RSS

ឯកកោរទៀតហើយ

02 Jan

គ្មានអ្វីដែលសប្បាយជាងការដែលចេញពី កន្លែងឯកកោរទៅកន្លែងអូរអរ គ្មាអ្វីឯកកោជាងការដែលត្រលប់មកកន្លែងឯកកោរវិញទេ។ ក្រោយពីបាសំរាកមួយអាទិត្យ សំរាប់ថ្ងៃណូអែល នឹងឆ្លងឆ្នាំហើយ ខ្ញុំក៏បានវិលមកដល់លំនៅដ្ឋានដ៏ឯកកោរវិញនៅយប់ថ្ងៃទី ១ មករា។

រថភ្លើងបានមកដល់ហើយ នៅ La Rochelle Sur Yon ម៉ោងប្រមាណ ៩ និង ២០នាទី។ គ្រប់គ្នាក៏ទាញវ៉ាលីស៏ នឹងកាបូប ហើយចាប់ផ្តើមសំពះលាគ្នា និង បីស៊ូរខ្លះ។ ដូចមិនដាច់ចិត្តសោះ បីនាក់ ខ្ញុំ និង បងៗពីរនាក់ទៀត ឈរនៅមាត់ទ្វារងចាំការចាកចេញរបស់រថភ្លើង។ ចាប់ផ្តើមរង្គើរតិចៗហើយ ខ្ញុំដឹងថា រថភ្លើងចេញដំណើរទៅហើយ ព្រោះទ្វាក៏បានបិទដែរ ដោយភ្ជាប់ជាមួយដៃដែលបករវិចៗ ជាសញ្ញាលាគ្នា។ ក្នុងរថភ្លើង ពួកយើងអង្គុយនិងនិយាយគ្នាដោស្ងាត់ៗ

ម៉ោងប្រមាណ ១០ និង ១៥​នាទី​ខ្ញុំក៏មានអារម្មណ៏ថា​រថភ្លើងហាក់ដូចជាបង្អង់ល្បឿន ងាកទៅក្រៅឃើញថាជិតដល់ហើយ តា ក៏ចាប់ផ្តើមក្រោកទាញវ៉ាលីស៏របស់ខ្ញុំ ខ្ញុំត្រូវចុះនៅទីនេះហើយ តែបងពីរនាក់ទៀត ត្រូវបន្តរដំណើរទៅ Nice។ ចេញដល់ក្រៅត្រចាក់ខ្លាំងណាស់​ ទាយបានស្រោមដៃមួយគូរ ពាក់ហើយក៏ស្រវ៉ារកមួកមកទៀត មិនចង់ទ្រាំត្រជាក់ទេ រូចក៏ដាក់ចិត្តថាឈរចាំ Taxi ព្រោះមិនចង់ដើរម្នាក់ឯង យប់ហើយរងាទៀត។ ឈរមួយសន្ទុះដូចមិនឃើញមាន Taxi សោះ ក្រលេកមើហជូរគេឈរពីមុខក៍ច្រើន យ៉ាងហូចណាស់ក៏ត្រូវចាំឡានពីរ បីដែរទើបដល់ខ្ញុំ។ ងាកឆ្វេងស្តាំ ឃើញមាន សិស្ស ម៉ាឡេពីនាក់ដើរ ខ្ញុំដឹងច្បាស់ថា ពីរនាក់នឹងទៅផ្លូវជាមួយខ្ញុំដែរ យ៉ាល្អហើយចឹង។ បើយក ២០ នាទី ឈចាំឡាន Taxi ត្រូវអស់ ១០ អ៊ឺរ៉ូ ហើយ ឈរចាំរងាដូចតែគ្នា ចឹង ដើរ ២០ នាទី ទៅដល់ផ្ទះហើយ។ ដូចគិត ទាញ វ៉ាលីស៏បាន ប្រុយ ….. ដើរធ្វើរំភើយ តាមពិតទៅ ខ្លាចដែរណឹង ត្រូវដើរកាត់កន្លែងធ្វើកប៉ាល់ស្ងាត់ឈឹង។ ពូកម៉ាឡេ មើលមុខខ្ញុំព្រោះឃើញខ្ញុំដើរតាមក្រោយវា ល្បងអើយខ្ញុំដើរទៅផ្ទះខ្ញុំទេ!!!។

ហាដល់ផ្ទះហើយតានេះ ឡើងជន្តើយន្តមក ដល់បន្ទប់ ទាយទូរសព្ទ ស៊ីញ៉ូ បងៗពីរនាក៉ទៀត ជាសញ្ញាថា ខ្ញុំដល់ផ្ទះហើយ កុំអោយគាត់បារម្មណ៏។ ហ៊ឺ ស្ងាត់ឈឹង ផ្លាស់ខោអាវហើយ ហៅមិត្តសំលាញ់ចខ្ញុំចេញពីរ ក្នុង កាតាបមក បើកភ្លេត ភ្ជាប់អ៊ីនធឺណេត ភ្លេត យ៉ា​ ល្អើហើយ អីនធឺណេតដើរ យ៉េ​ អនឡាញ យ៉ាហូ​ នឹង ជីថក ភ្លាម ស្ងាត់ឈឹង អត់មានណាគេ អនឡាញ ម៉ាមួយ។ បើកមូស៊ីឡា មក អានប្លុកបានពីរបី ចាប់ផ្តើមបើក ពត៌មានស្តាប់ទៅ មិនដឹងធ្វើអី​ នៅម្នាក់ឯង ឯកកោរចឹងហើយ។

ភ្ញាក់ព្រឹកឡើងមកស្ងាត់ឈឹង ខុសពីអាទិត្យមុន ភ្ញាក់មកមានគ្នាអូរអរ។ អើយ កំសត់ទៀតហើយខ្ញុំ។

មកវីញបានយកជ្រក់ស្ពៃមកខ្លះ ព្រោះខ្ញុំចូលចិត្តញ៉ាំស្ងោរជ្រក់ស្ពៃជាមួយឆ្អឹងជំនីជ្រួកណាស់។ តែព្រឹកនេះក្រោកឡើងត្រូវដាំបាយញ៉ាំច្រកស្ពៃសុទ្ធសិនហើយ ព្រោះអត់ទាន់បានទិញសាច់ទេ ទ្រាំសិនទៅ ចាំល្ងាច​ ស្ងោឆ្អឹងជំនីញ៉ាំអោយ ណាណីម្តង។ តែយ៉ាងណា ញ៉ាំម្នាក់ឯងពិតជាមិនមានអារម្មណ៏ ដូចអាទិត្យមុនទេ 😦 .

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: