RSS

ជំនឿរ… មានហេតុផល ឫ គ្មានហេតុផល?

29 មករា

ថ្ងៃនេះសុំលើកប្រធានបទមួយមកពិភាក្សារគ្នាមើល ដើម្បីរកហេតុផលខ្លះៗ។ ដូចយើងដឹងស្រាប់ហើយ ដូនតាយើងបានបន្សល់ជំនឿរជាច្រើន ដែលអ្នកខ្លះជឿរ អ្នកខ្លះមិនជឿរ។ តែខ្ញុំជឿជាក់ថា អ្វីដែលគាត់និយាយពិតជាមានហេតុផលណា​មួយ តែទាស់ត្រង់ថា​ ដូនតាយើងគាត់មិននិយាយត្រង់នូវអ្វីដែលគាត់គិតនោះទេ ហើយក៏គ្មានឯកសារណាដែលបញ្ជាក់អំពីជំនឿរទាំងអស់នោះដែរ។

១) ពេលធ្វើផ្ទះ ហាមមិនអោយស្រីៗឡើង (ជាពិសេស មនុស្សមានផ្ទៃពោះគឺដាច់ខាត)

២) ធ្វើផ្ទះមិនទាន់ហើយមិនអោយដាក់ជណ្តើរ

៣) ហាមបោសផ្ទះពេលយប់

៤) ហាមនិយាយថាហត់ពេលឡើងភ្នំ

ពេលនេះនឹកឃើញតែប៉ុណ្ណឹង មិនដឹងថាអ្នកទាំងអស់គ្នាធ្លាប់លឺដែរអត់ទេ។ អ្នកទាំងអស់គ្នាអាចបញ្ចេញហេតុផលតាមដែលយល់ឃើញបាន 😀 ព្រោះខ្ញុំចង់ដឹងថាតើមានការយល់ឃើញបែបណាខ្លះ ។

Advertisements
 

17 responses to “ជំនឿរ… មានហេតុផល ឫ គ្មានហេតុផល?

  1. Posoky

    ខែមករា 29, 2009 at 4:11 ល្ងាច

    ម្យាងដែរតែ ឥឡូវភាគតិចណាស់ដែរនៅគោរព

     
  2. សំណាង

    ខែមករា 29, 2009 at 5:00 ល្ងាច

    មិន​មែន​គ្មាន​ហេតុ​ផល​ទេ មាន​ហេតុ​ខ្លាំងណាស់។ តែ​រឿង​អបិយ​ជំនឿ​ ខ្ញុំ​មិន​បក​ស្រាយ​ទេ ព្រោះ​ខ្ញុំ​ច្បាស់ តែ​ភាព​ពិត​គឺ​​ដូន​តា​ចារ​មក​ត្រឹម​ត្រូវ មិន​មែន​មាន​ន័យ​ត្រង់​ទេ គឺ​មាន​ន័យ​បង្កប់​ន័យ​អប់​រំ ដើម្បី​ជៀស​វាង “ពាក្យ​ពិត​រែង​ស្លែង ឈើ​ល្វីង​ជា​ឱសថ”។ មិន​មាន​អ្វី​ស្មុគ​ស្មាញ​ទេ គ្រាន់​តែ​គិត​ធម្មតា​ក៏​ឃើញ​ត្រឹម​ត្រូវ​៖
    ១. ពេល​ធ្វើ​ផ្ទះ​ហាម​មិន​អោយ​ស្រីៗ​ឡើង (ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃ​​ពោះ)។ រឿ​ង​ជំនឿ​ខ្ញុំ​មិន​ដឹង តែ​​ភាព​ពីត​គឺ​លោក​ចង់​សំដៅ​លើ​ផ្ទះ​តែ​កំពុង​តែ​សង់​មិន​ទាន់​រួច​មាន​កន្លែង​ខ្លះ​នៅ​ប្រ​ហូង មិន​ទាន់​​រឹង​ជាប់​ល្អ​។ ស្រី​ៗ​មិនប​សូវ​មាន​ជំនាញ​ខាង​ជាង​ឈើជាង​ផ្ទះ​(ភាគ​ច្រើន​ជាង​ផ្ទះ​ជា​បុរស) ។​ដូច្នេះ​ហើយ​ស្រី​ៗ​ឡើង​លើ​ផ្ទះ​ដែល​កំពុង​ធ្វើ​តែ​មាន​គ្រោះ​ថ្នាក់, ស្រ្តី​មាន​ផ្ទៃ​ពោះ​កាន់​តែ​ប្រ​យ័ត្ន​ទៅ​ទៀត។
    ២.បើ​ផ្ទះ​មិន​ទាន់​ហើយ​មិន​អោយ​ដាក់​ជណ្តើរ៖ ជារឿថ​ត្រម​ត្រូវ​ណាស់ ព្រោះ​ខ្លាច​ក្មេង​ៗ​ឡើង​លេង​មាន​គ្រោះ​ថ្នាក់។
    ៣.ហាម​មិ​អោយ​បោស​ផ្ទះ​ពេល​យប់៖ បោស​ពេល​យប់​គ្មាន​បញ្ហា​អី​ទេ តែ​យប់​វា​ងងឹត ក្នុង​ផ្ទះ​មិន​ដឹង​ជា​មាន​អ្វី​ខ្លះ​ធ្លាក់​ក្នុង​សំរាម​ដែល​ត្រូវ​សំអាត សំណាង​មិន​ល្អ​បោស​ទាំង​មាស​ប្រាក់​របស់​របរ​ក្នុង​ផ្ទះ​យក​ទៅ​ចោល​។ កាល​ពី​ខ្ញុំ​នៅ​ពី​ក្មេង​ក៏ធ្លាប់​មាន​ប្រ​វត្ត​រួច​ហើយ បោស​ទាំង​ស្បែក​ជើង​យក​ទៅ​ដុត​ចោល ព្រឹក​ឡើង​ទើប​ដឹង ស្បែក​ឌើង​ទៅ​ជា​ផេះ​ទៅ​ហើយ។
    ៣.ហាម​មិ​អោយ​និយាយ​ហា​ហត់​នៅ​ពេល​ឡើង​ភ្នំ៖ និយាយថា​ហត់​ អ្នក​រួម​ដំណើរជា​មួយ​នឹង​មាន​អារម្មណ៍​ថា​ផ្លូវ​នៅ​ឆ្ងាយ​មិន​អាច​ឡើង​ដល់ (បាត់​បង់​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ)………….
    តាម​ពិត​ទៅ​ខ្ញុំ​គិត​ថា​ដូន​តា​ប្រៀន​ប្រ​ដៅ​ត្រឺម​ត្រូវ​ខ្លាំងណាស់។

     
  3. សុវុឌ្ឍី

    ខែមករា 29, 2009 at 5:02 ល្ងាច

    ញុំ អត់សូវដឹងអារឿងជំនឿអីនឹងទេ តែម៉ាក់ញុំ ពេលខ្លះគាត់មកពីធ្វើការពេលយប់ ហើយអត់មានណាគេបោស​ផ្ទះ ក៏គាត់ឲ្យញុំបោសផ្ទះទាំងយប់ ដូចជាអត់មានហាមប្រាមអីផង៕ ដូចបងSokyនិយាយចឹងសព្វថ្ងៃអត់មានណាគេសូវជឿទៀតទេ ក្រៅពីផ្ទះដែលមានមនុស្សចាស់ៗនោះ ព្រោះពូកគាត់ខ្លះនៅជឿ។

     
  4. សុវុឌ្ឍី

    ខែមករា 29, 2009 at 5:04 ល្ងាច

    បងសំណាងបកស្រាយដូចសមហេតុផលម្យ៉ាងដែរ:D

     
  5. សុភ័ក្ត្រ

    ខែមករា 29, 2009 at 5:10 ល្ងាច

    វា​គ្មាន​អី​អាក្រក់​ទេ ដូច​សំណាង​បាន​បក​ស្រាយ​ចឹង គឺ​ត្រឹម​ត្រូវ​ទាំង​អស់។ កាល​ពី​មុន​គាត់​នៅ​ផ្ទះ​ឈើ មិន​មាន​អគ្គីសនី​ប្រើ បោស​ផ្ទះ​ពេល​យប់​ចឹង​វា​អាច​ដូច​សំណាង​និយាយ​ចឹង ឬ​ជួន​កាល​អាច​បោស​ៗ​ទៅ​ទៅ​ប៉ះ​កន្លែង​សត្វ​ធាតុ​កំពុង​នៅ​អាច​មាន​គ្រោះ​ថ្នាក់​ក៏​ថា​បាន ព្រោះ​ងងិត​មើល​មិន​ឃើញ តាម​អី​ផ្ទះ​លោក​សុវុឌ្ឍី​នឹង​ជា​ផ្ទះ​វីឡា មាន​អគ្គសនី​ប្រើ​គ្រប់​គ្រាន់ ចង់​បោស​ពេល​ណា​ក៏​បាន​គ្មាន​នរណា​គេ​ឃាត់​ទេ មិន​ថា​ចឹង​ហ្អី?!

     
  6. vicharachhy

    ខែមករា 29, 2009 at 10:21 ល្ងាច

    ជំនឿមានហេតុផល តែមិនអាចឆ្លើយតប ឬគួរប្រតិបត្តិតាម គ្រប់កាលៈទេសៈ ស្ថានភាព ឬបរិបទនោះទេ។ ខ្ញុំគិតថា ហេតុផលដ៏ប្រសើរនោះ គឺដូចលោកសំណាង បានមានប្រសាសន៏អញ្ចឹងដែរ។ តែជំនឿទាំងអស់ខាងលើ ហាក់ដូចជា នៅមានភាពចាស់គំរិល និង គួរតែមានការអាប់ដេត ព្រោះវា មិនអាច ឆ្លើយតប ទៅនឹងសង្គម សម័យឥឡូវនេះទេបានទេ។ ស្ត្រីមានផ្ទៃពោះ មិនគួរឡើងផ្ទះ កំពុងសាងសង់ទេ ព្រោះវាអាចមានគ្រោះថ្នាក់ ដល់ទារកក្នុងផ្ទៃ។ តែបើស្ត្រីធម្មតាវិញ តើវាមានខុសទាស់អី បើស្ត្រី និងបុរសមានសិទ្ធិស្មើគ្នានោះ? ព្រោះថា ស្ត្រីសម័យឥឡូវនេះ ខ្លាំងៗសម្បើមណាស់។ស្ត្រីដែលមានកាយសម្បទារឹងមាំក៏មាន ឯបុរសដែលមានកាយសម្បទាខ្សោយក៏មានដូចគ្នាដែរ បើហាមស្ត្រី គួរតែហាមបុរសដូចគ្នា។ ឯករណីផ្សេងទៀតខ្ជិលខំមេនណាស់ បើមិនអញ្ចឹងទេ នឹងហូរហែរមិនចប់ហើយ។

     
  7. យមរាជ

    ខែមករា 30, 2009 at 1:05 ព្រឹក

    super:

    ពេលខ្លះពាក្យចាស់សម័យមុនយកមកប្រើនៅក្នុងសម័យនេះលែងត្រូវហើយ!
    ពាក្យដែលពួកគាត់បង្កើតឡើងគឺត្រូវសំរាប់ជំនាន់ពួកគាត់និងកូនចៅ 2 ទៅ 3 generation មនុស្សទេ ប៉ុន្តែពេលខ្លះមិនអាចត្រូវនិងសម័យយើងនេះ ឬ
    ក៏សម័យកាលក្រោយយើងទៀតទេ។

     
  8. សុវុឌ្ឍី

    ខែមករា 30, 2009 at 1:14 ព្រឹក

    lolz ម៉េចបានដឹងខ្ញុំនៅផ្ទះវីឡា?

     
  9. សំណាង

    ខែមករា 30, 2009 at 4:20 ព្រឹក

    “តែបើស្ត្រីធម្មតាវិញ តើវាមានខុសទាស់អី បើស្ត្រី និងបុរសមានសិទ្ធិស្មើគ្នានោះ?”(ដក​ស្រង់​ពី Vicharachhy)

    បាទ​! ខ្ញុំ​យល់​ហើយ​ថា​សម័យ​នេះ​គេ​ផ្តល់​សិទ្ឋ​អោយ​ស្ត្រី​មាន​សិទ្ឋិ​ស្មើ​ហ្នឹង​បុរស តែ​ពាក្យ​ចាស់​គឺ​ជា​បាក្យ​ចាស់​បុរាណ ត្រឺម​ត្រូវ​តាម​សម័យ​កាល​ដូច យម​រាជ​បាន​មាន​ប្រ​សាសន៍​ចឹង។ ខ្ញុំ​គ្រាន់​តែ​បក​ស្រាយ​ភាព​ត្រឹម​ត្រូវ​របស់​ពាក្យ​ចាស់​ប៉ុណ្ណោះ។
    យើង​គួរ​ទទួល​យក​មក​អភិរក្ស​​ និង ប្រើ​ប្រាស់​នូវ​អ្វី​ដែល logic និង កែ​លំអនូវ​អ្វី​ដែល​ហួស​សម័យ, ដើរ​អោយ​ស្រប​ទិស​ជា​មួយ​ពិភព​លោក​ដែល​គេ​កំពុង​ដើរ។

     
  10. រដ្ឋ

    ខែមករា 30, 2009 at 4:29 ព្រឹក

    សុទ្ធ​តែ​ដំបូន្មាន​ពី​បុរាណ​ហ្នឹង ឥឡូវ​នៅ​ប្រើ​តើ​ពេញ​ទាំង​នគរ… ចាស់​ៗ​ពី​ដើម​ទូន្មាន​បាន​ត្រឹម​ត្រូវ​ណាស់​គួរ​បតិបត្តិ​តាម ។ បើ​ដូច​យ៉ាង​ផ្ទះ​នៅ កាំកូ​ស៊ីធី អី​ប៉ុន្មាន​ចំណុច​ខាង​លើ​មិន​ដឹង​ប្រើ​ម៉េច​ទេ 😀

     
  11. សុភា

    ខែមករា 30, 2009 at 10:46 ព្រឹក

    ជំរាបសូរភ្ញៀវថ្មី លោកយមរាជ ពិតជាកិត្តិយសណាស់ បានបងមកលេងនៅផ្ទះខ្ញុំ។
    និយាយរឿងដំបូន្មានរបស់ចាស់ចាស់បុរាណ គឺយើងពិតជាមិនអាចបះបង់ រឺទទូលយកទាំងអស់ទេ។ ដូចដែលយោបលអ្នកទាំងអស់គ្នាចឹង គឺយល់ឃើញដូចគ្នា។ ត្រង់ចំណុចខ្លះយើងគួរទទូលយក តែចំណុចខ្លះយើងគួតែអភិវឌ្ឈន៏អោយត្រឹមត្រូវតាមសម័យកាល។ ដូចមិត្តភក្តិខ្ញុំ អ្នកខ្លះគេរៀនសំណង់ (នារីៗណា)។ ហេហេអគារកំពុងសាងសង់ប៉ុន្មានជាន់ក៏គេឡើងបានដែរ។

     
  12. vicharachhy

    ខែមករា 30, 2009 at 12:19 ល្ងាច

    សម្លាញុ់និយាយត្រូវចិត្តគ្នាម៉ាច់តែម្តង។ នារីសម័យឥឡូវជឿនលឿនណាស់ អ្នករៀនសំនង់ក៏ច្រើនដែរ។ តែអ្នកណារៀនក៏រៀនទៅ គ្នាអត់លេងចូលទេ។ ខ្ញុំមិននិយាយថាម៉េចទេ ខ្មែរយើងអភិរក្សខ្លាំងណាស់។ យើងគួរតែក្រលេកមើលទៅពិភពលោកជុំវិញ ថាតើគេរីកចំរើនដល់ណា។ មិនត្រឹមតែរៀនសំនង់ទេណា៎ ខ្ញុំធ្លាប់ឃើញនារីជាអ្នកមើកយន្តហោះក៏មានដែរ គឺថានារីឥឡូវនេះពូកែណាស់។ បើយើងអ៊ីកនរនារី និងនៅតែចាត់ទុកនាង ថាជាភេទទន់ខ្សោយនោះ យើងនឹងបាត់បង់នូវធន់ធានមនុស្សជាច្រើន សម្រាប់ប្រទេសជាតិហើយ។

    លោកសំនាង! ខ្ញុំមិនបានជំទាស់នឹងគំនិតលោកឯណា។

     
  13. សំណាង

    ខែមករា 30, 2009 at 1:30 ល្ងាច

    Vicharachhy៖ បាទ​ មា​ន​អី​ឯណា គ្រាន់​តែ​ចង់​សង្កត់​ធ្ងន់​ថែម​បន្តិច​ទៀត​តើ….

     
  14. សុភ័ក្ត្រ

    ខែមករា 30, 2009 at 3:32 ល្ងាច

    ខ្ញុំ​មិន​អភិរក្ស ហើយ​ក៏​មិន​ប្រកាន់​នារី​ភេទ​ទេ តែ​អ្នក​គិត​ទៅ​ពី​ដើម​ស្រី​ស្លៀក​សារ៉ុង សំពុត ហើយ​បើ​នាំ​គ្នា​ឡើង​លើ​ផ្ទះ​ធ្វើ​មិន​ទាន់​ហើយ​បែប​នេះ​ដល់​ក​ហើយ ពួក​ជាង​នៅ​ពី​ក្រោម​ឃើញ​ខ្ទេច!!!

     
  15. សំណាង

    ខែមករា 30, 2009 at 3:37 ល្ងាច

    សុភ័ក្ត្រ​និយាយ​មាន​ហេតុ​ផល……………:D

     
  16. vicharachhy

    ខែមករា 30, 2009 at 3:44 ល្ងាច

    សំណាង៖ ចឹងក៏ចឹងទៅ។
    សុភ័ក្ត្រ៖ នារី ពេលឡើងផ្ទះមិនទាន់សង់រួច គេមិនស្លៀកសារ៉ុង សំពុតទេ គឺគេស្លៀកមីនីតែម្តង (និយាយលេងទេ)។ និយាយត្រូវហើយ គឺពីសម័យមុនវាអញ្ចឹងមែនហើយ បានជាចាស់ៗហាមប្រាមនារីមិនឲ្យឡើង។ តែសម័យឥឡូវគឺប្រែប្រួលអស់ហើយ។ អ្វីដែលខ្ញុំនិយាយពីខាងលើ គឺសំដៅលើនារី សម័យថ្មី មិនមែននារី សម័យបុរាណឯណា។

     
  17. សុភា

    ខែមករា 30, 2009 at 3:50 ល្ងាច

    ត្រូវ យើងត្រូវធ្វើអ្វីដែលត្រូតាមពេលវេលា និង ស្ថានភាព ដូចគេថា
    ធ្វើអ្វីមួយដែលត្រូវ នៅពេលវេលាមួយដែលត្រូវ នៅកន្លែងមួយដែលត្រូវ។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: