RSS

ម្ជូរ! អីក៏មិនមែន?

03 Feb

និយាយទៅហេតុតែឃ្លានម្ហូបខ្មែរពេក ង៉ៃមុនទៅផ្សារអាស៊ីចង់ទីញប្រហុក(លួចស្លរកុំអោយពូកប្រាំងដឹង)ទិញគ្រឿង ត្រគូនអីណឹងម៉ោស្លរម្ជូរគ្រឿងម្តងមើល។ តែចប់ប្តោយដោយសារនៅណឹងគេអត់លក់ប្រហុកទេ 😦 ។ ដើរទៅដើរម៉ោ ខ្ញុំទិញត្រកូនបានម៉ាកញ្ចប់។ ដឹងទេម៉ាគីឡួម៉ាណ ហេហេ ១០អឺរ៉ូ ប្រហែល ១៣ ដូល្លាជាងឯណោះ។ អូព្រះ អាណឹងនៅអំពេញម៉ាគីឡូ ពីរពាន់ណឹង ហើយនៅផ្ទះខ្ញុំញ៉ាំមិនអស់លុយផង។ តែទោះយ៉ាងណាបើឃ្លានទៅហើយ ទិញទៅ ហើយក៏មិនញ៉ាំរ៉ាល់ថ្ងៃឯណា ហើយយើងញ៉ាំថាំៗទៅ ដូចតែគ្នាទេ ចឹងហើយក៏ទិញ២ខាំកន្លះម៉ោ។ ហេហេម៉ោដល់ផ្ទះក៏មិនដឹងស្លរអីជាមួយត្រកូន បើអត់ប្រហុកផង គិតទៅគិតម៉ោ ចេញគំនិតស្លរម្ជូរដាក់ទឹកត្រី ធ្លាប់ឃើញកូនសិស្សកូនកាត់ចិននៅខ្មែរគេស្លរចឹង ខ្ញុំសើចគេ ដល់ឥឡូវស្លរចឹងដែរ ហាហា។ តែមួយទៀតអត់ម្អមអីទេ ក៏ចេះតែស្លរៗទៅ។ ជួយគិតគ្នាមើល សំម្លរម្ជួរអត់ប្រហុក អត់ម្អម គេហៅម្ជូរអី ម្ជូរខ្មែរមែន? ហេហេតែយ៉ាងណាឆ្ងាញ់ម្យ៉ាងដែរណឹងណា ព្រោះអត់ដែលញ៉ាំយួហើយ 😀 ។

dsc03578

 
 

9 responses to “ម្ជូរ! អីក៏មិនមែន?

  1. chamnan

    ខែ​កុម្ភៈ 4, 2009 at 1:40 ល្ងាច

    អួយ! គ្រាន់តែលឺឈ្មោះសម្លម្ជូ ក្លិនម្អមក៏ប្រាកដចូលច្រមុះភា្លម ទឹកបាញ់ច្រូចៗ
    តែម្តង​ និយាយទៅខានបានញ៉ាំយូដែរហើយ មានត្រកួនប្រហុកម្អមតែមិនចេះ
    ស្លហាហា អត់ដដែល។

     
  2. Vichara

    ខែ​កុម្ភៈ 4, 2009 at 4:50 ល្ងាច

    គ្រាន់តែឭសម្លម្ជូត្រកួន លេបទឹកមាត់ក្អឹកតែម្តង។ គ្នាក៏ខានញ៉ាំយូរដែរហើយ។ សម្លម្ជូអត់មានដាក់ប្រហុក និងម្អមហ្នឹង គេហៅថាសម្លអត់សំឡុក…ហេហេ ដូចតែគ្នាទេ ស្រុកគេខ្សត់ប្រហុកចឹងឯង។

     
  3. សុភ័ក្ត្រ

    ខែ​កុម្ភៈ 4, 2009 at 5:04 ល្ងាច

    មិន​ដឹង​ជា​សម្ល​ស្អី​ទេ​នៀក!! ចេះ​តែ​ញ៉ាំ​ទៅ​កើត​ម្រ៉ង 🙂

     
  4. សុភា

    ខែ​កុម្ភៈ 4, 2009 at 7:52 ល្ងាច

    សំលាញ់អើយ នឹកឃើញម្តងៗ បើមានវិញចង់តែញ៉ាំអោយណាណីទេរឿងប្រហុកអីណឹង។ ងៃមុនទៅលេងផ្ទះបងម្នាក់ ង៉ៃតំបូងគាត់ធ្វើប្រហុក និង ម្ជួរគ្រឿងទទូល គាត់ដឺងចិត្តខ្ញុំម្លេះទេ 😀
    ចំណាន មិនចេះស្ល គ្រាន់តែដាក់ចូលឆ្នាំងដាក់ទឹកស្ងោរទៅបានហើយ lolzz ។ ធ្វើមេចទេបើឃ្លាន មិនចេះធ្វើ ក៏ចេះតែដាក់នេះដាក់នោះភ្លក់ទៅភ្លក់ម៉ោញ៉ាំទៅ 😀 ។
    សុភក្ត្រ សម្លណឹងមើលទៅមិនស្អាតទេ តែឆ្ងាញ់ជាង ភីស្សា នៅសាលាខ្ញុំរាប់សិបដងឯណោះ 😀

     
  5. កូនខ្មែរ-បារាំង

    ខែ​កុម្ភៈ 5, 2009 at 7:29 ល្ងាច

    ណ្ហើយ! ដាក់ឈ្មោះហៅថា « ម្ជូរសុភា » ទៅ !

     
  6. សុភា

    ខែ​កុម្ភៈ 6, 2009 at 1:50 ល្ងាច

    ចឹងក៏ចឹងចុះ 😀

     
  7. Original Lab

    ខែ​កុម្ភៈ 8, 2009 at 7:11 ព្រឹក

    សម្លម្ជូ ( – _ – ? )……ខ្ញុំសុកចិត្តហូបភីហ្សាវិញវាឆ្ងាញ់ជាង

    សុំទោសណា និយាយលេងទេ

     
  8. យមរាជ

    ខែ​កុម្ភៈ 9, 2009 at 12:27 ព្រឹក

    ម៉េចថាអត់ប្រហុកលក់សុភា? ម៉េចក៏មិនទៅសង្កាត់ទី 13 ទៅ នៅទីនោះសុទ្ធ
    តែខ្មែរនិងអាស៊ីដ៏ទៃទៀតបើកហាងលក់ម្ហូបខ្មែរឡើងព្រោងព្រាតហើយ។

    ទៅៗ នៅសង្កាត់ទី 13 នោះមានលក់តាំងពីចង្រិតលីងទៀតណ !

    ហើយកុំសួរខ្ញុំថាគេយកមកតាមណា ខ្ញុំនេះក៏ឆ្ងល់ដែររឿងនេះ !

     
  9. សុភា

    ខែ​កុម្ភៈ 9, 2009 at 7:55 ព្រឹក

    លោក Original Lab ខ្ញុំអោយតែញ៉ាំភីស្សាម្តង បាត់ចង់រាប់អាទិត្យណោះ 😀 តែបើម្ជូរវិញ ហេហេ
    លោក យមរាជ អត់ទាន់មានពេលទៅ បារីស ព្រោះខ្ញុំនៅឆ្ងាយដែរ។​ ចាំសន្សំលុយបានខ្ញុំទៅញ៉ាំអោយណាណីត្មង 😀

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: