RSS

ចេញហើយ ចេញហើយ លទ្ធផលប្រលង

14 Jan

បានបួនខែរហើយ​ មកដល់ទីនេះ​ គឺមានការប្រលងរាល់អាទិត្រ ឡើងធ្លាប់ទៅហើយ។ ម្សិលមិញនេះគេក៏បានចេញពិន្ទុសរុបហើយដែរ។ តាមពិតទៅម្សិលមិញខ្ញុំអង្គុយចាំបើកអ៊ីមែលដូចឆ្កួតអញ្ចឹង ហាហា។ រហូតដល់ម៉ោង ៦ ល្ងាច ខ្ញុំក៏បានទទូលអ៊ីមែលមួយគឺមិនមែន លទ្ធផលទេ តែអ៊ីមែល ហៅអោយមើលពិន្ទុ ដោយហេតុផលផ្លូវច្បាប់គាត់មិនអាចផ្ញើរទាមអ៊ីមែលសិស្សបានទេ។ មិនបង្អង់អែរអន់យូទេ ប្រុយ ជាមួយពួកម៉ាកពីរនាក់ទៀត។ ទៅដល់ម៉ែអើយ ថ្នាក់ខ្ញុំមានជាប់តិចណាស់ ព្រោះកន្លែង បង្ហាញពាក្យថាជាប់ណឹង អោយស្រលះឈឹង ព្រោះគេសរសេរ “obtient” សំរាប់អ្នកជាប់ ហើយអ្នកមិនបាន “obtient” គឺមានន័យថាប្រលងសង ថ្ងៃ ព្រហស្បតិ អាទិត្យនេះឯង។ មិនបង្អង់រកមើលឈ្មោះខ្ញុំភ្លាម ហាហា “obtient” ហ៊ូ ហ៊ូ រូចខ្លួនហើយខ្ញុំ។ រាប់មើលអ្នកចាប់ អុញមានតែ ៤ នាក់ទេ សិស្ស ១១ នាក់។ ក្នុងនោះអ្នកជាប់មាន ប្រាំង ២នាក់ ចិន ១ នាក់ ខ្មែរ ១ ក្បាល នាក់ គឺខ្ញុំណឹងហើយ។ មធ្យមភាគបាន ១៣,០៣ (គិតលើ ២០ )។ សំណាងដែរបាន ០,០៣ កន្ទុយ គ្រាន់អួតគេថា ខ្ញុំបាន ១៣ ក្បៀសជាងដែរ 😀 ។ អ្នកផ្សេងបីនាក់ទៀតបាន ១១ ក្បៀសជាង។ តែគិតទៅគួអោយអាណិតអ្នកប្រលងសងណាស់ ព្រោះស្ទើតែគ្មានពេលរៀបចំខ្លួនទេ ព្រោះក្រោយលទ្ធិផលតែពីរថ្ងៃត្រូវប្រលងសង។

យ៉ាងណា យ៉ាងណា ក៏អត់ត្រូវប្រលងសងដែរហាហា រូចខ្លួន។ បើត្រូវប្រលងសងនោះ មិនសង្ឃឹងថាជាប់ទេ 😀 ៕

 

11 responses to “ចេញហើយ ចេញហើយ លទ្ធផលប្រលង

  1. កូនខ្មែរ-បារាំង

    ខែមករា 15, 2009 at 12:09 ព្រឹក

    សូមអភ័យទោសបាទ! តើ super រៀនខាងជំនាញអ្វីដែរ?
    លទ្ធផល មិនមែន លទ្ធិផល ទេ។​​ ហើយក៏ ក្បៀស មិនមែន ក្បាស ដែរ

     
  2. សុភ័ក្ត្រ

    ខែមករា 15, 2009 at 1:57 ព្រឹក

    ឡូយ​ហើយ! ញុំ​ឯណេះ​ត្រូវ​សរសេរ​ផេផើ​ឲ្យ​គ្រូ​ដល់​ទៅ​៤​មុខ​វិជ្ជា​ឯណុះ យ៉ាប់​ដល់​ក​ហើយ!

     
  3. Posoky

    ខែមករា 15, 2009 at 3:08 ព្រឹក

    ដឹងកាលណាបានចូលសាលានឹងគេវិញទេ ។

     
  4. super

    ខែមករា 15, 2009 at 7:55 ព្រឹក

    Ooop, ខុសមែនណឹង ខ្ញុំកែរូចហើយ កូនខ្មែរបារាំងអរគុណ។ និយាយត្រង់ចុះអត់ដឺងថាពាក្យណឹងសរសេរមេចមែនណឹងណា។ ខ្ញុំរៀន អាយធី 😀

    សុភ័ក្ត្រ ជួនពរសំណាងល្អ ផេផើរ របស់លោក
    Posoky អោយតែមានបំណងចូលរៀនគង់តែបានចូលរៀនវិញទេ

     
  5. kooms

    ខែមករា 15, 2009 at 11:33 ព្រឹក

    ពិតជាអស្ចាមែនសុភា! សុភានៅតែសុភាដដែល!​ ពេលមក​វិញប្រហែលជាបង្រៀននៅតិចណួទៀតហើយមើទៅ​ ស្តាយណាស់ដែលខ្ញុំរៀនជិតចប់ កុំអីបានជូបសុភាហើយ!

     
  6. super

    ខែមករា 15, 2009 at 11:43 ព្រឹក

    រៀនជិនចប់? kooms រៀនត៏នៅណា បើតាមដឹងដូចអត់នៅតិចណូទេអី?

     
  7. chamnan

    ខែមករា 15, 2009 at 1:33 ល្ងាច

    ខ្ញុំជួយអរផងដែល សុភា​ មិនបាច់ប្រលងសងហាហា​ ព្រោះកាលប្រលង
    លើកទីមួយ stress ចូលពោះមិនតិចទៅហើយតែបើប៉ះលើកទីពីររឺប្រលង
    សងទៀតខ្ញុំថាច្បាស់ជា​ stress+stress មិនខានទេហាហា​ ព្រោះដូច សុភា
    ថាអញ្ចឹងគឺគ្មានពេលត្រៀមខ្លួនទេប្រហែសធ្លាក់ត្រួតមិនខាន។

    សុភា ពូកែតើនេះអាចជាប់ក្នុងចំណោមអ្នកធ្លាក់ជាច្រើននាក់បើខ្ញុំវិញប្រហែល
    ជាត្រូវប្រលងសងមិនខានទេហាហា និយាយអញ្ចឹងខ្ញុំចាំបានដែល សុភា
    ថាខ្លួនឯងជាមនុស្សមានអារម្មណ៍មិនទៀងទាត់ ព្រោះម្សិលម្ងៃមិញខឹងគ្រូ
    ចង់ឆេះដល់ខ្ញុំផង តែដល់ថ្ងៃនេះសប្បាយចិត្តអស់ដៃតែម្តងហាហា ឃើញ
    សុភា រីករាយចិត្តអញ្ចឹងមិត្តៗទាំងអស់មានខ្ញុំផងក៏រីរាយជាមួយដែរស៊ូ-ស៊ូ។

     
  8. sophea

    ខែមករា 15, 2009 at 4:08 ល្ងាច

    Well done 🙂

     
  9. super

    ខែមករា 15, 2009 at 4:26 ល្ងាច

    ហេហេ​ ខ្ញុំចឹង well done 😀 អោយតែគេអ៊ួតតិចជោរភ្លាមខ្ញុំ

    ចំណាន សុំទោសដែលធ្វើអោយលោកឆេះ តែអាថ្ងៃណឹង ខ្ញុំអង្គុយអ៊ីមែលទៅគ្រូអងគ្លេសផង ទៅអ្នកបូកពិន្ទុផង ទៅសួរមិត្តរូមថ្នាក់ផង ហាហា ភ័យខ្លាចប្រលងសង។ ទីបញ្ចប់អ្វីៗល្អឡើង ចឹងហើយបានសប្បាយចិត្តណឹងណា 😀 ។

     
  10. kooms

    ខែមករា 16, 2009 at 2:27 ព្រឹក

    សុភាមិនដឹង ខ្ញុំបានបន្តវិស្កករអគ្គិសនីដល់ឆ្នាំ៤ ដោយសាតែខាង GIC មិនវគ្គពេលយប់នឹងណា។ បានតែពីឆ្នាំក៏ដាក់មេប្រុច មកចួលឆ្នាំ NORTON វិញម្តង ព្រោះគ្នានជំរើសនឹង។

     
  11. super

    ខែមករា 16, 2009 at 7:17 ព្រឹក

    ចឹងមានន័យថា ឥឡូវkooms រៀនអាយធីនៅ Norton? ល្អហើយចឹង បានរៀនផង ធ្វើការផង : D

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: