RSS

តើការរើសអើងចំពោះស្ត្រីនៅមានដែររឺទេ?

20 មករា

សព្វថ្ងៃនេះ នារីត្រូវបានគេលើកតំកើន អោយតំលៃ នឹងយកចិត្តទុកដាក់ពីអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ។ តួយ៉ាងដូចនៅសាលារឿនខ្ញុំ នារីត្រូវបានលើកទឹកចិត្ត ដូចជាការបង់តំលៃទាបជាងជាដើម។ ហើយនៅពីរឆ្នាំចុងក្រោយនេះសំណង់អាគាបីខ្នង ត្រូវបានសាងសង់ដោយរដ្ឋាភិបាល​ រូមទាំអាគាជំនួយពីប្រទេស ប៊ែលហ្សីក មួយខ្នងទៀត ដើម្បីនិសិស្សនារីស្នាក់នៅ។

តែទោះយ៉ាងណា ខ្ញុំនៅតែឃើញមានការរើសអើតតិចតូចក្នុងភ្នែករបស់ខ្ញុំដោយចេតនា រឺ អចេតនាក្តី

ខ្ញុំមានរឿងគួរអោយអស់សំណើច កាលពីបីឆ្នាំមុន ខ្ញុំបានឃើញមានប្រកាស់ការងារមួយ រើសអ្នកអាយធី ដើម្បីធ្វើការផ្នែករចនាគេហទំពរ៌។ កាលនោះ ខ្ញុំរៀនជិតចប់ថ្នាក់ ជំនាញជាន់ខ្ពស់(រៀនត្រឹមតែបីឆ្នាំនៅតិចណូ)ផ្នែកអាយធីល្មម។ គេដាក់ល័ក្ខខ័ណ្ឌមិនច្រើនពេកទេ ខ្ញុំគិតថាអាចធ្វើការងារណឹងបាន។ តែមានចំណុចមួយគេដាក់ថា man only។ ខ្ញុំដូចជាភ្ញាក់ផ្អើលបន្តិច ហើយក៏ទាញទូរស័ព្ទខលទៅសូរភ្លាម។ គេឆ្លើយថា ក្រុមហ៊ុនគេមានតែបុរសៗទេ ចឹងហើយទើបគេមិនចង់បាននារីមកធ្វើការ។ មូលហេតុអីទៀតខ្ញុំក៏មិនជជីកស៊ូរដែរ។ ប្រហែលជាច្បាប់ផ្ទៃក្នុងក្រុមហ៊ុននេះ អញ្ចឹងទេដឹង។ ហើយមិនដឹងថា ដល់សព្វថ្ងៃនេះក្រុមហ៊ុននេះ នៅតែអញ្ចឹងទៀតរឺអត់ទេ។ ហើយមិនដឹងថា មានក្រុមហ៊ុនប៉ុន្មាគិតចឹងដែរ។

មានរឿងមូយទៀត កាលពី៦ខែ ត្បិតតែខ្ញុំមិនត្រូវរកការងារធ្វើ តែដោយចង់ដឹងពីទីផ្សារការងារ ខ្ញុំដើរត្រាច់ចរ តាមក្រុមហ៊ុនជាមួយពួកម៉ាកផ្សេងៗទៀតដែរ(មានស្រី មានប្រុស)។ ដល់ពួកខ្ញុំនិយាយជាមួយអ្នកគ្រប់គ្រងក្រុមហ៊ុនមួយនោះគេថា តាមពិតទៅ គេមិនសូវចង់បានារីៗ ប៉ុន្មានទេ ព្រោះតិចទៀតទៅ រៀបការពិតជាពិបាកហើយ ព្រោះថាត្រូវសំរាក រឺ ក៏អាចសុំគេឈប់ក៏មាន ចឹងក្រុមហ៊ុនត្រូវស្ទះការងារ។ តែដោយសារពេញចិត្តនឹង សមត្ថភាពពូកខ្ញុំគាត់ក៏រើសយកទាំបីនាក់ (ស្រី២ ប្រុស១)។ តែបើពេលនោះ មានប្រុសៗច្រើនដាក់ពាក្យ ហើយមានសមត្ថភាពប្រហែលគ្នាគេប្រកដជារើសយកបុរសហើយ។ ហើយមានក្រុមហ៊ុនខ្លះត្បិតតែគេមិននិយាយ គេប្រហែលជានឹងគិតចឹងដែរក៏មិនដឹង។ ចឹងមានន័យថានារីត្រូវអោយមានសម្ថភាពពូកែជាងបុរសហើយ ទើបគេរើសធ្វើការ។

Advertisements
 

12 responses to “តើការរើសអើងចំពោះស្ត្រីនៅមានដែររឺទេ?

  1. សុភ័ក្ត្រ

    ខែ​មករា 20, 2009 at 6:08 ល្ងាច

    ធ្វើ​ម្ដេច​ធម្មជាតិ​កំណត់​មក​ដូច​នេះ​កុំ​តូច​ចិត្ត​តូច​ថ្លើម​អី​ណា​ 🙂

     
  2. កូនខ្មែរ-បារាំង

    ខែ​មករា 20, 2009 at 7:27 ល្ងាច

    បើសិនជាមានរឿងបែបនេះនៅស្រុកបារាំងវិញនោះ ហើយបើសិនជាមានភស្តុតាងត្រឹម​ត្រូវ ក្រុមហ៊ុននិងថៅកែក្រុមហ៊ុន ច្បាស់ជាត្រូវតុលាការផ្ដន្ទាទោសតាមច្បាប់នឹងត្រូវបង់​ផាកពិន័យយ៉ាងចាស់ដៃហើយ។ សង្ឃឹមថានៅកម្ពុជានឹងមានច្បាប់របៀបនេះនាពេល​អនាគតដ៏ខ្លី។ L’espoir fait vivre!

     
  3. សុភា

    ខែ​មករា 20, 2009 at 7:28 ល្ងាច

    ខ្ញុំមិនអន់ចិត្តអត់ថ្លើមអីទេ តែគ្រាន់តែថាបើថៅកែក្រុមហ៊ុនគិតតែអញ្ចឹងនោះ ច្បាស់ជាបុរសៗណឹងធ្វើបាតុកម្មមិនខានទេ ព្រោះអត់ស្រីស្អាតគ្រាន់មើលមុខនៅ កន្លែងធ្វើការ 😛

     
  4. កូនខ្មែរ-បារាំង

    ខែ​មករា 20, 2009 at 7:57 ល្ងាច

    មែនហើយ ខ្ញុំយល់ស្របជាមួយសុភា

     
  5. សុភា

    ខែ​មករា 20, 2009 at 8:22 ល្ងាច

    ខ្ញុំក៏សង្ឈឹមដូច កូនខ្មែរ បារាំងដែរចុះ 😛

     
  6. Original Lab

    ខែ​មករា 21, 2009 at 9:03 ព្រឹក

    ខ្ញុំយល់ថា ក្រុមហ៊ុនដែល សុភា បានលើកឡើងនោះ វាមិនមានន័យថា​រើសអើង​​ចំពោះស្ត្រីនោះទេ ព្រោះវាគ្រាន់តែជាលក្ខខ័ណ្ឌការងារដែលគេចង់​បានដើម្បី​អោយវាមានភាពស៊ីសង្វាក់គ្នាជាមួយនឹងបរិយាកាសទីនោះតែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ប្រសិនបើមកដល់សម័យនេះហើយ នៅតែមានការរើសអើង​ចំពោះ​ស្ត្រី​មែន ខ្ញុំ​យល់ថា ការធ្វើបែបនេះវាមិនសមរម្យទេ ព្រោះយើងទាំង​អស់គ្នាសុទ្ធតែជា​មនុស្សជាតិ ដូច្នេះហើយសិទ្ធិរបស់យើងស្មើរគ្នា ។

    ចំពោះខ្ញុំវិញ មានមួយលើកនោះខ្ញុំបានទូរស័ព្ទទៅសុំការងារក្រៅម៉ោងគេធ្វើ​ ពេលដែលនិយាយគ្នាក្នុងទូរស័ព្ទ ខ្ញុំបានប្រាប់គេថា​ខ្ញុំជាជនជាតិបរទេសមក​ពី​ស្រុកខ្មែរ ពេលនោះគេមិនបានបដិសេធការសុំធ្វើការរបស់ខ្ញុំទេ ហើយបាន​ហៅខ្ញុំមកសំភាសការងារ ។ នៅពេលសំភាសការងារ គេបានសួរខ្ញុំសំនួរជា​ច្រើន ហើយខ្ញុំបានឆ្លើយតបនូវចំលើយដែលសមរម្យ ព្រោះខ្ញុំធ្លាប់មានបទពិ​សោធន៍ធ្វើការពីមុនមក ។ ប៉ុន្តែចុងក្រោយ អ្នកគ្រប់គ្រងហាងនោះបែរជាមិន​ព្រម​យកខ្ញុំធ្វើការ អ្នកទាំងអស់គ្នាដឹងថាមកពីមូលហេតុអីទេ គាត់និយាយយ៉ាង​ខ្លីថា ៉ការទំនាក់ទំនងរបស់អ្នកពិតជាបានល្អ ប៉ុន្តែអ្វីដែលគួរអោយស្តាយនោះ​គឺ អ្នកមិនមែនជាជនជាតិដើម ដូច្នេះហើយទោះបីជាយ៉ាងណាក៏ដោយក៏នៅ​មានចន្លោះខ្វះខាតខាងផ្នែកភាសាដែរ​៉ ។ ពេលឭដូច្នេះ ខ្ញុំមិនដឹងជារកពាក្យ​អ្វីមកតបគេទេ ខ្ញុំគ្រាន់តែអគុណគេហើយដើរចេញតែប៉ុណ្ណោះ ។ អ្វីដែលមិន​យល់នោះគឺ ប្រសិនបើនិយាយដូចគាត់អញ្ចឹង ម៉េចចាំបាច់ហៅខ្ញុំមកសំភាស​ធ្វើ​អីនាំតែខាតពេលទាំងសងខាង ?

     
  7. សុភា

    ខែ​មករា 21, 2009 at 9:57 ព្រឹក

    សំរាប់ខ្ញុំយល់ថា លក្ខណរបស់ក្រុមហ៊ុនទាំងពីណឹងហើយ គឺរើសអើង ក្រុមហ៊ុនទីមួយ គឺអចេនា ទីពីរគឺចេតនា ដោយសារតែគេបានធ្វើច្បាប់ (រឺគ្រាន់តែជាគោលការដោយមិនបានសរសេរក៏ដោយ) គឺជាការរើសអើយមួយដែរ។​ ការរើសអើងគឺមានន័យថាមិនផ្តល់ឩកាសអោយ រឺការអោយតំលៃមិនស្មើរគ្នាលើការងារដូចគ្នា មិនអោយតំលៃស្មើរគ្នាលើសម្មតភាពដូចគ្នា។

    តែបើករណីក្រុមហ៊ុនលោកនិយាយខ្ញុំមិនគិតជាការរើសអើង រឺប្រកាន់ពូជសាសន៏អីទេ គឺតំរូវការផ្នែកភាសារគេខ្ពស់។ ហើយគេក៏បានហៅលោកទៅសំភាស ដើម្បីយល់ដឹងពីសម្ថភាព ខាងការងារ នឹង សម្ថភាពភាសាររបស់លោកហើយដែរ។

     
  8. Original Lab

    ខែ​មករា 21, 2009 at 12:18 ល្ងាច

    ចំពោះខ្ញុំមិនខឹងគេទេ តែបើគេយល់ថាភាសាខ្ញុំមិនសមនឹងកំរិតដែលធ្វើអោយគេ​អាចទទួលយកបានគេអាចយកមូលហេតុនេះ ដើម្បីបដិសេធខ្ញុំ ប៉ុន្តែគេបែរជាមិន​ធ្វើដូច្នោះ បែរជានិយាយថា មកពីខ្ញុំជាជនជាតិបរទេសទៅវិញ ។

     
  9. សុភា

    ខែ​មករា 21, 2009 at 12:53 ល្ងាច

    អូចឹង? ចឹងរើសអើងមួយដែរហើយ

     
  10. chantra

    ខែ​មករា 22, 2009 at 1:40 ព្រឹក

    ខ្ញុំ​មាន​រឿង​មួយ​ដែរ គឺ “ការ​រើសអើង​ចំពោះបុរស”

    ឃើញ​ក្រុមហ៊ុន​ជាច្រើន​ប្រកាស​រើស លេខា គណនី មន្ត្រី​ហិរញ្ញវត្ថុ ហើយ​ដាក់​ថា Women Only.

    អូយ​រើសអើងបុរស​ម៉ាឡេះ…ហាហា!

     
  11. សុភា

    ខែ​មករា 30, 2009 at 9:09 ល្ងាច

    លោកចាន់ត្រា សុំទោសខ្ញុំមិនដឹងថាខមមិនលោកទៅសំខំនៅក្នុង ស្ពាម តាំងពីពេលណាទេ ខ្ញុំទើបតែឃើញ។ ស្វាគមន៏ភ្ញៀវថ្មី

    ហេ រឿងណឹងមិនដឹងថាមេចដែរ 😀

     
  12. សុវុឌ្ឍី

    ខែ​មករា 31, 2009 at 7:59 ព្រឹក

    ដូចបងចាន់ត្រានិយាយចឹង ញុំមិនចប់ហើយ បើញុំចង់រើសជំនាញគណនី

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: