RSS

ខ្ញុំខុស … ខុសអី? ខ្ញុំអត់ដឹងផង!!!

25 មករា

គិតមើលបើយើងខំនិយាយរកអ្នកណាម្នាក់ តែបែរជាមុខយើងគេមិនមើលផង តើយើងមានអារម្មណ៏យ៉ាងណា? ចំណែកឯខ្ញុំវិញថ្ងៃនេះមុខក្រាស់ អស់ទាស់ 😀

ង៉ៃនេះពេលដើរទៅផ្សារ ខ្ញុំបានជួបនឹងសិស្សចិនពីរនាក់ ដែលជាសិស្សរួមថ្នាក់ជាមួយខ្ញុំ។ ហេហេ តាំងពីចំងាយខ្ញុំខំសើចដាក់គេ ដល់ពេលដើរដល់ទល់មុខគ្នាខ្ញុំខំនិយាយ Salut!។ តែខ្ញុំបែរជាធ្វើមិនលឺសំលេងឆ្លើយតប ងាកមើលមុខគេធ្វើដូចមិនឃើញខ្ញុំ ពេលដែលពួកម៉ាកគេម្នាក់ទៀត (ប្រុស) កំពុងតែនិយាយជាមួយពួកម៉ាកខ្ញុំ។ គេមិនឃើញខ្ញុំ? ទៅមិនរួចទេ។ ខ្ញុំមិនយល់ថាមេចបានចឹង? ខ្ញុំធ្វើអីខុស? ខ្ញុំគិតហើយ គឺគិតមិនឃើញទេ។ រឺមួយក៏មួយរយះពេលចុងក្រោយនេះ ខ្ញុំមិនធ្វើរការងារក្រុមជាមួយគេ?​ តែជួយមិនបានទេ គេតែងតែមករៀនយឺត ហើយខ្ញុំតែងតែរើសក្រុមរួចហើយ គឺសិស្សខ្មែរម្នាក់ដែលមកជាមួយខ្ញុំ និង សិស្ស ស្លួវាគីម្នាក់ទៀត។ ហើយម៉ារយះក្រោយនេះពេលដើរចូលដល់ថ្នាក់រៀន គេមិនដែលមើលមុខខ្ញុំទេ ពេលដែលខ្ញុំខំមើលមុខគេចាំនិយាយ Salut នោះ។ មានពេលមួយនោះ គឺជាម៉ោងការងារក្រុម ដល់ចុងម៉ោងគ្រូប្រមូល ក្រុមខ្ញុំគឺធ្វើរួចហើយ តែខ្ញុំមើលក្រុមគេទៅ ឃើញថាមិនទាន់រូចទេ។ តែចំពោះមុខវិទ្យានេះ ខ្ញុំជួយមិនបានទេ ព្រោះថាខ្ញុំក៏មិនសូវយល់ដែរ ធ្វើបស់ខ្ញុំរួចឈឺក្បាលចង់ក្អួតទៅហើយ។ ចឹងហើយខ្ញុំក៏សំរេចចិត្តមកផ្ទះមុន។ គាប់ជួនជាថ្ងៃចុងក្រោយរបស់ឆមាសទីមួយផង ខ្ញុំក៏និយាយទៅកាន់អ្នកទាំងអស់គ្នាថា Bon, au revoir! Bonne vacance! Bonne chance! Bonne Continuation! et à juin​ ហើយក៏ដើរចេញមកផ្ទះម៉ោ។ តែគ្រាន់តែដឹងថា ម៉ារយះក្រោយនេះគឺគេដូចមិនសូវសប្បាយចិត្តប៉ុន្មានទេ។ តែខ្ញុំគិតថា ខ្ញុំអាចជួយបានត្រឹមអ្វីដែលខ្ញុំធ្វើបានប៉ុណ្ណោះ ព្រោះពីមុនម៉ោ ខ្ញុំក៏បានជួយការងារច្រើនដែរហើយ ខ្ញុំប្រាប់សុំបីតែរបៀបដោះស្រាយលំហាត់ដែលខ្ញុំចំណាយពេលគិត ទាំងដើរ ទាំងដេក។ ខ្ញុំបានផ្តល់ពេលវាលាក្នុងការពន្យល់ ទាំងដែលខ្ញុំស្ទើរតែយឺតពេលអោយការងារគ្រួដែរ ទាំងដែលមករកខ្ញុំដោយមិនបានណាត់ទុកជាមុន ក៏ខ្ញុំសុខចិត្តដាក់ការងារខ្ញុំមួយកន្លែងដើម្បីពន្យល់គេដែរ។

សុំទោស ខ្ញុំអាចធ្វើបានតែប៉ុណ្ណឹង គឺគ្មានអ្វីអោយលើសពីណឹងទៀតទេ ហើយខ្ញុំក៏មិនខ្វល់ដែរ ចំពោះអ្នកដែលខឹងហើយ បៀមទុកដោយមិនប្រាប់មួលហេតុនោះព្រោះថាគ្មានអ្នកណាដឹងថា អ្នកបានគិតអ្វីខ្លះទេ។

ហើយអាទំលាប់និងប្រពៃណីខ្ញុំបើនិយាយរកម្តងហើយ គេមិននិយាយរកនោះ គឺចប់ ព្រោះតាំងពីដើមមកខ្លាចថាយើងមិនដល់គេហើយ បានគេមិននិយាយរក ចឹងហើយប្រឹងធ្វើអីទៀត មិនថាចឹង 😀 ។

Advertisements
 

8 responses to “ខ្ញុំខុស … ខុសអី? ខ្ញុំអត់ដឹងផង!!!

  1. Original Lab

    ខែ​មករា 25, 2009 at 5:40 ល្ងាច

    សួរស្តីឆ្នាំចិន !
    新年快楽 、万事如意 !
    Happy Chinese New Year !
    中国新年、おめでとう御座います!

     
  2. Posoky

    ខែ​មករា 25, 2009 at 7:07 ល្ងាច

    ហឹម មនុស្សមិនអាចមើលចិត្តដឹងទេ?

     
  3. kk@111

    ខែ​មករា 26, 2009 at 1:06 ព្រឹក

    ហើយ​បើ​វា​កន្លង​ផុត​ហើយ​ ទៅ​គិត​វា​ធ្វើ​អ្វី​ទៀត។ គ្រាន់​តែ​រឿង​បន្តិច​បន្តួច​អញ្ចឹង​ កុំ​ទៅ​យក​មក​គិត​នាំ​អោយ​ឈឺក្បាល​ធ្វើអ្វី អត់​ប្រយោជន៍​ទេ។
    ខ្ញុំ​ធ្លាប់​លឺ​គេ​ថា រឿង​ដែល​កើត​ឡើង​មក​យើង​វា​មាន​តិច​តួច​ទេ​ក្នុង​ខ្សែ​ជីវិត​យើង​ តែ​ដែល​មាន​ច្រើន​នោះ​គឺ​ប្រតិកម្ម​របស់​យើង​ចំពោះ​រឿង​ទាំង​នោះ​។ គេ​គ្រាន់​តែ​មិន​និយាយ​រក​យើង​ប៉ុណ្ណឹង​ យើង​ឯង​នេះ​យក​មក​គិត​ ដេក​ឈឺក្បាល​ គិត​មិន​យល់​ ហើយ​រហូត​ដល់​បញ្ចេញ​អាកប្បកិរិយា​មួយ​ចំនួន​ឆ្លើយ​តប​ទៅ​ហ្នឹង​រឿង​នោះ​ទៀត។ កុំ​ទៅ​គិត​ធ្វើ​អ្វី ចាត់​ទុក​ថា​វា​ជា​រឿង​មួយ​ធម្មតា​នៃ​ដំនើរ​ជីវិត​ទៅ​។ ជួន​កាល​គេ​ស្តិត​នៅ​ក្នុង​ស្ថាន​ការណ៍​ណា​មួយ​ រឺ​ក៏​គេ​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ហើយ​មិន​ចង់​និយាយ​រក​អ្នក​ណា ក៏​អាច​ថា​បាន​។​
    អាន​អត្ថ​បទ​នេះ​ទៅ​ដូច​ជា​ សុភា​ឯង​ជា​តួ​ឯក​ដ៏​សប្បុរស​ម្នាក់​ដ៏​គួរ​អោយ​សរសើរ​។ សូម​ប្រាប់​ថា​ យើង​មិន​គួរ​គិត​ថា​យើង​ជា​តួ​ឯក​រហូត​ទេ ក្នុង​រឿង​ខ្លះ​ យើង​អាច​ជា​តួ​រង​ រឺ​តួ​រាយរង​ផង​ក៏​មាន​។
    យើង​រៀន​ដោះ​ស្រាយ​លំហាត់​ រឿន​ជំនាញ​វិទ្យាសាស្រ្ត​ខ្លាំង​ពូកែ​យ៉ាង​ណា​ក៏​ដោយ​ ក៏​រឿង​ការ​រស់​នៅ និង​រឿង​សង្គម​មនុស្ស​នេះ បើ​មិន​រក​ពេល​ខ្លះ​មក​រៀន​ទេ​អ្នក​ណា​ក៏​មិន​ចេះ​ដែរ។​ ព្រោះ​កើត​មក​គ្មាន​អ្វី​តាម​​ខ្លួន​ដូច​គ្នា។

    អនុមោទនា

     
  4. សុភា

    ខែ​មករា 26, 2009 at 1:18 ព្រឹក

    អរគុណ Original Lab តែដូចអានអត់សូវយល់ទេ ដូចចិនលាយជប៉ុនទៀត 😀
    Soky ធម្មតាអ្នកដែលនៅជិតគ្នាលែងអីនឹងមានការអត់ចិត្តនោះ តែបើមិនប្រាប់អ្នកណាដឹង ព្រោះមនុស្សមានការគិតខុសគ្នា ពេលខ្លះយើងមិនអាចចាប់អារម្មណ៏ នឹងការធ្វើបស់យើងបានទេថាអាចបះប៉ាល់ដល់គេរឺអត់។

    kk@111 ពេលខ្លះយើងគួរតែគិតដែរ គឺគិតដើម្បីអោយដឹងថាយើងខុសអី ព្រោះខ្លាចថាយើងធ្វើខុសចំពោះគេមែន តែមិនដល់ថ្នាក់គេងមិនលក់អីនោះទេ។ តែខ្ញុំក៏នឹងមិនបញ្ចេញអាកប្បកិរិយាអីអោយខុសដែរ បើពេលក្រោយគេនិយាយរកនោះ ខ្ញុំនិងនិយាយរកវិញហើយ 😀 ។ តែបើថាគេថ្ងៃនោះ មានអារម្មណ៏មិនល្អផ្ទាល់ខ្លួន គឺខ្ញុំមិនចូលចិត្តមនុស្សបែបនេះទេ មិនចេះគ្រប់គ្រងខ្លួនឯង ហើយធ្វើអោយអ្នកជុំវិញខ្លួនមិនសប្បាយចិត្ត រឺគិតអ្វីផ្សេង (ដូចជាខ្ញុំពេលនេះជាដើម)។ តែខ្ញុំមិនខ្វល់ច្រើនទេ ព្រោះថាវាចប់ទៅហើយ ធ្វើតែធម្មតាទៅបានហើយ ព្រោះថាបើយកជិវិតទៅគិតរឿងបែបនេះ ដូចជាអត់បានការទេ មិនថាចឹង 😀 ។

     
  5. sambath

    ខែ​មករា 27, 2009 at 1:46 ព្រឹក

    កុំ​ទៅ​ខ្វល់ នៅ​ក្នុង​ចិត្ត​ម្នាក់​នោះ​ពិត​ជា​គិត​ថា​សុភា​មិន​ពេញ​ចិត្ត​គេ បាន​ជា​មិន​រើស​គេ​ចូល​ក្នុង​ក្រុម​ជា​មួយ សុភា តែ​សុភា​ធ្វើ​យ៉ាងណាឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ខ្លួន​ឯង​បាន​ហើយ។ ចូរចាំ​ថា​មនុស្ស​ ១០ នាក់ មាន​ចិត្ត ១០ និង​អាកប្បកិរិយា​ក៏ ១០​ ដែរ ហើយ​ក៏​គ្មាន​អ្នក​ណាម្នាក់ផ្គាប់​ចិត្ត​មនុស្ស​ត្រូវទាំងអស់​នោះទេ។ សុខសប្បាយ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន

     
  6. សុភា

    ខែ​មករា 27, 2009 at 10:31 ព្រឹក

    អរគុណ ខ្ញុំដឹងហើយរឿងណឹងនោះ មិនគិតអីទៀតទេ 😀
    ​ជួនពរបងសម្បត្ត សុខសប្បាយដូចគ្នា

     
  7. គីមស៊្រុន

    ខែ​កុម្ភៈ 1, 2009 at 1:26 ព្រឹក

    សាក​ទុក​ឱកាស​ចុង​ក្រោយ​អោយ​គេ​មើល​មើល។ ក្រែង​លោ​រឿង​នេះ​កើតឡើង​ពី​ការយល់​ច្រលំ​តូច​មួយ។ សាកល្បង​និយាយគ្នា​ត្រង់ៗ​ថា តើគេ​ខឹង​នឹង​ស្អប់​អី​យើង ក្រែង​លោ​យើង​ធ្វើ​អោយ​គេ​យល់ច្រលំ​ថា​យើង​ខឹង​នឹង​គេ​ ដោយអចេតនា​ព្រោះ ខ្លួន​យើង​ផ្ទាល់​ក៏​មិនមែន​យល់និង​គ្រប់គ្រង​អំពើ​ខ្លួនឯង​បានគ្រប់​ពេល​វេលាដែរ។ បើគេ​នៅតែ​ខឹង​នឹង​យើង នោះ​មិនដឹង​ធ្វើម៉េច​ទេ មានតែ​ដាច់គ្នា​ត្រឹមណឹង ហើយវាក៏​មិន​យឺត​ពេលអី​ដែរ។ ខ្ញុំចេះ​តែនិយាយទេ ព្រោះ​ខ្ញុំ​មិនមែន​សាម៉ី​ខ្លួនបេប៊ីឯង។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: