថ្ងៃទី ២២ ( កន្លែងចញ្ចឹមត្រី ទៅផ្សារ ញ៉ាំស៊ុប ហាស​ហា ​)
new41

ពួកខ្ញុំទៅដល់កន្លែងចិញ្ចឹមត្រីនៅម៉ោងប្រមាណ ពីររសៀល ដោយចំណាយ ១០ អ៊ឺរ៉ូ ក្នុងមួយនាក់។
និយាយពីកន្លែងចញ្ចឹមត្រី ក្តៅចិត្តនិងពួកមាកខ្ញុំណាស់ យកកាំម៉ារាមកដែរ មានថ្មពេញ តែសារ៉េដាក់អាកន្លែងថតព្រិល មើលអត់ច្បាស់សោះ តែមិនអីទេបានរូបថតខ្លះដែរ។ កន្លែងចិញ្ចឹមត្រីណឹង ពិតជាធ្វើប្រកបដោយបច្ចេកទេសខ្ពស់មែន ព្រោះខ្ញុំបានចូលមើលកន្លែងឯកសារគេណឹង គេនិយាយពីបច្ចេកទេសនៃការសាងសង់ ការរៀបចំផ្លង់ ការដែរក្សារសុខភាពត្រី មានតាំអីពិនិត្យគុណភាពទឹក កំដៅទឹក កាផ្តល់ទឹកទៅក្នុងអាង គុណភាពចំណី ការលាងសំអាតអាងទឹកជាដើម ។ល។ គេបានបញ្ចាំងដែរអំពីការលាងអាងចិញ្ចឹមត្រី តែឆ្លល់ថា ដល់តែអាងត្រីឆ្លាមគេចុះលាងយ៉ាងមិច ??? ខ្ញុំកមិនដឹងដែរ។
new71

ដល់ម៉ោងប្រមាណ ៤ល្ងាចកនាំគ្នាទៅផ្សារ ចឹងហើយបាននាំអោយខ្ញុំធីធោងណឹង ពុលឡាណ 😦 តែមិនបាខ្អួតដាក់ឡាណគេទេ។ ម៉ោដល់ផ្ទះវិញនាំគ្នាធ្វើស៊ុប តែទោះយ៉ាងណាកមិនដូចស៊ុបនៅអូឡាំពិចអីដែរ ( មិនហ៊ានប្រៀបធៀបនិងស៊ូគីស៊ុបទេ មិនដែលចូលផង ) ខ្វះគ្រឿងស៊ុប តែម្យ៉ាងដែរ ចំណាយពេលញ៉ាំស៊ុបណឹងអស់២ម៉ោង តាំងពីម៉ោង ៨ ដល់ម៉ោង ១០។​ រួចហើយកបន្តរដំណើរដើលេងពេលយប់ក្នុងតំបន់គេ (មិនបានទៅ pub ឫ bar អីទេគ្មានលុយទេ) តែដើរមើលគេចឹងទៅ។

ថ្ងៃទី ២៣ ជិះកង់ដើរលេងតាមមាត់សមុទ្រ
new11

ចំណាយពេលជិះកង់អស់រយះពេលប្រមាណ ៣ ម៉ោង កន្លះ ចឹងហើយយប់ឡើងគេងមិនលក់ ឈឺជើងពេក ហាសហា កម្មពារខ្ញុំ។ តែមានអី ទេសភាពស្អាតដែរតើ តែមិនសប្បាយដូចកំពង់សោមដោយសារអត់មានមឹកអាំង ដោយខ្ញុំភ្លេចយកទឹកត្រីម្ទេសទៅជាមួយ កុំអីចុះចាប់មឹងយកមកអាំងញ៉ាំ (ចុះទឹកចាប់មឹកអី​ បើនៅតាលើគោកណឹងចង់កកទៅហើយ)។
ទីបញ្ចប់ព្រឹកមិញត្រូវងើបពីម៉ោង ៥ ទៀតព្រោះត្រូវរៀបចំជិះរថភ្លើងទៅលេងណូអែលនៅណង់ ម៉ោង ៧ ព្រឹក ធ្លាក់ភ្នែកចង់ដល់ដី។

Advertisements
 

4 responses to “តំណើរកំសាន្ត ណូអែល

  1. រដ្ឋ

    ខែ​ធ្នូ 28, 2008 at 5:44 ព្រឹក

    សាប៊ាយ​អត់​ហ្នឹង​ណូអែល​នៅ​ពាហ៊ាំង?

     
  2. super

    ខែ​ធ្នូ 28, 2008 at 10:49 ព្រឹក

    សប្បាយខ្លាំងណាស់ណូអែលលើកនេះ។

     
  3. រតន៍

    ខែ​មករា 5, 2009 at 1:55 ព្រឹក

    សុំសួរមួយ: អ្នកប៉ារីស មែនអត់? មើលទៅដូចនៅហ្នឹង!

     
  4. super

    ខែ​មករា 5, 2009 at 2:19 ព្រឹក

    លោក រតន៏ ខ្ញុំអត់នៅប៉ារីសទេ អត់ដែលបានទៅផង។ ខ្ញុំនៅ La Rochelle ទេ

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: