RSS

រឿងរ៉ាវថ្ងៃនេះ

10 មករា

ប្រលងហើយ ចាំអីទៀតមិន សបភីង។ តាមពិតទៅរឿងសបភីងណឹង ខ្ញុំមិនចុលចិត្តប៉ុន្មានទេ តែអត់ដឹងទៅណា។

ទៅសបភីងណឹង គឺតាមពិតទៅទិញម្ហូនត្រៀមទុកអាទិត្រក្រោយទេ តែក៏ចង់មើលទីញ សំលៀកបំពាក់ដែរ ព្រោះថាពេលនេះគេមានបញ្ចុះតំលៃ។ តែដើរមើលដូចមិនចូលភ្នែកសោះ អាខ្លះចូលដែរ តែលុយមិនចូលជាមួយសោះ ថ្លៃពេក ចឹងអត់ទិញបានអីទេ បានតែម្ហូបមកផ្ទះ។

តឡូវថ្លាថ្លែងពី រឿងនៅផ្សារ ចូលផ្សារភ្លាម ឃើញអ៊ំស្រីបីនាក់ កំពុងទិញអីវ៉ាន់ យីដូចខ្មែរ (ខ្ញុំនិយាយតិចៗប្រាប់ពួកម៉ាកមួយទៀត) ខ្ញុំក៏ផ្ទៀងត្រជៀកចាំស្តាប់ ខ្មែរមែនណឹង គាត់និយាយខ្មែរ។ រូចខ្ញុំក៏ដើរបន្តរទៅកន្លែងទីញម្ហូបទៅ។ ដូចមាននិស្ស័យ ទៅដល់កន្លែងទិញម្ហូប ជួបគាត់ទៀត។ តាមពិតទៅខ្ញុំចាប់អារម្មណ៏ជាមួយខ្មែរ ព្រោះថាទីនេះមិនសូវមានទេ។ ជូបម្តងទៀតចង់ថាទៅ ជំរាបសូរគាត់ដែរ តែខ្លាចគាត់ថាកូននេះចំលែកម្លេះ មិនដែលស្គាល់ផង (ចងជំរាបសូរ ក្រែងល គាត់ហៅទៅបាយផ្ទះគាត់ណឹងណា)។ គិតចុះគិតឡើងក៏ដើរហូសទៅ ទិញម្ហូបហើយ​ មកដល់កន្លែងទិញ សំលៀកបំពាក់ជូបគាត់ទៀត តែដូចមិនដាច់ចិត្តហ៊ានជំរាបសួរសោះ។

ទិញអីវ៉ានចប់ ក៏ត្រូវទៅផ្ទះ ពួកយើងត្រូវទៅយកឡាន ឈរចាំឡានក្រុង ជួបគាត់ទៀត ខ្ញុំក៏ប្រើអោយពួកម៉ាកខ្ញុំយកអីវ៉ាន់ទៅចាំមុន ខ្ញុំយករទេះទុក។ ពួកម៉ាកខ្ញុំគ្រាន់បើ ទៅដល់ជំរាបស៊ូតាម៉ង។ ម៉ោវិញខ្ញុំក៏ជំរាបស៊ូគាត់ដែរទៅ 😀 ។ តាមពិតគាត់មិននៅតំបន់ជាមូយខ្ញុំងទេ គឺខុសគ្នា។ ខ្ញុំស៊ួគាត់ថា នៅទីនោះ មានខ្មែរយើងច្រើនទេ គាត់ថា មានបីគ្រូសារណឹង។ ឡានក្រុងមកហើយ ចឹងឡើងឡាន។ ខ្ញុំមិនដឹងផ្ទះគាត់នៅណាផង ព្រោះត្រូវដូរឡានក្រុង នៅកន្លែង Terminal។ ខ្ញុំឡើងឡានលេក ១០ គាត់ទៅឡានលេខ ២។ ចប់ប៉ុណ្ណឹងរឿងថ្ងៃនេះ៕

Advertisements
 

6 responses to “រឿងរ៉ាវថ្ងៃនេះ

  1. chamnan

    ខែមករា 11, 2009 at 6:54 ព្រឹក

    សុភាទៅខ្លាចអីនឹងជំរាបសួរ បើនៅស្រុកយើងទៅថាមិនទំនង តែធម្មតាមនុស្ស
    យើងកាលទៅនៅស្រុកឆ្ងាយជាពិសេសនៅជាមួយជនជាតិផ្សេងគ្នាទៀតរឹតតែ
    មានអារម្មណ៍ថាឯកោកាលណាបានជួបជនជាតិដូចគ្នាក៏ហាក់ដូចជាបានជួប
    មនុស្សដែលខ្លួនធ្លាប់ស្គាល់អញ្ចឹងដែរបានយើងជំរាបសួរធ្វើឲ្យកើតការកក់ក្តៅ
    ទៅវិញទេល្អហើយដែលសុភាជំរាបសួរគាត់ហ្នឹង។​ ការដែលយើងទៅនៅស្រុក
    គេ បើទោះជាយើងបានស្គាល់ស្និទ្ធស្នាលជាមួយភ្ញៀវប្លែកមុខខុសសញ្ជាតិគ្នា
    ហើយក៏ដោយ តែអារម្មណ៍ស្និទ្ធស្នាលពិតប្រាកដនោះមិនដូចជាមួយជនជាតិ
    ដូចគ្នាទេ ជាពិសេសពេលដែលយើងអាចនិយាយភាសាខ្មែរដូចគ្នាវាធ្វើឲ្យយើង
    មានអារម្មណ៍កក់ក្តៅជាងជានិច្ចនេះគ្រាន់តែគំនិតខ្ញុំទេអ្នកដទៃអាចមិនដូចគ្នា
    ក៏ថាបានដែរណា៎។

     
  2. super

    ខែមករា 11, 2009 at 7:02 ព្រឹក

    អារម្មណ៏ចឹងខ្ញុំពិតជាយល់ច្បាស់ណាស់។ កាលប៉ុន្មាណខែរមុន បានជួបកូនខ្មែរម្នាក់ តែគេកើតនៅប្រាំង ហើយបាននិយាយគ្នាលេងម្តង ទៅញ៉ាំបាយផ្ទះគេម្តង គឺមានអារម្មណ៏ជិតស្និតជាងនិយាយជាមួយសាសដ៏ទៃ។ តែតឡូវអត់ទាន់ដែលបានជួនទៀតផង។

     
  3. Mr. Soldier

    ខែមករា 12, 2009 at 7:31 ព្រឹក

    យី ! ស្អីគេ ! គ្នាដូចជាមិនជឿរ៉េ !
    ហេស ហេស

     
  4. super

    ខែមករា 12, 2009 at 10:07 ព្រឹក

    មិនជឿររឿងអីលោក Soldier ??? ពិតបានគេថា lol

     
  5. គីមស៊្រុន

    ខែមករា 13, 2009 at 11:32 ព្រឹក

    ចំណាន​និយាយ​ត្រូវ។ គេ​ថា​នៅ​ផ្ទះ​ម្ដាយ​ទីទៃ នៅ​ព្រៃ​ម្ដាយ​តែ​មួយ។ នៅ​បរទេស អោយតែ​ខ្មែរ​ដូចគ្នា ស្រលាញ់​រាប់​អាន​គ្នា​ដូ​ច​បង​ប្អូន​អញ្ចឹង។ ខ្ញុំ​វិញ​រក​តែ​ជួប​ខ្មែរ​និយាយគ្នា​នៅ​កន្លែង​ខ្ញុំ​មិនបានផង។ ចង់​ទៅជួបខ្មែរ ទាល់តែ​ជិះ​ឡានក្រុង​៣ទៅ៤​ម៉ោង​បាន​ទៅ​ដល់​កន្លែង​មាន​ខ្មែរ។

     
  6. super

    ខែមករា 13, 2009 at 11:59 ព្រឹក

    មែនណឹងហើយ គ្រាន់តែសរសេរ ខមមិន ក្នុង wordpress ណឹងក៏សប្បាយចិត្តដែរ​ 😀

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: