RSS

Ping Pong (ប៉េងប៉ុង)

09 Jan

យេ បានកាដលេងប៉េងប៉ុងហើយ នៅស្រុកនេះយ៉ាប់ណាស់ លេងប៉េងប៉ុងក៏ត្រូវធ្វើកាដដែរ។ តាមពិតទៅកន្លែងលេងណឹងគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់មហាវិទ្យាល័យទេ តែត្រូវចុះឈ្មោះទៀត ហើយបើមិនទាន់គេទេ ត្រូវរងចាំ ៦ ខែ ហើយខ្ញុំអ្នកមកពីស្រែទើបតែដឺង ហេនវិន នៅទាន់ពេល។ តែបានកាដហើយលេងបានតែថ្ងៃ ព្រហស្បតិ៏ល្ងាចទៀត ចាំមើលមិនដឹងថាមានពេលលេងអត់ទៀតណឹងណា។

និយាយពីប៉េងប៉ុងណឹង ខ្ញុំចូលចិត្តលេងណាស់ តែមិនពូកែទេ ចេះតែលេងៗទៅ។ តែនិយាយទៅជិតពីរឆ្នាំនេះសឹងតែមិនបានបះ មិនដូចកាលពី ៣, ៤ ឆ្នាំមុនស្ទើរតែ មិនចន្លោះថ្ងៃទេ 😀 ។

peng-pongសំនូរ : ហេតុអ្វីគេហៅថា ប៉េងប៉ុងចឹង?

 

10 responses to “Ping Pong (ប៉េងប៉ុង)

  1. davithpheap

    ខែមករា 10, 2009 at 2:00 ព្រឹក

    សនិ្តភាព – ចាំសាកប្រកួតគ្នាលេងម្តងមើល ពេលត្រលប់ដល់ស្រុកខ្មែរវិញ។ បងក៏ចូលចិត្តលេងដែរ តែលេងចាញ់បងសំលាញ់របស់បងតែរហូតហ្នឹង។

     
  2. kooms

    ខែមករា 10, 2009 at 2:32 ព្រឹក

    ដឹងតើថាសុភាចួលចិត្តលេង Ping Pong! កាលនៅតិចណួឃើញលេងតែរហូតនឹង

     
  3. គីមស៊្រុន

    ខែមករា 10, 2009 at 6:27 ព្រឹក

    យ៉ាង​ហោច​ណាស់​ក៏​លេង​ពូកែ​ជាង​ខ្ញុំ​ដែរ។ កាល​នៅតិចណូ លេងមិនដែល​ឈ្មះ​បេប៊ី​ឯង​សោះ។ លេង​ម៉េចឈ្មះ​គេ បើគេ​ប្រឹង​ហាត់​រាល់​តែថ្ងៃ រាល់តែ​ម៉ោង​លីប។

     
  4. super

    ខែមករា 10, 2009 at 7:48 ព្រឹក

    បងភាព ជំរាបសូរបង ថ្ងៃនេះមកលេងដល់ផ្ទះខ្ញុំតែម្តង អរគុណច្រើនបង។ ចាំទៅខ្មែរវិញសាកប្រកូតលេងមើលចឹង តែខ្ញុំត្រូវវឹកហាត់ច្រើនទៀតចឹង 😀
    ស្រ៊ុន kooms លេងមែនតែអាពីរឆ្នាំចុងក្រោយនេះស្ទើរតែមិនបានលេងទេ។ ស្រ៊ុនអារឿងលេងណឹង ខ្ញុំចាញ់ស្រ៊ុនឯងតា ខ្ញុំលេងអត់ឈ្នះផងណឹងណា។

     
  5. គីមស៊្រុន

    ខែមករា 10, 2009 at 4:06 ល្ងាច

    សំនូរ : ហេតុអ្វីគេហៅថា ប៉េងប៉ុងចឹង?
    ចំលើយ៖ គេហៅថា ពីងប៉ុង តាមសំលេង​របស់​គ្រាប់​ដែល​ប៉ះ​ជាមួយ​រ៉ាកែត (ពួក​ជនជាតិ​អង់គ្លេស​ស្ដាប់លឺថា ពីង) និងក្ដារ (ជនជាតិអង់គ្លេស​ស្ដាប់លឺ​ថា​ ប៉ុង) ក៏​ហៅភ្ជាប់គ្នាថា​ ពីងប៉ុង ​តែម្ដងទៅ។
    អឺ…. សំរាប់​អ្នក​ដែល​យល់​ថា ស្ដាប់​មើលទៅដូចជាអត់លឺ​អញ្ចឹងផង។ នេះ​មក​ពី​យើង​មាន​ត្រចៀក​ខ្មែរ។ ជនជាតិ​ខុសគ្នា​ស្ដាប់​សំលេង​ផ្សេងៗ​ឃើញ​ខុសគ្នា។ ខ្ញុំលើក​ឧទាហរណ៍​មួយពីសំលេង​ឆ្កែ​ព្រុស។ ខ្មែរយើង​លឺ​ថា វុស!វុស ជប៉ុន​លឺ​ថា វ៉ាង!វ៉ាង ទៅវិញ។ ចំលែក​ទេ?

     
  6. Posoky

    ខែមករា 10, 2009 at 4:40 ល្ងាច

    😆 គឹមស្រ៊ុន ។ ខ្ញុំមិនចេះលេងសោះ។

     
  7. super

    ខែមករា 10, 2009 at 6:04 ល្ងាច

    មកពីឆ្កែរព្រុសខុសគ្នាទេដឹង។ តែខ្ញុំទទូលស្គាល់ថាកាទទូលរបស់ញានទាំប្រាំគឺខុសគ្នា ព្រោះខ្ញុំបានរៀនអីភ្នែក គេបកស្រាយថាខុសគ្នាមែន។

     
  8. super

    ខែមករា 11, 2009 at 8:46 ល្ងាច

    យ៉ាប់ណាស់អ្នកស្រុកណឹង ទៅហែលទឹកក៏ប្រើកាតដែរ អីៗចុះឈ្មោះ ម៉ោតំបូងគ្មានដឹងអី ទៅកន្លែងលេងពីប៉ុងគេអត់អោយចូល lolxxx ខ្មាស់គេមិនស្ទើរទេ

     
  9. sakal

    ខែមករា 12, 2009 at 4:51 ព្រឹក

    អីគេ ! គ្រាន់តែលេងប៉េងប៉ុងហ្នឹងអីក៏វេទនាម្លេះ ! ស្រុកអីក៏យ៉ាប់យ៉ាងនេះ !
    និយាយដូចអួតទៅចុះនៅស្រុកខ្ញុំឯណេះវិញ បង់លុយតែមួយម៉ឺនរៀលលុយខ្មែរ លេងទាល់តែថ្លោះដៃហ្ន៎ ! ហេស ហេស

     
  10. super

    ខែមករា 12, 2009 at 10:09 ព្រឹក

    ហាហា នៅសាលាខ្ញុំមិនទាំងបង់លុខផង លេង Free Free លេងដល់គ្រួចង់រក គាត់ទៅរកនៅ Table Ping Pong

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: