RSS

រឿងមួយដែលខ្ញុំមិនយល់សោះ

13 មករា

ថ្ងៃនេះនឹកឃើញរឿងមួយ ដូចមិនយល់មេចបានគេធ្វើចឹង ជុំវិញរឿងការលេងឆាត

មិនដឹងថាមេចដែរ មិត្តភក្តមួយចំនូន ខ្ញុំដូចមិនពេញចិត្តសោះចំពោះរឿងលេងឆាតណឹង ពេលខ្លះឃើញ online អត់មានដាល់​សញ្ញា busy រឺ idle  អីទេ តែដល់ផ្ងើរសារទៅ​ មិនឃើញឆ្លើយតប។ ខ្ញុំមិនយល់ថាមកពីហេតុអ្វី?

ចំពោះខ្ញុំអ្នកលេងឆាតគួរមានលក្ខណដូចត៏ទៅ

១) បើរវល់សូមដាក់សញ្ញា busy

២) បើរវល់ហើយមិនបានដាក់ ពេលមានទទូល message សូមមេត្តាឆ្លើតប យ៉ាងហូចណាស់ប្រាប់ថា busy

៣) បើទទូលបាន offline message សូមមេត្តាឆ្លើយតប តែបើមិនបានឆ្លើយតបភ្លាមៗ យ៉ាងហោចណាស់ពេលទំនេរសូមឆ្លើយតបដោយប្រាប់ថា សុំទោសមួយរយះមុនរវល់មិនបានឆ្លើយ។

ថ្វីបើខ្ញុំមិនបានអនុវត្តគ្រប់ពេលវេលា តែយ៉ាងហោចណាស់ក៏ភាគច្រើនដែរ 😀

Advertisements
 

8 responses to “រឿងមួយដែលខ្ញុំមិនយល់សោះ

  1. sophea2csl

    ខែ​មករា 13, 2009 at 6:20 ល្ងាច

    Who did like this to you girl? 🙂

     
  2. super

    ខែ​មករា 13, 2009 at 7:24 ល្ងាច

    គ្មាអីធំដំទេ គ្រាន់តែពេលខ្លះម្តងៗណឹងណា​។ Don’t worry, not you 😀

     
  3. chamnan

    ខែ​មករា 14, 2009 at 6:58 ព្រឹក

    ហាហ!​រឿងនេះខ្ញុំមិនសូវដឹងដែរ​ សុភា ព្រោះខ្ញុំមិនដែលលេងឆាតម្តងផង
    និយាយត្រង់ៗគឺខ្ញុំជាមនុស្សមិនសូវមានមិត្តភក្តិទេដោយសារជាមនុស្សដែល
    ហៅគេថាមឹះៗហ្នឹងអី​ ជួនកាលគេថាខ្ញុំជាមនុស្សនិយាយមិនបានដប់មាត់ក្នុង
    មួយថ្ងៃទៀតផងហាហា ខ្ញុំមិនប្រកែកទេរឿងហ្នឹងតែអាចមិនត្រូវទាំងអស់ទេ
    ព្រោះជួនកាលខ្ញុំក៏និយាយច្រើនដូចគ្នាអាស្រ័យទៅលើកាលទេសះ​ គឺនៅ
    ពេលណាដែលខ្ញុំមានមិត្តភក្តិជិតស្និទ្ធស្គាល់ចិត្តថ្លើមគ្នាច្បាស់លាស់ហើយ
    ជាពិសេសជាមនុស្សនិយាយមានហេតុផលមិនជជែកយកឈ្នះតែម្ខាងគឺចេះ
    ស្តាប់ចេះនិយាយជាដើម ពេលហ្នឹងខ្ញុំអាចច្រើនគឺជជែកគ្នាទៅមកបែកជាអូ
    ហូរជាស្ទឹងតែម្តងហើយ តែបើនៅក្នុងហ្វូងអ្នកប៉ប៉ាច់ប៉ប៉ោចខ្ញុំមិនចេះនិយាយ
    ទេច្បាស់ជាបិទមាត់វាស់ល្ងាចហើយហាហា។

    រឿងឆាតខ្ញុំមិនមែនថាឥតប្រយោជន៍នោះទេជាសេសយើងដែលនៅក្រៅប្រ
    ទេសដូច្នេះពេលសម្រាកពីរៀនក៏តែងមានអារម្មណ៍អផ្សុកចង់ឆាតលេងជា
    មួយមិត្តឲ្យបាត់អផ្សុក​ តែជួនកាលអាចជួបរឿងឃ្នើសអារម្មណ៍ដូច សុភា
    និយាយអញ្ចឹង កាលបើយើងឆាតយ៉ាងយកចិត្តទុកដាក់ seriously តែគេបែរ
    ជាព្រងើយកន្តើយនៅមិននៅក៏មិនប្រាប់ជាដើមវាធ្វើឲ្យខូចអារម្មណ៍គ្នាហ្នឹង។

    មិនថាលេងឆាតរឺនិយាយទូរស័ព្ទទេ គឺយើងត្រូវមានយារយាទក្នុងការលេង
    បើមិនអញ្ចឹងទេវាអាចធ្វើឲ្យអ្នកដ៏ទៃក្តៅក្រហាយបាន​ តែ សុភា​ អើយតើ
    យើងទៅរកអ្នកត្រឹមត្រូវពីណាបានទៅដើម្បីកុំឲ្យជួបរឿងបែបនេះមានតែយើង
    លេងតែជាមួយមិត្តយើងទៅបានហើយ ចំពោះអ្នកដែលយើងមិនធ្លាប់ស្គាល់
    វិញលេងបានដែរតែមិនបាច់ serious ទេគេមិនតបតយើងឈប់ជជែកជា
    មួយទៅជជែកជាមួយនរណាដែលគោរពរបៀបវិញសប្បាយចិត្តជាងណរ!
    មានតែប៉ុណ្ណឹងទេចប់ហើយហាហា។

     
  4. super

    ខែ​មករា 14, 2009 at 9:42 ព្រឹក

    មែនណឹងលោកចំណាន សំរាប់អ្នកនៅក្រៅ គឺមានតែឆាតណឹងហើយ​ទុកនិយាយលេង មួយពួកមាក។ ហើយពេលខ្លះបើកឆាតមក ឃើញមានពួកម៉ាក online ខំផ្ញើទៅ តែបែរជាស្ងាត់បាត់ឈឹង អស់អារម្មណ៏លេងបាត់។ ហើយបើខ្ញុំវិញបានតែម្តង ពីរដងទេ បើអត់ឃើញឆ្លើយ ឈប់ផ្ញើរទៅតែម្តង 😀

     
  5. sakal

    ខែ​មករា 16, 2009 at 8:20 ព្រឹក

    អីគេ ! គ្រាន់តែប៉ុណ្ណឹងសោះក៏ប្ដឹងដែរ ! ហេស ហេស

     
  6. super

    ខែ​មករា 16, 2009 at 10:27 ព្រឹក

    មិនប្តឹងទេ គ្រាន់តែរអ៊ូតិចណឹងណា 😀

     
  7. sakal

    ខែ​មករា 22, 2009 at 10:22 ព្រឹក

    ពុទ្ធោ ! នៅក្មេងសោះរអ៊ូប៉ុណ្ណឹងទៅហើយ ! ទំរាំមានគ្រួសារ ភាគីម្ខាងទៀតច្បាស់ប្រេះទ្រូងស្លាប់មិនខាន ! ហេស ហេស

     
  8. សុភា

    ខែ​មករា 22, 2009 at 11:56 ព្រឹក

    ហីចុះក៏ភ័យមេះ លោកសាកល 😛

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: