RSS

សាកល្បងដោះស្រាយមើល

21 មករា

នេះជាបញ្ហាមួយសំរាប់អ្នកគណិតវិទ្យា និងអ្នកពត៌មានវិទ្យាផងដែរ។ ខ្ញុំសូមមិនរៀបរាប់ច្រើនអំពីប្រវត្តវាទេ តែសូមប្រាប់ពីច្បាប់ខ្លះៗសិន។

គោលបំណង

លើកបន្ទះតាំងអស់ពី ទីតាំង “ក” ទៅទីតាំង “គ” (សូមមើលរូបខាងក្រោម)។ ពេលនេះសូមសាកល្បងជាមួយបន្ទះត្រឹមតែ បានហើយ

លក្ខខ័ណ

១) បន្ទះត្រូវបានលើកម្តងតែមួយ

២) បន្ទះដែលធំមិនអាចដាក់ពីលើបន្ទះដែលតូចបានទេ

បញ្ជាក់

បង្គោលមានតែបីទេ “ក” “ខ” និង “គ”

បើដោះស្រាយត្រឹមត្រូវ ចំពោះ ៥បន្ទះនេះ ត្រូវលើក ៣១ ដង

សូមបង្ហាញតំណាក់កាលនៃការលើក បន្ទះទាំង ៥ ​នេះ?

មិនដឹងថាវាស្រូលពេក រឺពិបាកពេកទេនែក។ តែបើថាពិបាកពេក ខ្ញុំអាចជួយប្រាប់ល្បិចតិចទៀតបាន 😀

try-it

Advertisements
 

11 responses to “សាកល្បងដោះស្រាយមើល

  1. sakal

    ខែ​មករា 22, 2009 at 4:57 ព្រឹក

    អាចំណោទហ្នឹងខ្ញុំរៀនតាំងពីនៅឆ្នាំទី២ម្លេះ ! យកចំណោទតាំងពី៧៩មកឱ្យគេឆ្លើយ។ ហេស ហេស !!!

     
  2. Original Lab

    ខែ​មករា 22, 2009 at 6:03 ព្រឹក

    Super រៀនផ្នែកពត៌មានវិទ្យាប្រាកដជាដឹងហើយថា អ្នករៀនពត៌មានវិទ្យាពេលរៀន Algorithm តែងតែត្រូវសរសេរកម្មវិធីដើម្បីដោះស្រាយចំណោទនឹង ។ ហើយវាប្រាកដជា​ត្រូវលើកយ៉ាងតិចណាស់ ៣១ ដង ព្រោះចំនួនដងដែលត្រូវលើកគឺអាចគណនាបានតាម​រូបមន្ត
    2^n – 1 អានថា ២ ស្វ័យគុណ n រួចដកអោយ ១
    សំគាល់៖ n ជាចំនួនបន្ទះ

    បើ n = ៥ => 2 ^ 5 – 1 = 31ដង

     
  3. សុភា

    ខែ​មករា 22, 2009 at 7:07 ព្រឹក

    ហេហេ លោកសាកល ខ្ញុំដឹងហើយថាវាស្រ៊ួលនោះ កាលគ្រូអោយគិត គិតចង់ក្រញ៉ាញ់ខួរដែរណឹងណា ធ្វើអត់ចេញ ដល់គ្រូប្រាប់។

    Original Lab : ខ្ញុំស្នើរអោយលើក​ មិនបានអោយគិតចំនួនដងទេ។ គឺសួរថាត្រូវលើកយ៉ាងមេច។

     
  4. Original Lab

    ខែ​មករា 22, 2009 at 9:21 ព្រឹក

    ងាប់ហើយ របៀបលើកមាន៣១ដង បើចង់អោយបង្ហាញទាំងអស់អញ្ចឹងខ្ញុំដួលហើយ

     
  5. kk@111

    ខែ​មករា 22, 2009 at 10:18 ព្រឹក

    ខ្ចិល​សរសេរ​ណាស់​។ ដឹង​ថា​គិត​ចេញ​ទៅ​បាន​ហើយ​។ បើ​មាន​ពី​ណា​គេ​ចង់​ដោះ​ស្រាយ​ សាក​ទៅ​គេហទំព័រ​ខាង​ក្រោម​នេះ​មើល​។
    http://www.dynamicdrive.com/dynamicindex12/towerhanoi.htm

     
  6. រ៉ាមណា

    ខែ​មករា 22, 2009 at 10:47 ព្រឹក

    ខ្ញុំ​ធ្វើ​បាន​ហើយ 😛 អូ​ ​ជា​តំបូង​សូម​ជំរាប​សួរ​ម្ចាស់ផ្ទះ​សិន ម្ចាស់​ផ្ទះ​សុខ​សប្បាយ​ជា​ទេ? ញ៉ាំ​បាយ​ហើយ​នៅ? ម៉ាន​ង៉ៃ​នឹង​ដូច​ជាអត់​ឃើញ​ញ៉ាំបាយ​បានសួរ​ កិកិកិ

     
  7. សុភា

    ខែ​មករា 22, 2009 at 11:51 ព្រឹក

    លោក Original Lab ខ្សោយមេះ សរសេរតែ ៣១ ជូរដូលហើយ 😀
    kk@111 អោយដោះស្រាយខ្លួនឯងទៅដាក់ចំលើយម៉ោតាមអីនធឺណេត។ ញ៉ាប់ណាស់មើលអត់ទាន់ទេ។
    រ៉ាមណា ពូកែមែន ដោះស្រាយចេញហើយ? ហេហេ ខ្ញុំសុខសប្បាយទេ។ ង៉ៃនេះញ៉ាំបាយវិញហើយ 😀

    និយាយទៅលំហាត់ខ្ញុំដាក់ដូចស្រួលដល់ហើយណ៎ ចាំគិតដាក់អាស្រួលៗទៀតសិនចឹង​ 😀

    តែថាបើខ្ជឹលសរសេរ ប្រាប់តែមេតូដសំខាន់ក៏បានដែរ របៀបដោះស្រាយនោះណា 😛

     
  8. រ៉ាមណា

    ខែ​មករា 22, 2009 at 12:03 ល្ងាច

    ពិបាក​ប្រាប់​ណាស់ ព្រោះ​ថា​ខ្ញុំ​លេង​តាម​លី​ង​របស់​លោក KK@11 ទាល់​តែ​បួន​ ប្រាំ​ដង​បាន​ដោះស្រាយ​បាន 😛 អូ​ ភ្លេច​អរគុណ​គាត់​ព្រោះ​មើល​ទៅ​លីង​ហ្នឹង​មាន​ហ្គេម​ប្លែក​ៗ​លេង​ច្រើនទៀត 😉

     
  9. សុភា

    ខែ​មករា 22, 2009 at 12:07 ល្ងាច

    តាមពិតអាណឹងមានក្បូនពីរបីម៉ាត់ទេ ដោះស្រាយចេញហើយ។ តែកុំភ្លេចរាប់ចំនូនផងណា បើខុសពី ៣១ ដង ខុសហើយ។

    ហើយលោក កាកា១១១ ណឹង នាំគេទៅលេងហ្គេមចឹងអី យ៉ាប់មែន 😀

     
  10. សុវុឌ្ឍី

    ខែ​មករា 22, 2009 at 1:39 ល្ងាច

    ខ្ជិលធ្វើណាស់បងភា ព្រោះញុំអត់សូវពូកែទេអាខាងគណិតចឹងទេ:D គិតយ៉ាងណាក៏ញុំគិតមិនចេញទេ ព្រោះវាអត់ចេះក្បួន

     
  11. សុភា

    ខែ​មករា 22, 2009 at 1:41 ល្ងាច

    កាលខ្ញុំរៀនក៏គិតអត់ចេញដែរ ដល់គ្រូប្រាប់ណោះ តែនៅចាំក្បូនដល់ឡូវ 😀

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: