RSS

ត្រៀមខ្លួនចុះប្រយុទ្ធ

27 មករា

ថ្ងៃនេះអផ្សុកពេក ខ្ញុំបានទៅជូបគ្រូ ព្រោះថាដូចបាត់ស្ងាត់ឈឹងទៅ អារឿងការងារចុះសមរភូមិខ្ញុំណឹង មិនដឹងថ្ងៃណាអីថ្ងៃណីទេ ចាំមើលគាត់ប៉ុន្មានថ្ងៃហើយ មិនឃើញប្រាប់អីសោះ។ ជួបគាត់ថ្ងៃណឹង បានការងារធ្វើប្តោយ។ គឺត្រូវបំពេញលិខិតសច្ចាក្នុងការចុះធ្វើសឹកលើកនេះ កំលុងពេល៥ខែរឯណោះ រូមនឹងឯកសារផ្សេងៗទៀត។ កាលមុនទៅត្រឹម ៣ ខែណឹងអស់ធំហើយ។ ឯកសារណឹងរូមមាន ការរៀបរាប់ការងារសង្ខេប, ពាក្យសច្ចាផ្សេងៗ (training contract) នឹងឯកសារផ្សេងៗទៀត (Tire de sejour, Securité Social, …) ដែលនឹងត្រូវរៀបចំ យកទៅអោយគេនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចុះហត្ថលេខាកិច្ចព្រមព្រៀងអីអស់ណឹង​មុននឹងចុះប្រយុទ្ធ។ ខ្ញុំគឺចាប់ផ្តើមប្រយុទ្ធនៅថ្ងៃចន្ទអាទិត្រក្រោយនេះហើយ ដោយថ្ងៃទីមួយ មេបញ្ជារការ នឹងណៃនាំអោយស្គាល់អ្នករួមកងពល ពីរនាក់ទៀត ម្នាក់ម៉ោពី វៀតណាម ម្នាក់ទៀតបារាំង ដើម្បីអោយស្គាល់គ្នាមុនប្រយុទ្ធ។ ខ្ញុំចាប់ផ្តើមពីរ ថ្ងៃ ទី២ ខែកុម្ភ នេះតែម្តង​​​ រហូតដល់ដាច់ខែ មិថុនាឯណោះ។

ហើយមុននឹងចុះប្រយុទ្ធណឹង គឺត្រូវអានយុទ្ធសាស្ត្រប្រយុទ្ធដែលគេបានសរសេរទុកចំនូនពីរក្បាលនេះហើយ ដើម្បីត្រៀមខ្លួន​ កុំអោយគេនិយាយអីម៉ោមោគអត់ដឹងអី 😀 ។ ម៉ាក្បាលគឺជា និក្ខេបទ បណ្ឌិតបស់គេ ហើយម៉ាក្បាលទៀតគឺជាឯកសារស្រាវជ្រាវបោះគេពីមុនម៉ោ។

dsc03573

dsc03574

Advertisements
 

6 responses to “ត្រៀមខ្លួនចុះប្រយុទ្ធ

  1. chamnan

    ខែមករា 28, 2009 at 4:11 ព្រឹក

    អូ!​សូមឲ្យ សុភា សម្រេចភារកិច្ចក្នុងសមរភូមិប្រយុទ្ធនេះ តែមុននឹងចេញ
    ប្រយុទ្ធ សុភា ត្រូវត្រៀមឧបករណ៍សម្រាប់ច្បាំងឲ្យព្រម ដូចជាអាវុធទំនើបៗ
    ទាន់សម័យមានយន្តហោះចម្បាំងជាដើមហាហា។ ជាពិសេស សុភា ត្រូវហ្វិត
    រាងកាយឲ្យរឹងមាំផង​ ខ្ញុំនៅសមរភូមិចាំផ្តល់កម្លាំងចិត្តឲ្យរឿយៗអូខេ?ហាហា។

     
  2. អគ្គលីបុត្រ

    ខែមករា 28, 2009 at 7:37 ព្រឹក

    🙂

     
  3. សុវុឌ្ឍី

    ខែមករា 28, 2009 at 2:04 ល្ងាច

    ជូនពរ បងភា អោយប្រយុទ្ធឈ្នះមារសត្រូវផងទាំងពួង៕ ស៊ូ!ស៊ូ!ស៊ូ

    🙂

     
  4. សុភា

    ខែមករា 28, 2009 at 8:56 ល្ងាច

    អរគុណ 😀

     
  5. កូនខ្មែរ-បារាំង

    ខែមករា 28, 2009 at 11:56 ល្ងាច

    សូមកែបន្ដិច មិនមែន Tire de séjour ទេ គឺ Titre de séjour ទេ។​ ឬមួយក៏សុភា​ភ្លេចវាយ​អក្សរ t ។ តែមិនថ្វីទេ Bonne chance et bonne continuation!

     
  6. សុភា

    ខែមករា 29, 2009 at 10:54 ព្រឹក

    Ooops! ខុសមែន ខ្ញុំភ្លេចមែន អានពីរ បីដងដែរនូវតែអត់ឃើញ។ អរគុណ កូនខ្មែរ-បារាំង ខ្ញុំសរសេរខុសចង់ទៅជាប្រពៃណីហើយ ឥឡូវនេះត្រូវខំកែហើយ បើមិនចឹងទេ ឆ្នាំក្រោយប្រកដជាសិស្សសើចមិនខានទេ 😀 ។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: