RSS

រាប់កាតនិងសោរ

11 Feb

និយាយទៅម៉ោនេះស្ពាយតែកាតនិងសោរទេ សឹងតែអត់មានលុយជាប់ខ្លួនផង ង៉ៃខ្លះរក់លុយទិញទឹកម៉ាដបអត់បានទេ។ កាលនៅខ្មែរដូចអត់ដែលដាក់កាតតាមខ្លួនផង ហើយសោរមានតែសោរបន្ទប់មួយគត់ 😀 ។ ឥឡូវមានសោរនិងកាតច្រើគួសំ ធ្វើអោយខ្ញុំវង្វេងវង្វាន់ពេលខ្លះ។ ង៉ៃមុនទៅផ្សារ ពេលគិតលុយ មិនដកកាតធនាគាម៉ោដាក់ ទៅជាយកកាតញ៉ាំបាយម៉ោដាក់វិញ ហើយចេះតែអត់ដើរ ម្តងហើយ ម្តងទៀត អ្នកលក់ក៏ឆ្ងល់ដែរ។ ចាស់ហើយ វង្វេងវង្វាន់ជារឿងធម្មតាទេ។

dsc03591

សោរ

១ សោរបន្ទប់ស្តារនៅសាលា សោរណឹងគេហាមហើយហាមទៀត ហាមបាត់ ព្រោះសោរណឹងចាក់ត្រូវបានច្រើនបន្ទប់។

២ សោររាជតំណាក់ (កូនបន្ទប់) ស្នាក់នៅ

៣ សោរចាកទ្វាធំរបស់ព្រះរាជតំណាក់ (ចាក់ទ្វាធំចូលអគាររស់នៅ ពេលចូលហូសម៉ោងគេបិទ)

៤ សោររាជរដ្ឋ (កង់)

៥ សោរទូរទឹកកក

៦ សោរប្រអប់រាជសារ

កាត

រាប់ពីអាបីតូចៗជាប់សោរទៅ ពីឆ្វេងទៅស្តាំ

១ កាតសមាជិកផ្សារ ឆមផ្ឆុង

២ កាតសមាជិកផ្សារ ការ័ហ្វ័រ

៣ កាតធានារ៉ាបរង

៤ កាតសំគាល់ខ្លូនសំរាប់រស់នៅប្រាំងម៉ាឆ្នាំ អាណឹងសំខាន់ជាងគេ តែបាត់យ៉ាប់ហើយច្បាស់ជារើសសំរាមនៅប្រាំងម៉ង

៥ កាតសំគាល់ខ្លួននៅសាលា ក្នុងនាមជាបុគ្គលិកដែរ ព្រោះខ្ញុំស្តារ។ កាតណឹងអាចបើធ្វាអគារចូលសាលាបានពេលណា ជោរចង់ធ្វើការង៉ៃគេឈប់ (ដ៏យូបានទៅធ្វើការង៉ៃឈប់) ហើយអាចបើបន្ទប់សំខាន់ៗមួយចំនូន ដូចជាបន្ទប់កំព្យូទ័រជាដើម ។ល។

៦ កាតសំគាល់ខ្លួននិសិត្ស អាណឹងក៏សំខានណាស់ដែរ ពេលខ្លះត្រូវកាប្រើដូចជាពេលញ៉ាំបាយជាដើម (ករណីអត់មានកាតញ៉ាំបាយ បើមិនចឹងទេ ត្រូវតំលៃថ្ងៃ)

៧ អាមួយនេះ ក៏សំខាន់ណាស់ដែរ សំរាប់ទ្រទ្រង់សេដ្ឋកិច្ច កាតធនាគារ បើបាត់ ចប់ត្មង ញ៉ាំអំបិលហើយ

៨ កាតសំរាប់ថតចំលង (កូពី)

៩ កាតសំរាបញ៉ាំបាយ អានឹងមិនអាចភ្លេចយកទៅសាលាទេ ចឹងច្បាស់ជាអត់បាយហើយ 😀

អស់ត្រឹមប៉ុណ្ណឹងហើយកាតនិងសោរ

 
 

15 responses to “រាប់កាតនិងសោរ

  1. សុវុឌ្ឍី

    ខែ​កុម្ភៈ 11, 2009 at 9:50 ល្ងាច

    របស់ទ្រព្យច្រើនដល់ហើយ ចឹងបានវង្វេងេវង្វាន់(ថាលេងទេ)៕ ហើយមានប្រើសុទ្ធតែព្រះរាជស័ព្ទទៀត។ ញុំ មានតែកាដធនាគារពីរ ធានារ៉ាប់រងមួយ នឹង កាដកង់ទីន និងបណ្ណាគារ៕ ក្មេងៗមិនបាច់មានច្រើនទេ ក្លាចវង្វេង​ ហាហ

     
  2. សុភា

    ខែ​កុម្ភៈ 11, 2009 at 10:06 ល្ងាច

    ពាក្យរាជស័ព្ទណឹងចេះតែសរសេរទៅ អត់ដឹងត្រូវអីខុសផង។

     
  3. កូនខ្មែរ-បារាំង

    ខែ​កុម្ភៈ 11, 2009 at 10:57 ល្ងាច

    អីយ៉ា សុភា ឥឡូវដល់ពេលមកសិក្សានៅស្រុកបារាំងបានក្លាយទៅជាម្ចាស់ក្សត្រីយ៍ហើយ​តើ! ហាស ហាស ហាស

     
  4. ពិសិដ្ឋ

    ខែ​កុម្ភៈ 12, 2009 at 3:22 ព្រឹក

    បងភា! សរសេរ​ខុសហើយ! រាជរថ មិន​មែន​ រាជរដ្ឋ ទេ!

     
  5. Ramana

    ខែ​កុម្ភៈ 12, 2009 at 5:40 ព្រឹក

    សង្ស័យ​ទូរទឹកកក​នឹងសំបូរ​អី​ញ៉ាំ​ហើយ​មើល​ទៅ បាន​ជា​ចាក់​សោរ​ទុក ។ កាត​ធនាគារ​គួរ​តែ​ថា​សំខាន់​ជាង​គេ​ទើប​ត្រូវ​ព្រោះ បើ​អត់​វា​ច្បាស់​ជា​អត់​អ្វីៗ​មិន​ខាន 😛

     
  6. kooms

    ខែ​កុម្ភៈ 12, 2009 at 6:13 ព្រឹក

    ឡើងវង្វេងហើយនេះ!

     
  7. kk@111

    ខែ​កុម្ភៈ 12, 2009 at 10:49 ព្រឹក

    ស្មាន​តែ​ធ្វើ​អី​ខុស​គេ​ដក​ហូត​កាត​ តាម​ពិត​ចង់​អួត​ថា​មាន​អី​ខ្លះសោះ។ អាច​ប្រាប់​លេខ​credit card​បាន​អត់​?

     
  8. Cambodia economy

    ខែ​កុម្ភៈ 12, 2009 at 11:34 ព្រឹក

    hehehehe so funny story. You are old, so you are always absent minded.

     
  9. sophea2csl

    ខែ​កុម្ភៈ 12, 2009 at 6:40 ល្ងាច

    I think there are 2 more carts u have also, CAF carte and AXA carte.

     
  10. សុភា

    ខែ​កុម្ភៈ 12, 2009 at 7:28 ល្ងាច

    លោកកូនខ្មែរបារាំង ម្ចាសក្សត្រី ញ៉ាំពងមាន់រ៉ាល់ថ្ងៃណឹង ហាហា ចេះតែសរសេរកំដរបរិយាកាសទៅ 😀
    ពិសិដ្ឋ អរគុណ ហាហា ចាស់ហើយវង្វេងវង្វាន់
    Ramana ទូទឹកកកខ្ញុំអត់សូវមានអីទេច្រើនទេ សាគួទុកម៉ាអាទិត្យ បើបាត់ទៅ មិនអត់អី អិត ទៅហើយទេ។ ចឹងត្រូវការពារអោយល្អចឹងហើយ។ តែគេក៏ចាក់សោរដែរណឹង។ ង៉ៃមុនមានអ្នកបាត់ភីស្សារណ៎
    kooms, Cambodia Economy អើយចាស់ហើយតាប៉ុណ្ណឹងឯង
    Sophea ហេហេអាកាត CAF ណឹងអត់ដែលយកតាមខ្លួនផង ចឹងហើយភ្លេច។ អីគេកាត AXA អត់ស្គាល់ផង តែបើកាត Vital អត់ទាន់បានទេ 😀

     
  11. សុភ័ក្ត្រ

    ខែ​កុម្ភៈ 12, 2009 at 8:35 ល្ងាច

    ដៀតែ​ខ្នូច​ហ្នឹង កាត​នោះ​ម៉ែ​ឳ​អា​កាត​ហើយ​នៅ​ស្រុក​គេ 😈 យាយ​ចឹង​អ្នក​គ្រូ​លេង​អ៊ីនធ័រណេត​បាន​វិញ​ហើយ? អាប់​ដេត​ដល់​ក ហាហា

     
  12. សុភា

    ខែ​កុម្ភៈ 13, 2009 at 1:27 ល្ងាច

    ហាហា មានអីធឺណែតតាំពីយួហើយ ខ្ញុំប្រកាស់ដែរតើ។ រ៉ាល់ថ្ងៃអង្គុយតែមុខកំព្យូទ័រ ចឹងហើយចេះតែដាក់នេះដាក់នោះលេងៗទៅ

     
  13. Original Lab

    ខែ​កុម្ភៈ 14, 2009 at 3:19 ព្រឹក

    មានក្រេឌីតកាតទេក្នុងនោះ សុំមួយសន្លឹកមក ជួនចំពេលឥឡូវមិនសូវមានលុយ​ចាយ​ផង ។

     
  14. sophea2csl

    ខែ​កុម្ភៈ 14, 2009 at 2:10 ល្ងាច

    AXA is insurance carte for our stuff in home. However, when my lamp is broken I bought new one by myself. I think prepare docs to submit and by stamp is almost reach the price that we can reimburse already.

     
  15. សុភា

    ខែ​កុម្ភៈ 14, 2009 at 9:14 ល្ងាច

    អរ ងាកាតណឹងខ្ញុំអត់មានផង ទិញតែ ធានារាប់រងណឹង។ តែបើដូចយើងគ្រាន់តែដូរអំពូលមួយត្រូវផ្ញើរឯកសារដែរ ខ្ជឹលណាស់ 😀

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: