RSS

បើមានស្នេហា កុំអំពល់ទុក្ខដល់ប៉ូលីស

19 មករា

សំរាប់អ្នកដែលអានពត៌មានក្នុងកោះសន្តិភាព ប្រហែលជាឃើញពត៌មានមួយគេដាក់ចំណងជើងថា ស្នេហាភក្តីឲ្យប្រុសថ្ងៃលក់មូតូ កុហក់ថាចោរប្លន់។ ខ្ញុំដូចមើលចំណងជើមិនសូវយល់តែដូចចាប់អារម្មណ៏តិចដែរ ដល់អានរូចដូចអស់សំណើច។ ព្រោះថាពីមុនធ្លាប់តែលឺតែបុរសៗទេដែល ដល់ថ្នាក់លក់ទ្រព្យសម្បតិផឹកស៊ី តែមានអីដល់លើកនេះ កញ្ញាសិស្សសាលាស្រស់ស្អាតរូបនេះលក់មូតូផឹកស៊ីដែរតើ។ ហេហេ មានអីមានសិទ្ធដូចតែបុរសដែរណឹង។ តែរឿងដែលអស្ចារ្យនោះ ដោយខ្លាចអ្នកម្តាយគាត់រករឿង គាត់បានកុហកប៉ូលិសឡើងវិល ថាចោរប្លន់។ ថែមទាំងនឹកឃើញដល់លោតពីលើម៉ូតូអោយរបួសតិចតូចទៀតណ៎។ អីក៏ឆ្លាតម្លេះអារឿង ផ្គាប់ចិត្តប្រុសស្នេហ៌កុហក់មែថាចោរប្លន់ម៉ូតូទៅវិញ។

អានអត្ថបទទាំមូល : http://www.kohsantepheapdaily.com.kh/khmer/lier19_01.htm

Advertisements
 

11 responses to “បើមានស្នេហា កុំអំពល់ទុក្ខដល់ប៉ូលីស

  1. Original Lab

    ខែមករា 19, 2009 at 5:28 ល្ងាច

    ឆ្នាំមុនពេលទៅលេងស្រុកខ្មែរ ធ្វើអោយខ្ញុំបាស់សក់ ព្រោះបានឃើញយុវជន​យុវនារីខ្មែរភាគច្រើនកំពុងតែផ្លឹតផ្លឺននឹងអ្វីៗទាន់សម័យ អ្វីដែលទំនើបៗ ប៉ុន្តែមិន​ចេះរកលុយ រឺ​ ខ្លះជាសិស្សសាលា ។ ខ្ញុំមិនជំទាស់នឹងអ្វីដែលយុវជនសម័យថ្មី ទាំងនោះចង់បានទេ ប៉ុន្តែកុំធ្វើអោយហួសហេតុពេក ព្រោះវាអាចជះឥទ្ធិពលអា​ក្រក់ដល់សង្គមយើងទាំងមូល ។

     
  2. កូនខ្មែរ-បារាំង

    ខែមករា 19, 2009 at 7:11 ល្ងាច

    បើសិនជារាជរដ្ឋាភិបាល បណ្ដែតបណ្ដោយ ច្បាស់ជាគ្រោះថ្នាក់ធំដល់សង្គមខ្មែរ!
    រដ្ឋាភិបាលត្រូវតែរកវិធីទប់ស្កាត់ ហើយនៅតាមសាលារៀនក៏មានតួនាទី នៅក្នុងការទប់​​​​​ស្កាត់រឿងអវិជ្ជមាននេះ!

     
  3. sophea2csl

    ខែមករា 19, 2009 at 8:31 ល្ងាច

    For this issues there must be many sides have to work together. However, the youth them self are the most responsible one for their action and future. 😦

     
  4. សុភា

    ខែមករា 20, 2009 at 4:12 ព្រឹក

    គឺគេនាំគ្នាដើរតាមសម័យនិយម។ បើមិនចឹងទេគេថាយើងស្រែមិនខានទេ។ និយាយលេងទេ 😀

     
  5. សំណាង

    ខែមករា 20, 2009 at 3:27 ល្ងាច

    ឡូយ​តើ! យី​ឆ្លា​ណាស់​ណ៎!​កូនណា​គេ​អី​ក៏​ឆ្លាត​រក​លេខ​ដាក់​គ្មាន​ចឹង​

     
  6. សុភា

    ខែមករា 20, 2009 at 4:33 ល្ងាច

    ណឹងហើយ តែបើរៀនឆ្លាតតាប៉ុណ្ណឹង​ មិនដឹងថាឳពុកម្តាយ សប្បាយចិត្តយ៉ាងណាសទេ។

     
  7. Posoky

    ខែមករា 20, 2009 at 5:14 ល្ងាច

    ខ្ញុំនៅតែបារម្មណ័ចំពោះក្មួយៗខ្ញុំ នៅស្រុកមិនដឹងយ៉ាងណាទេ? បើស្រុកយើងការ អប់រំតែមបែបប្រព័ន្ឋរដ្ឋ ដូចជាធ្លាក់ចុះយ៉ាងនេះ។

     
  8. សំណាង

    ខែមករា 20, 2009 at 6:28 ល្ងាច

    ក្មេង​អាឡូវ​គឺ​ចឹង​បង​អើយ! មិន​ដឹង​ថា​វិស័យ​អប់​រំ​នៅ​ស្រុកយើង​សព្វ​ថ្ងៃ​បែរ​ទិស​ទៅ​ខាង​ណា​វិញ​ទេ!

     
  9. កូនខ្មែរ-បារាំង

    ខែមករា 20, 2009 at 7:16 ល្ងាច

    តែល្អម៉្យាងដែរ ព្រោះពួកគេបានឲ្យការងារដល់ពួកប៉ូលីស​ ដើម្បីកុំឲ្យអផ្សុក!

     
  10. sakal

    ខែមករា 22, 2009 at 10:00 ព្រឹក

    យិះ ! ខ្ញុំដូចជាឆ្ងល់តែម្ដង ! រឿងគេសោះទៅខ្វល់ស្អី ! ហេស ហេស
    និយាយលេងរ៉េ តិចខឹងបោចសក់ក្បាលអស់ ខ្ញុំជួយមិនកើតទេណា៎ !

     
  11. សុភា

    ខែមករា 22, 2009 at 12:13 ល្ងាច

    ង៉ាប់ ហើយខឹងអីដល់ថ្នាក់ណឹងនោះ មិនដូចលោកសាកលឯងទេ បន់អោយតែស្រីស្នេហ៏អោយមូតូយកទៅលក់ចឹងដែរទេមើលទៅ។ 😀 និយាយលេងទេ តិចខឹងឆេះខោទៅ 😛

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: