RSS

កាដបញ្ជាក់ការរស់នៅ

09 មករា

Titre de séjour, រឺកាដបញ្ជាក់ការរស់នៅ គឺជាកាដមួយដែលអាចអោយយើងរូចផុតពីបញ្ហាអូតូរូវ៍រ អន្តោប្រវេស្តន៏នៅស្រុកនេះ។ ទំរាប់តាបានកាដណឹងដូចលំបាកលំបិនណាស់ ព្រោះខ្ញុំត្រូវទៅទីស្នាក់ការគេណឹងច្រើនដង ដោយសារតែខុសឈ្មោះ។ ខុសណឹងមិនមែនគេអ្នកវាយខុសទេ គឺមកពីអស់លោកនៅស្មែរណឹងបញ្ចូលឈ្មោះខ្ញុំខុសលើ ប៉ាស្ព៍រខ្ញុំហើយដូរមិនបានទេ គឺគេគ្រាន់តែវាយត្រាបញ្ជាក់នៅទំព៍រខាងក្រោយមួយតាប៉ុណ្ណឹង។ រាល់ពេលប្រើប្រាស់ម្តងៗខ្ញុំត្រូវបកស្រាយប្រាប់គេ តែលើកនេះប្រាប់គេដែរ តែដល់គេបញ្ចូលក្នុងកំព្យូទ៍រមិនមែនមនុស្សដែលយើងប្រាប់ណា ហើយគេក៏មិនបានបើកប៉ាស្ព័រយើងដើម្បីមើលថាមានឈ្មោះកែររឺអត់ទេ។ ករណីកែណឹងបែបមានតែពូកយើងទេរមើលទៅ។ ខ្ញុំត្រូវទៅអង្គុយចាំច្រើនដងណាស់(២​ ទៅ ៣ ដង) ហើយម្តងៗមិនតិចម៉ោងទេលោក គឺត្រូវចាប់លេខ។ តែទីបំផុតខ្ញុំក៏បានកាដដែលមានឈ្មោះត្រឹមត្រូវហើយ។ ដូច្នេះក៏រូចរាល់ហើយដែ អារដើហើរតាមចិត្តហើយ ហើយអាចទៅប្រទេសជិតខាងនេះបានខ្លះៗដែរ តែមិនដឹងពេលណាមាន ល + ុ + យ ទៅលេងទេ 😀 ។

 

Advertisements
 

5 responses to “កាដបញ្ជាក់ការរស់នៅ

  1. chamnan

    ខែ​មករា 10, 2009 at 6:37 ព្រឹក

    រឿងចេញរស់នៅស្រុកក្រៅភាគច្រើនតែងជួបឧបស័គ្គប្រភេទនេះ ព្រោះការ
    មិនល្អិតល្អន់របស់អ្នកធ្វើការងារនៅស្រុកយើង ជួនកាលយល់ការងារមិន
    ច្បាស់លាស់​ ផ្តល់ឯកសារមិនគ្រប់គ្រាន់ក៏មាន​ ធ្វើពិបាករត់ទៅរត់មកអស់លុយ
    ច្រើនថែមទៀត អ្នករាជការស្រុកគេធ្វើការមឺងម៉ាត់ជាក់លាក់ ដូច្នេះកាលបើ
    យើងធ្វើមកខុសបន្តិចបន្តួចក៏នាំឲ្យកើតបញ្ហាស្មុគ្រស្មាញបានដែរ បានសុភា
    ធ្វើរួចហើយអញ្ចឹងខ្ញុំជួយអរផង ព្រោះនៅស្រុកគេបើយើងគ្មានប័ត្ររាប់រង
    រឺកាដបញ្ជាក់ការរស់នៅទេក៏មិនសប្បាយចិត្តដែរដើរទៅណាទៅណីមិនបាន
    ដូចចិត្ត លុះធ្វើរួចដូចដកបន្លាចេញពីដើមទ្រូងអញ្ចឹងមែនទេ?ហាហា!។

     
  2. super

    ខែ​មករា 10, 2009 at 7:53 ព្រឹក

    ចឹងមែនហើយ កាលទៅម៉ាឡេ ត្រូវទិញសំបុត្រទៅផ្ទះវិញអស់ ៤០០$ លេងៗ ព្រោះអត់មានបទពីសោធន៏អារឿងចេញក្រៅ តែឡូវនេះច្បាស់ដូចថ្ងៃចឹង៕

     
  3. Khmer IT

    ខែ​មករា 10, 2009 at 5:42 ល្ងាច

    អេស៊ុបពើរ អ្នក​ដូចជា​សរសេរ​ (កាដ) ហ្នឹងខុសទេដឹង? គេសរសេរចេះទេអី កាត ។
    សូមទោសដែលមាត់ច្រើន តែខ្ញុំគ្រាន់តែសង្ស័យ
    សូមទោសផង
    ដោយបំណងល្អពីខ្ញុំ
    ហើយសូមទទួលការរាប់អានផង

     
  4. super

    ខែ​មករា 10, 2009 at 6:10 ល្ងាច

    អរគុណច្រើនលោកខ្មែរអាយធី ខ្ញុំក៏មិនដឹងគេសរសេមេចដែរណឹង។ លោកប្រាប់ខ្ញុំត្រូហើយ ក្នុងវចនានុក្រមសម្តេចជូនណាតគេសរសេរ កាត មែនណឹង។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: