RSS

ឆ្កួត!!! ឆ្កួត!!!

12 មករា

ថ្ងៃនេះតាមពិតទៅ ចេញពិន្ទុជិតគ្រប់មុខហើយ គិតថាមិនអីទេ មិនប្រលងសងទេ តែដឹងឆ្កួតអី ម៉ោងប្រមាណ ៥ ល្ងាចស្រាប់ទទូលបាន e-mail ពិន្ទុអងគ្លេស។ ក្តៅចង់ឆេះសក់ បើទោះបីជាសីតណ្ហភាពប្រមាណ ០ ដឺក្រេក៏ដោយ។ តាមពិតទៅអងគ្លេសយើងចែកជាពីរថ្នាក់ រៀនគ្រូផ្សេងគ្នា ស្រាប់តែថ្នាក់ខ្ញុំទាំងអស់គ្នាគេដាក់ថា អវត្តមានទៅវិញ។ មិនអស់ចិត្តខ្ញុំក៏ផ្ងើរអីមែលទៅអ្នកទទូលខុសត្រូវខាងបូកពិន្ទុទៀត តែគេថាគេអត់បានទទូលពិន្ទុថ្នាក់ខ្ញុំទេ ហើយប្រាប់ថា ស្អែករសៀលគេត្រូវសំរេចដោយ មេប្រយោគហើយ។ តាមធម្មតាបើសំរេចហើយគឺមិនអាចកែប្រែទេ គឺជាក្រសូងអបរំ។ តើបើក្រសួងអប់រំគេថ្ងៃស្អែកណឹងសំរេចដោយមិនមើលឃើញ សិស្សមួយថ្នាក់បានសូន្យនោះ ពិតជារឿងមួយគូរអោយចង់សើចណាស់។ តែថាមិនត្រូវដែរ ពិន្ទុអងគ្លេសត្រូវបូកជាមួយ ពិន្ទុបីមុខទៀតរក មធ្យមភាគ ចឹងមិនអាចបានសូន្យទេ គឺគ្រាន់តែធ្លាក់ណឹងណា។

បើគេសំរេចអោយប្រលងសងមែន ចង់តែដុតសាលាចោលទេ គឺមិនដឹងថាសិស្សណាខ្លះព្រម សិស្សណាខ្លះសប្បាយចិត្តទេ។ ចំពោះខ្ញុំបើទោះបីជាប្រលងលើកមុនមិនល្អ ក៏មិនចង់ប្រលងសងដោសារការមិនទទូលខុសត្រូវរបស់មនុស្សមួយចំនួនដែរ ដែលមានឈ្មោះសុទ្ធតែ បណ្ឌិតនោះ។

Advertisements
 

5 responses to “ឆ្កួត!!! ឆ្កួត!!!

  1. chamnan

    ខែមករា 13, 2009 at 3:37 ព្រឹក

    ហាហា!រឿងនេះពិតជាធ្វើឲ្យខ្ញុំមានការចម្លែកចិត្តដែរហើយ ព្រោះជាយូរយារ
    ណាស់ហើយដែលខ្ញុំតែងបន្តោសទៅលើគ្រូនៅស្រុកយើងថាមិនសូវយកចិត្ត
    ទុកដាក់ទទួលខុសត្រូវរឿងការបង្រៀនសិស្សឲ្យអស់កម្លាំងកាយចិត្ត ហើយ
    នឹងបុគ្គលិកទទួលខុសត្រូវរឿងចេញពិន្ទុក៏ដូចគ្នាជួនកាលបាត់ក្រដាសប្រលង
    ជួនកាលចេញពិន្ទុយឺតនោះយឺតសំដែងចេញឲ្យឃើញនូវការខ្វះភាពល្អិតល្អន់
    នឹងការចិត្តទុកដាក់ទទួលខុសត្រូវ​ ហើយខ្ញុំតែងនឹកប្រៀបធៀបថាមិនដូចជា
    ប្រទេសគេដែលជឿនលឿននាទីគ្រប់បែបយ៉ាងគឺគេធ្វើយ៉ាងមឹងមាត់មត់ចត់
    នឹងទទួលខុសត្រូវបំផុត ព្រោះខ្ញុំរៀនជាមួយគ្រូជនជាតិជាច្រើនអ្នកដែលអ្នក
    ខ្លះមកពី England ហើយគ្រូខ្លះមកពី​ America​ and German​ ជាដើម គ្រូទាំង
    នេះចូលបង្រៀនត្រង់វេលាចេញក៏ដូចគ្នាដែរពេលបង្រៀនទៀតសោតក៏យក
    ចិត្តទុកដាក់មិននិយាយរហេតរហូតឥតប្រយោជន៍ច្រើនទេ ដែលខុសគ្នាគ្រូ
    ស្រុកយើង ចូលរៀនក៏យឺតហើយទម្រាំបានចូលសាច់រឿងមេរៀននោះខ្ញុំ
    មិនចង់បរិហារកេរិ៍្តច្រើនពេកទេ តែដោយសារខ្ញុំធ្លាប់ចង្អៀតចង្អល់ចិត្តក្នុង
    រឿងនេះរហូតដល់ធ្លាប់ឈប់រៀនទៀតផង។

    តែចម្លែកត្រង់ថា សុភាទៅដល់ហ្នឹងហើយនៅមានជួបប្រទះរឿងបែបហ្នឹង
    ទៀតទើបធ្វើឲ្យខ្ញុំចម្លែកចិត្តជាខ្លាំង មានឯណាបាត់ពិន្ទុសិស្សទាំងថ្នាក់
    ហេតុការណ៍បែបនេះទាំងគ្រូបង្រៀននឹងបុគ្គលិកទទួលខុសត្រូវបូកពិន្ទុមាន
    ចំណែកទទួលខុសត្រុវទាំងអស់គ្នាហ្នឹង​ នៅសាលាខ្ញុំធ្លាប់មានការប្រជុំសិស្ស
    ធ្វើបាតុកម្មបណ្តេញ the dean ម្តងរួចមកហើយដោយសារមិនពេញចិត្តចំ
    ពោះការមិនសូវយកចិត្តទុកដាក់សិស្សហ្នឹងឯងតែរឿងនេះធ្វើឲ្យបុគ្គលិកដែល
    មាននាទីទទួលខុសត្រូមានការខ្នះខ្នែងជាងមុនដែរ។

    ុំ្ខខ្ញុំដឹងអារម្មណ៍ សុភា ពេលជួបហេតុការណ៍បែបនេះ ព្រោះធម្មតាសិស្ស
    គ្រប់គ្នាតែប្រឡងរួចតែងតែទន្ទឹងរងចាំមើលពិន្ទុខ្លួនឯងថាវាចេញមកល្អរឺ
    បង្គួររឺធ្លាក់ ទោះយ៉ាងក៏សិស្សមិនត្រូវកាធ្លាក់ហើយប្រលងសងជាថ្មីដែរសុខ
    ចិត្តបានពិន្ទុទាបតែកុំឲ្យត្រូវប្រលងសងគឺខូចពេលវេលាមើលសៀវភៅជាថ្មី
    ខណះដែលអ្នកដទៃគេទៅដើរលេងសប្បាយបន្ទាប់ពីប្រលងរួចតែយើង
    ហាហនិយាយមិនចេញទៅវិញវាគួរឲ្យអស់សំណើចដូច សុភា ថាអញ្ចឹង
    ដែរហ្នឹងណា៎។

    ទោះយ៉ាងណាខ្ញុំសង្ឃឹមថាគេនឹងទទួលខុសត្រូវរឿងនេះព្រោះមិនមែនមាន
    តែសិស្សម្នាក់ឯណា អានេះសិស្សទាំងថ្នាក់ឯណោះ​ សុភា​ កុំខឹងខ្លាំងពេក
    អីណា៎តិចឆេះសក់អស់អត់មានអីកាត់ ព្រោះខ្ញុំឃើញនិយាយជាមួយរចនា
    ថា សុភា​ កំពុងរកជាងកាត់សក់នោះអី!ហាហាហ។

     
  2. super

    ខែមករា 13, 2009 at 9:00 ព្រឹក

    មករៀនបាន ៤ ខែធ្វើអោយខ្ញុំឃើញអំពីសម្ថភាពរបស់គ្រូស្បែកសរ។ តែមិនមែន ពួកគាត់ចេះទទូលខុសត្រូវគ្រប់រឿងនោះទេ។ រឿងខ្លះអន់ជាងគ្រូខ្ញុំនៅខ្មែរឆ្ងាយណាស់។ ជាពិសេសពូកគាត់ការងារច្រើនហើយពូកែនិយាយថាភ្លេច 😀 ។ មានគ្រូមួយភ្លេចដាក់ប្រធានលំហាត់អោយសិស្ស (ដាក់តាមអិធឺណេត) សិស្សអត់ខ្ចីសួរ។ ខ្ញុំចង់សួរ ដល់សួរសិស្សផ្សេងៗទៅគេថា កុំសួរអោយសោះ សុភា កុំសួរ។ ខ្ញុំមិនហ៊ានសួទៅ។ ដល់តែដល់ថ្ងៃយក គ្រួសួសិស្ស សិស្សថាអត់មានប្រធានធ្វើមេចកើត គ្រួអត់មានហ៊ាននិយាយអីម៉ាមាត់ គ្រាន់តែថា មិនបាច់ធ្វើទេចឹង ហាហា ចំនេញសិស្ស អាណឹងហើយ ភ្លេច 😀 ។

    មិនមែនថាខ្ញុំនិយាយដើមគ្រូទេ តែពិតបានថា គ្រូខ្លះរៀប slide មកបង្រៀនអត់ទាន់ផង។ គិតមើលរឿមួយចោះ ពួកខ្ញុំត្រូវប្រលងរ៉ាល់ថ្ងៃសុក្រ អំពីមេរៀនក្នុងមួយអាទិត្រ (ចន្ទ ដល់ សុក្រ) រីឯមេរៀនខ្លះដល់ថ្ងៃព្រហស្បតិល្ងាចបានដាក់អោយ សិស្សរៀនអត់ slide មើល ហើយ ដល់ង៉ៃប្រលងបានមានមេរៀនមើលនៅផ្ទះ។ ចឹងមិនចាំដាក់ពេលចប់ឆមាសទៅណរ។ កុំតែគិតថា ខ្លាចគេថាសិស្សខ្មែរពូកែ ឌឺទេ ម្យ៉ាងខ្ញុំត្រូវកា stage ជាមួយគ្រូ ហើយគ្រូនៅខ្មែរផ្តាំថា កុំរករឿងគ្រួនៅនេះ តែគាត់មិនពេញចិត្តសូន្រក៏បាន កុំអីពេលប្រជុំនិយាយមិនជំពាក់ណាគេទេ។ ហើយគ្រួខ្លះរៀប slide អត់ដឹងអីទេ ទាំងទិន្នន័យ មិនដឹងជា copy-past ពីណាខ្លះទេ ទាំងទំរង់ និងពណ៌អក្សរ ទាំងអត់មានទំព៌តអីនៅណាទៀត។ គ្រូខ្ញុំនៅខ្មែរគាត់រៀបចំអាណឹងល្អណាស់។ ពួកខ្ញុំតែងតែនិយាយថា គ្រួណឹង រៀប slide ចឹង បើធ្វើសារណា នៅសាលាខ្ញុំធ្លាក់តែម្តង​ ហាហា។ និយាយលឺៗចឹងជាខ្មែរ អាងតែគ្រួអត់យល់។
    មិនមែនថាលោកស្បែកសរណឹងពួកែទាំងអស់ទេ ពួកខ្ញុំថាគាត់ចេះ តែមិនចេះងបង្រៀន។ 😀

     
  3. sophea2csl

    ខែមករា 13, 2009 at 1:23 ល្ងាច

    oh, everyone wrote a lot. I am lazy to read nas na. But don’t worry, it is their mistake; they will correct it.

     
  4. sakal

    ខែមករា 18, 2009 at 10:16 ព្រឹក

    trov heuy Sophea ! they wrote such a loooo……..ooong message till i’m lazy to read. hes hes

     
  5. super

    ខែមករា 18, 2009 at 11:12 ព្រឹក

    ហេ លោកសាកល គេមានរឿងសរសេរ ចឹងហើយបានគេសរសេរមិនខ្ជឹលណឹងណា។ 😛

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: