RSS

ង៉ៃនេះញ៉ាំប៉ាត់វិញម្តង

21 មករា

បន្ទាប់ពីយប់ម្សឹលមិញញ៉ាំបរបរស ព្រឹកនេះញ៉ាំប៉ាត់វិញ។ តាមពិតប៉ាត់ណឹងគឺមានរស់ជាតិម្យ៉ាងទៀត ខុសពីមី លត(លតឆា) ហើយក៏ខុសពីបាយដែរ ញ៉ាំហើយមិនសូវងងុយគេងទៀត។

dsc03555

ខ្ញុំទៅញ៉ាំហើយណា ហាហា។ តែតាមពិតទៅញ៉ាំអស់តាំងពីមុនផុសម្លេះ មិនអួតទេ ឆ្ងាញ់ដែរតើ ប្រឹងញ៉ាំទំរាំតែអស់ 😀 ។

Advertisements
 

44 responses to “ង៉ៃនេះញ៉ាំប៉ាត់វិញម្តង

  1. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 3:51 ល្ងាច

    បងភា ញ៉ាំតាមសំរួលទៅ៕ចាំបាច់ប្រឹង អត់មាន​ណាគេដណើ្តម​ទេ:D អេ!!!មើលទៅគួរអោយឆ្ងាញ់៕

     
  2. សុភា

    ខែ​មករា 21, 2009 at 4:54 ល្ងាច

    បើរបស់ឆ្ងាញ់គេញ៉ាំតាមសំរូល ដល់ទៅរបស់អត់ឆ្ងាញ់គេប្រឹងញ៉ាំចឹងហើយ ដឹងនៅប្អូន 😀

     
  3. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 4:57 ល្ងាច

    ហើយ​ រស់ជាតិវាម៉េចដែរ​ បងភា?

     
  4. សុភា

    ខែ​មករា 21, 2009 at 5:02 ល្ងាច

    ឆាណឹងជ្រលស្ករ ហើយខ្លោចខ្ទឹមតិចទៀត គិតមើលទៅរស់ជាតិមេច។ ខ្ញុំញ៉ាំថែមម្ទេសផង ម្រេចផង ទឹកញ៉ាំអីវផង ទំរាំតែអស់។

     
  5. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 5:09 ល្ងាច

    អូ! អាផ្អែម​ហើយមានដាក់ ម្ទេស​និង ម្រេចទៀត​​ មិនតែប៉ុណ្ណោះ ខ្លោចខ្ទឹមទៀត មើលទៅដូចយ៉ាប់ញ៉ាំណាស់ បងភា:D តែយ៉ាងណា ក៏ជាស្នាដៃយើងផ្ទាល់ដែរ។

     
  6. សុភា

    ខែ​មករា 21, 2009 at 5:11 ល្ងាច

    ណឹងហើយ ទ្រាំញ៉ាំទៅអត់លុយចូលហាង 😀

     
  7. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 5:12 ល្ងាច

    ខ្ញុំ​ នៅទីនេះចង់តែធ្វើម្ហូបខ្លួនអែងទេ តែនៅDorm សាលាគេអត់អនុញ្ញាត។ យ៉ាប់ណាស់ ញ៉ាំតែបាយស្រាប់

     
  8. សុភា

    ខែ​មករា 21, 2009 at 5:16 ល្ងាច

    នៅDorm? Dorm ណាមួយ? ហើយប្អូនរៀននៅសាលាណាដែរ? និយាយតាមត្រង់ អានឈ្មោះប្អូនអត់ដាច់ទេ ជួយសរសេរប្រកបតិចបានទេ?

     
  9. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 5:23 ល្ងាច

    អូ និយាយអោយត្រង់ទៅញុំរៀន​ និង ស្នាក់នៅ​ Assumption University នៅស្រុកថៃនេះអែង។ ហើយឈ្មោះញុំ​ស្រួលអានតា គឺ Sovuthy (តាមអង់គ្លេសស្រួលអានជាង):D

     
  10. សុភា

    ខែ​មករា 21, 2009 at 5:27 ល្ងាច

    អូចឹងបោកថាក្មេងទើបតែធំផង។ ហើយមករៀននៅថៃតាំងពីពេលណាដែរ? ឈ្មោះដល់តែដាក់អង់គ្លេសស្រួលអាន ព្រោះខ្ញុំមើលមិនច្បាស់ត្រង់ជើងក្រោម ឌ មិនដឹងជាជើងអី ដូចជើង ឈ មិនមែនជើង ធ ទេ មេចចេញ Sovuthy កើត។
    ហេហេ​ អាយុបែបមិនប្អូនខ្ញុំទេមើលទៅ?

     
  11. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 5:31 ល្ងាច

    ទេ ញុំក្មេងមែនព្រោះទើបតែBBA ឆ្នាំទី១។ ហើយអាជើងនឹង គឺជើង ឍ​

     
  12. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 5:32 ល្ងាច

    ម៉ោនេះបានជិត៨ខែហើយ តែអត់ចេះនិយាយថៃអាលីង:D

     
  13. សុភា

    ខែ​មករា 21, 2009 at 5:35 ល្ងាច

    អូចឹងទេ! ហើយអីគេ BBA អត់ដែលស្គាល់ពាក្យកាត់ណឹងទេ។ ហើយអក្សរខ្មែរ​ សុំទោសផង ខ្ញុំស្គាល់អត់អស់ទេ 😛

    អូចឹង! ខំៗទៅ សូរបងៗនៅណឹងទៅ ចេះគ្រាន់ដើរផ្សារអីដែរណឹងណា

    ចុះបាក់ឌុបឆ្នាំណាដែរ?

     
  14. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 5:40 ល្ងាច

    BBA stands for Bachelor of Business Administration.
    អត់អីទេ ញុំ​មិនសូវចេះប្រកាន់អីច្រើនទេ។:D
    ខ្ញុំ ជាប់បាក់ឌុបឆ្នាំ 2007​នេះអែង

     
  15. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 5:43 ល្ងាច

    អារឿង និយាយថៃនោះវាមិន​ជាអីទេ សួរតែពួកថៃទៅបានហើយ តាម៉ាឆ្នាំទៀតចេះហើយ ព្រោះអាឡូវចេះនិយាយតិចតួច

     
  16. សុភា

    ខែ​មករា 21, 2009 at 5:48 ល្ងាច

    អរគុណហើយ ខ្ញុំស្គាល់ត្រឹមតែ BB ដល់ A អត់ដឹងអីគេ 😀
    ពូកែមែនបានទៅរៀនដល់ស្រុកគេចឹង បានចេះដឹងច្រើន។ ឃើញក្មេងៗឥឡូវអ្នកណាពូកែ ពូកែរមែន ឩទាហណ៏ដូចប្អូនចឹង តែបែរជាក្មេងខ្លះចោលបាយតាម៉ង។

    ហើយនៅខ្មែរនៅភ្នំពេញរឺនៅខេត្ត?

    សុំទោស បងសួរដេញដោលច្រើនព្រោះថាចង់ដឹងពី ក្មេងៗជំនាន់ក្រោយ តើក្មេងៗនៅភ្នំពេញមានសន្ទុះរៀនខ្លាំងជាង រឺក្មេងនៅខេត្ត តែប៉ុណ្ណឹងទេណា។

     
  17. sophea2csl

    ខែ​មករា 21, 2009 at 5:49 ល្ងាច

    I stayed in thai for 1 year but in my school everyone can speak english, so finally even I stayed for 1 year; I am always beginning person in Thai language. I found difficult when I go out of the school but in school there is not problem at all.

     
  18. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 5:56 ល្ងាច

    ខ្ញុំ កើតនៅអំពេញ:D

    មិន ពូកែណាស់ណាទេ កុំសរសើរញុំ ញុំឆាប់ជោរណាស់:D និយាយ​លេងទេ!
    ខ្ញុំ​​ គិតថាក្មេងអាឡូវ ពូកែទាំងអស់ ទាំងខេត្រ ទាំងក្រុង អោយតែជាអ្នករៀន ហើយពេលខ្លះ អ្នកខេត្រពូកែជាងអ្នកភ្នំពេញ ព្រោះគេពូកែតស៊ូ

     
  19. សុភា

    ខែ​មករា 21, 2009 at 5:56 ល្ងាច

    ចឹងហើយបានត្រូវរៀននិយាយថៃណឹងណា 😀 ។ កាលឆ្នាំមុនទៅម៉ាឡេយ៉ាប់ចង់អី អត់ចេះម៉ាឡេអីម៉ាម៉ាត់។ ហើយដល់មុខដូចម៉ាឡេទៀត គេចេះតែច្រលំនិយាយម៉ាឡេដាក់។ ខ្ញុំចេះតែគ្រវីក្បាលទៅវិញដែរ ហាហា។ ដឹងទេ ចូលញ៉ាំបាយកន្លែងមួយក្បែរDorm អ្នកលក់អត់ចេះអង់គ្លេស សូម្បីតែហៅទឹកសាបញ៉ាំក៏អត់បានដែរ។ ដល់មក Dorm វិញអង្គុយសូរគេពាក្យចាំបាច់មូយចំនូន ដើម្បីដោះស្រាយពេលកុនការ 😀 ។

     
  20. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 5:59 ល្ងាច

    Oh u got the problem as mine. My school also use English that’s why i don’t have much chance to practice Thai, so i need to get to know by my own. And i got difficulty whenever i go out.

     
  21. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 6:02 ល្ងាច

    អូ បង​ភា​ញុំ​មាន​មិត្តម្នាក់រៀននៅម៉ាឡេ(UTP) គេ ថានៅម៉ាឡេ មនុស្សភាគច្រើនចេះអង់គ្លេស

     
  22. សុភា

    ខែ​មករា 21, 2009 at 6:02 ល្ងាច

    ត្រូវហើយ អ្នកណាក៏ដោយអោយតែខំរៀនគឺពូកែដូចគ្នាណឹង 😀

    ហើយនៅក្មេងចឹងបែកពីផ្ទះម៉ោ មានអារម្មណ៏មេចដែរ។ កាលបង បងត្រូវចេញពីផ្ទះមករៀននៅអំពេញតាំងពីអាយុ ១៦ ឆ្នាំ។ ដល់ពេលណឹងបានដឹងប្រឹង នេះរៀននៅត្រឹមអំពេញផង។ តែធ្វើមេចដើម្បីអនាគត មិនចង់ធ្វើស្រែ ហាលថ្ងៃ 😀

     
  23. សុភា

    ខែ​មករា 21, 2009 at 6:06 ល្ងាច

    មែនក៏អី UTP បងស្គាល់តើ តែពូកម៉ាកទៅរៀនពីឆ្នាំណា? បើទើបចូលឆ្នាំនេះ បងអត់ស្គាល់ទេ ព្រោះបងទៅតាំងពីឆ្នាំមុន។ បងមានពួកម៉ាករៀននៅណឹងដែរ សុទតែសិស្សច្បងគេអស់លេខហើយ។

     
  24. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 6:17 ល្ងាច

    បើនិយាយពី អារម្មណ័ពេលដែលបែកពីផ្ទះនៅក្មេងចឹង hmmmmmmm សុំថ្ងូរមូយ:D ទើបតែដឹងថាការគ្រប់គ្រងជីវិតខ្លូនអែង ពិតជាពិបាកណាស់ ត្រូវគិតមុខគិតក្រោយមុនពេលធ្វើអី​មួយ មិនដូចនៅដូចនៅផ្ទះមានម៉ែចាំត្រួត។ ពេលនេះហើយទើបដឹងថាម៉ាក់ប៉ា គ្រប់គ្រងកូនមួយៗពិបាកណាស់។​ ម្យ៉ាងទៀត ទើបតែដឹង ថាការនឹករលឹក ពេលដែលបែកម្តាយ វាធំប៉ុណ្ណា នឹកឃើញម្តងៗចង់តែទៅផ្ទះវិញ។ បងជីដូនមួយញុំ ប្រាប់ថា​នៅក្មេងចឹងប្រញាប់ចេញក្រៅម៉្លេស តែញុំគិតថាឪកាសមានហើយ ត្រួវតែចាប់យក។ តែមកត្រូវlonely ម្នាក់អែងនៅនេះ:D

     
  25. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 6:18 ល្ងាច

    អូម្នាក់នឹងចេញដំណាលញុំដែរ គឹ ពាក់កណ្តាល2008នេះអែង

     
  26. សុភា

    ខែ​មករា 21, 2009 at 6:26 ល្ងាច

    ត្រូវហើយ ពិតជាពិបាក តែទទូលបានបទពិសោធន៏មិនតិចដែរ។ តែមិននិយាយរឿងណឹងទៀតទេ ខ្លាចក្មេងយំនឹកផ្ទះ 😀 ។ គិតដូចប្អូនត្រូវហើយ ឩកាសមានត្រូវចាប់យក ដើម្បីអនាគត។ តែមិនអីទេ ខ្មែរថៃ មិនឆ្ងាយពេកទេ អាចទើលេងបាន។

    និយាយពីមិត្តប្អូនចឹង បងមិនស្គាល់ទេ។ បងធ្លាប់ទៅចូលរូមចូលឆ្នាំនៅនោះម្តងណឹង ហើយសិស្សនៅនោះ រុសរាយ ហើយចេះជូយគ្នា។ ទោះបងទើបតៃស្គាល់ពូកគេ តែដូចជាចូលចិត្តពូកគេ ហើយអាចលេងសើចដូចពូកម៉ាកស្គាល់ពីណាពីណីមកចឹង។

     
  27. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 6:35 ល្ងាច

    អូ ពិតជាដួចសំដីមិត្រភក្តិញុំបានប្រាប់ណាស់ អ្នកនៅUTPនឹងពិត ជារាក់ទាក់ ចេះជួយគ្នាដូចបងប្អូនចឹង ព្រោះគេបង្កើតជាសមាគម។ ពេលណា ពួកម៉ាក ញុំគេនឹកផ្ទះម្តងៗ គេតែង ជួយលើកទឹកចិត្ត និងបង្កើតជាល្បែងកំសាន្តផ្សេងៗដើម្បី កុំអោយនឹកផ្ទះ ដូច្នេះ គេមានអារម្មណ៍កក់ក្តៅមែនទែន! ហើយបងភាទៅម៉ាឡេ ដើម្បីរៀនMasterរឺក៏ ធ្វើការអីផ្សេង?

     
  28. សុភា

    ខែ​មករា 21, 2009 at 6:41 ល្ងាច

    បងទៅណឹងទៅស្តាទេ ត្រឹមតែបីខែប៉ុណ្ណឹង។ តំបូងណា យ៉ាប់មែនទែនអផ្សុកមិនដឹងទៅណា។ សំណាងល្អមានសិស្សខ្មែរមកពី UTP ពីនាក់មកស្តារនៅ កូឡាឡាំពូរណឹង ក៏បានស្គាល់គ្នាតាមរយះពូកម៉ាកម្នាក់ទៀតទៅ ហើយក៏ឈប់អផ្សុកដែរ 😀 ។

    តែឥឡូវនេះបានយ៉ាប់ កន្លែងបងនៅមានសិស្សខ្មែរតែពីរនាក់គត់។ ចឹងហើយបានបងបង្កើប្លុកណឹងដើម្បីបានសរសេរ នឹងជជែកលេងជាមួយសិស្សខ្មែរយើងណឹងណា។

     
  29. សុភា

    ខែ​មករា 21, 2009 at 6:42 ល្ងាច

    យប់ហើយមិនគិតចូលគេងទេអី?

     
  30. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 6:51 ល្ងាច

    គំនិតល្អដែរតា បង្កើតBlogបានជជែកកំសាន្ត៕ នៅសាលាញុំក៏ខ្សត់ដែរ ប្រហែល 3នាក់អស់លេខ:D ៕និយាយពីសិស្សខ្មែរនៅសាលាញុំ ពីរនាក់នឹងសុទ្ធតែបង់លុយរៀនខ្លួនអែង ម្នាក់គេនៅខាងក្រៅជាមួយសង្សាគេ ម្នាក់ទៀត វាយឬក បៀបមិនចង់និយាយជាមួយញុំ ហ៊ឹ!!!ពូកនេះម្យ៉ាងផស់គេដែរ៕ ហើយបងភាទៅបារាំងបាន​ ម៉ានខែ ម៉ានឆ្នាំហើយ?

     
  31. សុភា

    ខែ​មករា 21, 2009 at 6:54 ល្ងាច

    បងមកបាន ជាងបួនខែហើយ។
    បើនិយាយដូចប្អូនចឹងយ៉ាប់ហើយ។​ ចុះមានបានស្គាល់សមាគមន៏សិស្សខ្មែរនៅណឹងទេ?

     
  32. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 6:54 ល្ងាច

    អូ អាឡែងតាជក់និយាយជាមួយបងអែងភ្លេចមើលម៉ោងអាលីង៕​សំណាងហើយដែលធ្វើHomeworkរួច។ okគិតថា​និយាយ​ប៉ុណ្ណឹងចុះថ្ងៃនេះ រីករាយដែលបានស្គាល់បង ចាំញុំឧស្សាហ័មកអើតលេង:D

     
  33. សុភា

    ខែ​មករា 21, 2009 at 6:56 ល្ងាច

    អរគុណច្រើនដែលបានមកជជែកលេង។ Good night

     
  34. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 6:58 ល្ងាច

    អត់ទាន់ផង។​ តែញុំបានណែនាំខ្លួនញុំអោយទៅបងម្នាក់រៀននៅChula ព្រោះគាត់មានគំនិតចង់បង្កើតបណ្តាញសិស្សខ្មែរនៅថៃនេះ។

     
  35. សុវុឌ្ឍី

    ខែ​មករា 21, 2009 at 6:59 ល្ងាច

    Okay Good night. Talk to you next time. Bye:D

     
  36. សុភា

    ខែ​មករា 21, 2009 at 7:02 ល្ងាច

    តាមបងដឹង នៅ AIT មានសិស្សខ្មែរច្រើន ហើយក៏មានសមានគមន៏គេមួយដែរ។ តែប្រហែលជាសំរាប់តែ AIT ទេមើលទៅ បងមិនដឹងដែរ។ មានតែ Web-site ទេ

    http://www.cambodia.ait.ac.th/default.php

    សារកមើលទៅ ក្រែងពេលចូលឆ្នាំអី ទៅលេងជាមួយគេបាន។

     
  37. កូនខ្មែរ-បារាំង

    ខែ​មករា 21, 2009 at 8:50 ល្ងាច

    យ៉ាងម៉េចដែរសុភា ម្ហូបបារាំងលាយខ្មែរអញ្ចឹង មានរសជាតិយ៉ាងណាដែរ?
    នេះបានចំជាម្ហូបនិស្សិតចំតែហ៉្មង!

     
  38. សុភា

    ខែ​មករា 21, 2009 at 9:33 ល្ងាច

    មានទៅអី ចេះតែញ៉ាំៗទៅ ជីវិតនិសិត្សតែប៉ុណ្ណឹង អត់លុយចូលហាងទេ។
    រឿងរស់ជាតិនៅមិនហ៊ានហៅគេភ្លក់ទេ ដល់ពេលញ៉ាំចាំសារ៉េតាមក្រោយ ថែមទឺកស៊ីអីវខ្លះអីខ្លះទៅ រូចម៉ាពេលបាត់ហើយ 😀 ។

     
  39. សុភា

    ខែ​មករា 22, 2009 at 3:05 ព្រឹក

    ក្មេង សុវុឌ្ឍី បោកចាស់ថាអត់មានផ្ទះទេ​ ចេះថ្ងៃនេះខ្ញុំទៅមើលផ្ទះចាស់នៅភូមិប្លុកស្ពត ឃើញនៅនោះឯង។

     
  40. Khmer star

    ខែ​មករា 22, 2009 at 5:13 ព្រឹក

    It is looking tasty.it makes me hungry so much because it is nearly time to have lunch.

     
  41. សុភា

    ខែ​មករា 22, 2009 at 7:11 ព្រឹក

    សុំទោសផងចឹង 😀

     
  42. សុវុឌ្ឍី

    ខែ​មករា 22, 2009 at 8:29 ព្រឹក

    បងអ៊ើយ!​ មកពីផ្ទះញុំអត់ស្អាត ចឹងហើយអត់ចង់ប្រាប់ កុំប្រកាន់អី:D

     
  43. សុវុឌ្ឍី

    ខែ​មករា 22, 2009 at 8:35 ព្រឹក

    អូ ញុំ ស្គាល់បងម្នាក់នៅAITដែរតា គាត់អោយwebsiteនឹងដែរ ហើយញុំក៏បានជាមួយគាត់ដែរ

     
  44. សុភា

    ខែ​មករា 22, 2009 at 11:55 ព្រឹក

    មិនអីទេ និយាយលេងតើ។​ ផ្ទះទើបតែសង់ថ្មីៗផងណឹងថាអត់ស្អាតអី 😀
    អូរចឹងល្អហើយ យ៉ាងណាៗមានស្គាល់គ្នាឯងទៅ គ្រាន់អត់អផ្សុក ហើយ នៅអេអាយធី ណឹងបងមានមិត្តរួមសាលាម៉ាណអ្នកដែរ តែមិនសូវជិតស្និតទេ គ្រាន់តែស្គាល់។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: