RSS

ម្ហូបបារាំងមែនទេ?

30 មករា

ថ្ងៃនេះដូចអផ្សុក ដើរត្រិកត្រុកមិនដឹងធ្វើអី នឹងឃើញពូកម៉ាកខ្ញុំនិយាយរឿងឆី គិតចង់ដាក់ចំណីម៉ាចានចែកគ្នាមើល តារឹងតឹងៗៗៗៗៗ….

ហេហេ រៀនអាយធី​ យូៗចង់ចេញចាប៉ីដងវែងវិញ 😀 ។

ផ្សិលមិញនេះមិនដឹងធ្វើអី ដូចគិតមិនចេញរឿងម្ហូបណឹង ចេះធ្វើម៉ាណមុខញ៉ាំឡើងធុញ ឆាស្ងោៗ។ ចឹងហើយនឹកឃើញម្ហូបម៉ាមុខនោះ កាលទៅលេងផ្ទះមិត្តភក្កគេធ្វើញ៉ាំ។ តែគេប្រើដំឡូង មិនមែនប៉ាតទេ។ ដោយហេតុថាខ្ញុំចូលចិត្តប៉ាត់ក៏សាកធ្វើញ៉ាំទៅ។ និយាយតាមត្រង់ ធ្វើណឹងមិនហ៊ានអោយពូកប្រាំងឃើញទេ ខ្លាចវាថាយើងណឹង ប្លែកៗខុសគេ 😀 ។

គ្រឿងផ្សំ : ប៉ាត់ ពងមាន់ ប៉េងប៉ោះនិង ហ្វ្រូម៉ា (Froma មិនដឹងសរសេរត្រូវអត់ទេ ជួយប្រាប់ផង) ហ្ចមបុង ថែមរ៉ូទីទៀតកាន់តែល្អ

វិធីធ្វើ :

ស្ងោរប៉ាត់ រូចចាក់ដាក់ចាន

ចិតប៉េងប៉ោដាក់ពីលើ

ចៀងពងមាន់ដាក់មួយទៀត (អ្នកណាគេក៏ចេះចៀនដែរ 😀 )

យកហ្វ្រូម៉ាដាក់កំដៅអោយរលាយក្នុងខ្ទះ (ធម្មតាគេមានឩបករណ៏គេធ្វើផ្សេង តែបើអត់ដាក់ខ្ទះដូចខ្ញុំចឹងទៅ) រួចចាក់ដាក់ពីលើ

រូចយកសម នឹង កាំបិត កាត់ ហើយលើកដាក់ចូលមាត់ ទំពារ លេប 😀

សរុបទៅ ខ្ញុំមិនដឹងថាម្ហូបអីគេទេ អ្នកណាដឹងជូយប្រាប់ផង ថាប្រាំងមានម្ហូបចឹងអត់ 😀

dsc03576

dsc03577

Advertisements
 

13 responses to “ម្ហូបបារាំងមែនទេ?

  1. សុវុឌ្ឍី

    ខែ​មករា 30, 2009 at 4:40 ល្ងាច

    ញុំ អានផងសើចផង:D ព្រោះសិល្ប៍វិធីនៃការសរសេរនឹង គួរអោយចង់សើច៕ ញុំមើលទៅដូចជាមិនឃើញឆ្ងាញ់សោះ ដូចជាទ្រលាន់ណាស់(និយាយតាមត្រង់) ៕ ហើយបងភារៀបរាប់ដល់ដាក់ចូលមាត់ ទំពារ ហើយលេបទៀត:D

     
  2. សុភា

    ខែ​មករា 30, 2009 at 4:44 ល្ងាច

    ត្រូវហើយ ញ៉ាំចង់បះសក់ ទ្រលាន់ចង់អី 😀 ។ តែបើយើងមិនញ៉ាំមានតែអត់ ចឹងគ្រាន់តែ ដាក់ចូលមាត់ ទំពារ លេបទៅ រួចម៉ាពេលហើយ lolz

     
  3. សុវុឌ្ឍី

    ខែ​មករា 30, 2009 at 5:21 ល្ងាច

    ញុំល្ងាចនេះអត់មានអីញ៉ាំ ក៏ស្ងោពងមាន់ដាក់ទឹកស៊ីអ៊ីវញ៉ាំជាមួយបាយ(លួចដាំបាយ:D)ទៅ ព្រោះដូចបងភាដឹងស្រាប់គេមិនអោយគេធ្វើម្ហូប អីទេ៕

     
  4. សុភា

    ខែ​មករា 30, 2009 at 5:34 ល្ងាច

    ហើយចុះនៅអាហារដ្ឋានគេអត់លក់ទេអី?

     
  5. Vichara

    ខែ​មករា 30, 2009 at 5:58 ល្ងាច

    មើលទៅគួរឲ្យចង់ញ៉ាំដល់ហើយ។ គ្នាសុំពងទា និងប៉េងប៉ោះហើយណា៎។ ឯប៉ាត់និងប្រូម៉ាទុកឲ្យអាភាឯងចុះ:D

     
  6. សុវុឌ្ឍី

    ខែ​មករា 30, 2009 at 6:11 ល្ងាច

    ខ្ជិលទៅព្រោះម្ហូបអាដែលៗ:D

     
  7. sophea2csl

    ខែ​មករា 30, 2009 at 7:18 ល្ងាច

    It looks nice and makes me want to try. Moreover, it is simple to make 🙂

     
  8. Original Lab

    ខែ​មករា 30, 2009 at 8:39 ល្ងាច

    មើលរូបទៅដូចជាមិនមែនម្ហូបបារាំងទេ ( = _ = ; )

     
  9. សុភា

    ខែ​មករា 30, 2009 at 9:13 ល្ងាច

    Vichara យកក៏យកចុះ តែកុំញ៉ាំពងទាច្រើនពេក នាំធាត់ លើសកាឡូរី។ តែហ្វ្រូម៉ា ណឹង សង្ស័យតែលើសពងទាផង
    Vuthy ដូរមកសាកពងទាស្ងោរទឹកញ៉ាំអីម្តង ក៏ប្លែកម្យ៉ាងដែរ
    Sophea សាកទៅ ម្ហូបណឹង ខ្ញុំធ្វើតាមស្ទីលនៅ Cholet ណឹង
    Original Lab ខ្ញុំថាចឹងដែរណឹង សំណាងហើយ ពូកប្រាំងអត់ឃើញ 😀

     
  10. Vichara

    ខែ​មករា 31, 2009 at 7:34 ល្ងាច

    អរគុណច្រើនហើយសម្លាញ់។

     
  11. កូនខ្មែរ-បារាំង

    ខែ​កុម្ភៈ 1, 2009 at 12:16 ព្រឹក

    ម្ហូបរបស់សុភាមានទំនងដូចជា រ៉ាខ្លែត្ត(raclette) អញ្ចឹង។ មែនម្ហូបនេះវាទ្រលាន់មែន​ហើយ ហើយដែលទ្រលាន់បំផុតនោះគឺ fromage តែម្ដង! តែមានអី វាគ្រន់បើជាគ្មាន​ដែរ មិនអញ្ចឹងហ្អេះ? ធម្មតា ម្ហូបរបស់និស្សិត គ្មានអ្វីជាដុំកំភួនលើសពីនេះទៀតទេ។​ណ្ហើយ! ទ្រាំៗសិនទៅ ដល់ពេលទៅស្រុកយើងវិញ ញ៉ាំសងវិញទៅ!

     
  12. រ៉ាមណា

    ខែ​កុម្ភៈ 2, 2009 at 11:22 ព្រឹក

    សុំ​ឆ្ងល់​មួយ​ ប៉ាត់​ជា​ម្ហូត​ប្រចាំ​ត្រកូល​របស់​បារំាង​មែនទេ? លើក​មុន​ពូ​គាត់​មក​ពី​បារាំ​ង​គាត់​យក​ប៉ាត់​ ម៉ាគគោក (មិន​ដឹង​ច្រើន​ប៉ុណ្ណា​ទេ​​ ភ្លេច​បាត់​ហើយ) យក​មក​អោយ​ម៉ាក់គាត់​ញ៉ាំ​ឯខ្ញុំ​វិញ​អត់​លូក​សោះ ព្រោះ​អត់​ចូលចិត្ត អត់ចេះ​ញ៉ាំ 🙂

     
  13. សុភា

    ខែ​កុម្ភៈ 3, 2009 at 8:19 ល្ងាច

    លោកកូនខ្មែរបារាំង អាណឹងហើយ គេហៅ reclette ណឹងហើយ ខ្ញុំនឹកឃើញតែ re ហេហេ។
    រ៉ាមណា ប៉ាតណឹង ប្រហែលជាម្ហូបសំខានទីពីរបន្ទាប់ពីនំបុ័ងទេដឹង ជាពិសេសកូនសិស្សតែម្តង 😀 ។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: