RSS

អត់បេះដូង

08 កុម្ភៈ

មាណង៉ៃណឹងដូចអត់មានអីសរសេរសោះ អផ្សុកពេកដាក់រឿងកំប្លែងដ៏កញ្ចាស់មួយមើល

ង៉ៃនេះអ្នកគ្រូគាត់ចង់សួររំលឹកមេរៀនជីវវិទ្យា ដែលបានបង្រៀនពីផ្សឹលមិញ។ អ្នកគ្រូគាត់ដូចកាចតិច បើសិស្សណាឆ្លើយអត់ត្រូវទេ ច្បាស់ជាឈរមុខក្តារខៀនហើយ។

អ្នកគ្រូ : មើលផ្លយ មនុស្សមានបេះដូងប៉ុន្មាន ហើយបើអត់បេះដូងមនុស្សអាចរស់បានដែរទេ?

ផ្លយងើបផ្លេត ឆ្លើយភ្លាម 😀
ផ្លយ : មនុស្សអាចអត់មានបេះដូង រឺ ក៏មាន ១ ទៅ ២។​ ហើយអត់បេះដូងក៏មនុស្សអាចរស់បានដែរ។

គ្រាន់តែលឺភ្លាម អ្នកគ្រូក្តៅឆេវ
​អ្នកគ្រូ : ផ្លយឯងរវល់ធ្វើអីយប់មិញ មេចមិនមើលមេរៀនពីម្សឹលមិញ? ឆាប់ទៅឈរជើងមួយមុខក្តារខៀនភ្លាម!

ផ្លយឆ្លើយផ្លេត
ផ្លយ : ម៉ោពីយប់មិញអ្នកគ្រូជជៀកគ្នាខ្លាំងៗពេល ហើយដល់អាទ្រាធ ខ្ញុំមិនអាចមើលសៀវភៅកើតទេ។ ហើយខ្ញុំលឺអ្នកគ្រូបានប្រគល់បេះដូង អោយពូម្នាក់ក្នុងភូមិបាត់ហើយ តែនៅអាចមកបង្រៀនបានដ៏ដែល។ ចឹងហើយមនុស្សអាចអត់មានបេះដូង រឺមានបេះដូងមួយរឺពីរ ដូចពូម្នាក់យប់មមិញចឹង។ង

Advertisements
 
 

5 responses to “អត់បេះដូង

  1. សុវុឌ្ឍី

    ខែ​កុម្ភៈ 8, 2009 at 8:33 ល្ងាច

    ការងាច្រើនដូចជាធុញពេកក៏មកអើតមើលប្លក់៕​ស្រាប់តែមកប៉ះរឿងកំប្លែងរបស់បងភា សើចចុកពោះដែរនឹង​ណា ជារឿងថ្មីសម្រាប់ខ្ញុំ។ អរគុណបងភា៕​អូ ភ្លេច សុខសប្បាយអត់?

     
  2. សុភ័ក្ត្រ

    ខែ​កុម្ភៈ 9, 2009 at 3:50 ព្រឹក

    អ្នក​គ្រូ​ហ្នឹង​ឈ្មោះ សុភា!

     
  3. សុភា

    ខែ​កុម្ភៈ 9, 2009 at 1:40 ល្ងាច

    សុវុឌ្ឍី រវល់សែនរវល់ហើយនៅមានពេលដើរអើតផ្ទះគេទៀតណា ថែមទាំងមានពេលដូរអាវតាទៀត។ និយាយពីរឿងណឹង ចេញយូហើយ បែបតាំងពី សុវុឌ្ឍី ឯងមិនទាន់ចេះអានរឿងកំប្លែងទេដឹង 😀

    សុភ័ក្ត្រ ខ្ញូំកាល់នោះនៅរៀនជាមួយអ្នកគ្រូណឹងដែរទេ ចឹងអ្នកគ្រូណឹងមែនខ្ញុំទេ 😀

     
  4. សុភ័ក្ត្រ

    ខែ​កុម្ភៈ 10, 2009 at 3:57 ល្ងាច

    មិន​ដឹង​ដែរ ដឹង​តែ​ថា​អ្នក​គ្រូ​នឹង​ឡូវ​នៅ​ប្រាំង!! 😛

     
  5. សុភា

    ខែ​កុម្ភៈ 10, 2009 at 10:14 ល្ងាច

    អីចឹង ចាំមើលក្រែងថ្ងៃណាមួយខ្ញុំជួបគាត់ ចាំខ្ញុំប្រាប់គាត់ថាផ្លយឥឡូវនៅថៃ 😀

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: