RSS

ចេញល្បិចបោកម៉ែមួយទៀតហើយ

27 មករា

និយាយទៅ ឳពុកម្តាយសម័យនេះ បើមិនឆ្លាតទេ ដេញល្បិចកូនៗនរកអស់ណឹងមិនទាន់ទេ។ ប្រកាស់មុខខ្ញុំធ្លាប់សរសេរពីពត៌មានមួយដែល យុវនារីស្រស់ស្អាតម្នាក់ លក់ម៉ូតូយកលុយស៊ីផឹក ហើយបោកម៉ែថាចោរប្លន់ ចង់អានបន្ថែម ចុចត្រង់នេះ

ឥឡូវមានរឿងមួយទៀតហើយ គឺចាប់ជំរិតកុហក់ម៉ែ។ ក្រុមគេមានគ្នាបីនាក់ ប្រុស ២០​ ឆ្នាំ, ស្រី ២០ (ជាពួកម៉ាកបុរសទី១), ស្រី អាយុ ១៤ ឆ្នាំ ត្រូជាប្អូជីដូនមួយបុរសទីមួយ។ គឺគេនាំគ្នាជំរិតគ្រួសារកុមាទី៣នោះហើយ ដោយទាប្រាក់ ១ ម៉ឺនដុល្លា ហើយនិយាយត្រូវគ្នាត្រឹម ១៥០០ ដុល្លាវិញ។

ឥឡូវនេះត្រឹមក្មេងអាយុ ១៤​ឆ្នាំណឹងក៏ចេះបោកម៉ែរ៉ាបពាន់យកលុយចាយដែរ។ តែប្រហែលជាគេចាញ់ល្បិចពីរនាក់ទៀតហើយមើលទៅ។

ចង់អានបន្តរ ចុចត្រង់នេះ

Advertisements
 

11 responses to “ចេញល្បិចបោកម៉ែមួយទៀតហើយ

  1. សុវុឌ្ឍី

    ខែ​មករា 27, 2009 at 4:12 ល្ងាច

    ហ៊ឹម!!! ខ្ញុំ សឹងតែមិនជឿសោះថាក្មេងស្របាលខ្ញុំ ចេះទៅមានគំនិតចឹង៕ ពិតជាមិនដែលឃើញមែន ក្មេងមួយចំនួនឥឡូវយ៉ាប់ណាស់ ចូលចិត្តណាស់អារឿងដើរលេងស៊ីផឹកទាំងខ្លួនមិនទាំងដឹងថាម្តាយឪពុកខំ ធ្វើការរកលុយ ឡើងបែកញើសជោកខ្នងប៉ុណ្ណាទេ៕ នេះពិតជាធ្វើអោយគ្រួសារអាប់កិត្តិយសដោយសារតែកូនស៊ីបាយបោកឆ្នាំង សុំតែកាត់កាលចោលតាស អាកូនប្រភេទនឹងបើតាមចិត្តក្តៅ៕ ហាហា ធ្វើមើតាខ្លួនឯងចាស់ចឹង:P

     
  2. សុភា

    ខែ​មករា 27, 2009 at 5:35 ល្ងាច

    កូនណឹង រស់អោយធ្ងន់លោក។ មិនដឹងថាឳពុកម្តាយបារម្មណ៏យំអស់ទឹកភ្នែកប៉ុន្មានទេ ពេលលឺថាកូនខ្លួននៅក្នុងកណ្តាប់ដៃចោរនោះ។ តែកូនណឹងបែជា ទៅយកវិធីចឹងបោកឳពុកម្តាយទៅវិញ យ៉ាបណាស់។

     
  3. សំណាង

    ខែ​មករា 29, 2009 at 8:11 ព្រឹក

    បញ្ជូន​កូន​អោយ​ទៅ​រៀន​ បែរជា​រៀន​ចេះ​បោក! អោយ​ម៉ែ​ឳ​ឆ្លាត​ឯណា​កើត​បើ​ម៉ា​ង៉ៃ​រវល់​តែ​រក​លុយ​មក​ចិញ្ចឹក​ក្បាល​អស់​លោក​កូន​ទាំងអស់នោះ។

     
  4. soursdey

    ខែ​មករា 29, 2009 at 1:07 ល្ងាច

    kmeng kmeng samai nis yap rok lek dak kmean. rok tok chet men barn…klas ler tha tov rean tov rean, teh mean chol salar ey tov norm knear chol club rir tov der leng mein songsar tarm mort tonlay. koun koun beib nis barn trem tver oy mae ov khok chet. barn tah bonchoun tov lot dom nov srok sreh chomkar, kom oy sgorl ah pheap sivilai hous mead.

     
  5. សុភា

    ខែ​មករា 29, 2009 at 1:20 ល្ងាច

    អីយួយ អានទំរាំតែយល់ sousdey.

    សួស្តី Sousdey ភ្ញៀវថ្មី រីករាយដែលបានមកដល់ផ្ទះខ្ញុំ។

     
  6. soursdey

    ខែ​មករា 29, 2009 at 1:26 ល្ងាច

    hehe sorry, I wanted to reply in Khmer but I just haven’t quiet figured out a way to type in Khmer yet. something to do with the installation of Khmer unicode on my laptop.

     
  7. សុវុឌ្ឍី

    ខែ​មករា 29, 2009 at 1:27 ល្ងាច

    ញុំ​ បានអានពត៌មានតាមកាសែតកោះសន្តិភាព មានកូនសិស្សខ្លះ គេចមិនចូលទៅរៀន បែរជានាំគ្នាទៅបឺតមាត់ តាមទីសាធារណះ៕ យី! នេះបានចំជាកូនសិស្សល្អមែន(មហាយ៉ាប់) អត់ចេះមានការខ្មាសអៀនអីបន្តិច បែរជាទៅធ្វើតាមវប្បធម៌អឺរ៉ុបទៅវិញ៕ ចំណែកក្មេងស្រីមួយចំនួនក៏មិនណយដែរ៕

     
  8. សុភា

    ខែ​មករា 29, 2009 at 1:34 ល្ងាច

    និយាយទៅ​ នៅតាមមាត់ទន្លេតែម្តង មិនដឹងថាឥឡូវនេះយ៉ាងមេចដែរ។ តែពីមុនទោះចង់ទៅអង្គុយលេង ស្រូបខ្យល់អាកាស ញ៉ាំ បាញ់ឆែវអីក៏ពីយ៉ាប់ដែរ។ យ៉ាប់នឹងបើកភ្នែកមើលពួកណឹងណាស់។

    Sousdey, Never mind, how ever i can understand well. your last sentence you want to ask how to install unicode or what?

     
  9. សុវុឌ្ឍី

    ខែ​មករា 29, 2009 at 1:40 ល្ងាច

    អាឡួវបែបនៅមាត់ទន្លេមិនសូវសម្បូរដូចមុនទេ តែវាប្រហែលទៅសម្បូរក្នុងស្ប៉ាក ឬរ៉ក់អីណោះវិញ។ ព្រោះវាងងឹត និងល្អចំពោះពួកគេ

     
  10. សុភា

    ខែ​មករា 29, 2009 at 1:46 ល្ងាច

    ល្អហើយចឹង នឹងបានទៅមាត់ទន្លេតាមសំរួលផង 😀

     
  11. សំណាង

    ខែ​មករា 29, 2009 at 4:38 ល្ងាច

    ឬស​គល់​មក​ពី​អ្វី???​អ្នក​ណា​ទទួល​ខុស​ត្រូវ​បញ្ហា​សង្គម​ដែល​កាន់​តែ​អាក្រក់​មើល​ទាំង​អស់​នេះ???

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: