RSS

ថ្ងៃមួយនោះ …

26 Jan

នឹកឃើញថ្ងៃមួយនោះ ថ្ងៃដែលយំមិនចេញ ដើរចង់ដូល 😀

គឺពេលដែលខ្ញុំកំពុងប៉ោឡែ (ប្រើពាក្យថាប៉ោឡែ ព្រោះកាលនោះរៀនអត់ចេះ 😀 ) ​នៅថ្នាក់ទី១២ ថ្ងៃចេញលទ្ធិផលប្រលងសាកលើកទីមួយ។ ដឹងទេថាខ្ញុំបានប៉ុន្មាន (១៦៧/៦០០) គិតមើល បានប្រហែល ១/៤ នៃពិន្ទុខ្ពស់បំផុត គឺធ្លាក់ហៅមិនលឺទេ។

ពេលចេញលេងភ្លាម សិស្សទាំងអស់ ទាំងគេ ទាំងខ្ញុំ រត់តំរង់ទៅកន្លែងបិទផ្សាយពិន្ទុដែលទើបបិទហើយថ្មីៗ ហេហេ ឃើញពិន្ទុខ្ញុំភ្លាម (១៦៧/៦០០) ដើរអោនមុខម៉ោថ្នាក់វិញភ្លាម lolzzz ទោះចង់យំក៏យំមិនចេញដែរ។ តែសំណាងល្អ ថ្ងៃនោះ ម៉ោងគណិតវិទ្យា គ្រូគាត់ចូលចិត្តខ្ញុំណាស់។ គាត់ចាប់ផ្តើមសួរសិស្សសំណប់គាត់ប៉ុន្មាននាក់អំពីពិន្ទុគណិតវិទ្យា (គាត់មិនហ៊ានសួរពិន្ទុសរុបទេ ប្រហែលជាអាណិតខ្ញុំពេក គាត់ពិតជាដឹងពិន្ទុខ្ញុំហើយ)។ ចន្ធី បានពិន្ទុគណិតប៉ុន្មាន? 116។ ចុះពិទូរ្យបានប៉ុន្មាន? ១០៨ ។ សុភាបានប៉ុន្មាន?១០៣។ គ្រាន់តែឆ្លើយប៉ុណ្ណោះ ខ្ញុំស្រាប់តែមានអារម្មណ៏ឆ្ងល់មែនទែន ចុះមេចគណិតបាន ១០៣ ហើយចុះពិន្ទុសរុបមេចក៏ត្រឹម ១៦៧ ចឹង ហើយពិន្ទុជិត១០មុខទៀតបានត្រឹមតែ ៦០ទេចឹង????? គិតឃើញប៉ុណ្ណោះក៏សប្បាយចិត្តភ្លាម។ ចេញលេងក៏ទាយ កាស្យូ ទៅមើលពិន្ទុម្តងទៀត។ លោកអើយ គាត់យកពិន្ទុអាមួយនៅលើខ្ញុំម៉ោដាក់អោយខ្ញុំ ហើយយកពិន្ទុខ្ញុំទៅដាក់អោយអាមួយបន្ទាប់ខ្ញុំទៅវិញ។ ខ្ញុំក៏រត់ទៅការិយាល័យគ្រូដើម្បីប្រាប់គាត់ គ្រូម៉ាវូងអត់មានអ្នកណាជឿខ្ញុំទេ មានតែដេញខ្ញុំអោយទៅបូកម្តងទៀត ព្រោះគេធ្វើត្រឹមត្រូវហើយ។ ស្លាប់ហើយខ្ញុំបូកច្រើនដងហើយតើ។ មានតែគ្រូគណិតខ្ញុំទេដែលជឿរខ្ញុំហើយនាំខ្ញុំទៅជួបនាយកសាលាដើម្បីមើលពិន្ទុឡើងវិញ។ ទីបំផុតជាប់ វិញ (៣១៥/៦០០)។ ពិន្ទុមិនច្រើនទេ ព្រោះពេលនោះរៀនអត់ចេះផង 😀 ។

 
មតិ 14

Posted by ​នៅ ខែមករា 26, 2009 in ផ្ទាល់ខ្លួន

 

14 responses to “ថ្ងៃមួយនោះ …

  1. sovuthy90

    ខែមករា 26, 2009 at 3:47 ល្ងាច

    សំណាងហើយបងភា ដែលមានគ្រួគណិតជួយ កុំអីយកអា116​នឹងបាត់។ បងភានៅចាំពិន្ទុតាំងពីវិទ្យាល័យទៀត ញុំអីភ្លេចអស់អាលីង តែយ៉ាងណាក៏មិនភ្លេចនិទ្ទេសBaccIIដែរ ហាហា​បានB ដូចគេដូចឯងដែរតា(បានអូតមូយ):D

     
  2. សុភា

    ខែមករា 26, 2009 at 3:52 ល្ងាច

    ហេហេ រឿងអីមិនចាំអនុស្សាវរីយ៏យំមិនចេញនោះ។ បងវីញ BacII ត្រឹង D ទេ។​ ព្រោះថាក្រៅពី គណិត C រូប A បានសុទតែ E និង F ឯណោះ សិស្សខ្ជឹលបានត្រឹមប៉ុណ្ណឹងឯង lolz។ ម៉ាសាលាបង កាលនោះ(២០០២)បាន B ម្នាក់គត់ ប្រហែលជា 99.xxx សិស្សស្រីល្បីម៉ាសាលា គ្រូណាក៏ស្គាល់ដែរ។

     
  3. sovuthy90

    ខែមករា 26, 2009 at 3:57 ល្ងាច

    ញុំ ដូចជាឆ្ងល់ដល់អាឡូវ ហេតុអីលំដាប់ពិន្ទុសុទ្ធតែ 99.*** ចំពោះអ្នកបាន A B និង C ខ្លះ? គេគណនាម៉េចណរ?

     
  4. សុភា

    ខែមករា 26, 2009 at 4:00 ល្ងាច

    បងក៏មិនដឹងដែររឿងណឹង។ ពិន្ទុត្រឹង ៣០ អីក៏ជាប់ដែរឥឡូវ។ ជំនាន់បងដូចជា ៦០ ឡើងឯណោះបានជាប់(បើមិនច្រលំទេ)។ ហើយបងថាពិន្ទុមិនមែនគិតលើ ១០០ ទេ ប្រហែលជាលើសណឹងដឹង។

     
  5. sovuthy90

    ខែមករា 26, 2009 at 4:06 ល្ងាច

    ជំនាន់ញុំបាន អេ តែពីរនាក់ គឺពូកម៉ាកជិតស្និតញុំ100​ និងម្នាក់ស្រីមកពីស៊ីសុវត្ថិ99,998 ហាហាញុំបាន99,702(ចាំឥតភ្លេច:D ) ដោយសារតែពលរដ្ឋ និង ភូមិ បាន D និង E ក្រៅពីនឹងបាន A B C

     
  6. សុភា

    ខែមករា 26, 2009 at 4:13 ល្ងាច

    ហើយមេចអន់សិលធម៌ចឹង។ ពូកបងតែងនិយាយលេងថា បើអ្នកណាបានសិលធម៌ E F អី ទៅដណ្តឹងកូនគេអត់បានទេ ព្រោះអន់សិលធម៌ lolzz។ សំណាង Vuthy បាន D នោះ។

     
  7. sovuthy90

    ខែមករា 26, 2009 at 4:26 ល្ងាច

    បាទញុំចង់ឆ្ងល់ដែរសឹងម៉ាបន្ទប់គេបានសុទ្ធតែ A ហើយអាមួយនៅមុខញុំចំឡងញុមសឹងគ្រប់តាមុខ យ៉ាងហោចក៏បាន Bដែរ(បើមិនច្រឡំ) ទៅជាញុំអន់ជាងគេវិញ៕ ពូកម៉ាកញុំថាមកពីអក្សរញុំ គគ្រីកហើយដូចជើងក្តាមទៀត បាទញុំទទួលស្គាល់ថាវាពិតជាលំបាកមើលបន្តិច តែយ៉ាងណាក៏ត្រួវមើលខ្លឹមសារដែរ ញុំគិតថាអ្នកកែរបែបធ្វើបែបនឹងម៉ង ទើបញុំបានចឹង៕ បើប្រឡងសិស្សពូកែគ្មានណាគេគិតពីអក្សរអីទេ ញុំសរសេរគគ្រិចរាល់តាដង គ្មានអីផង៕ ហាហា អក្សរញុំពិបាកកែណាស់:D

     
  8. សុភា

    ខែមករា 26, 2009 at 4:44 ល្ងាច

    បែបចឹងហើយមើលទៅ lolz ដូចតែខ្ញុំដែរ សរសេរលឿនពេក អក្សរអានអត់រូច។

     
  9. sovuthy90

    ខែមករា 26, 2009 at 4:55 ល្ងាច

    ញុំទៅមើលមេរៀនហើយ ចាំនិយាយគ្នាពេលក្រោយទៀត។Pye Pye lolzz

     
  10. សុភា

    ខែមករា 26, 2009 at 5:03 ល្ងាច

    ok, bye bye, good luck, good night

     
  11. chamnan

    ខែមករា 26, 2009 at 6:00 ល្ងាច

    អូនេះសំណាងហើយដែល សុភា ជឿជាក់លើខ្លួនឯងច្បាស់ហានទាមទាឲ្យ
    ទាល់តែបាន បើមិនអញ្ចឹងទេច្បាស់ជាខូចចិត្តអស់មួយជីវិតមិនខានឡើយ
    ហាហា។

     
  12. សុភា

    ខែមករា 26, 2009 at 6:18 ល្ងាច

    បើកុំតែបានគ្រូខ្ញុំសួរ ខ្ញុំមិននឹកឃើញទេ។ ហើយបើបានពិន្ទុប៉ុណ្ណឹងមែនចប់ត្មង អស់សង្ឃឹមហើយ 😀

     
  13. sambath

    ខែមករា 27, 2009 at 1:56 ព្រឹក

    សង្ស័យ​ចង់​អួត​បន្ថែម​ពិន្ទុ​ខ្លួនឯងទេដឹងហ្នឹង សុភា កាល​មុន​ច្រឡំ​ហៅ បេប៊ី ចាប់​ពីពេល​នេះទៅ​លែងហាន​ហើយ ឲ្យ​ហៅ​យ៉ាង​ម៉េប​បើគេរៀន​ពូកែរ​យ៉ាង​នេះបែបនេះ។

     
  14. សុភា

    ខែមករា 27, 2009 at 10:29 ព្រឹក

    អួតអី ពិន្ទុបានតែតិចណឹង គ្រាន់តែអាង៉ៃគ្រូបូកពិន្ទុខុសណឹង ចាំក្នុងរណ្តៅបេះដូងណោះ ចំមិនភ្លេចទេ ទុកជាបទពិសោធន៏ 😀 ។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: