RSS

ជួបកូនខ្មែរ បារាំងម្នាក់ទៀតហើយ

14 កុម្ភៈ

តាមពិតទៅនៅតំបន់ខ្ញុំនេះខ្សត់ខ្មែរមែនទែន មិនដូចតំបង់ផ្សេងៗទៀតទេ។ បើរាប់ទៅមាន ខ្ញុំនិងមិត្តភក្តិម្នាក់ទៀតដែលមកជាមួយគ្នា បូកនិងកូនខ្មែរបារាំង(កូនខ្មែរដែលកើតនៅប្រាំង)ពីរនាក់ទៀត ជានារីទាំងពីរនាក់។ កាលពីមកបានពីរខែរខ្ញុំបានជូបម្នាក់ក្នុងចំណោមពូកគេពីរនាក់ ហើយផ្សឹលមិញនេះបានជួបម្នាក់ទៀតហើយ សប្បាយចិត្តមែនទែន ពីរនាក់ណឹងរស់រាយ ហើយស្អាតៗគួរអោយស្រលាញ់ទាំងពីរនាក់។

មូលហេតុដែលបានជួបអ្នកទីមួយដោយសារតែគេលឺពូកខ្ញុំនិយាយខ្មែរ នៅកន្លែងតំរង់ជួរញ៉ាំបាយ។ ហាហា លើកទីមួយគេលឺហើយ គេមើលមុខពួកខ្ញុំរួចក៏ដើរហួសទៅ។ ដល់លើកទីពីរគេសសួរតែម្តងទៅ គេសួរជាប្រាំងថា “Vous êtes Cambodgien?”។ ពាក្យតំបូងដែលខ្ញុំលឺគេនិយាយខ្មែរនោះគឺ “ខ្ញុំកូនខ្មែរដែរ”។ ហ៊ឹងសប្បាយចិត្តមែនទែន 😀 ។ អ្នកទីមួយឈ្មោះ សេលីន (Céline)

មួលហេតុដែលបានជួបអ្នកទីពីរនោះ គឺយប់មិញនឹងទៅបារ ហាហា ម៉ោ៥ខែរហើយ លើកទីមួយដែលទៅបារ។ សុំបើករង្វង់ក្រចកតិច បារណឹងជាបារសំរាប់សិស្សទេ 🙂 ។ នៅនេះគេមានបារសិស្សនិងបារផ្សេងៗទៀត។ ហើយបើនិយាយទៅដូចតែនៅតែគុជចឹងឯង មិនឃើញមានអីមិនល្អផង។ ហើយមូលហេតុដែលខ្ញុំទៅណឹងដោយសារតែមានសិស្សចិនពីរនាក់គេបបូល។ តាមពិតទៅជាកម្មវិធីដែលជូបជុំរវាងសិស្សប្រាំង និងសិស្សចិនរៀងរ៉ាលអាទិត្យ ហើយកម្មវិធីណឹងរៀបចំដោយសេលីន។ អ្នកទីពីរឈ្មោះ ទេវី ហើយពាក្យដែលខ្ញុំលឺពីកូនខ្មែរម្នាក់នេះនិយាយគឺ “ខ្ញុំខ្មែរ” ហើយសូរខ្ញុំថា “នាងឈ្មោះអី?”។ ហើយពេលដើរមកផ្ទះវិញតាមផ្លួវជាមួយគ្នា គេបើក mp3 បទចំរៀងខ្មែរអោយស្តាប់ ហាហា មានតាំងចាប៉ីទៀត។

សង្ឈឹមថាឧស្សារបានជួបគ្នានិយាយគ្នាលេងចុះ។

Advertisements
 
 

11 responses to “ជួបកូនខ្មែរ បារាំងម្នាក់ទៀតហើយ

  1. Sophea Chea

    ខែ​កុម្ភៈ 14, 2009 at 10:09 ព្រឹក

    ស្តាប់ទៅម្យ៉ាងដែរ។​ចំណែកខ្ញុំនៅស្រុកយួននេះ វិញគឺមានខ្មែរច្រើនណាស់មិនឯកាដូចនៅស្រុក ប្រាំងទេ។ ហាហាហា

     
  2. Vichara

    ខែ​កុម្ភៈ 14, 2009 at 9:41 ល្ងាច

    សម្លាញ់ទៅបារហ្នឹង ទៅធ្វើអីដែរ…ហេហេ។ មានខ្មែរច្រើនចឹង គួរអោយរីយរាយដល់ហើយ។

     
  3. កូនខ្មែរ-បារាំង

    ខែ​កុម្ភៈ 14, 2009 at 9:41 ល្ងាច

    ជួយអរសុភាផងដែរ ដែលមានមិត្តច្រើន។

     
  4. សុភា

    ខែ​កុម្ភៈ 15, 2009 at 8:42 ព្រឹក

    Sophea Chea សំណាងហើយដែលនៅយូនមានគ្នា មិនសូចកំសត់ ខ្ញុំណេះម៉ោដល់តំបូងរកគ្នាធ្វើថ្នាំអត់ឃើញផង

    សំលាញ់ខ្ញុំ និង កូនខ្មែរ បារាំង បានប៉ុណ្ណឹងគ្រាន់នាំគ្នារាំលេងពេលចូលឆ្នាំដែរ 😀

     
  5. សុភា

    ខែ​កុម្ភៈ 15, 2009 at 9:40 ព្រឹក

    អូរ ភ្លេចប្រាប់ គ្នាម៉ោ ហាត់មុនវិជ្ជាការ ហេហេ ម៉ោរៀនណឹងណា 😀

     
  6. សុភ័ក្ត្រ

    ខែ​កុម្ភៈ 15, 2009 at 10:12 ព្រឹក

    បារ​សិស្ស​អត់​មាន​អី​ល្អ ហ្នឹង​បែប​ចង់​ទៅ​បារ​ផ្សេង​ហើយ​នៀក? ហាហាហា…

     
  7. គីមស៊្រុន

    ខែ​កុម្ភៈ 15, 2009 at 10:43 ព្រឹក

    បេប៊ី​ចេះទៅបារផង? ចាំមើល​ដើរប្រកាស​ប្រាប់​មិត្តនៅតិចណូ​អោយដឹង​គ្រប់គ្នា 😈

     
  8. Vichara

    ខែ​កុម្ភៈ 15, 2009 at 3:01 ល្ងាច

    ខំរៀនដល់ហើយ ក្រៅម៉ោងក៏រៀនទៀត…បើរៀនម្លឹងៗចេះទៅណាអស់ទៅចឹង:D

     
  9. kooms

    ខែ​កុម្ភៈ 16, 2009 at 2:38 ព្រឹក

    សុភាលែងអប្សុកហើយមានគ្នាច្រើនអញ្ចឹង!

     
  10. សុភា

    ខែ​កុម្ភៈ 17, 2009 at 1:28 ល្ងាច

    សុភ័ក្ត្រ ចង់សាកដែរណឹង តែអត់ទាន់មានឩកាស

    ស្រ៊ុន កុំទាន់ប្រកាស់ប្រាប់អ្នកតិចណូអី ចាំ​ពេល​ទៅ​វិញ​​ចាំ​ខ្ញុំ​ណាំ​អ្នក​តិចណូ​ទៅ​ត្មង

    សំលាញ់ ចេះ​តែ​រៀន​ៗ​ទៅ​រៀន​អោយ​ដឹង​ព្រោះ​កាល​មុន​អត់​ដែល​ដឹងផង

    kooms អាច​ថា​លែង​អផ្សុក​ដែរ​តែ​មិន​សូវ​​បាន​ជួប​គ្នា​ទេ ព្រោះ​តែ​រៀន​សាលា​ផ្សេង​គ្នា។ យូយូ​ជូបម្តង

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: