RSS

ល្ងាចនេះ រឿងរ៉ាវអំពីកីឡា

15 មករា

ដូចធ្លាប់ប្រាប់ចឹងណាពីលើកមុន ខ្ញុំបានទៅចុះឈ្មោះលេង ពីងប៉ុង។ ដូចចិត្ត ល្ងាចនេះតាមពិតត្រូចទៅផ្សារទិញម្ហូប តែដោយសារ លេងពីងប៉ុង គឺលេងបានតែម្តងទេក្នុងម៉ាអាទិត្យ គឺម៉ោង ១ ទៅ​ ម៉ោងបី ល្ងាច ចឹងសំរាចចិត្តទៅលេងពីងប៉ុងទៅ។ មិនមានអីរៀបរាប់ច្រើនទេ រឿងលេងពីប៉ុង គ្រាន់តែចង់ប្រាប់រា វាយគ្រាប់លែងចង់ត្រូវហើយ 😀 ខានលេងយូពេក។

ដែលគូរអោយចាប់អារម្មណ៏នោះគឺការប្រគួតបាល់បោះ នោះទៅវិញទេ។ ក្រោយពីលេងពីប៉ុងចប់ ខ្ញុំក៏បានមកមើលគេលេង បាល់បោះ គឺការប្រគួតផ្នែកនារី។ ពីរក្រុមនោះគឺ

Loc : អាវខៀវ

Visit : អាវផ្ទៃមេឃ

តាមពិតទៅ ខាងអាវខៀវគឺមានប្រៀបជាង ខាងអាវផ្ទៃមេឃខ្លាំងណាស់ ខាងកីឡាករ។ ពួកខៀវមាឌធំៗជាងខ្ពស់ជាងដែរ។ គួអោយចាប់អារម្មណ៏នោះគឺ កីឡាការនីម្នាក់នោះ រាងស្វែល ខ្ពស់ ច្រមុះស្រួច សំបុរស្រអែមជាងគេបន្តិច ពូកែរបន្តើរបាល់ដល់ហើយ ទំនងមិនចាញ់អ្នកអាជិពទេ ថ្វីបើគេលេងគ្រាន់តែសំរាប់សាលាក៏ដោយ។ រាល់ការបណ្តើរបាល់ គេតែងតែផ្តល់ឩកាសអោយគាត់។ គាត់បន្តើរលឿន ញ៉ាក់បាល់យ៉ាងស្ទាត់ជំនាញ។ រឿងមួយទៀត គឺខ្ញុំអាណិតខាងផ្ទៃមេឃចង់ខ្លោចចិត្ត​ គិតមើលទៅ តូចជាងគេ លើកបាលបោះ គ្រាត់តែគេ លើកដៃទប់ចប់។ ពេលខ្លះ ពួកគាត់សុខចិត្តស៊ុតពីចំងាយអោយតែមានឩកាស ព្រោះមិនអាចស៊ុតជិតបានទេ។ ហើយដល់ពេលក្រុមម្ខាងទៀតស៊ុតវិញ គឺគេលើកដៃស៊ុតបានយ៉ាងសំរួល បើមិនចូលគ្រាន់តែចាប់បាល់លើកអោយខ្ពស់តិច ហើយស៊ុតម្តងទៀតរហួតដល់ចូលណឹង។

លទ្ធផលចុងក្រោយគឺ ខៀវបាន ៥៥ នឹង ផ្ទៃមេឃបាន ៤៦។

Advertisements
 

4 responses to “ល្ងាចនេះ រឿងរ៉ាវអំពីកីឡា

  1. chamnan

    ខែមករា 16, 2009 at 1:17 ល្ងាច

    ហាហា ការប្រកួតប្រជែងគ្នាដោយប្រើកំលាំងរាងកាយ ជាធម្មតាអ្នកដែល
    មានរាងកាយមាំមួនជាងតែងមានប្រៀប សួម្បីតែកីឡាបាល់ទាត់ ភាគច្រើន
    អ្នកកីឡាអាស៊ីតែងចាញ់ប្រៀបអ្នកកីឡាអ៊ឺរុបព្រោះមាឌនឹងកំពស់នេះឯងតែ
    ទោះយ៉ាងណាបើមានការហ្វឹកហាត់យ៉ាងអស់ពីកម្លាំងកាយចិត្តស្មើចុងស្មើ
    ដើមបូកជាមួយសតិបញ្ញាអ្នកកីឡាដែលមានមាឌតូចជាងក៏អាចយកឈ្នះ
    អ្នកកីឡាដែលមានមាឌធំជាងបានដែរ តួយ៉ាងអ្នកកីឡាបាល់ទាត់ប្រទេស
    ចិនក៏ធ្លាប់ទាត់ឈ្នះពួកមាឌធំខាងអ៊ឺមកហើយ។

    ដូច សុភា​ ថាអញ្ចឹងគួរឲ្យអាណិតមែនហ្នឹងព្រោះបើសិនពួកមាឌតូចៗមាន
    សុភា​ នៅរួមផងមិនដឹងជាតូចចិត្តប៉ុណ្ណាទេពេលបោះបាល់ទៅត្រូវតែដៃគេ
    មិនព្រមចូលប្រឡោះសោះនោះ​ តែដល់គេបោះម្តងវិញគ្រាន់តែលោតយក
    ដៃខ្ទប់បន្តិចក៏ចូលគោលដៅបានដោយងាយ។

    រាងកាយ សុភា ប្រៀបជាមួយបារាំងច្រមុះស្រួចអាចតូចជាងចាញប្រៀប
    ជាង តែសតិបញ្ញាយើងមិនអាចបែងចែកតូចធំទាបខ្ពស់បានទេ​ ព្រោះមនុស្ស
    មាឌតូចតែផ្តួលដំរីមាឌធំនឹងចាប់មកប្រើជាយានជំនិះរាប់មិនអស់មកហើយ
    សុភា អាចលេងពិងប៉ុងរឹបាល់បោះមិនឈ្នះបារាំងច្រមុះស្រួចតែអាចមានចំ
    ណេះដឹងសតិបញ្ញាច្រើនជាងក៏បានដែរហាហា។

     
  2. super

    ខែមករា 16, 2009 at 8:12 ល្ងាច

    ហេហេ រឿងប្រកូតកីឡាគឺច្បាស់ជាត្រូវការមាឌជាជំនួយហើយ មិនត្រឹមតែការហ្វិកហាត់ បច្ចេកទេស សុខភាពផ្លួវការ ផ្លួវចិត្ត។ ចំណែកឯការរៀនក៏មិនខុសគ្នាដែរ តែខុសត្រង់ថាមិនចាំបាច់ប្រៀបធៀវមាឌនោះទេ 😀 ។

     
  3. អគ្គលីបុត្រ

    ខែមករា 17, 2009 at 2:39 ព្រឹក

    អីយ៉ាស! ចូល​ចិត្ត​លេង​ពីងប៉ុងដូច​ខ្ញុំ​ដែរតើ! លេង​នៅ​ម្តុំណា​ប្រាប់ខ្ញុំផង!

     
  4. super

    ខែមករា 17, 2009 at 8:23 ព្រឹក

    កាលមុនលេងនៅតិចណូ យាម table តាម៉ង 😀 តែឥឡូវដូចបួសចឹង អត់សូវបានលេងទេ

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: